Khmernote Media
  • ព័ត៌មានជាតិ

    ក្រុងព្រះសីហនុ៖ យោងតាមការបញ្ជាក់របស់ រដ្ឋបាលសង្កាត់លេខ៣ បានឲ្យដឹងថា កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣ម្សិលមិញនេះ ក្រុមការងារសង្កាត់ សហការជាមួយសមត្ថកិច្ចមូលដ្ឋាន បានធ្វើការឃាត់ខ្លួនសង្ឃ ដែលសង្ស័យថាជាជនក្លែងបន្លំធ្វើជាសង្ឃ ដើម្បីដើរបិណ្ឌបាតរ៉ៃអង្គាសបច្ច័យថាយកទៅកសាងវត្តជាដើម ស្ថិតនៅក្រុម៨ ភូមិ១ សង្កាត់លេខ៣ និងបាននាំខ្លួនទៅចាត់ការតាមនីតិវិធីច្បាប់សាសនា៕ ប្រភព៖ Huy Bunleng News

    March 26, 2023
  • SEA GAMES

    យោងតាមការចុះផ្សាយរបស់ Cambodia 2023 បានឱ្យដឹងថា នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣ ព្រះអគ្គិជ័យកីឡា ក្រោមការដឹកនាំរបស់ឯកឧត្តម ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាបេសកជនពិសេសតំណាង CAMSOC អមដំណេីរដោយឯកឧត្តម ផន ពៅ ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសហ្វីលីពីន ត្រូវបានដង្ហែរពីរដ្ឋធានីម៉ានីល មកកាន់ទីក្រុងតាកាតៃ ជាផ្លូវការសម្រាប់ការប្រារព្ធពិធីរត់ភ្លើងគប់នៅថ្ងៃទី២៧ ខែមីនា ស្អែកនេះ។ ពិធីដង្ហែនេះមានការយកចិត្តទុកដាក់រៀបចំ ដោយប្រធានគណៈកម្មាធិការអូឡាំពិកហ្វីលីពីន (POC) គឺលោក Abraham Tolentino និងជាអភិបាលក្រុងតាកាតៃ ផ្ទាល់ផងដែរ ដោយមានក្បួនម៉ូតូនាំផ្លូវ និងការរក្សាសន្តិសុខប្រកបដោយសុវត្ថិភាព

    March 26, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញសេចក្តីបកស្រាយបំភ្លឺ និងបដិសេធរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទាក់ទងទៅនឹងបុរសម្នាក់ប្រើប្រាស់សារធាតុញៀន បានបង្ហោះវីដេអូក្នុងបណ្តាញសង្គមហ្វេសប៊ុក ចោទប្រកាន់មកលើមន្ត្រីអនុវត្តច្បាប់ នៃអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ទាក់ទងនឹងការយកលុយ ជាថ្នូរនឹងការដោះលែងពាក់ព័ន្ធករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ជាការចុះផ្សាយព័ត៌មានមិនពិត។ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមជម្រាបជូនសាធារៈជនទាំងអស់ឲ្យបានជ្រាបថា នៅយប់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង២២៖២០នាទី កម្លាំងល្បាតនៃអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ បានប្រទះឃើញឈ្មោះ សុខ កូប ជិះម៉ូតូចេញពីចំណុចសំណង់មិនរៀបរយ ស្ថិតនៅភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ កម្លាំងល្បាតក៏បានហៅសួរនាំ ដោយសង្ស័យពាក់ព័ន្ធនឹងការប្រព្រឹត្តបទល្មើសគ្រឿងញៀន ក៏បាននាំខ្លួនមកកាន់អធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីសួរនាំបន្ថែម និងធ្វើតេស្តរកសារធាតុញៀន

    March 26, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថា ប្រជាពលរដ្ឋរស់នៅបុរីពិភពថ្មីឈូកវ៉ា១ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ មិនមានទឹកស្អាតប្រើប្រាស់ទេ ដាច់ទឹកជាច្រើនថ្ងៃហើយ ចំណែកទឹក និងធុងដាក់ទឹកនៅទីនោះក៏បន្តឡើងថ្លៃដែរ។ ក្នុងនោះយោងតាមអ្នករាយការណ៍ឈ្មោះ Ja Dina បានគោរពជូនឯកឧត្តម រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដោយបានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ «បច្ចុប្បន្ននៅក្នុងបុរីពិភពថ្មីឈូកវ៉ា១ទាំងមូលមិនមានទឹកស្អាតប្រើប្រាស់ទេ ដាច់ទឹកជាច្រើនថ្ងៃហើយ។ បច្ចុប្បន្នប្រជាពលរដ្ឋនៅទីនេះត្រូវទិញទឹក និងរងចាំទឹកពីអាជ្ញាធរដឹកមកចែក។ ទឹក និងធុងដាក់ទឹកនៅទីនេះក៏បន្តឡើងថ្លៃដែរ។ »​ គួរជម្រាបជូនថា រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានឱ្យដឹងដែរថា បញ្ហាទឹកមានសម្ពាធខ្សោយ

    March 26, 2023
  • SEA GAMES

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយពីគណនីហ្វេសប៊ុកផ្ទាល់របស់ ឧកញ៉ា ស្រី ចាន់ថន ដែល​ជា​អនុប្រធានកិត្តិយស ​របស់សហព័ន្ធកីឡាប្រដាល់គុណខ្មែរ នៅមុននេះបន្តិច បានចូលរួមអបអរសាទរ កីឡាករ បឺត សង្ឃឹម មកពីក្លឹបប៉ែនកាក់គុនខ្មែរ ក្លាយជាម្ចាស់ខ្សែក្រវ៉ាត់ IPCC KUM KHMER លើប្រភេទទម្ងន់ ៦០ គីឡូក្រាម កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣ម្សិលមិញនេះ។ នៅក្នុងគណនីហ្វេសប៊ុកផ្ទាល់របស់ ឧកញ៉ា ស្រី ចាន់ថន ក៏បានឧបត្ថមថវិកាចំនួន ៦លានរៀលជាការលើកទឹកចិត្តឲ្យកីឡាករ បឺត សង្ឃឹមផងដែរ

    March 26, 2023
  • ព័ត៌មានជាតិ

    ខេត្តមណ្ឌលគិរី៖ យោងតាមការចុះផ្សាយរបស់ មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថា សាកសពដំរីព្រៃញី១ក្បាលត្រូវបានប្រទះឃើញបាត់បង់ជីវិត នៅចម្រាំងភ្នំថ្មមួយកន្លែងត្រង់ចំណុចក្រុមចុងរ៉ាង ភូមិពូហ្យាម ឃុំ សែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។ សត្វដំរីព្រៃញីមួយក្បាលសង្ស័យ រអិលជើងធ្លាក់ចម្រាំងភ្នំងាប់ ត្រូវបានពលរដ្ឋប្រទះឃើញនៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ ដោយសមត្ថកិច្ចបានឲ្យដឹងថា ក្រោយពីពលរដ្ឋប្រទះសពសត្វដំរីហើយរាយការណ៍ដល់សមត្ថកិច្ចជំនាញ ក៏ចុះទៅដល់កន្លែងកើតហេតុ រួមមានកម្លាំងអធិការដ្ឋាននគរបាលស្រុកអូររាំង សការជាមួយកម្លាំងបរិស្ថានស្នាក់រងរកាថ្មី និងក្រុមការងារអង្គការ WCS រួមទាំងប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ ក្រុមការងារបានចុះដល់ទីតាំងជាក់ស្តែង បានឃើញសាកសពសត្វដំរីព្រៃញីងាប់ជាប់អូរ ដែលមានភិនភាគ ហើមស្អុយ ស្ថានភាពសណ្ឋានដីច្រាំងថ្មចោតខ្លាំង ពេលដល់ទីតាំងកើតហេតុ ក្រុមការងារ

    March 26, 2023
  • SEA GAMES

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ Cambodia 2023 បានឱ្យដឹងថា អ្នកស្ម័គ្រចិត្តដែលបម្រើដល់ព្រឹត្តិការណ៍កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ត្រូវបានប្រតិបត្តិករកីឡាចាត់ទុក​ជាសរសៃឈាមដ៏មានសារៈសំខាន់ មិនអាចខ្វះបាន ដើម្បីជួយជ្រោមជ្រែងឲ្យព្រឹត្តិការណ៍កីឡាជាប្រវត្តិសាស្ត្រ​​ដំបូង​ទាំង​ពីរ​របស់កម្ពុជា​ទទួលបានជោគជ័យ។ ក្នុងឱកាសធ្វើបទបង្ហាញក្នុងវគ្គបណ្ដុះបណ្ដាលអ្នកស្ម័គ្រចិត្តសម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ២០២៣ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣ នៅសាលវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិ​រៀបចំ​ការ​ប្រកួត​កីឡា​ស៊ីហកគេម-អាស៊ាន​ប៉ារ៉ាហ្គេម (CAMSOC-CAMAPGOG) មានប្រសាសន៍ថា ដើម្បីបម្រើដល់ព្រឹត្តិការណ៍កីឡាទាំង​ពីរ​នេះ កម្ពុជាត្រូវការអ្នកស្ម័គ្រចិត្តប្រមាណ ៧០០០នាក់ ដូច្នេះហើយអ្នកស្ម័គ្រចិត្តជាមនុស្សដ៏មានសារៈសំខាន់ ប្រៀបដូចសរសៃឈាមក្នុងខ្លួនមនុស្ស ដែលនឹងទទួលបដិសណ្ឋារកិច្ចដល់ប្រតិភូកីឡាអន្តរជាតិមកពីបណ្តាប្រទេសនានា មុនគេ នៅអាកាសយានដ្ឋានអន្តរជាតិ

    March 26, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃអាទិត្យ ៥កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣ ព្រឹកនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីក នៃព្រះរាជាណាចក្រ នឹងអញ្ជើញជាអធិបតីបើកវេទិកាជាតិ «វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍» ដែលធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។ ទិវាជាតិ «វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍» រៀបចំឡើងដោយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍

    March 26, 2023
  • PR

    កម្មវិធីប្រឡងចម្រៀងកំពុងទទួលបានការគាំទ្រខ្លាំង Duet Song Festival Cambodia បានធ្វើដំណើរមកដល់សប្តាហ៍ទី5ហើយ ដែលកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងនាមជាកម្មវិធីថ្មីសន្លាងមិនធ្លាប់មានពីមុនមក។ ហើយអ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតក្នុងសប្តាហ៍ទី 5 នេះគឺក្រុមរបស់តារាចម្រៀង នី រតនា តែម្តងដែលលោកបានឡើងបកស្រាយបទចម្រៀងជាមួយ។ បេក្ខជន អ៊ឹប ណារ៉ូត មិនត្រឹមតែមានសំឡេងពីរោះក្រអួនក្រអៅប៉ុណ្ណោះទេ ថែមទាំងមានរូបសម្បត្តិស្រស់សង្ហាថែមទៀតផង ដែលបេក្ខជនម្នាក់នេះកំពុងតែលេចធ្លោខ្លាំងបន្ទាប់ពីបានជាប់ឡើងទៅកាន់វគ្គបន្ទាប់។ គួរបញ្ជាក់ផងដែរថា កម្មវិធី Duet Song Festival Cambodia នឹងចូលមកដល់សប្តាហ៍ទី 6 ក្នុងរាត្រីថ្ងៃសៅរ៍នេះហើយ ដែលនឹងមានការចាក់ផ្សាយចាប់ពីម៉ោង 8 យប់តទៅ នៅលើកញ្ចក់ទូរទស្សន៍ រស្មីហង្សមាស HDTV

    March 25, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានប្រកាសការពារវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា(CARDI) និងផ្តាំផ្ញើទៅវិស័យឯកជននានាសូមកុំបន្តលើកសំណើដោះដូរយកដី CARDI និងហាមមិនឱ្យអ្នកណាលូកដៃចូលក្នុងរឿងនោះទេ។ ការប្រកាសរបស់សម្ដេចតេជោនាយករដ្ឋមន្រ្ដីបែបនេះ ក្នុងឱកាសអញ្ជើញចូលរួមក្នុងពិធីបិទសន្និបាតបូកសរុបការងារកសិកម្មរុក្ខាប្រមាញ់ និងនេសាទឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ នារសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងកសិកម្មរុក្ខា ប្រមាញ់ និងនេសាទ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា៖ «ហើយអារឿង CARDI នេះ សូមកុំអ្នកណាមកលូកដៃ ខ្ញុំសូមបញ្ជាក់ជាសាធារណៈ ព្រោះកន្លងទៅមានជាង២០ ក្រុមហ៊ុនបានលើកសំណើសុំយក CARDI

    March 25, 2023