- Khmernote Media
- SEA GAMES
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ ឧកញ៉ា ស្រី ចាន់ថន ដែលជាអនុប្រធានកិត្តិយស របស់សហព័ន្ធកីឡាប្រដាល់គុណខ្មែរ បានបញ្ជាក់ពីមូលហេតុ ដែលក្រុមការងាររចនាខ្សែក្រវ៉ាត់សម្រេចចិត្តដាក់នាគក្បាល៧នៅលើពាក្យ «គុនខ្មែរ» នៅចំកណ្តាលខ្សែក្រវ៉ាត់។ ក្នុងគណនីហ្វេសប៊ុករបស់ ឧកញ៉ា ស្រី ចាន់ថន បានសរសេរ និងបញ្ជាក់យ៉ាងដូច្នេះថា៖ « សួស្តីបងប្អូននេះគឺជាមូលហេតុដែលក្រុមការងាររចនាខ្សែក្រវ៉ាត់សម្រេចចិត្តដាក់នាគក្បាល៧នៅលើពាក្យ គុនខ្មែរ ហើយនៅចំកណ្តាលខ្សែក្រវ៉ាត់ទៅទៀតនោះ ដោយសារថា៖ នាគក្បាល៧តំណាងឲ្យ៧ថ្ងៃ និងតំណាងឲ្យមហិទ្ធិឬទ្ធិខ្លាំងពូកែ នាគក្បាល៧គឺជាអ្នកទ្រទ្រង់ អ្នកការពារ។ នាគមានតួនាទីទ្រទ្រង់ភពផែនដីទាំងមូល ដូច្នេះអត្ថន័យនៅទីនេះគឺនាគក្បាល៧នេះទ្រទ្រង់ថែរក្សាការពារគុនខែ្មរ។ នាគនៅទីនេះគឺជាស្តេចនាគវ័ន្ត។ នាគវ័ន្តគឺជានាគដែលមានកម្លាំងខ្លាំងខ្លាអាចព្រួសភ្លើងបាន ប្រៀបបានដូចកីឡាករគុនខ្មែររបស់យើងមានកម្លាំងខ្លាំងដើម្បីយកឈ្នះគូប្រកួតនៅលើសង្វ្រៀន។
March 20, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ កាលពីពេលថ្មីៗនេះ ផ្ទុះការជជែកវែកញែក និងរិះគន់យ៉ាងខ្លាំងពីសំណាក់មហាជនក្នុងបណ្ដាញសង្គមហ្វេសប៊ុក លើអ្នកច្នៃម៉ូដលោក ឯម រៀម ដែលជាអ្នកបង្កើតម៉ូដដ៏ល្បីមួយរូបនៅក្នុងប្រទេស ទៅលើសម្លៀកបំពាក់របស់លោក ដែលបានចូលរួមកម្មវិធីប្រគល់ពានរង្វាន់តន្ត្រី Pleng Music Awards 2023 ដ៏ធំអស្ចារ្យ កាលពីយប់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៣កន្លងទៅ។ ក្នុងនោះក៏ឃើញថា មានមហាជនអ្នកលេងនៅក្នុងបណ្ដាញសង្គមមួយចំនួន មានការគាំទ្រ និងមួយចំនួនទៀតមិនគាំទ្រ នូវការបង្ហាញឈុតសម្លៀកបំពាក់ ដែលច្នៃប្រឌិតបែបសិចស៊ីជ្រុលហួសនេះផងដែរ។ បើយោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ លោក ហ៊ុយ វណ្ណៈ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា មុននេះបន្តិច នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣
March 20, 2023 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នៅឆ្នាំ២០២៣ បាតុភូតព្រះអាទិត្យរះចំកណ្តាលកំពូលប្រាសាទអង្គរវត្ត អាចនឹងកើតឡើងនៅចន្លោះថ្ងៃទី២០ ដល់ថ្ងៃទី២៣ ខែមីនា ចាប់ពីម៉ោង៥៖៣០នាទីព្រឹក ដល់ម៉ោង៧៖០០នាទីព្រឹក ដែលជាទស្សនីយភាពពិសេសមួយសម្រាប់ភ្ញៀវទេសចរ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងទេសចរណ៍ ស្តីពី «បាតុភូតធម្មជាតិព្រះអាទិត្យរះចំកណ្តាលកំពូលប្រាសាទអង្គរវត្ត» ឬEQUINOX ដែលកើតឡើងចន្លោះថ្ងៃទី២០ ឬ២១ ឬ២២ ឬ២៣ ខែមីនា ឆ្នាំ២០២៣។ បើតាមក្រសួងទេសចរណ៍បានឱ្យដឹងថា បាតុភូតធម្មជាតិព្រះអាទិត្យរះចំកណ្តាលកំពូលប្រាសាទអង្គរវត្ត ដែលជារៀងរាល់ឆ្នាំតែងមានភ្ញៀវទេសចរជាតិ-អន្តរជាតិរាប់ម៉ឺននាក់ បានចូលរួមទស្សនា និងផ្តិតយករូបភាពព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ។ ក្រសួងទេសចរណ៍ក៏បានអំពាវនាវដល់គ្រប់សមាគមទេសចរណ៍ ស្ថាប័នពាក់ព័ន្ធ អ្នកសារព័ត៌មាន ភ្ញៀវទេសចរជាតិ-អន្តរជាតិ និងសាធារណជនទូទៅចូលរួមផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់ដៃគូពាក់ព័ន្ធ និងទៅទស្សនា ផ្តិតយករូបភាពព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ ដែលជាផ្នែកមួយនៃយុទ្ធនាការ
March 20, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការប្រឡងជ្រើសរើសនិស្សិតអាហារូបករណ៍ ថ្នាក់បរិញ្ញាបត្រទៅសិក្សានៅ Southern University of Science and Technology (SUSTech) នៅសាធារណរដ្ឋប្រជាមានិតចិន សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។ ក្រសួងអប់រំ យុវជន និងកីឡា សូមជូនដំណឹងដល់សាធារណជនទាំងពីរភេទ ជ្រាបថា៖ ក្នុងឆ្នាំ២០២៣នេះ សាកលវិទ្យាល័យ Southern University of Science and Technology (SUSTech)
March 18, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ មុននេះបន្តិច បានចេញសេចក្ដីរាយការណ៍ព័ត៌មានបឋម បានឱ្យដឹងថា រថយន្ត RANGE ROVER សេរីទំនើបមួយគ្រឿង បានឆេះនៅលើផ្លូវល្បឿនលឿនមួយទៀតហើយ មុននេះចម្ងាយពីច្រកចេញចូលបង់ប្រាក់ទីក្រុងភ្នំពេញប្រមាណ២គីឡូម៉ែត្រ រសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៣នេះ។ ព័ត៌មានលម្អិត នឹងជម្រាបជូនពេលក្រោយ។ ប្រភព៖ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ
March 18, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឱ្យដឹងថា ជនសង្ស័យ០២នាក់ ត្រូវកម្លាំងជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌកំបូល សហការជាមួយ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការស្រាវជ្រាវឃាត់ខ្លួនបាន កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ ពាក់ព័ន្ធករណី លួច (ដោយមានស្ថានទម្ងន់ទោសគាស់ទម្លុះទម្លាយផ្ទះប្រជាពលរដ្ឋដើម្បីយកទ្រព្យសម្បត្តិ) និងទទួលផលចោរកម្ម។ ជនសង្ស័យទាំង០២នាក់ មានឈ្មោះ ៖ ១-ឈ្មោះ កាក់ កេ ហៅខ្លី ភេទប្រុស អាយុ២០ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្រុកកំណើត ខេត្តកណ្តាល ទីលំនៅបច្ចុប្បន្ន ភូមិត្រពាំងទួល សង្កាត់កំបូល ខណ្ឌកំបូល
March 18, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា អគ្គិភ័យឆេះឃ្លាំងស្ដុកគ្រឿងបន្លាស់រថយន្ដមួយកន្លែង បានកើតឡើងនៅវេលាម៉ោងជាង៨ព្រឹក ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣នេះ ស្ថិតនៅតាមបណ្តោយ ផ្លូវឧកញ្ញ៉ាម៉ុងរិទ្ធី (1028) ក្រុមទី២ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ត្រូវកម្លាំងសមត្ថកិច្ចជំនាញគ្រប់គ្រងបានទាំងស្រុង នៅវេលាម៉ោងប្រមាណ១ថ្ងៃត្រង់ ដោយប្រើប្រាស់ពេលអស់ជាង៥ម៉ោង។ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ទីតាំងឃ្លាំងស្ដុកគ្រឿងបន្លាស់រថយន្ដនេះ មានម្ចាស់ឈ្មោះ គីម ហួត អាយុ៤២ឆ្នាំ។ ប្រភេទសំណង់ឃ្លាំងថ្មបេតុងប្រក់ស័ង្កសី ទំហំ១៦ម៉ែត្រ
March 18, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ដោយអនុវត្តតាមការណែនាំរបស់ ឯកឧត្តម ឃួង ស្រេង អភិបាល នៃ គណៈអភិបាលរាជធានីភ្នំពេញ និងបទបញ្ជារបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ។ សូមជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋដែលជាម្ចាស់យានយន្តមួយចំនួន ដែលបានបំពាក់ភ្លើងបំភ្លឺខុសបច្ចេកទេស បំពងស៊ីផ្លេសំឡេងលឺខ្លាំង ដាក់ហ្វាំងដែលបន្លឺជាសម្លេងរំខាន កែច្នៃបំពងសម្លេង (ស៊ីមាំងប្រែន) ខុសលក្ខណៈបច្ចេកទេស និងសរសេរអក្សរ ឬបិទរូបភាព មិនសមរម្យ សូមប្រញាប់ធ្វើការដក ឬ ដោះចេញជាបន្ទាន់
March 18, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋានព័ត៌មានវិទ្យា ក្រសួងមហាផ្ទៃ នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថា កន្លងមកបងប្អូនប្រជាពលរដ្ឋមួយចំនួនបានសាកសួរអំពីឈ្មោះក្រុមហ៊ុន គេហទំព័រ ទំព័រហ្វេសប៊ុក ឬកម្មវិធី (App) ដែលផ្តល់ប្រាក់កម្ចីអនឡាញងាយស្រួល និងឆាប់រហ័ស។ ទន្ទឹមនេះដែរ នាយកដ្ឋានព័ត៌មានវិទ្យាធ្លាប់បានធ្វើការផ្សព្វផ្សាយនូវអត្តបទអប់រំស្តីពី “ហានិភ័យនៃកម្ចីអនឡាញខុសច្បាប់ (Loan Shark / Scam)” ដែលអត្ថបទនោះបានអធិប្បាយអំពីល្បិចកល ដែលជនខិលខូចបានប្រើប្រាស់ក្នុងការឆបោក ឬដាក់អន្ទាក់ទៅលើជនរងគ្រោះ ព្រមទាំងបរិយាយអំពីហានិភ័យពាក់ព័ន្ធមួយចំនួនផងដែរ។ ដោយទទួលបានសេចក្តីរាយការណ៍ជាបន្តបន្ទាប់ពីមហាជន ក្រុមការងារបច្ចេកទេស សូមលើកយកនូវល្បិចកល និងបច្ចេកទេសថ្មី ដែលជនខិលខូចបានប្រើប្រាស់ក្នុងការបោកបញ្ឆោតប្រាក់ពីជនរងគ្រោះ ដោយសង្ខេបជូនដូចខាងក្រោម៖ ១- ជនខិលខូចបានបង្កើត
March 17, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ យោងតាមព្រះរាជក្រឹត្យរបស់ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យដំឡើងឋានន្តរស័ក្តិថ្នាក់ នាយឧត្តមសេនីយ៍ ដល់លោកបណ្ឌិត ហ៊ុន ម៉ាណែត «ផ្កាយ ៤ »។ ព្រះមហាក្សត្រ ដំឡើងឋានន្តរស័ក្តិ នាយឧត្តមសេនីយ៍ ដល់ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អត្តលេខ ០៣៣៨៨៣ នាយទាហាន ថ្នាក់ឧត្ដមសេនីយ៍ នៃកងយោធពលខេមរភូមិន្ទ។ ដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន
March 17, 2023









