Khmernote Media
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងការបរទេស បានចេញសេចក្ដីជូនដំណឹង ស្ដីពីការលើកពេលប្រឡងក្របខណ្ឌសម្រាប់ ឆ្នាំ២០២៣ របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ គណៈកម្មការរៀបចំការប្រឡងប្រជែងជ្រើសរើសបេក្ខជន បេក្ខនារី សិស្ស និស្សិត ឱ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សម្រាប់ឆ្នាំ២០២៣ សូមជូនដំណឹងដល់បេក្ខជន បេក្ខនារី ដែលបានមកដាក់ពាក្យប្រឡង ឱ្យជ្រាបថា ការប្រឡងក្របខណ្ឌសម្រាប់ ឆ្នាំ២០២៣ របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលគ្រោងនឹងធ្វើនៅថ្ងៃសៅរ៍ ៤កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២៥

    March 23, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ អគ្គិសនីកម្ពុជា បានចេញសេចក្តីជូនដំណឹងស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរតម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ ដល់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម។ ទោះជាមានការខិតខំថែរក្សាមិនឲ្យមានការប៉ះពាល់ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនីនៅតំបន់ខាងលើអាចនឹងមានការរអាក់រអួលខ្លះៗជៀសមិនផុតដែលយើងខ្ញុំស្នើសុំអភ័យទោសទុកជាមុន ៕

    March 23, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ យោងតា​មសេចក្ដីប្រកាសរបស់ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបង្កើត គណៈយុទ្ធមិត្ដជំនាន់បម្រើកងទ័ពឆ្នាំ១៩៧៨ ហៅកាត់ថា “យ.ជ.ប.ទ.” ដែលមានសមាស ភាពដូចខាងក្រោម៖ ១-សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្តី ជាប្រធានកិត្តិយស។ ២-លោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្តី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ជាប្រធាន។ ៣-នាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាអនុប្រធាន។ ប្រការ២.​គណៈយុទ្ធមិត្តជំនាន់បម្រើកងទ័ពឆ្នាំ១៩៧៨ មានតួនាទីភារកិច្ចដូចតទៅ៖

    March 22, 2023
  • SEA GAMES

    ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ ព្រះអគ្គិកីឡា នៃព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ត្រូវបានដង្ហែចេញពីវត្តរាជបូណ៌ ទៅកាន់អាកាសយានដ្ឋានអន្ដរជាតិសៀមរាបអង្គរ នារសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣នេះ។ ដើម្បីបន្ដដង្ហែទៅកាន់បណ្ដាប្រទេសនៅតំបន់អាស៊ានដទៃទៀត និងប្រទេសទីម័រខាងកើត មុននឹងត្រលប់ត្រឡប់ចូលមកកម្ពុជាវិញនៅថ្ងៃទី២៧ ខែមេសា តាមច្រកព្រំដែនអន្ដរជាតិ ខេត្តស្ទឹងត្រែង ក្រោមការដឹកនាំរបស់ឯកឧត្តម ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាបេសកជនពិសេស តំណាងគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម (CAMSOC-CAMAPGOC) ៕ ប្រភព៖

    March 22, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ធនាគារជាតិ នៃកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានស្តីពី ការឆបោកប្រាក់តាមបណ្តាញសង្គមនិងប្រព័ន្ធទូរស័ព្ទ។ ធនាគារជាតិនៃកម្ពុជា សូមជម្រាបជូនសាធារណជនជ្រាបថា នាពេលថ្មីៗនេះមានជនខិលខូច មួយចំនួន បានព្យាយាមឆបោកប្រាក់តាមគ្រប់រូបភាព នៅតាមបណ្តាញសង្គម ដូចជា Telegram, Facebook និង TikTok ជាដើម ក៏ដូចជាតាមប្រព័ន្ធទូរស័ព្ទ ខណៈពេលដែលវិស័យបច្ចេកវិទ្យាឌីជីថលនៅកម្ពុជា កំពុងមានការរីកចម្រើនគួរឱ្យកត់សម្គាល់។ ធនាគារជាតិនៃកម្ពុជា បានសង្កេតឃើញថា ជនខិលខូចបានឆបោកប្រាក់ជនរងគ្រោះ ដោយប្រើ គណនីបណ្តាញសង្គមនៃសមាជិកណាមួយរបស់គ្រួសារ ឬញាតិសន្ដាន ឬមិត្តភក្ដិ ឬថ្នាក់ដឹកនាំស្ថាប័ន នៃជនរងគ្រោះដែលពួកគេបានលួច រួចផ្ញើសារជាអក្សរ

    March 22, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្ដីណែនាំ ស្ដីពី ការរៀបចំ និងការប្រព្រឹត្តទៅនៃការប្រឡងជ្រើសរើសសិស្សពូកែ ប្រចាំរាជធានី ខេត្ត និងទូទាំងប្រទេស សម្រាប់ឆ្នាំសិក្សា២០២២-២០២៣។ មន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត ត្រូវម្ចាស់ការរៀបចំការប្រឡងជ្រើសរើសសិស្សពូកែប្រចាំ រាជធានី ខេត្ត ផ្នែកអក្សរសិល្ប៍ខ្មែរ គណិតវិទ្យា និងរូបវិទ្យា ថ្នាក់ទី៩ និងថ្នាក់ទី១២ ដែលនឹងប្រព្រឹត្តទៅនៅក្នុង សប្ដាហ៍ទី១ ខែមេសា ដើម្បីដណ្ដើមជ័យលាភីថ្នាក់រាជធានី ខេត្ត តាមមុខវិជ្ជា

    March 22, 2023
  • SEA GAMES

    ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ Cambodia 2023 បានឱ្យដឹងថា អត្តពលិកកម្ពុជា ដែលចូលរួមកាន់ភ្លើងគប់ នៅខេត្តសៀមរាប នាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ បានបង្ហាញក្តីរំភើបចិត្តជាខ្លាំង រហូតដល់ស្រក់ទឹកភ្នែក ក្រោយពីទទួលបានការប្រោសព្រះរាជទាន «ព្រះអគ្គិជ័យកីឡា» ពីព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីជាកិច្ចរត់ភ្លើងគប់ ឆ្ពោះទៅកាន់បណ្ដាប្រទេសជាសមាជិកទាំងអស់ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ មុនព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រដំបូងរបស់កម្ពុជា។ កីឡាករតេក្វាន់ដូ WT វ៉ា មិថុនា បានលើកឡើងថា ការរត់ភ្លើងគប់បែបនេះ គឺជាកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុត ដែលក្នុង១ជីវិត

    March 22, 2023
  • កូវីដ-១៩

    យោងតាមការចុះផ្សាយរបស់ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC នៅថ្ងៃទី២២ ខែមីនា ឆ្ណាំ២០២៣ បានឱ្យដឹងថា អង្គការសុខភាពពិភពលោក (WHO) បាននិយាយកាលពីថ្ងៃអង្គារថា មនុស្ស ០៥នាក់បានបាត់បង់ជីវិត នៅក្នុងប្រទេសតង់ហ្សានី ក្នុងទ្វីបអាហ្វ្រិក ដោយសារជំងឺបង្កដោយមេរោគ Marburg នៅក្នុងតំបន់ Kagera ភាគពាយ័ព្យរបស់ប្រទេសនេះ។ រោគសញ្ញារួមមាន ក្តៅខ្លួន ឈឺក្បាលខ្លាំង ក្អួត ហូរឈាម និងខ្សោយតំរងនោម ស្រដៀងជំងឺ Ebola ។ WHO បាននិយាយថា “៥ ករណីក្នុងចំណោម ៨ ករណី

    March 22, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានលើកឡើងថា អង់គ្លេសអាចនឹងបើកសាកលវិទ្យាល័យនៅក្នុងប្រទេសកម្ពុជា ដែលនេះគឺជាការឱកាសល្អមួយសម្រាប់សិស្ស-និស្សិត ដែលចង់រៀននៅសាលាអន្តរជាតិ។ ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិត នៃវិទ្យាស្ថានវ៉ាន់ដា ចំនួន ៤ ៧០៥ នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា៖ «ខាងមុខនេះ អាចនឹងមានសាកលវិទ្យាល័យពីបរទេសមកបើកទៀតផង ឯកអគ្គរដ្ឋទូតអង់គ្លេស និងគណៈប្រតិភូអង់គ្លេសដែលជួបខ្ញុំតែងនិយាយជាមួ យខ្ញុំ ថាខាងមុខនេះអង់គ្លេសអាចនឹងបើកសាកលវិទ្យាល័យនៅកម្ពុជាដែលនោះក៏ជាឱកាសដែលអ្នកពុំមានលទ្ធភាពបញ្ជូននិស្សិតទៅរៀននៅប្រទេសក្រៅ ហើយដែលឱ្យកូនរៀនភាសាអង់គ្លេសតាំងតូចនោះគឺមានឱកាសចូលមហាវិទ្យាល័យសាកលវិទ្យាល័យក្នុងប្រទេសយើងតែម្ដង»។ សម្ដេចតេជោនាយករដ្ឋមន្រ្ដីបានគូសបញ្ជាក់ថា

    March 22, 2023
  • ព័ត៌មានជាតិ

    ខេត្តតាកែវ៖ យោងតាមការចុះផ្សាយរបស់​ អធិការដ្ឋាននគរបាលស្រុកបាទី បានឱ្យដឹងថា នៅថ្ងៃចន្ទ ១៤រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង ២១និង០០ មានករណីអំពើលួចមានស្ថានទម្ងន់ទោស និងធ្វើអោយខូចខាតដោយចេតនា (គប់កញ្ចក់រថយន្ត) កើតឡើងនៅត្រង់ចំណុចភូមិត្រពាំងឬស្សី ឃុំសូរភី ស្រុកបាទី ខេត្តតាកែវ ដែលបង្កឡើងដោយជនសង្ស័យឈ្មោះ សូត្រ ចន្ថា ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ ជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន មានទីលំនៅភូមិត្រពាំងឬស្សី ឃុំសូរភី ស្រុកបាទី

    March 22, 2023