Khmernote Media
  • SEA GAMES

    រាជធានីភ្នំពេញ៖ កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ យោងតាមគណនីហ្វេសហ៊ុកផ្ទាល់របស់ ឧកញ៉ា ស្រី ចាន់ថន ដែលជាអនុប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងជាប្រធានក្លឹបគុនខ្មែរជើងឯកពិភពលោក បានឱ្យដឹងថា កីឡាករសញ្ជាតិអ៊ុយក្រែនឈ្មោះ Luca ថាស្រលាញ់បងប្អូនខ្មែរ និងប្រទេសកម្ពុជាជាខ្លាំង នឹងចង់ហាត់ គុនខ្មែរ ហើយចង់ទៅសិក្សារៀនសូត្រអំពីគុនខ្មែរនៅសៀមរាបផងដែរ។ នៅក្នុងគណនីហ្វេសប៊ុករបស់ ឧកញ៉ា ស្រី ចាន់ថន បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ «ថ្ងៃនេះខ្ញុំបានជួបជាមួយកីឡាករសញ្ជាតិអ៊ុយក្រែនឈ្មោះ Luca នៅការិយាល័យរបស់ខ្ញុំ។ កីឡាករសញ្ជាតិអ៊ុយក្រែនមានទឹកមុខសុភាពរាបសារខ្លាំងណាស់។ បងប្អូនខ្មែរយើងមានការគោរពនិងស្រលាញ់គាត់យ៉ាងខ្លាំង ហើយគាត់បាននិយាយថាគាត់ក៏ស្រលាញ់បងប្អូនខ្មែរ និងប្រទេសកម្ពុជាជាខ្លាំង។ គាត់បាននិយាយថាគាត់ចង់ហាត់ គុនខ្មែរ ហើយគាត់ក៏ចង់ទៅសិក្សារៀនសូត្រអំពីគុនខ្មែរនៅសៀមរាបផងដែរ។ ក្រោយពេលខ្ញុំបានលឺបែបនេះ

    March 29, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញសេចក្តីបកស្រាយបំភ្លឺរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទាក់ទងទៅនឹងការចុះផ្សាយខុសពីការពិតរបស់សារព័ត៌មានមួយ ដោយចោទប្រកាន់មកលើសមត្ថកិច្ចមិនទទួលបណ្តឹង និងទារលុយ១០០ដុល្លារ។ ពេលនេះប្រជាពលរដ្ឋបានធ្វើការបកស្រាយមិនមែនជាការពិតទេ តាមការសាកសួរ និងចូលមកបំភ្លឺរបស់ប្រជាពលរដ្ឋ ពេលនោះមានប្រជាពលរដ្ឋម្នាក់នៅម្តុំនឹងដែរ ដែលជាអ្នកនិយាយថា “ជូនគេ១០០ទៅ គេដោះស្រាយអោយហើយ” តាមពិតជាក់ស្តែងមិនមែនសមត្ថកិច្ចជាអ្នកនិយាយទារលុយពីជនរងគ្រោះដែលបានមកដាក់ពាក្យបណ្តឹងនោះទេ។ តាមពិតជាក់ស្តែង កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង ២០៖៣០នាទី មានករណីហឹង្សា កើតឡើងនៅភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ ហើយសមត្ថកិច្ចបានទៅដល់ទីតាំងកើតហេតុភ្លាមបន្ទាប់ពីទទួលបានព័ត៌មានពីជនរងគ្រោះ ពេលសមត្ថកិច្ចដល់កើតហេតុជនបង្កបានគេចខ្លួនបាត់អស់ នៅតែជនរងគ្រោះ ក៏នាំមកដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលទួលសង្កែទី១។ ពេលមកដល់ប៉ុស្ដិ៍នគរបាលរដ្ឋបាលទួលសង្កែទី១

    March 29, 2023
  • ព័ត៌មានជាតិ

    ខេត្តកណ្ដាល៖ នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានឱ្យដឹងថា ក្រុមការងារប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានកិត្តិយសសូមបំភ្លឺជូនសាធារណជនទៅនឹងគណនីហ្វេសប៊ុកឈ្មោះ នង សុខហៀង បានបង្ហោះមានខ្លឹមសារថា៖ «សម័យសន្តិភាព គេខ្លាចបំផុតគឺចោរប្លន់តែប៉ុណ្ណោះ តែគួរអោយខ្លាចនោះគឺលោកប៉ូលិសបន្ទាប់ពីលោកចោរ។ » តាមប្រភពខាងលើ បានបន្តឱ្យដឹងថា៖ «មុនដំបូងហៅឡានខ្ញុំ ខ្ញុំសួរគាត់ថាបងខ្ញុំខុសអីសួរ៥ដងបានលោកប៉ូលិសឆ្លើយថាបងបើកឡានលេងទូរស័ព្ទ។ ខ្ញុំឆ្លើយថាបងឯងមើលខ្ញុំទៅលេងទូរស័ព្ទទេ ទូរស័ព្ទនៅប្រពន្ធខ្ញុំទុកក្នុងកាបូប ។ គាត់អោយខ្ញុំចុះជួបមេគាត់បានដឹង។ ខ្ញុំក៏ចុះទៅជួបមេ ខ្ញុំក៏ថាខ្ញុំខុសអីបងមេថាបងឯងខុសត្រង់លេងទូរស័ព្ទ ខ្ញុំថាខ្ញុំមិនមានទូរស័ព្ទជាប់ខ្លួនទេ។ គាត់ក៏បោះដៃទៅសួរអ្នកអោយការថាខុសអត់ពាក់ខ្សែក្រវ៉ាត់ ខ្ញុំឆ្លើយថាខ្សែក្រវ៉ាត់ខ្ញុំពាក់តាំងពីព្រែកបិមកម្ល៉េះ ខ្ញុំមិនបានដោះទេ។ គាត់ក៏បោះដៃសួរអ្នកអោយការម្តងទៀតគាត់ថាប្រពន្ធខ្ញុំអត់ពាក់ខ្សែក្រវ៉ាត់ម្តងវិញ។ លោកប៉ូលិសសម្តីក្រឡេកក្រឡុចខ្ញុំយកទូរស័ព្ទថតទុកជាភស្តុតាងបើបងឯងម្តងថាខ្ញុំបើកបរលេងទូរស័ព្ទ ម្តងថាអត់ពាក់ខ្សែក្រវ៉ាត់

    March 28, 2023
  • សង្គម

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ លោក ផន ផល្លា ដែលជាអ្នកគ្រប់គ្រងមណ្ឌលមែកឈើ កន្លែងទំនុកបង្រុមចិញ្ចឹមកុមារកំព្រានៅកម្ពុជា​ បានឱ្យដឹងថា បុរសម្នាក់ ដែលដើររុញរទេះលក់ការ៉េមតាមដងផ្លូវ តស៊ូរកប្រាក់ដើម្បីចិញ្ចឹមជីវិត ពេលនេះបានសម្រេចក្ដីស្រម៉ៃហើយ ទទួលបានកង់បីឥណ្ឌា (PassApp)មួយគ្រឿង សម្រាប់រត់ចិញ្ចឹមជីវិត។ ក្នុងគណនីហ្វេសប៊ុកខាងលើ បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ «តស៊ូបន្តទៀតណាប្អូន អោយតែយើងជាមនុស្សល្អ មិនថាក្រឬលំបាកយ៉ាងណាទេ គេគ្រប់គ្នានឹងស្រឡាញ់ អាណិតដល់ជីវិតរបស់យើងជាក់ជាមិនខាង—-។ ក្តីស្រម៉ៃរបស់ប្អូន ដែលចង់មានកង់បីឥណ្ឌា (PassApp) មួយសម្រាប់រត់ចិញ្ចឹមជីវិតនៅពេលនេះ គឺខ្ញុំបានបំពេញដល់គាត់ហើយ។ ទន្ទឹមនឹងគ្នាខ្ញុំក៏សូមគោរពថ្លែងអំណរគុណដល់បងប្អូនទាំងអស់ ដែលបានចូលរួមជួយប្អូនប្រុសជាមួយនឹងខ្ញុំ ៕ »

    March 28, 2023
  • SEA GAMES

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថា ក្នុងនាមជាម្ចាស់ផ្ទះ កម្ពុជាបានក្តាប់ដំណែងចំណាត់ថ្នាក់លេខ១ បណ្តោះអាសន្នក្នុងចំណោម៧ប្រទេស ដែលចូលរួមប្រកួតកីឡាវ៉ូវីណាម ជើងឯកអាស៊ីអាគ្នេយ៍ លើកទីទី៦ ពីថ្ងៃទី២៥-៣០ ខែមីនា ឆ្នាំ២០២៣ នៅសាលសាកវិទ្យាលល័យភូមិន្ទភ្នំពេញ រាជធានីភ្នំពេញ។ នៅថ្ងៃប្រកួតទី១ កាលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ ក្រុមអត្តពលិកវ៉ូវីណាមម្ចាស់ផ្ទះកម្ពុជា ដែលឈរនៅចំណាត់ថ្នាក់លេខ១នេះ គឺដណ្តើមបានមេដាយមាស៥គ្រឿង ប្រាក់២ និងសំរឹទ្ធ២គ្រឿង ខណៈវៀតណាម ដែលជាម្ចាស់ក្បាច់គុន ឈរនៅលេខ២ ជាមួយមេដាយមាស២ ប្រាក់៤។ រីឯលេខ៣ ថៃ

    March 28, 2023
  • SEA GAMES

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ យោងតាមគណនីហ្វេសប៊ុកផ្ទាល់ ឧកញ៉ា ស្រី ចាន់ថន ដែលជាអនុប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងជាប្រធានក្លឹបគុនខ្មែរជើងឯកពិភពលោក បានឱ្យដឹងថាថ្ងៃនេះ ឧកញ៉ា ស្រី ចាន់ថន បាននាំយកថវិកាដល់កីឡាករ បឺត សង្ឃឹម ចំនួន (៦ លានរៀល) តាមការសន្យារួចរាល់។ នៅក្នុងគណនីហ្វេសប៊ុករបស់ ឧកញ៉ា ស្រី ចាន់ថន បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ «ថ្ងៃនេះខ្ញុំបានឧបត្ថម្ភកីឡាករ បឺត សង្ឃឹមជាទឹកប្រាក់ចំនួន (៦ លានរៀល) តាមការសន្យារួចរាល់ហើយ។ ស្របពេលជាមួយគ្នាខ្ញុំក៏បានចង្អុលបង្ហាញកិច្ចការងារមួយចំនួនទាក់ទងជាមួយការហ្វឹកហាត់ របៀបរបបក្នុងការរស់នៅ

    March 28, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ សូមជម្រាបជូនដល់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងមូលដ្ឋានខណ្ឌ ពោធិ៍សែនជ័យ ដែលកំពុងខ្វះខាតទឹក ក្នុងរដូវប្រាំងនេះ សូមមកទទួលយកទឹកស្អាតដោយមិនគិតថ្លៃនៅតាមទីតាំងទាំងនេះ។ បើយោងតាមប្រភពខាងលើបានឱ្យដឹងថា រថយន្តដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ បានបន្តដឹកទឹកស្អាតចែកជូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋានខណ្ឌ ពោធិ៍សែនជ័យ ដែលកំពុងខ្វះខាត ក្នុងរដូវប្រាំងនេះ។ សូមអរគុណឯកឧត្តម ឃួងស្រេង អភិបាលរាជធានីភ្នំពេញ សំរាប់ការគាំទ្រឧបត្ថម្ភ គ្រប់បែបយ៉ាង។ រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ ប្តេជ្ញាអនុវត្ត និងប្រឹងប្រែង ដឹកទឹកផ្តល់ជូន ប្រជាពលរដ្ឋរៀងរាល់ថ្ងៃ តាមបណ្តាសង្កាត់ក្នុងមូលដ្ឋានខណ្ឌ។ ក្នុងករណីបងប្អូនមិនមានទឹកគ្រប់គ្រាន់ ក្នុងការប្រើប្រាស់ សូមអញ្ជើញ

    March 28, 2023
  • ព័ត៌មានជាតិ

    ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋានព័ត៌មាន បានឱ្យដឹងថា ដើម្បីអបអរសាទរខួប ១០ឆ្នាំនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំ២០២៣ កម្មវិធីភូមិខ្ញុំបានធ្វើជាថ្មី និងនាំមកវិញនូវវត្ថុយក្សទាំងអស់មកជុំគ្នាក្នុងពេលតែមួយក្នុងបរិវេណភូមិខ្ញុំ ដើម្បីដាក់តាំងបង្ហាញសាធារណជនទស្សនាកម្សាន្ត។ គិតមកត្រឹមថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣ នេះ វត្ថុយក្សជាច្រើនត្រូវបាននាំមកដាក់តាំងតាមកន្លែងបណ្តើរៗហើយ ដូចជា អង្រុតយក្ស បំពង់ទឹកត្នោតយក្ស កន្ត្រងប្រហុកយក្ស គោមយក្ស មួកយក្ស ជាដើម។ ដោយឡែក ចាប៉ីដងវែងយក្សដែលកំពុងរក្សាទុកនៅសាលាខេត្តបាត់ដំបង ក៏នឹងត្រូវនាំមកវិញនាពេលឆាប់ៗខាងមុខនេះដែរ។ រីឯវត្ថុយក្សមួយចំនួន ដូចជា ពងមាន់យក្ស និងសំបុកមាន់យក្សជាដើម កំពុងបន្តកែសម្រួលនិងនាំមកនាពេលឆាប់ៗខាងមុខនេះ។ ក្នុងឱកាសចុះពិនិត្យតាមដានវឌ្ឍនភាពការងារ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣

    March 28, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានចេញសេចក្តីជូនដំណឹងស្តីពីការផ្អាកផ្គត់ផ្គង់ទឹកស្អាតរយៈពេលខ្លីនៅសង្កាត់ទឹកថ្លា និងសង្កាត់តាខ្មៅដូចខាងក្រោម៖ ១. នៅយប់ថ្ងៃចន្ទ ទី៣ ខែមេសា ឆ្នាំ២០២៣ គ្រោងកាត់ភ្ជាប់តម្លើងនាឡិកាទឹកស្អាតទំហំ ៨០មម នៅលើចិញ្ចើមផ្លូវលេខ១១០ នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ២. នៅយប់ថ្ងៃចន្ទ ទី៣ ខែមេសា ឆ្នាំ២០២៣ គ្រោងកាត់ភ្ជាប់បំពង់ចែកចាយទឹកស្អាតថ្មីទំហំ ១១០មម និងទំហំ ១៦០មម នៅលើផ្លូវលេខTKM២០១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ អាស្រ័យហេតុនេះ

    March 28, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹង ស្ដីពីស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី២៩ ខែមីនា ដល់ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៣។ ព្រះរាជាណាចក្រកម្ពុជា នឹងទទួលឥទ្ធិពលដូចតទៅ៖ -ពីថ្ងៃទី២៩ ខែមីនា ដល់ថ្ងៃទី១ ខែមេសា បន្តទទួលឥទ្ធិពលខ្សោយពីជ្រលងសម្ពាធទាប និងខ្យល់ប្រែប្រួល។ -ពីថ្ងៃទី២-៤ ខែមេសា ទទួលឥទ្ធិពលខ្សោយពីជ្រលងសម្ពាធទាប (ចិន)។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖ ១៖ តំបន់ទំនាបកណ្តាល -សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ °C -សីតុណ្ហភាពអតិបរមា

    March 28, 2023