- Khmernote Media
- ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីទទួលរតនវត្ថុបុរាណខ្មែរដែលបានប្រគល់ជូនព្រះរាជាណាចក្រកម្ពុជាវិញ។ ពិធីនេះត្រូវរៀបចំធ្វើឡើងនៅវិមានសន្តិភាព នៃទីស្ដីការនាយករដ្ឋមន្ត្រី។ ការបញ្ជូនត្រឡប់មកវិញនៃសម្បត្តិវប្បធម៌ខ្មែរទាំងនេះ គឺជាកិច្ចសហការយ៉ាងសកម្មបំផុតពីគ្រប់ភាគីពាក់ព័ន្ធ ទាំងស្ថាប័នរដ្ឋ ផ្នែកឯកជន អ្នកជំនាញជាតិ និងអន្តរជាតិ និងទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយបណ្តាប្រទេសនានា ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី ពហុភាគី និងក្របខ័ណ្ឌនៃអង្គការយូណេស្កូ ជាពិសេស កិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសហរដ្ឋអាមេរិក ដោយទទួលបានលទ្ធផលដូចជា៖ កិច្ចព្រមព្រៀងមួយ នាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០ រវាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជាតំណាងនៃរាជរដ្ឋាភិបាលកម្ពុជា និងគ្រួសារលោក
March 17, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាអំពាវនាវចំពោះប្រជាពលរដ្ឋដែលមានដាក់ប្រាក់នៅធនាគារ សូមកុំស្លន់ស្លោពីព្រោះការស្លន់ស្លោធ្វើឱ្យយើងបាត់បង់ផលប្រយោជន៍ទៅវិញទេ។ ការអំពាវនាវរបស់សម្ដេចតេជោ នាយករដ្ឋមន្រ្ដីបែបនេះ គឺធ្វើឡើងបន្ទាប់ពីមានការដួលរលំនៃធនាគារធំពីររបស់សហរដ្ឋអាមេរិក។ ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រដល់ដល់និស្សិតសាកលវិទ្យាល័យបៀលប្រាយ សរុប ៤ ៥០០ នាក់ នាព្រឹកថ្ងៃទី ១៦ ខែមីនា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ សម្ដេចតេជោ ហ៊ុន សែន បានស្នើឱ្យប្រជាពលរដ្ឋសូមកុំស្លន់ស្លោចំពោះមុខនៃការដួលរលំធគារអាម៉េរិក ដោយរឿងនេះវាធ្លាប់បានកើតលើកទី១ វិបត្ដិហិរញ្ញវត្ថុអាស៊ីឆ្នាំ១៩៩៧ ពេលនោះពិតជាច្របូកច្របល់នៃធនាគារនៅតាមបណ្ដាប្រទេស រាប់ទាំងធនាគារនៅកម្ពុជា។ សម្ដេចតេជោលើកឡើងថា ប៉ុន្ដែធនាគារយើងកាលពីពេលនោះវានៅតូចៗណាស់ ពលរដ្ឋរបស់យើងមួយចំនួនទៅបង្ខំដកលុយក្នុងរយៈពេលប្រហែលជា៣អាទិត្យ
March 16, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា បានក្រើនរម្លឹកក៏ដូចជាការដាស់តឿនដល់រដ្ឋមន្ដ្រីទាំងឡាយ មុនចុះហត្ថលេខាលើឯកសារអ្វីមួយ ត្រូវពិនិត្យអក្ខរាវិរុទ្ធ ឬថ្ងៃ ខែ ឆ្នាំ ឱ្យបានច្បាស់លាស់មុនបញ្ជូនមកនាយករដ្ឋមន្ដ្រី ដើម្បីសម្រេច។ ថ្លែងក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យបៀលប្រាយ ជាង ៤ពាន់នាក់ នាព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ថ្ងៃនេះសូមនិយាយឱ្យចំៗតែម្តងពីចំណាររបស់សម្ដេច ក្រែងចំណារប៉ិចក្រហមមិនបានទៅដល់រដ្ឋមន្ត្រីផ្ទាល់ ខណៈប៉ិចក្រហមរបស់សម្ដេច ទៅច្រើនណាស់ តែនៅដដែល។
March 16, 2023 - ព័ត៌មានជាតិ
ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថា ឯកឧត្តម សោម រតនា ប្រធានក្រុមការងារផ្សព្វផ្សាយ និងទំនាក់ទំនងសាធារណៈ នៃព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៣ បានបញ្ជាក់កាលពីរសៀលថ្ងៃពុធ ៩រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ថា ក្រុមការងារគ្រប់ផ្នែកទាំងអស់ នៃព្រឹត្តិការណ៍អង្គរសង្ក្រាន្តបាននិងកំពុងតែមមាញឹកក្នុងការរៀបចំការងាររបស់ខ្លួន នៅតាមទីតាំងនីមួយៗ ទាំងនៅក្នុងតំបន់អង្គរ និងនៅក្នុងក្រុងសៀមរាប។ ឯកឧត្តមបានបន្តថា គិតត្រឹមថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ ដំណើរការរៀបចំទូទៅ នៃព្រឹត្តិការណ៍អង្គរសង្ក្រាន្តទាំងសំណង់
March 16, 2023 - ព័ត៌មានជាតិ
ខេត្តកំពង់ស្ពឺ៖ នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានបង្ក្រាបក្រុមក្មេងទំនើងយកគ្រាប់ដែកមជំពាមកៅស៊ូបាញ់បំបែកកញ្ចក់រថយន្ដអ្នកដំណើរនៅស្រុកឱរ៉ាល់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានចំនួន ៣នាក់បញ្ជូនទៅតុលាការ។ អនុវត្តតាមបញ្ជាលោកឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្ដកំពង់ស្ពឺ បានឱ្យដឹងថា ដាច់ខាតសន្ដិសុខមូលដ្ឋានត្រូវតែធានា ពិសេសក្មេងទំនើង ម៉ោង២២៖១០នាទីយប់ ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ កំលាំងនគរបាលទទួលបានព័ត៌មានថា មានក្រុមក្មេងទំនើងមួយក្រុមធ្វើសកម្មភាពជិះម៉ូតូគប់រថយន្ដអ្នកដំណើរ តាមរយៈកិច្ចសហការផ្ដល់ព័ត៌មានពីគណនីហ្វេសប៊ុក messager បញ្ជាក់ថាក្រុមក្មេងទំនើងទាំងនោះបានយកគ្រាប់ដែកបាញ់មកលើរថយន្ដខ្លួនកំពុងតែធ្វើដំណើរលើផ្លូវជាតិលេខ៤៤។ កម្លាំងអធិការដ្ឋាននគរបាលស្រុកឱរ៉ាល់បានល្បាតពួនស្ទាក់លើចំណុចភូមិសាស្រ្ដផ្លូវជាតិលេខ៤៤ នៅវេលាម៉ោង២៣៖១០នាទី ត្រង់ចំណុចគីឡូម៉ែត្រ ៣៦-៣៧ ឃើញមុខសញ្ញាសង្ស័យក្រុមក្មេងជិះម៉ូតូ២គ្រឿង,ដូចសេចក្ដីរាយការណ៍ សមត្ថកិច្ចបានឃាត់សាកសួរនិងពិនិត្យ៖ -ម៉ូតូម៉ាកអ៊ិចស៊ីទ័រពណ៌ខៀវគ្មានឯកសារ ជិះគ្នាពីរនាក់ -ម៉ូតូម៉ាកហុងដាឌ្រីមពណ៌ខ្មៅស្លាកលេខកំពង់ស្ពឺ1I_4633
March 16, 2023 - ព័ត៌មានជាតិ
ខេត្តកំពត៖ នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា រដ្ឋបាលខេត្តកំពត នឹងរៀបចំសង្ក្រាន្តឆ្នាំថ្មីដ៏ធំមួយ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ខ្មែរខាងមុខ ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យមកលេងកម្សាន្តកាន់តែច្រើន។ ឯកឧត្តម បណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត បានមានប្រសាសន៍ឱ្យដឹងថា ដើម្បីផ្តល់ភាពរីករាយដល់បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិនិងអន្តរជាតិ រដ្ឋបាលខេត្ដនឹងរៀបចំ ធ្វើកម្មវិធីកំពតសង្ក្រាន្ត ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ ដោយរៀបចំឱ្យ មាន ការលេងល្បែងប្រជាប្រិយខ្មែរ តាមទំនៀមទម្លាប់ដូនតា។ ក្រៅពីនេះ រដ្ឋបាលខេត្តក៏នឹងរៀបចំ ឱ្យមានស្តង់ សម្រាប់ធ្វើនំប្រពៃណីបុរាណ មានដូចជា នំអន្សមចេក
March 16, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្ដីណែនាំ ស្ដីពី ការលេងល្បែងនិងរបាំប្រជាប្រិយខ្មែរ ក្នុងឱកាសត្រៀមអបអរសាទរនិងថ្ងៃប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ នៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន។ ដើម្បីចូលរួមអភិរក្ស និងលើកកម្ពស់វប្បធម៌ ដូចជាជំនឿ ទំនៀមទម្លាប់ ប្រពៃណីជាតិខ្មែរឱ្យបានគង់វង្ស និងរីកចម្រើន ព្រមទាំងចៀសវាងគ្រោះថ្នាក់ផ្សេងៗ នៅក្នុងឱកាសត្រៀមអបអរសាទរ និងថ្ងៃប្រារព្ធពីធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ក្រសួងអប់រំ យុវជន និងកីឡា សូមធ្វើការណែនាំដល់គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនដូចខាងក្រោម៖ ១- បង្កលក្ខណៈឱ្យប្អូនៗកុមារ សិស្សានុសិស្ស និងយុវជនយើង លេងល្បែង និងរបាំប្រជាប្រិយខ្មែរនៅមុន
March 16, 2023 - សង្គម
រាជធានីភ្នំពេញ៖ ស្ត្រីរងគ្រោះឈ្មោះ សៀង ស្រីអូន អាយុ២២ឆ្នាំ ដោយបានអះអាងថា គ្រូពេទ្យ នៅមន្ទីរសម្រាកព្យាបាលដើមអង្គ្រង (ព្រៃទទឹង) ស្ថិតក្នុងភូមិលៀក ឃុំព្រះនិពាន្វ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ធ្វើការធ្វេសប្រហែសបានបូមរំលូតទារកដាច់ទាំងស្បូន និងពោះវៀនតូចមកជាមួយ បណ្ដាលឱ្យរងបួសធ្ងន់។ ពេលនេះស្ត្រីរងគ្រោះនោះ បានទទួលមរណៈភាពហើយ កាលពីវេលាម៉ោង ១២ រំលងអធ្រាត្រ យប់មិញនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣។ នេះបើយោងតាមគណនីហ្វេសប៊ុកមួយឈ្មោះ Chum Sarath នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ បានបង្ហោះ និងសរសេររៀបរាប់យ៉ាងដូច្នេះថា៖ « ប្អូនស្រី
March 16, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន បានចូលរួមសម្តែងការសោកស្តាយចំពោះភ្លើងឆេះព្រះរាជដំណាក់នៅខេត្តសៀមរាប នេះបើយោងតាមប្រសាសន៍របស់សម្តេចតេជោ ថ្លែងក្នុងពេលអញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិត សាកលវិទ្យាល័យបៀលប្រាយ (BBU) ធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា៖ « សូមចូលរួមសម្តែងការសោកស្ដាយនៃរឿងដែលបានកើតឡើង នៅខេត្តសៀមរាប គឺការឆេះព្រះរាជដំណាក់ ថ្ងៃនោះខ្ញុំករុណា ក៏បាននៅបន្តតាមដាន ជាមួយអភិបាលខេត្ត តាមរយៈ “Online” នៃទំនាក់ទំនង។ នៅមុន ៥ភ្លឺ សម្តេចចៅហ្វាវាំង គង់ សំអុល បានទាក់ទងមក
March 16, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦ ខែមីនា ឆ្នាំ២០២៣នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យបៀលប្រាយសរុបប្រមាណ ៤,៥៦៦នាក់ នារី ២,០៣២នាក់។ ពិធីប្រគល់សញ្ញាបត្រនេះ ធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។ និស្សិតទទួលសញ្ញាបត្រនេះ មានកម្រិតបរិញ្ញាបត្ររង បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត។ ពួកគេបានបញ្ចប់ការសិក្សាក្នុងឆ្នាំសិក្សា២០១៩-២០២០, ឆ្នាំសិក្សា២០២០-២០២១, និង ឆ្នាំសិក្សា២០២១-២០២២ មកពីទីតាំងគោលរាជធានីភ្នំពេញ, សាខាខេត្តតាកែវ, សាខាខេត្តស្ទឹងត្រែង, និងសាខាខេត្តរតនគិរី។ និស្សិតទទួលសញ្ញាបត្រទាំងនេះ ក៏មាននិស្សិតជនជាតិដើមភាគតិចចំនួន ៤៦នាក់ នារី ១៨នាក់ផងដែរ។
March 16, 2023









