- Khmernote Media
- ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ យោងតាមសារសំឡេងរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាមិនឲ្យមានការលក់សំបុត្រចូលទស្សនាការប្រកួតស៊ីហ្គេម ជាដាច់ខាត។ សារសំឡេងពិសេស សម្តេចតេជោ ហ៊ុន សែន ពាក់ព័ន្ធការផ្សព្វផ្សាយការលក់សំបុត្រចូលក្នុងពិធីបើក និងពិធីបិទស៊ីហ្គេម បានមានប្រសាសន៍យ៉ាងដូច្នេះថា៖ « ខ្ញុំបានទទួលព័ត៌មានតាមរយៈ សម្តេចពិជ័យសេនា ទៀ បាញ់ ថាមានការផ្សព្វផ្សាយទាក់ទងនឹងការលក់សំបុត្រ ចូលក្នុងពិធីបើក និងពិធីបិទស៊ីហ្គេម។ ករណីនេះ ទាមទារឱ្យខ្ញុំព្រះករុណា ខ្ញុំចេញសារជាបន្ទាន់ ដើម្បីជម្រាបជូនដល់អ្នកទទួលខុសត្រូវទាំងឡាយ ទាក់ទងនឹងការប្រកួតស៊ីហ្គេមនាពេលមុខនេះ។ ខ្ញុំគឺមិនយល់ព្រមដាច់ខាត ឲ្យមានការលក់សំបុត្រទាំងការចូលបើក
March 30, 2023 - ព័ត៌មានជាតិ
ខេត្តសៀមរាប៖ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា លោក លី វណ្ណៈ នាយករដ្ឋបាលខេត្តសៀមរាប បានបញ្ជាក់ថា ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាបបានបញ្ជាឱ្យក្រុមការងារសាងសង់របារលម្អតុបតែងភ្លើងស្ពានថ្មព្រះរាជដំណាក់ឡើងវិញឱ្យបានលឿន និងទាន់ពិធីបុណ្យចូលឆ្នាំខ្មែរនាពេលខាងមុខ ខណៈពេលនេះក្រុមការងារកំពុងតែធ្វើការសិក្សា និងរៀបចំឡើងវិញ។ លោកនាយករដ្ឋបាលបានគូសបញ្ជាក់ថា នៅវេលាម៉ោងប្រមាណ ១៧៖៣០នាទីល្ងាចថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ នៅតាមបណ្តាភូមិសាស្ត្រក្រុង-ស្រុក នៃខេត្តសៀមរាប មានភ្លៀង និងខ្យល់កន្ត្រាក់ ប៉ះពាល់ក្រុង-ស្រុកចំនួន ១០ រួមមាន៖ ក្រុងសៀមរាប, ស្រុកពួក, ជីក្រែង,
March 30, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានចេញសេចក្ដីជូនដំណឹងស្តីពី ការប្រគល់សិទ្ធិជូនលោកស្រី គាត គឹមលន ដើម្បីគ្រប់គ្រងលើស្នាដៃតូរ្យតន្ត្រីចំនួន៤បទ ដែលជាស្នាដៃនិពន្ធបទភ្លេងនិងទំនុកច្រៀងដោយលោក គង្គ ប៊ុនឈឿន។ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សូមជូនដំណឹងដល់សាធារណជនជ្រាបថា ក្នុងពេលកន្លងមកនេះ ក្រសួងបានទទួលសំណើពីលោកស្រី គាត គឹមលន សុំសិទ្ធិគ្រប់គ្រងលើស្នាដៃតូរ្យតន្ត្រីគ្មានអ្នកទទួល មរតកឬគ្មានមរតកសាសន៍ នូវបទចម្រៀងដែលជាស្នាដៃនិពន្ធរបស់ លោក គង្គ ប៊ុនឈឿន ជាស្វាមី។ ឆ្លងតាមការសិក្សាស្រាវជ្រាវក្រសួងបានពិនិត្យឃើញថាបទចម្រៀងចំនួន០៤(បួន)បទ (ដូចមានភា្ជប់ជូននូវបញ្ជី ចំណងជើងបទចម្រៀងក្នុងឧបសម្ព័ន្ធ) ដែលមានចំណងជើងដូចជា៖ ១.ស្ពានកំពង់លួង ២.ម្លប់ស្នេហ៍ដើមសឡៅ ៣.សែនឈឺចិត្ត
March 30, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរាជធានីភ្នំពេញ បានចេញសេចក្តីស្រាយបំភ្លឺ និងសកម្មភាពក្រុមការងារមន្ទីររៀបចំសម្ភារដើម្បីកិច្ចពិធីបួងសួងសុំម្ចាស់ទឹកម្ចាស់ដីកម្មវិធី”សង្រ្កាន្តវត្តភ្នំ”។ ករណីពិធីសែនព្រេនកាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣កន្លងមកនេះ គឺជាពិធីសែនឧបករណ៍ សម្ភារ របស់ក្រុមជាងសាងសង់ មុននឹងដំណើរការរៀបចំកម្មវិធី «សង្ក្រាន្តវត្តភ្នំ» ឆ្នាំ២០២៣។ ដោយឡែកកិច្ចពិធីបួងសួងសុំម្ចាស់ទឹកម្ចាស់ដីដើម្បីរៀបចំ «សង្ក្រាន្តវត្តភ្នំ» ឆ្នាំ២០២៣ នឹងប្រារព្ធធ្វើឡើងនៅថ្ងៃចន្ទ ១៣កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹង ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៣ នៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ។ អាស្រ័យដូចបានគោរពជម្រាបជូនខាងលើនេះ សូមឯកឧត្តម
March 30, 2023 - ព័ត៌មានជាតិ
ខេត្តបាត់ដំបង៖ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឱ្យដឹងថា ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងមានកិត្តិយសសូមគោរពជម្រាបជូនសាធារណជនអ្នកសារព័ត៌មាននិងអ្នកនិយមប្រើប្រាស់បណ្តាញសង្គមជ្រាបថា៖ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣នេះក្រោម ការដឹកនាំបញ្ជាពីលោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង សមត្ថកិច្ចក្នុងផែនជំនាញនគរបាលព្រហ្មទ័ណ្ឌដែលមានលោកឧត្តមសេនីយ៍ត្រី លឹម ពុទ្ធីឡា ស្នង ការរងទទួលផែន លោកវរសេនីយ៍ឯក ផង់ សុ ភាព ស្នងការរងជំនួយការងារការិយាល័យនគរបាលព្រហ្មទ័ណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋានបានដឹក នាំសហការជាមួយសមត្ថកិច្ចនគរបាលស្រុកឯកភ្នំដែលមានលោកវេសេនីយ៍ឯក ឡុង យោធាវីរៈជាអធិការ ធ្វើការស្រាវជ្រាវនិងបំបែកសំណុំរឿង(លួចដោយមានស្ថានទម្ងន់ទោស) គាស់ទម្លុះទម្លាយយកទ្រព្យសម្បត្តិក្នុងលំនៅដ្ឋាននៅស្រុកឯកភ្នំនោះហើយ។ ទីបំផុតម្ចាស់លំនៅដ្ឋានដែលមានឈ្មោះ តឿម សាវន័្ត ហៅផល ភេទប្រុស
March 30, 2023 - ព័ត៌មានជាតិ
ខេត្តកំពង់ស្ពឺ៖ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ស្ពឺ ជូនដំណឹង ពីការរៀបចំ ព្រឹត្តិការណ៍ប្រណាំងរទេះសាឡីគោលឿនឆ្នាំ២០២៣ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៣ កុំភ្លេចអញ្ជើញចូលរួមទស្សនាកម្សាន្តឱ្យបានច្រើនកុះករ នៅក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។ ដោយមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត បានសហការជាមួយ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ស្ពឺ រដ្ឋបាលក្រុងច្បារមន និងសមាគមគោលឿនខេត្តកំពង់ស្ពឺ រៀបចំ ព្រឹត្តិការណ៍ប្រណាំងរទេះសាឡីគោលឿនឆ្នាំ២០២៣ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៣ វេលា ម៉ោង ៨៖០០នាទីព្រឹក ស្ថិតនៅលើដីឡូត៍ លោកជំទាវ ជិន
March 30, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា ក្រុមហ៊ុនធំៗចំនួន១០ នឹងផ្តល់ឱកាសការងារសរុបចំនួន ១១១០ កន្លែង ដល់យុវជន សិស្ស/និស្សិត និងអ្នកកំពុងស្វែងរកការងារធ្វើក្នុងវេទិកាការងាររបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចាប់ពីម៉ោង ៨៖០០ព្រឹក ដល់ម៉ោង ០៥៖០០ល្ងាច នៅក្នុងបរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣នេះ។ កម្មវិធីវេទិកាការងារនេះ ត្រូវបានសហការរៀបចំឡើងដោយ NEA និងសហភាពសហព័ន្ធយុវជនកម្ពុជាវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ក្រុមហ៊ុនធំៗទាំង ១០
March 30, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា នៅរសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ ដោយមានបញ្ជាដឹកនាំពីលោកវរសេនីយ៍ឯក ស៊ឹម ពិសិដ្ឋ អធិការនគរបាលខណ្ឌទួលគោក មន្ត្រីនគរបាលផ្នែកសណ្តាប់ធ្នាប់-ចរាចរណ៍ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានចុះរឹតបន្តឹងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកនៅចំណុចផ្លូវលេខ២៧១ កែងផ្លូវលេខ២៧១ ជាប់របងវិទ្យាល័យ ជា ស៊ីម សាមគ្គី ខណៈនោះមន្ត្រីនគរបាលចរាចរណ៍បានធ្វើការឃាត់ម៉ូតូចំនួន១៨គ្រឿងរបស់សិស្សានុសិស្ស ដែលមិនបានពាក់មួកសុវត្ថិភាព។ ជាមួយគ្នានេះដែរ សមត្ថកិច្ចមិនបានធ្វើការផាកពិន័យនោះទេ គ្រាន់តែធ្វើការណែនាំអប់រំ និងឲ្យពួកគាត់យកមួកសុវត្ថិភាពមកពាក់ទើបអនុញ្ញាតឲ្យទៅផ្ទះវិញ៕ សូមចូលរួមគោរពច្បាប់ចរាចរណ៍ឲ្យបានគ្រប់ៗគ្នា !!! ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
March 30, 2023 - ព័ត៌មានជាតិ
នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋានព័ត៌មានវិទ្យា ក្រសួងមហាផ្ទៃ បានអំពាវនាវ ដល់បងប្អូនកុំផ្ញើរូបអាក្រាតខ្លួនឱ្យទៅអ្នកដទៃ ដោយកន្លងមក ជនល្មើសបានគំរាមជំរិតទារប្រាក់ និងមានករណីគំរាមដើម្បីរំលោភផ្លូវភេទផងដែរ។ បទល្មើសលួចថតរូបភាព ឬវីដេអូអាសអាភាស និងគំរាមទារប្រាក់ (Sex ExTORTION – SEXTORTION) ឧក្រិដ្ឋជនដាក់ធ្នាក់ បោកប្រាស់មនោសច្ចេតនាជនរងគ្រោះ អូសទាញរួមភេទអនឡាញ បន្ទាប់មកលួចថតរូបភាព ឬវីដេអូជនរងគ្រោះ និងគំរាម ទារប្រាក់ (ការបង់ប្រាក់ច្រើនដំណាក់កាល ឥតឈប់ឈរ)។ បទល្មើសប្រភេទនេះ កំពុងកើតមានឡើងជាច្រើនករណី ក្នុងប្រទេសយើង ក្នុងនោះជនរងគ្រោះភាគច្រើនជាស្ត្រី (សិស្សសាលា ឬឈ្មួញរកស៊ី) និងចំណែកបុរសភាគច្រើនជាបុគ្គលិកក្រុមហ៊ុន
March 30, 2023 - ព័ត៌មានជាតិ
នៅព្រឹកថ្ងៃព្រហស្បតិ៍ ៩កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីក្នុងពិធីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រជូនដល់សិក្ខាកាម និងនិស្សិតវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រជាង ៦ពាន់នាក់ បន្ទាប់ពីពួកគេបានបញ្ចប់ការសិក្សាដោយជោគជ័យ។ ពិធីនេះនឹងរៀបចំឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។ សិក្ខាកាម និងនិស្សិតដែលទទួលវិញ្ញាបនបត្រ និងសញ្ញាបត្រនេះ មានចំនួនសរុបចំនួន ៦,០៥១នាក់ ស្រី ៣,៨៩៥នាក់។ សម្តេចតេជោ បានអញ្ជើញប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រជូនសិក្ខាកាម និងនិស្សិតវិទ្យាស្ថាននេះចំនួនពីរលើករួចមកហើយ។ លើកទី១ បានធ្វើឡើងនៅថ្ងៃទី០៨
March 30, 2023









