- Khmernote Media
- ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃពុធ ៩រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ អគ្គិសនីកម្ពុជា បានចេញសេចក្តីជូនដំណឹងស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរតម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ ដល់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម។ ទោះជាមានការខិតខំថែរក្សាមិនឲ្យមានការប៉ះពាល់ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនីនៅតំបន់ខាងលើអាចនឹងមានការរអាក់រអួលខ្លះៗជៀសមិនផុតដែលយើងខ្ញុំស្នើសុំអភ័យទោសទុកជាមុន ៕ ប្រភព៖ អគ្គិសនីកម្ពុជា – EDC
March 15, 2023 - ព័ត៌មានជាតិ
ខេត្តកំពង់ធំ៖ នៅវេលាម៉ោងជាង១១យប់ នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថា មានក្រុមក្មេងទំនើងគប់កញ្ចក់ឡានមួយគ្រឿង នៅលើផ្លូវជាតិលេខ៦ ម្តុំឆ្លាក់ព្រះលក់ ជិតដល់ទីរួមខេត្តកំពង់ធំ។ យោងតាមប្រភពព័ត៌មាន អ្នកបើកឡាន បានប្រាប់ថា ក្រុមស្ទាវជិះម៉ូតូ២គ្រឿង ដោះអាវ បានគប់កញ្ចក់ឡានគាត់ តែសំណាងល្អ មិនបណ្តាលឲ្យរងគ្រោះដល់មនុស្ស។ សង្ឃឹមថានគរបាល និងអាវុធហត្ថរួមគ្នាតាមចាប់ និងទប់ស្កាត់បទល្មើសមួយនេះ! ចង់ខ្លាចពេលធ្វើដំណើរពេលយប់ទៅតាមខេត្ត ៕ ប្រភព៖ Sorn Sopheak-ស៊ន សុភក្រ្ត
March 15, 2023 - ព័ត៌មានជាតិ
ខេត្តបាត់ដំបង៖ យោងតាមការចុះផ្សាយរបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣នេះ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងដោយបានការសម្របសម្រួលលើនីតិវិធី ពីឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបងផងនោះ សមត្ថកិច្ចនគរបាល នៃអធិការដ្ឋាននគរបាលស្រុកសង្កែ ដែលមានលោកវរសេនីយ៍ទោ យុត តុងហូ ជាអធិការនគរបាលស្រុក បានធ្វើការបង្រ្កាបករណីគប់កញ្ចក់រថយន្ត មួយករណី ឃាត់ខ្លួនមុខសញ្ញាចំនួន ០២នាក់ នាំយកមកធ្វើការសាកសួរស្រាវជ្រាវ។ សូមជម្រាបជូនថា កាលពីយប់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង០០និង១០នាទី នៅលើដងផ្លូវជាតិចំណុចក្រុមទី០៦
March 15, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានចេញសេចក្ដីជូនដំណឹង ឱ្យបានជ្រាបថា គ្រូពេទ្យមកពីប្រទេសបារាំង Air Khmer នឹងផ្តល់ជូន ការវះកាត់ជំងឺសួត ចាប់ពីថ្ងៃទី១៣ រហូតដល់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣។ ក្នុងសេចក្ដីជូនដំណឹងរបស់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានឱ្យដឹងថា មជ្ឈមណ្ឌលឯកទេសជំងឺសួត នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានសហការជាមួយក្រុមគ្រូពេទ្យមកពីប្រទេសបារាំង Air Khmer នឹងផ្តល់ជូន ការវះកាត់ជំងឺសួត ចាប់ពីថ្ងៃទី១៣ រហូតដល់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣។ អាស្រ័យហេតុនេះ សូម ឯកឧត្តម លោកជំទាវ
March 15, 2023 - ព័ត៌មានជាតិ
ខេត្តតាកែវ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តតាកែវ នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ ចេញសេចក្ដីប្រកាសព័ត៌មាន ជុំវិញករណីផ្សព្វផ្សាយព័ត៌មានមិនពិត នៅលើបណ្ដាញសង្គម មិនពិត គ្មានមូលដ្ឋានច្បាស់លាស់ មានចរិកភូតកុហុក បោកប្រាស់ ញុះញង់ បំភ្លៃ ខុសពីការពិត បណ្ដាលឱ្យសាធារណៈជនមានការភ័នច្រឡំ ជាខ្លាំង។ ថ្មីៗនេះមាន គេហទំព័រហ្វេសប៊ុកមួយចំនួន ជាពិសេសគេហទំព័រហ្វេសប៊ុករបស់ក្រុមប្រឆាំងបានផ្សព្វផ្សាយព័ត៌មានមួយ ចំនួនពាក់ព័ន្ធនឹងការងារសន្តិសុខ សណ្តាប់ធ្នាប់ក្នុងមូលដ្ឋានខេត្តតាកែវ ដែលជាព័ត៌មានមិនពិតគ្មានមូលដ្ឋាន ច្បាស់លាស់ មានចរិកភូតកុហក បោកប្រាស់ ញុះញង់ បំភ្លៃ ខុសពីការពិតក្នុងគោលបំណងទាញយកប្រយោជន៍ សម្រាប់ក្រុមខ្លួន ដែលធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិច្ចខិតខំប្រឹងប្រែងបំពេញតួនាទី ភារកិច្ចរបស់អាជ្ញាធរមូលដ្ឋាន និងកងកម្លាំងមានសមត្ថកិច្ច
March 15, 2023 - SEA GAMES
ម៉ាឡេស៊ី៖ ក្រុមប្រឹក្សាកីឡាអូឡាំពិកនៃប្រទេសម៉ាឡេស៊ី (OCM ឬ MOM) បាន ប្រកាសជាផ្លូវការនូវបញ្ជីឈ្មោះអត្តពលិក និងមន្ត្រីដែលត្រូវបានជ្រើសរើស តំណាងឱ្យប្រទេសរបស់ខ្លួន សម្រាប់ការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា។ ពិធីប្រកាសបានប្រារព្ធធ្វើឡើង នៅថ្ងៃចន្ទទី១៣ ខែមីនា ឆ្នាំ២០២៣ នៅទីក្រុង Putrajaya ដោយមានការចូលរួមពីប្រធានក្រុមប្រឹក្សាកីឡាអូឡាំពិកនៃប្រទេសម៉ាឡេស៊ី លោក Dr. Tan Sri Mohamad Norza Zakaria ដែលបានប្រគល់វិញ្ញាបនបត្រដល់តំណាងប្រតិភូ កីឡាម៉ាឡេស៊ី ចំនួន៩១៤នាក់ ក្នុងនោះមានអត្តពលិក ចំនួន៦៧៧នាក់ (កីឡាករ ៤០៣នាក់
March 15, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ បានឱ្យដឹងថា ដោយមានការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ របស់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងមានការដឹកនាំបញ្ជាដោយ លោក សក់ ចន្ទ័កញ្ញារិទ្ឋ អភិបាលខណ្ឌពោធិ៍សែនជ័យ បាននាំយករថយន្តដឹកទឹក ដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន បន្តដឹកទឹកចែកជូនប្រជាពលរដ្ឋក្នុងសហគមន៍ ត្រពាំងអញ្ចាញ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។ សូមបញ្ជាក់ជូន បងប្អូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន ខណ្ឌពោធិ៍សែនជ័យ ទាំងអស់ជ្រាបថា ក្នុងករណីមានការខ្វះខាតទឹកប្រើប្រាស់ សូមទំនាក់ទំនងមករដ្ឋបាលខណ្ឌដើម្បីរដ្ឋបាលខណ្ឌ និងនាំយកទឹកទៅចែកជូនដោយឥតគិតថ្លៃ ទំនាក់ទំនងលេខទូរស័ព្ទ៖
March 15, 2023 - សង្គម
រាជធានីភ្នំពេញ៖ កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣កន្លងទៅនេះ យោងតាមគណនីហ្វេសប៊ុកមួយឈ្មោះថា «ISF Cambodia» បានឱ្យដឹងថា លោក James Holgate ដែលជាអត្តពលិកជនជាតិអូស្ត្រាលី បានចាប់ផ្តើមការរត់របស់លោកនៅទ្វីបចុងក្រោយគេគឺ ទ្វីបអង់តាកទិក ក្នុងគោលបំណងរៃអង្កាសថវិកា ១៥,០០០ ដុល្លារអាមេរិក គាំទ្រដល់អង្គការ ផ្កាយសមុទ្រ។ បើយោងតាមប្រភពខាងលើឈ្មោះ «ISF Cambodia» បានសរសេររៀបយ៉ាងដូច្នេះថា៖ អ្នកគាំទ្រដ៏មោះមុតម្នាក់របស់អង្គការផ្កាយសមុទ្រគឺលោក James Holgate ធ្លាប់បានកំណត់គោលដៅខ្លួនឯងថានឹងរត់ម៉ារ៉ាតុងក្នុងទ្វីបទាំង៧នៅលើពិភពលោក ហើយពេលនេះលោកជិតសម្រេចវាបានហើយ! ការរត់ម៉ារ៉ាតុងនេះពោរពេញទៅដោយការលំបាកក៏ពិតមែន តែវាគឺជាការសាកល្បងភាពក្លាហាន និងការតស៊ូ ដោយជំនះនឹងអាកាសធាតុត្រជាក់ក្រោមសូន្យ គ្រោះថ្នាក់ពេលជួបប្រទះនឹងសត្វខ្លាឃ្មុំទឹកកក និងរបួសដោយសារតែភាពត្រជាក់ជាដើម។
March 15, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃពុធ ទី១៥ ខែមីនា ឆ្នាំ២០២៣នេះ យោងតាមគណនីហ្វេសប៊ុកផ្ទាល់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីបើកសន្និសីទ ជនមានពិការភាព ប្រចាំតំបន់អាស៊ី និងអាស៉ីប៉ាស៊ីហ្វិកលើកទី៥ នៅសណ្ឋាគារសុខា រ៉េស៊ីដង់ ភ្នំពេញ។ សន្និសីទនេះ នឹងមានការអញ្ជើញចូលរួមពីប្រតិភូតំណាងប្រទេសដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល អង្គការតំណាងជនមានពិការភាព និងបងប្អូនជនមានពិការភាពដែលបានអញ្ជើញមកពីបណ្ដាប្រទេសក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក។ សន្និសីទជនមានពិការភាពប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិកលើកទី៥ នេះ ស្ដីពីការអភិវឌ្ឍសហគមន៍តាមបែបបរិយាប័ន្ន ត្រូវបានរៀបចំឡើងក្រោមប្រធានបទ “ការពង្រឹងភាពអង់អាចផ្នែកសង្គម និងសេដ្ឋកិច្ចរបស់ជនមានពិការភាព ក្នុងអំឡុង និងក្រោយការរាតត្បាតនៃជំងឺកូវីដ-១៩ តាមរយៈ “ការអភិវឌ្ឍសហគមន៍តាមបែបបរិយាបន្ន”។
March 15, 2023 - ព័ត៌មានជាតិ
យោងតាមការបញ្ជាក់ពី ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ម៉ូតូបំពាក់ស៊ីម៉ាំងបំពងសំឡេងខ្លាំងខុសបច្ចេកទេស បង្កសំឡេងរំខាន ចំនួន ១៨គ្រឿង ត្រូវបានសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ធ្វើការបង្ក្រាបចាប់ឃាត់ នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣។ ដោយអនុវត្តតាមបទបញ្ជា និងការណែនាំជាប្រចាំរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានធ្វើការឃាត់ម៉ូតូបំពងសំឡេងស៊ីម៉ាំងប្រែនបានចំនួន ១៨គ្រឿង នៅក្នុងភូមិសាស្ត្រខណ្ឌដូនពេញ រាជធានីភ្នំពេញ ដោយបានធ្វើការណែនាំអប់រំ ធ្វើកិច្ចសន្យា និងផាកពិន័យតាមច្បាប់ ហើយតម្រូវឲ្យម្ចាស់ម៉ូតូយករបស់ដើម មកប្តូរនៅមុខសមត្ថកិច្ច ទើបប្រគល់ម៉ូតូឲ្យវិញ៕
March 14, 2023









