- Khmernote Media
- ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខណ្ឌសែនសុខ រាជធានីភ្នំពេញ បានឱ្យដឹងថា នៅយប់ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៣ ក្រុមការងាររដ្ឋបាលខណ្ឌសែនសុខ សហការជាមួយនគរបាលពន្លត់អគ្គិភ័យ សង្កាត់ភ្នំពេញថ្មី បន្តដឹកទឹកស្អាតចែកជូនប្រជាពលរដ្ឋនៅភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ សូមជម្រាបថា រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងធ្វើការជីកកាត់តភ្ជាប់បំពង់មេនាំទឹក ទំហំ១២០០មម ទៅទំហំ៤០០មម និង ទំហំ១០០០មម ទៅទំហំ៦០០មម នៅលើផ្លូវលេខ៦០០R និងផ្លូវលេខ១៨KH ចាប់ពីផ្លូវលេខ៥១៦ រហូតដល់ផ្លូវលេខ៥៥P ស្ថិតនៅក្នុងភូមិសាស្ត្រ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលត្រូវផ្អាកផ្គត់ផ្គង់ទឹក នៅយប់ថ្ងៃព្រហស្បតិ៍ ទី១៣ ខែមេសា
April 7, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក បានឱ្យដឹងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អញ្ជើញគ្រួសារងាយ រងហានិភ័យ ក្នុងអំឡុងពេលមានសម្ពាធអតិផរណា ដែលបានកំណត់អត្តសញ្ញាណរួច ទៅបើកប្រាក់ឧបត្ថម្ភចាប់ពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ នេះតទៅ។ សូមបញ្ជាក់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារងាយរងហានិភ័យ ក្នុងអំឡុងពេលមានសម្ពាធអតិផរណា គឺជាកម្មវិធីជាតិគាំពារសង្គមមួយទៀត សម្រាប់ជួយគាំពារគ្រួសារងាយរងហានិភ័យ ក្នុងអំឡុងពេលមានសម្ពាធអតិផរណា ប្រមាណ ៥០ម៉ឺនគ្រួសារ ដែលមានការបើកផ្តល់ចំនួន ៣លើក ដោយលើកទីមួយ បានបើកផ្តល់រួចរាល់ នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២
April 7, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីជូនដំណឹង ស្តីពីការប្រឡងប្រជែងជ្រើសរើសមន្រ្តីរាជការឱ្យចូលបម្រើការងារនៅ មន្ទីរពេទ្យជាតិ តេជោសន្តិភាព។ កាលបរិច្ឆេទប្រឡងប្រជែង នឹងប្រព្រឹត្តទៅនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង ១៥៖០០នាទី ដោយកំណត់យកមណ្ឌលប្រឡងចំនួន៣ ដូចខាងក្រោម៖ ១. មណ្ឌលប្រឡងវិទ្យាល័យ ឥន្ទ្រទេវី៖ សម្រាប់បេក្ខជនប្រឡងប្រជែងយកមុខតំណែង៖ វេជ្ជបណ្ឌិតឯកទេស វេជ្ជបណ្ឌិត ឱសថការី និងអ្នកបច្ចេកទេស មន្ទីរពិសោធន៍មធ្យម ។ ២. មណ្ឌលប្រឡងវិទ្យាល័យ ជា ស៊ីម សន្ធរម៉ុក៖ សម្រាប់បេក្ខជនប្រឡងប្រជែងយកមុខតំណែង៖
April 7, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៣ យោងតាមព្រះរាជក្រឹត្យរបស់ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ទ្រង់បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់លើកលែងទោសឲ្យ លោក ឡាយ វណ្ណៈ អតីតអភិបាលខេត្តតាកែវ ដែលត្រូវបានផ្ដន្ទាទោសពាក់ព័ន្ធអំពើឃាតកម្ម។ មាត្រា១៖ លើកលែងទោសឱ្យទណ្ឌិតឈ្មោះ ឡាយ វណ្ណៈ ភេទប្រុស កើតឆ្នាំ១៩៧៣ ដែល ត្រូវបានតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១៣ឆ្នាំ តាមអំណាច សាលដីកាព្រហ្មទណ្ឌស្ថាពរលេខ ៤៤៥ VI ចុះថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ របស់ តុលាការកំពូល។
April 7, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក បានឱ្យដឹងថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានចេញអនុក្រឹត្យផ្ទេរភារកិច្ច លោក អេង សុវិចិត្រ ពីអភិបាលស្រុកកោះធំ ទៅជាអភិបាលក្រុងសំពៅពូន ខេត្តកណ្ដាល។ មាត្រា១៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្រេចផ្ទេរភារកិច្ចលោក អេង សុវិចិត្រ ឋានន្តរស័ក្តិវរមន្ត្រី ថ្នាក់លេខ៣ ពីអភិបាល នៃគណៈអភិបាលស្រុក កោះធំ ទៅជាអភិបាល នៃគណៈអភិបាលក្រុងសំពៅពូន ខេត្តកណ្តាល។ មាត្រា២៖ តែងតាំងមន្ត្រីរាជការចំនួន
April 7, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្ដីប្រកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ចំនួន ៥កន្លែង ដល់និសិត្សកម្ពុជា លើមុខជំនាញ International and Regional Studies សិក្សានៅសាកលវិទ្យាល័យ China Three Gorges ខេត្ដ Hubie ប្រទេសចិន សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។ ក្នុងឆ្នាំ២០២៣នេះ សាកល- វិទ្យាល័យ China Three Gorges ខេត្ត Hubei នៃប្រទេសចិន សម្រេចផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ចំនួន ៥កន្លែង
April 6, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងទេសចរណ៍ បានចេញសេចក្តីបំភ្លឺព័ត៌មាន ស្តីពីការប្រើប្រាស់រូបភាពផ្សព្វផ្សាយក្នុងយុទ្ធនាការ “ឆ្នាំទស្សនាកម្ពុជា ២០២៣” ។ ក្រសួងទេសចរណ៍បានធ្វើការបង្ហោះរូបភាពនៅលើទំព័រហ្វេសប៊ុកផ្លូវការក្រសួង ផ្សព្វផ្សាយអំពីសារខ្លីៗ នៃអច្ឆរិយភាពទាំង១០ របស់យុទ្ធនាការ “ឆ្នាំទស្សនាកម្ពុជា ២០២៣” ក្រោមពាក្យស្លោក «គ្រប់ថ្ងៃគឺជាអច្ឆរិយភាព» ដែលខ្លឹមសារទាំងនេះគឺជាផ្នែកមួយនៃ វិធានការគោលនយោបាយអនុវត្តយុទ្ធនាការ “ឆ្នាំទស្សនាកម្ពុជា ២០២៣” របស់រាជរដ្ឋាភិបាល ដែលរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយអំពីសក្តានុពល ទេសចរណ៍ សំដៅស្ដារនិងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាបន្ទាប់ពីទទួលរងផលប៉ះពាល់ពីវិបត្តិជំងឺកូវីដ-១៩ ក៏ដូចជាលើកកម្ពស់កិត្តិនាមព្រះរាជាណាចក្រកម្ពុជា និងជំរុញកំណើនសេដ្ឋកិច្ច-សង្គម តាមរយៈការបង្កើតការងារ ដោយផ្ទាល់ និងដោយប្រយោលពីវិស័យទេសចរណ៍។ យ៉ាងណាមិញ ក្រសួងទេសចរណ៍មានសេចក្ដីសោកស្តាយយ៉ាងក្រៃលែង
April 6, 2023 - ព័ត៌មានជាតិ
ខេត្តបាត់ដំបង៖ នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ការិយាល័យផ្សព្វផ្សាយអប់រំ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឱ្យដឹងថា ប្រជាពលរដ្ឋដែលទៅបម្រើការងារនៅប្រទេសថៃ ចាប់ផ្តើមវិលត្រឡប់មកចូលរួមសប្បាយរីករាយក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាថ្ងៃខាងមុខ។ នៅសល់តែប៉ុន្មានថ្ងៃទៀតតែប៉ុណ្ណោះ បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំថោះបញ្ចស័កព.ស.២៥៦៧ នឹងចូលមកដល់ ជាមួយនេះបានកត់សម្គាល់ឃើញថា បងប្អូនប្រជាពលរដ្ឋ ដែលបានទៅបំពេញការងារនៅព្រះរាជាណាចក្រថៃ បានអញ្ជើញ វិលត្រឡប់មកចូលរួមសប្បាយរីករាយក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។ តាមរបាយការណ៍ពីចំណុចព្រំដែននៃភូមិសាស្រ្តស្រុកសំពៅលូន ខេត្តបាត់ដំបង នាព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៣ នេះបងប្អូនប្រជាពលរដ្ឋ ចំនួន ៣៣៣នាក់ ស្រី១៣៤នាក់ ក្មេង៥នាក់ បានអញ្ជើញចាកចេញ ពីប្រទេសថៃ ចូលមកប្រទេសកម្ពុជា ហើយដែលចំនួននេះនឹងកើនឡើងជាបន្ត បន្ទាប់ នៅតាមចំណុចព្រំដែនជាប់នឹងប្រទេសថៃ។
April 6, 2023 - ព័ត៌មានជាតិ
ខេត្តព្រះសីហនុ៖ នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៌ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានឱ្យដឹងថា នគរបាលឃាត់ខ្លួនជនសង្ស័យជាជនជាតិចិនចំនួន៣នាក់ ពាក់ព័ន្ធនឹងបទល្មើស វាយកញ្ចក់រថយន្តលួចយកលុយ និងសម្ភារមានតម្លៃ ពីប្រជាពលរដ្ឋ និងលួចដោះយកផ្លាកលេខរថយន្ត។ ហេតុការណ៍នេះ បានឱ្យដឹងថា នៅថ្ងៃត្រង់ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៣ នៅចំណុចតំបន់សេដ្ឋកិច្ចពិសេស កំពង់ផែក្រុងព្រះសីហនុ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ក្រុមជនសង្ស័យបានវាយកញ្ចក់រថយន្តលួចយកលុយ និងសម្ភារមានតម្លៃ ពីរថយន្តរបស់ប្រជាពលរដ្ឋ ដែលចតទុកនៅទីនោះ រួចលួចយកកាបូបលុយរបស់ប្រជាពលរដ្ឋដែលដាក់នៅក្នុងរថយន្ត ក្នុងកាបូបនោះមាន៖ -លុយខ្មែរចំនួន ២០,០០០,០០០៛ (ម្ភៃលានរៀល) -លុយប្រទេសអាស៊ានចំរុះគ្រប់ប្រភេទមួយចំនួនរួមឯកសារ
April 6, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៣ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានចេញអនុក្រឹត្យតែងតាំងលោក ព្រាប កុយវឌ្ឍនៈ ជាអភិបាលក្រុងឧដុង្គម៉ែជ័យ និងលោក មួង ធី ជាអភិបាលស្រុកសាមគ្គីមុនីជ័យ នៃខេត្តកំពង់ស្ពឺ។ រាជរដ្ឋាភិបាលកម្ពុជា សម្រេចតែងតាំងមន្ត្រីរាជការចំនួន ០២រូប ជាអភិបាល នៃគណៈអភិបាលក្រុង ស្រុក នៃខេត្តកំពង់ស្ពឺ ដូចមានរាយនាមខាងក្រោម៖ ១- លោក មួង ធី ឋានន្តរស័ក្តិវរមន្ត្រី ថ្នាក់លេខ៣ ជាអភិបាល នៃគណៈអភិបាល ស្រុកសាមគ្គីមុនីជ័យ។
April 6, 2023









