Khmernote Media
  • ព័ត៌មានជាតិ

    ខេត្តកំពង់ធំ៖ យោងតាមការចុះផ្សាយរបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា នៅរសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បង្ហាញមុខក្មេងទំនើងពាក់ព័ន្ធករណី គប់កញ្ចក់រថយន្ត ចំណុចវាលគុក ភូមិសំរិត ឃុំឈើទាល ស្រុកសណ្តាន់ ខេត្តកំពង់ធំ។ លោកឧត្តមសេនីយ៍ត្រី ទិត សំណាង ស្នងការរង ផែនការងារនគរបាលព្រហ្មទណ្ឌ បានថ្លែងឲ្យដឹងថា នៅយប់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ មានករណីក្មេងទំនើងយកដុំថ្ម គប់ទៅលើកញ្ចក់រថយន្ត របស់ក្រុមប្រគុំតន្ត្រីតាមកម្មវិធីមង្គលការ ពេលវិលត្រលប់ទៅផ្ទះវិញបណ្ដាលឲ្យអ្នកបើកបររបួសធ្ងន់ ផ្នែកផ្ទៃមុខ រីឯអ្នករួមដំណើររបួសស្រាល ១៧នាក់ រថយន្តរេចង្កូតធ្លាក់ផ្លូវ ។ បន្ទាប់ពីទទួលបានព័ត៌មានខាងលើនេះ

    March 22, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃពុធ ទី២២ ខែមីនា ឆ្នាំ២០២៣នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតនៃវិទ្យាស្ថានវ៉ាន់ដាចំនួន ៤.៧០៥ នាក់ ក្នុងនោះមានកម្រិតបរិញ្ញាបត្ររង និង កម្រិតបរិញ្ញាបត្រ។ ពិធីនេះ ត្រូវប្រារព្ធធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និង ពិព័រណ៍កោះពេជ្រ។ និស្សិតជ័យលាភីនាថ្ងៃនេះមានកម្រិត បរិញ្ញាបត្ររង និង បរិញ្ញាបត្រ ចំនួន ៤.៧០៥ នាក់ ( នារី ៤.២២១ នាក់) ដែលបានបញ្ចប់ការសិក្សា ក្នុងឆ្នាំសិក្សា២០២១-២០២២ កន្លងមកនេះ

    March 22, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា កាលពីថ្ងៃទី១៩ និង២០ ខែមីនា ឆ្នាំ២០២៣ មានរថយន្តពីរគ្រឿង បានបើកបរបញ្ច្រាសទិសចរាចរណ៍ លើផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ។ បន្ទាប់មក ក្រុមការងារផ្លូវល្បឿនលឿន ដោយសហការជាមួយនគរបាលចរាចរណ៍ផ្លូវគោក បានធ្វើការឃាត់រថយន្ត និងអ្នកបើកបរ ដើម្បីអប់រំ និងផាកពិន័យតាមនីតិវិធីច្បាប់។ ការបើកបរបញ្ច្រាសទិសចរាចរណ៍ មិនថានៅលើផ្លូវល្បឿនលឿន ឬផ្លូវប្រភេទណានោះទេ វាជាការបំពានច្បាប់ចរាចរណ៍យ៉ាងធ្ងន់ធ្ងរ និងប្រមាថអាយុជីវិតខ្លួនឯង និងអ្នកដទៃ។ ក្រសួងសូមអំពាវនាវសាជាថ្មី ដល់បងប្អូនប្រជាពលរដ្ឋគ្រប់រូប ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន កុំបើកបរបញ្ច្រាសទិសចរាចរណ៍ ប្រើប្រាស់គន្លងចរាចរណ៍ឱ្យបានត្រឹមត្រូវ និងជៀសវាងការប្រព្រឹត្តល្មើសនានា

    March 21, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងទេសចរណ៍ បានចេញសារាចរណែនាំឱ្យមានការរៀបចំដាក់តាំងបង្ហាញបញ្ជីរាយនាមសេវាកម្មរបស់អាជីវកម្មសេវាកម្មទេសចរណ៍ដោយមានភ្ជាប់ជាមួយតម្លៃ។ អនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ ដែលមានខ្លឹមសារណែនាំ «សូមឱ្យក្រសួងទេសចរណ៍ ក្រសួងពាណិជ្ជកម្ម ចូលរួមជាមួយគ្នាដើម្បីដាក់ជាតម្លៃ កុំឱ្យពិបាកសួរ […]»។ ក្នុងន័យនេះ ក្រសួងទេសចរណ៍ បានដាក់ចេញសារាចរណែនាំ ដើម្បីណែនាំដល់គ្រប់អាជីវកម្មសេវាកម្មទេសចរណ៍ទាំងអស់ ជាពិសេសសេវាកម្មម្ហូបអាហារ នូវចំណុចត្រូវអនុវត្តមួយចំនួន ដូចខាងក្រោម៖ ១). គ្រប់អាជីវកម្មសេវាកម្មទេសចរណ៍ទាំងអស់ ត្រូវរៀបចំឱ្យមានជាបញ្ជីរាយនាមសេវាកម្ម ដោយមានភ្ជាប់ជាមួយតម្លៃ (ដូចមានបញ្ជាក់ក្នុងប្រកាសលេខ ០៥២

    March 21, 2023
  • SEA GAMES

    ខេត្តសៀមរាប៖ នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ ព្រះរាជពិធីប្រោសព្រះរាជទានព្រះអគ្គិជ័យកីឡា និងពិធីរត់ភ្លើងគប់កីឡា សម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ នៅប្រាសាទអង្គរវត្ត ខេត្តសៀមរាប។ ក្នុងនោះយោងតាមការចុះផ្សាយរបស់ នាយកដ្ឋានព័ត៌មាន បានបង្ហាញពីប្រវត្តិរូបសង្ខេប កីឡាករតេក្វាន់ដូ វ៉ា មិថុនា ដែលទទួលការប្រោសព្រះរាជទានភ្លើងអគ្គិជ័យកីឡា ពីអង្គព្រះករុណាព្រះមហាក្សត្រ។ -នាមត្រកូល និង នាមខ្លួនឈ្មោះ វ៉ា មិថុនា / VA MITHONA ភេទ ប្រុស -ថ្ងៃខែឆ្នាំកំណើត ០១/មិថុនា/២០០០ -មុខរបរ មន្ត្រី -ឪពុកឈ្មោះ

    March 21, 2023
  • ព័ត៌មានជាតិ

    យោងតាមការបង្ហោះនៅលើគណនីហ្វេសប៊ុក មន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានឲ្យដឹងថា ១ឆ្នាំមានតែម្ដង! តោះ!! មកលេងសង្រ្កាន្តបាត់ដំបង!ឆ្នាំថ្មី ឆ្នាំថោះ បញ្ចស័ក ព្រះនាមកិមិរាទេវី ព ស ២៥៦៧ គ ស ២០២៣។ សូមស្វាគមន៍មកកាន់ទីរួមខេត្តបាត់ដំបង ព្រះរាជាណាចក្រកម្ពុជា។ កុំភ្លេចចូលរួមសប្បាយទាំងអស់គ្នាក្នុងព្រឹត្តិការណ៍សង្រ្កាន្តបាត់ដំបង ដែលប្រារព្វធ្វើនៅបរិវេណក្បែររូបសំណាក់លោកតាដំបងគ្រញ៉ូង។ សូមគោរពអញ្ជើញពុកម៉ែបងប្អូន អ៊ុំពូមីងមា ជួបជុំមហាគ្រួសារខ្មែរ អបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណៃជាតិខ្មែរ ចូលរួមព្រឹត្តិការណ៍សង្ក្រាន្តបាត់ដំបង រាំលេងកំសាន្តចង្វាក់ប្រពៃណៃខ្មែរ តំបន់ត្រជាក់ចិត្ត លេងល្បែងប្រជាប្រិយខ្មែរដែលជាកេរ្តិ៍តំណែលដ៏ល្អផូរផង់ ទស្សនាការសម្តែងសិល្បៈចម្រុះ ជួបជាមួយតារាល្បីៗ ប្រចាំព្រះរាជណាចក្រកម្ពុជា ថតរូបអនុស្សវរី៍យជាមួយទន្សាយយក្ស ពោតយក្ស ម្នាស់យក្ស និងក្រូចយក្ស

    March 21, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខណ្ឌដូនពេញ នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ បានសូមឆ្លើយតបទៅនឹងករណីអ្នកលក់នំបញ្ចុកនៅមុខព្រះបរមរាជវាំង ដែលសារព័ត៌មានមួយចំនួន និងអ្នកលេងតាមបណ្តាញសង្គមTik Tok បានធ្វើការផ្សព្វផ្សាយបណ្តាលឲ្យមានការភាន់ច្រលំថាកម្លាំងសណ្តាប់ធ្នាប់ខណ្ឌ ដេញគាត់ចេញមិនអោយលក់ និងចាក់ទឹកសម្លខ្មែរចោលនៅលើចិញ្ចើមផ្លូវសាធារណៈ សូមធ្វើការបំភ្លឺដូចខាងក្រោម៖ ១-កម្លាំងសណ្តាប់ខណ្ឌ បានធ្វើការណែនាំដល់អ្នកលក់ឲ្យរកទីតាំងសមរម្យសម្រាប់លក់ ដោយមិនអនុញ្ញាតិឲ្យលក់ដូរនៅទីតាំងនេះឡើយ។ ២-ការលក់ដូរគ្មានអនាម័យ មិនមានការវេចខ្ចប់កាកសំណល់ព្រមទាំងចោលថង់ប្លាស្ទិក ចានស្នោរនៅនឹងកន្លែងលក់ ដោយមិនយកទៅទុកដាក់ក្នុងធុងសំរាមដែលនៅក្បែរនោះឡើយ។ ៣-ការធ្វើឲ្យខ្ចាយទឹកសម្លនំបញ្ចុកនៅលើចិញ្ចើមផ្លូវសាធារណៈគឺគាត់ជាអ្នកប្រព្រឹត្តទៅដោយខ្លួនឯង ដោយការខឹងសម្បារ ស្រែកនិងជេរប្រមាថមកលើកម្លាំងសណ្តាប់ធ្នាប់ខណ្ឌថែមទៀតផង។ រដ្ឋបាលខណ្ឌដូនពេញ សូមសំណូមពរដល់បងប្អូនប្រជាពលរដ្ឋអ្នកលក់ដូរទាំងអស់មានការយោគយល់អធ្យាស្រ័យដល់កងកម្លាំងរបស់យើង ដែលតែងតែខិតខំរៀបចំសណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈនេះជារៀងរាល់ថ្ងៃ ដើម្បីសោភ័ណភាព និងអនាម័យ បរិស្ថាន អោយបានល្អប្រសើរ ៕ ប្រភព៖

    March 21, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមលិខិតរបស់ ក្រសួងពាណិជ្ជកម្ម ចុះផ្សាយថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ ស្តីអំពីតម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជាសម្រាប់អនុវត្តទៅតាមតម្លៃមធ្យមប្រេងឥន្ធនៈលើទីផ្សារអន្តរជាតិ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ បានឲ្យដឹងថា តម្លៃប្រេងសាំងធម្មតាមានតម្លៃ ៤,២០០រៀលក្នុងមួយលីត្រ ចំណែកឯប្រេងសាំងម៉ាស៊ូតមានតម្លៃ ៤,០៥០រៀលក្នុងមួយលីត្រប៉ុណ្ណោះ។ ហើយតម្លៃនេះបើធៀបនឹងតម្លៃ ដែលក្រសួងបានកំណត់កាលពី១០ថ្ងៃមុន មានការចុះបន្តិចបន្តួច ដោយកាលពី១០ថ្ងៃមុន សម្រាប់ប្រេងសាំងធម្មតាគឺមានតម្លៃ ៤,៣០០មានន័យថាចុះ ១០០រៀល និងតម្លៃប្រេងសាំងម៉ាស៊ូតមានតម្លៃ ៤,២៥០រៀលក្នុងមួយលីត្រ មានន័យថាចុះ ២០០រៀលក្នុងមួយលីត្រ ៕

    March 21, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ រាជរដ្ឋាភិបាលកម្ពុជា បានឱ្យដឹងថា ឯកឧត្ដម ហ៊ុន ម៉ានិត ត្រូវបានតែងតាំងជាមេបញ្ជាការរងកងទ័ពជើងគោក បន្ថែមលើមុខងារបច្ចុប្បន្ន។ រាជរដ្ឋាភិបាលកម្ពុជា សម្រេចតែងតាំងមុខតំណែង នាយទាហាន នៃកងយោធពលខេមរភូមិន្ទ ជូន ឧត្តមសេនីយ៍ឯក យុន ម៉ានិត អត្តលេខ ០៧៥៥៥៥ ជា មេបញ្ជាការរង បញ្ញាការដ្ឋានកងទ័ពជើងគោក បន្ថែមលើមុខងារបច្ចុប្បន្ន ។ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អគ្គមេបញ្ហាការ នៃកងយោធពលខេបរភូមិន្ទ រដ្ឋមន្ត្រី គ្រប់ក្រសួង

    March 21, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ ឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ បានចេញនីតិវីធី និងដំណាក់កាលនៃការធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (ករណីធ្វើថ្មី អាយុចាប់ពី១៥ឆ្នាំឡើង) ក្នុងនោះរួមមាន៖ ១ សាមីខ្លួនត្រូវមកបង្ហាញមុខដោយផ្ទាល់ ដោយយកមកជាមួយនូវសេចក្តីចម្លងសំបុត្រកំណើត និងសៀវភៅស្នាក់នៅ ឬសៀវភៅគ្រួសារ។ ២ ទីកន្លែង ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ឬអធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ ឬស្នងការដ្ឋាននគរបាលរាជធានីខេត្ត ឬបេឡាជាតិរបបសន្តិសុខសង្គម បសស ឬ សាខាអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរផ្សារអ៉ីអន២ ឬនាយកដ្ឋានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ នៅក្រោយវត្តនិរោធ។ ៣ បំពេញសលាកប័ត្រសុំធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ។

    March 21, 2023