- Khmernote Media
- ព័ត៌មានជាតិ
រាជធានិភ្នំពេញ៖ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពផ្គត់ផ្គង់ទឹកស្អាតក្នុងរដូវប្រាំងឆ្នាំ២០២៣ និងដោះស្រាយ។ ចាប់ពីដើមខែកុម្ភៈ ដល់ខែមីនា ឆ្នាំ២០២៣ នេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (រ.ទ.ស.ភ)បានទទួល ព័ត៌មានអំពីការមិនពេញចិត្តរបស់អតិថិជន ពាក់ព័ន្ធនឹងបញ្ហាខ្វះទឹកប្រើប្រាស់, ទឹកមានសម្ពាធខ្សោយ, និងគ្មាន ទឹកក្នុងបណ្តាញទឹកជាដើម។ បញ្ហាទឹកមានសម្ពាធខ្សោយ ភាគច្រើនកើតឡើងនៅក្នុងសង្កាត់ ៣១/១១៥ ជាយ រាជធានីភ្នំពេញ ដែលមានជាអាទិ៍ សង្កាត់ស្វាយប៉ាក, ៦សង្កាត់នៃខណ្ឌសែនសុខ, សង្កាត់គោករការ, សង្កាត់ក្រាំងធ្នង់, សង្កាត់សម្រោងក្រោម, សង្កាត់ស្នេ, សង្កាត់ភ្លើងឆេះរទេះ, សង្កាត់ពងទឹក,
March 23, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចេញសេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសមន្ត្រីរាជការស៊ីវិលក្របខ័ណ្ឌថ្មី ប្រភេទ “ក” ចំនួន ៦កន្លែង របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាសូមជូនដំណឹងដល់សាធារណជនឱ្យបានជ្រាបថា យោងលិខិតលេខ ០០៨/ ២៣ មស. ជម ចុះថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៣ របស់ក្រសួងមុខងារសាធារណៈ ក្រុមប្រឹក្សា អភិវឌ្ឍន៍កម្ពុជានឹងរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល ប្រភេទ “ក” ចំនួន៦កន្លែង ឱ្យចូលបម្រើការងារក្នុងក្របខ័ណ្ឌក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សម្រាប់ឆ្នាំ២០២៣ តាមតម្រូវការដូច ខាងក្រោម៖ ប្រភព៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា The
March 23, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋានព័ត៌មានវិទ្យា បានឱ្យដឹងថា មួយរយៈនេះមានករណីជ្រៀតចូល និងផ្ទេរសិទ្ធិកាន់កាប់គណនី Telegram (ផ្លាស់ប្តូរលេខទូរស័ព្ទជនរងគ្រោះ) ដោយខុសច្បាប់ពីសំណាក់ជនអនាមិកជាបន្តបន្ទាប់ ក្រុមការងារបច្ចេកទេសនាយកដ្ឋានព័ត៌មានវិទ្យា នៃអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ សូមធ្វើការក្រើនរំលឹកសាជាថ្មីដល់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងប្រើប្រាស់កម្មវិធី Telegram ដោយធ្វើការដាក់លេខសម្ងាត់ (Two-Step Verification) ជាបន្ទាន់ដើម្បីការពារគណនីនៅពេល Login លើឧបករណ៍ ឬផ្ទាំង Internet Browser ថ្មី។ សូមអនុវត្តវិធីសាស្ត្រដាក់លេខសម្ងាត់ (Two-Step Verification) ដូចខាងក្រោម៖ ១. ចូលទៅកាន់កម្មវិធី
March 23, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) បានមានប្រសាសន៍លើកទឹកចិត្តឱ្យមានការវិនិយោគ និងធ្វើអាជីវកម្ម ដែលមិនមែនជាការបើកអាជីវកម្ម ដើម្បីធ្វើជាខែល និងបិទបាំងសម្រាប់សកម្មភាពខុសច្បាប់ ដោយជ្រកក្រោមស្លាកអាជីវកម្មស្របច្បាប់នោះទេ។ នាឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីផ្សព្វផ្សាយរបាយការណ៍ ស្ដីពីការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ គ.ជ.ប.ជ នាថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣នេះ សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍ថា «យើងលើកទឹកចិត្តឱ្យមានការវិនិយោគ
March 23, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ បានចេញសេចក្តីជូនដំណឹងដល់សាធារណៈជនជាទីគោរពទាំងអស់ឱ្យបានជ្រាបថា ក្រុមហ៊ុនយើងខ្ញុំនឹងធ្វើការផ្លាស់ប្តូរគន្លងផ្លូវអាទិភាពទាំងអស់ ឱ្យទៅផ្នែកខាងឆ្វេងដៃ ដោយគន្លងផ្លូវANPR នឹងត្រូវផ្លាស់ទៅជិតគន្លងផ្លូវETC (សូមមើលរូបទី១)។ អាស្រ័យហេតុនេះ ក្នុងរយៈពេល២ថ្ងៃ គឺថ្ងៃទី២៣ និង២៤ ខែមីនា ភ្លើងសញ្ញា ANPR និងផ្លាកQR Code ដែលនៅគន្លងផ្លូវចាស់ ត្រូវបានដកចេញ (សូមមើលរូបទី២) ប៉ុន្តែលោកអ្នកនៅតែអាចបើកបរតាមគន្លងផ្លូវANPRចាស់បានធម្មតា (សូមមើលរូបទី៣ និងទី៤) គ្រាន់តែមិនមានផ្លាកសញ្ញាANPR។ ការរៀបចំផ្លាស់ប្តូរផ្លាកសញ្ញានេះ នឹងត្រូវបញ្ចប់ជាស្ថាពរនៅថ្ងៃទី២៦ ខែមីនា ខាងមុខនេះ។ ផែនការផ្លាស់ប្តូរភ្លើងសញ្ញាANPR នឹងត្រូវប្រព្រឹត្តទៅដូចខាងក្រោម៖ • ស្ថានីយភ្នំពេញ K03
March 23, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ បានស្រាវជ្រាវ និងបង្ក្រាបករណីឆក់ទ្រព្យសម្បត្តិរបស់អ្នកដទៃ ចំនួន ១០ករណី និងឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ចំនួន០៥នាក់ កាលពីនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣។ ករណីទី១៖ ឆក់ទូរសព្ទ័ដៃ នៅចំណុចខាងលិចអាគារវឌ្ឍនៈ ផ្លូវព្រះមុន្នីវង្ស សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង១៩:០៣នាទី។ ករណីទី២៖ ឆក់ទូរសព្ទ័ដៃម៉ាកអាយហ្វូន១២ប្រូ ពណ៌ សំបកឪឡឹក នៅចំណុចមុខសណ្ឋាគារផ្ទះលេខ៨៥អឺ០ ផ្លូវលេខ១៤៨កែង១៩ ភូមិ០៩
March 23, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្ដីជូនដំណឹង ស្ដីពីការឈប់សម្រាកក្នុងអំឡុងពេលកម្ពុជារៀបចំព្រឹត្តិការណ៍ ប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២។ ព្រះរាជាណាចក្រកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ ដល់ ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣។ ដើម្បីចូលរួមរក្សាសណ្ដាប់ធ្នាប់ សុវត្ថិភាព និងគាំទ្រ ដល់ព្រឹត្តិការណ៍ខាងលើ ក្រសួងសូមធ្វើការណែនាំដូចខាងក្រោម៖ ១. គ្រឹះស្ថានអប់រំកុមារតូច និងសេវាអប់រំកុមារតូច, គ្រឹះស្ថានបឋមសិក្សា, គ្រឹះស្ថានមធ្យមសិក្សាចំណេះទូទៅ, គ្រឹះស្ថានមធ្យមសិក្សាចំណេះទូទៅ និងអប់រំបច្ចេកទេស
March 23, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងពាណិជ្ជកម្ម បានចេញសេចក្ដីជូនដំណឹង ស្ដីពី ការបិទស្លាកថ្លៃលើមុខទំនិញ និងសេវាកម្មគ្រប់ប្រភេទ។ ក្រសួងពាណិជ្ជកម្ម សូមជូនដំណឹង ដល់ប្រធានមន្ទីរពាណិជ្ជកម្មរាជធានី-ខេត្តទាំងអស់ត្រូវណែនាំ និងផ្សព្វផ្សាយបន្តដល់គ្រប់អាជីវកម្ម សេវាកម្ម និងពាណិជ្ជកម្មទាំងអស់ នូវចំណុចត្រូវអនុវត្តមួយចំនួនដូចខាងក្រោម៖ ១) គ្រប់អាជីវកម្ម សេវាកម្ម ពាណិជ្ជកម្មទាំងអស់ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវ ប្រកាសលេខ២១៦ព.ណ.អវ៦.ប្រក ចុះថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៧ ស្តីពីការបិទស្លាកថ្លៃលើមុខទំនិញ និងសេវាកម្មគ្រប់ប្រភេទ ដែលមានអត្ថន័យដូចខាងក្រោម៖ -ពាណិជ្ជករ អាជីវករ សេវាករទាំងអស់ ដែលកំពុងធ្វើសកម្មភាពពាណិជ្ជកម្ម អាជីវកម្ម និងសេវាកម្ម
March 23, 2023 - ព័ត៌មានជាតិ
ខេត្តបន្ទាយមានជ័យ៖ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ប្រធានមន្ទីរទេសចរណ៍ខេត្តបន្ទាយមាន ជ័យ លោក ឈឿន សេរីវុធ បានប្រាប់ឱ្យដឹងនៅរសៀលថ្ងៃពុធ ១កើត ខែចេត្រ ឆ្នាំខាល ចត្វា ស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ថា ចំនួនភ្ញៀវបរទេស ចូលតាមច្រក ទ្វារអន្តរជាតិប៉ោយប៉ែត មានការកើនឡើងជាលំដាប់ ដោយចូលក្នុង១ថ្ងៃមិនតិចជាង ១ពាន់ នាក់នោះទេ។ យោងតាមរបាយការណ៍លោក ឈឿន សេរីវុធ បានបង្ហាញឱ្យដឹងថា
March 23, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ យោងតាមមការចុះផ្សាយរបស់ មន្ទីរពេទ្យគន្ធបុប្ជា បានឱ្យដឹងថា កុមារីតូច អាយុ១១ខែ មានជំងឺរលាកសួត និងឆ្លងមេរោគ បាក់តេរីក្រហម នៅក្នុងឈាម បណ្តាលឲ្យអស់ជីពចរ និងខ្សោយដង្ហើម យ៉ាងធ្ងន់ធ្ងរបំផុត គឺត្រូវបានគ្រូពេទ្យឯកទេសសង្គ្រោះបន្ទាន់នៃមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ ព្យាបាលសង្គ្រោះជីវិតមួយនេះទាន់ពេល។ មន្ទីរពេទ្យគន្ធបុប្ជា បានបញ្ជាក់ថា ជំងឺឆ្លងឈ្មោះ មេឡយអ៊ីដូស៊ិស បណ្តាលមកពីបាក់តេរីក្រហមឈ្មោះ បឺកកុលដេរ៉ា សឺដូម៉ាលីអ៊ី ដែលរស់ផ្ទាល់ជាប់ក្នុងដីនិងទឹកកខ្វក់ ហើយឆ្លងមកមនុស្សឬសត្វ តាមរយៈការប៉ះពាល់ឬផ្លូវដង្ហើម។ កុមារីតូចអាយុ១១ខែនេះ បញ្ជូនតាមឡានពេទ្យពីមន្ទីរពេទ្យបង្អែកមួយក្នុងខេត្តកំពត ដែលមានជំងឺរលាកសួត (miliary TB like)
March 23, 2023









