Khmernote Media
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថា ក្រសួងជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យា ៣២នាក់ ឱ្យបម្រើការងារតាមបណ្តាអង្គភាពចំណុះអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការរដ្ឋាភិបាលឌីជីថល។ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សូមជម្រាបជូនដំណឹងដល់សាធារណជន និងនិស្សិត ឱ្យជ្រាបថា ដើម្បីជួយគាំទ្រដល់ដំណើរការនិងធានានិរន្តរភាពការងារកសាងរដ្ឋាភិបាលឌីជីថល ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ត្រូវការជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យាចំនួន ៣២នាក់ ឱ្យបម្រើការងារតាមបណ្តាអង្គភាពចំណុះអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការរដ្ឋាភិបាលឌីជីថល ដូចខាងក្រោម៖ – បុគ្គលិករចនាផ្នែកខាងមុខនៃកម្មវិធីសម្រាប់អ្នកប្រើប្រាស់ (UI/UX Designer) ចំនួន ៣នាក់។ – បុគ្គលិកអភិវឌ្ឍសុសវរទូរសព្ទដែលប្រើប្រាស់ Flutter ចំនួន ៣នាក់។ –

    March 17, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីជូនដំណឹង ស្តីពីការណែនាំការបញ្ចៀសចរាចរក្នុងអំឡុងពេលសាងសង់ស្ពានអាកាសព្រះមុនីវង្ស។ រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនថា ក្រោយពីបានប្រជុំពិភាក្សារកដំណោះស្រាយការកកស្ទះចរាចរណ៍កាលពីថ្ងៃ០១ ខែមីនា ឆ្នាំ២០២៣ នៅបរិវេណការដ្ឋានសាងសង់ស្ពានអាកាសព្រះមុនីវង្សរួចមក រដ្ឋបាលរាជធានីភ្នំពេញបាន ដោះស្រាយ និងសម្រួលការកកស្ទះចរាចរណ៍បានមួយចំនួនធំ។ ទន្ទឹមនោះរដ្ឋបាលរាជធានីភ្នំពេញ សង្កេត ឃើញថានៅពេលខ្លះមានការកកស្ទះចរាចរណ៍កើតឡើងខ្លះទៀត ដូចនេះដើម្បីសម្រួលដល់ការធ្វើចរាចរណ៍ ឱ្យបានល្អប្រសើរ រដ្ឋបាលរាជធានីភ្នំពេញ សូមធ្វើការណែនាំដូចខាងក្រោម៖ ១.ការធ្វើដំណើរចូលរាជធានីភ្នំពេញ -ចំពោះរថយន្តធុនធ្ងន់ រថយន្តកុងតឺន័រ រថយន្តធុនធំត្រូវបង្វែរទិសតាមផ្លូវថៃហ្គ័រ ឆ្លងស្ពានព្រែក សំរោងចូលរាជធានីភ្នំពេញ តាមពេលវេលា និងម៉ោងកំណត់របស់រដ្ឋបាលរាជធានីភ្នំពេញ ដោយមិនអនុញ្ញាតឱ្យឆ្លងកាត់តាមស្ពានព្រះមុនីវង្សឡើយ។ -ចំពោះបងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរចូលរាជធានីភ្នំពេញតាមផ្លូវជាតិលេខ១

    March 17, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថា សម្តេចក្រឡាងហោម ស ខេង ឧបកនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានណែនាំ​ឱ្យ​បណ្ឌិត្យសភានគរបាលកម្ពុជាពាក់ព័ន្ធនឹងការងារសមភាពយេនឌ័រ ដោយបង្កើនសមាស​ភាពមន្ត្រីជាស្ត្រីយ៉ាងតិច២នាក់ នៅក្នុងអង្គភាពក្រោមចំណុះរបស់ខ្លួន។ ថ្លែងក្នុងកិច្ចប្រជុំឆ្លងផែនការសកម្មភាពឆ្នាំ២០២៣ របស់បណ្ឌិត្យសភានគរបាល​កម្ពុជា កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងមហាផ្ទៃ សម្តេចក្រឡា​ហោម ស ខេង បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ សាស្ត្រាចារ្យ គ្រូ​នគរ​បាល និងមន្ដ្រីនៃបណ្ឌិត្យសភានគរបាលកម្ពុជា ដែលបានខិតខំប្រឹងប្រែង បំពេញ​ភារៈ​កិច្ចរបស់ខ្លួន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។ សម្ដេចក្រឡាហោមបានលើក​ឡើងថា បណ្ឌិត្យសភានគរបាលកម្ពុជា សម្រេចបាននូវសមិទ្ធផលថ្មីៗជាច្រើន

    March 17, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកថាការប្រគល់វត្ថុបុរាណខ្មែរជូនមកកម្ពុជាដែលជាម្ចាស់ដើម គឺជាកាយវិការដ៏ថ្លៃថ្លាគួរឱ្យគោរព ជាការបង្ហាញពីក្រមសីលធម៌ ក្នុងការចូលរួមលើកកម្ពស់ដល់វប្បធម៌នៃជាតិសាសន៍មួយ។ ក្នុងពិធីទទួលវត្ថុបុរាណខ្មែរ ដែលបានប្រគល់ជូនព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ នៅវិមានសន្តិភាព សម្ដេចតេជោ ហ៊ុន សែន បានថ្លែង ក្នុងនាមសម្ដេចផ្ទាល់ ជាមួយប្រជាជនកម្ពុជាទាំងមូល សម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅប្រកបដោយសេចក្ដីសោមនស្ស ចំពោះការវិលត្រឡប់មកវិញនៃព្រលឹងដូនតារបស់ខ្លួន បន្ទាប់ពីបានរសាត់ឆ្ងាយពីមាតុភូមិកំណើតអស់រយៈពេលជាច្រើនឆ្នាំកន្លងមក ដោយឆ្លងកាត់ដំណើរដ៏វែងឆ្ងាយ នៃសង្គ្រាមស៊ីវិល ការលួច និងការជួញដូរខុសច្បាប់ទៅក្រៅប្រទេស។ សម្ដេចតេជោបន្តថា

    March 17, 2023
  • SEA GAMES

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ ឧកញ៉ា ស្រី ចាន់ថន ដែល​ជា​អនុប្រធានកិត្តិយស ​របស់សហព័ន្ធកីឡាប្រដាល់គុណខ្មែរ នៅមុននេះបន្តិច បានបង្ហោះរូបភាពជាច្រើនសន្លឹក អមជាមួយដំណឹងល្អ បានឱ្យដឹងថា ក្លឹបកីឡាគុនខ្មែរលំដាប់អន្តរជាតិ នឹងលេចរូបរាងក្នុងពេលដ៏ឆាប់ៗខាងមុខនេះ​ ដោយក្លឹបអន្តរជាតិមួយនេះមានឈ្មោះថា គុនខ្មែរជើងឯកពិភពលោក (Kun Khmer World Champion) ។ ក្នុងគណនីផេកហ្វេសប៊ុកផ្ទាល់របស់ ឧកញ៉ា ស្រី ចាន់ថន បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ «ថ្ងៃនេះខ្ញុំសូមជម្រាបបងប្អូនជនរួមជាតិផងដែរថា ក្លឹបកីឡាគុនខ្មែរលំដាប់អន្តរជាតិរបស់យើងបានរត់ឯកសារតាំងពីភូមិ ឃុំ ស្រុក ខេត្ត ប្រធានមន្ទីរ

    March 17, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថា ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយអនុវត្តតាមបទបញ្ជា និងការណែនាំជាប្រចាំរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក៏ដូចជាមានការរាយការណ៍ និងប្តឹងពីបងប្អូនប្រជាពលរដ្ឋអំពីរថយន្តកែច្នៃបំពងសម្លេងខុសបច្ចេកទេស (ស៊ីមាំងប្រែន) ដែលបង្កសម្លេងរំខានដល់ប្រជាពលរដ្ឋជារៀងរាល់យប់ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ត្រូវបានសមត្ថកិច្ចអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ សហការជាមួយកម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក បានធ្វើការឃាត់ចំនួន១៦គ្រឿង នៅក្នុងភូមិសាស្ត្រខណ្ឌប្ញស្សីកែវ នៅយប់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣។ ១- ម៉ាកHONDA FIT ពណ៌ក្រហម ផ្លាកលេខPP-5155 ២- ម៉ាកBM

    March 17, 2023
  • ព័ត៌មានជាតិ

    ក្រុងតាខ្មៅ៖ យោងតាមការចុះផ្សាយរបស់ អធិការដ្ឋាននគរបាលក្រុងតាខ្មៅ នៅថ្ងៃទី១៧​ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថា បន្ទាប់ពីមានការផ្សព្វផ្សាយលើបណ្តាញសង្គម ទាក់ទងទៅនឹងក្រុមម៉ូតូផាស់អាប់ ( Passapp ) ដែលបំពាក់អំពូលភ្លើងនិងស៊ីផ្លេ ខុសបច្ចេកទេស ហើយបើកបរយ៉ាងអាណាធិបតេយ្យនៅលើដងផ្លូវហើយនោះ។ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ កម្លាំងនៃអធិការដ្ឋានក្រុងតាខ្មៅឃាត់ម៉ូតូកង់បី PASSAPP កែច្នៃខុសលក្ខណៈបច្ចេកទេសមួយគ្រឿងម៉ាក BAJAJពណ៌លឿង ពាក់ផ្លាកលេខព្រះសីហនុ1H-6593 បើកបរដោយឈ្មោះ ស៊ា គឹមសេង ភេទប្រុសអាយុ ២៧ឆ្នាំ។ មានទីលំនៅភូមិព្រៃខ្លា ឃុំក្រោលគោ ស្រុកស្វាយរៀង ខេត្តស្វាយរៀង ក្នុងគោលបំណងដឹកកម្មករទៅធ្វើការនៅសង្កាត់រការខ្ពស់

    March 17, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ ថ្ងៃទី១៦ ខែមីនា​ ឆ្នាំ២០២៣ យោងតាមការការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា បានឱ្យដឹងថា សម្រាប់ពេល១ឆ្នាំ២០២២កន្លងទៅនេះ រដ្ឋបាលរាជធានីភ្នំពេញ បានដឹកសំរាមយកទៅចាក់ និងដុតកម្ទេចចោល នៅទីលានចាក់សំរាម ដង្កោ មានចំនួនជាង ១លានតោន។ នេះបើតាមការបញ្ជាក់របស់លោក សេង វណ្ណៈ នាយករដ្ឋបាលរាជធានីភ្នំពេញ លើកឡើងក្នុងអង្គសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅអនុវត្តការងារឆ្នាំ២០២៣ របស់រដ្ឋបាលរាជធានីភ្នំពេញ បានធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ ខណ្ឌជ្រោយចង្វារ កាលពីពេលថ្មីៗនេះ ។ លោក សេង វណ្ណៈ បានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍ ១០រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក

    March 17, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថា ឯកឧត្តម រដ្ឋមន្ត្រីក្រសួងព័ត៌មាន សម្រេចលុបអាជ្ញាបណ្ណសារព័ត៌មានចំនួន៣ ដោយសារតែការគឃ្លើនប្រព្រឹត្តកំហុសខាងក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានយ៉ាងធ្ងន់ធ្ងរ និងមិនព្រមអនុវត្តតាមការអប់រំណែនាំរបស់ក្រសួងជាអាណាព្យាបាល ដែលផ្ទុយនឹងកិច្ចសន្យាអាជីវកម្មរបស់សាមីខ្លួនបានតម្កល់ទុកនៅក្រសួងព័ត៌មាន។ ទី១៖ សម្រេចលុបប្រកាសលេខ៣៤៦ ព.ម ប្រក ចុះថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ របស់ក្រសួងព័ត៌មាន ដែលអនុញ្ញាតឱ្យលោកស្រី ស៊ី មុយឡេង កាន់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរលេខ ០៦០៥១៤០៤០(០១) ចុះថ្ងៃ ទី២៥ ខែមេសា ឆ្នាំ២០១៦ មានអាសយដ្ឋាននៅភូមិមេមត់កណ្ដាល ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ

    March 17, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងវប្បធម៌ និងវិចិត្រសិល្ប: បានចេញសេចក្ដីប្រកាសព័ត៌មានស្តីពីការរៀបចំពិធីទទួលវត្ថុបុរាណខ្មែរ ដែលបានប្រគល់ជូនព្រះរាជាណាចក្រកម្ពុជាវិញ។ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ មានកិត្តិយសសូមជម្រាបជូនសាធារណជនជ្រាបថា នាព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានរៀបចំ “ពិធីទទួលវត្ថុបុរាណខ្មែរ ដែលបានប្រគល់ជូនព្រះរាជាណាចក្រកម្ពុជាវិញ” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាព រាជធានីភ្នំពេញ។ វត្ថុបុរាណដែលទទួលបានមកវិញនេះ គឺជាមរតកវប្បធម៌ជាតិដ៏មានតម្លៃពុំអាចកាត់ថ្លៃបាន និងជាព្រលឹងដូចតាខ្មែរជាច្រើនជំនាន់ ដែលត្រូវបានគេលួចនាំចេញដោយខុសច្បាប់ទៅក្រៅប្រទេស នៅក្នុងអំឡុងនៃសង្រ្គាមស៊ីវិលរ៉ាំរ៉ៃ និងអសន្តិសុខ ដែលបានកើតឡើងនៅកម្ពុជានាពេលកន្លងទៅនេះ។ សន្តិភាពដែលកើតចេញពីនយោបាយ ឈ្នះ-ឈ្នះ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេច

    March 17, 2023