- Khmernote Media
- ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ យោងតាមព្រះរាជសារ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល បានមានព្រះបន្ទូលថា ព្រះរាជដំណាក់ថ្មីនៅខេត្តសៀមរាប នឹងត្រូវរៀបចំកសាងឡើងវិញ នៅពេលឆាប់ៗខាងមុខនេះ។ នៅក្នុងព្រះរាជសារសម្តេចម៉ែ បានមានព្រះបន្ទូលថា៖ « ជូនចំពោះជនរួមជាតិជាទីស្នេហា ខ្ញុំសូមថ្លែងនូវអំណរគុណដ៏ជ្រាលជ្រៅជូនដល់ជនរួមជាតិនិងអន្តរជាតិ ដែលបានផ្ញើរសារមកខ្ញុំផ្ទាល់ និងតាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គមជាច្រើន ដើម្បីសម្តែងនូវសមានចិត្តសោកស្តាយចំពោះព្រឹត្តិការណ៍ នៃឧបទ្ទវហេតុ យ៉ាងតក់ស្លុត និងរន្ធត់បំផុត លើព្រះរាជដំណាក់ខេត្តសៀមរាប ដោយគ្រោះអគ្គិភ័យឆេះឆាបនាយប់ថ្ងៃទី ១២ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង
March 14, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានចេញសេចក្តីជូនដំណឹងស្តីពី ការបិទនាវាចរណ៍ជាបណ្តោះអាសន្នចំពោះមធ្យោបាយគ្រប់ប្រភេទតាមផ្លូវទឹកត្រង់ចំណុចស្ពានព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ អគ្គនាយកដា្ឋនដឹកជញ្ជូនផ្លូវទឹក សូមជម្រាបជូនថា៖ តបតាមការស្នើសុំរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ដែលត្រូវតភ្ជាប់ និងអនុវត្តការងារដាក់បំពង់ មេនាំទឹកស្អាតនៅបាតទន្លេសាបដែលត្រូវឆ្លងពីត្រើយខាងកើតស្ពានព្រែកព្នៅ ឆ្ពោះទៅត្រើយខាងលិច ដើម្បី ផ្គត់ផ្គង់ទឹកស្អាត និងបំពេញសេចក្តីត្រូវការបន្ថែមជូនប្រជាពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ឲ្យបានទាន់កម្មវិធីផែនការដែលបានកំណត់ ហើយការដាក់បំពង់មេនាំទឹកស្អាតនេះ នឹងប្រព្រឹត្តទៅចាប់ពី ម៉ោង៦ និង០០នាទីព្រឹក ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ រហូតដល់បិទបញ្ចប់ការងារនៅម៉ោង៦ និង០០នាទី ល្ងាចថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣។ ដើម្បីគ្រប់គ្រងការងារនេះឱ្យមានប្រសិទ្ធភាព និងបញ្ចៀសគ្រោះថ្នាក់ដែលអាចកើតឡើងជាយថាហេតុ អគ្គនាយកដា្ឋនដឹកជញ្ជូនផ្លូវទឹក
March 14, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យ ស្ដីពីការអនុវត្តកម្មវិធីផ្ដល់អាហារតាមសាលារៀន ដោយប្រើប្រាស់កសិផលក្នុងសហគមន៍ ឆ្នាំ២០២៣។ រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យនេះ មានគោលបំណងកំណត់ អំពីការអនុវត្តកម្មវិធីផ្តល់អាហារតាមសាលារៀនដោយប្រើប្រាស់ កសិផលក្នុងសហគមន៍ ក្នុងក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ដែលហៅកាត់ថា «កម្មវិធី»។ មាត្រា២៖ អនុក្រឹត្យនេះ មានវិសាលភាពអនុវត្តចំពោះសាលារៀនសាធារណៈដែលត្រូវបានជ្រើសរើសឱ្យអនុវត្តកម្មវិធី។ មាត្រា៣៖ វាក្យសព្ទដែលប្រើនៅក្នុងអនុក្រឹត្យនេះ មានដូចខាងក្រោម៖ –កសិផលក្នុងសហគមន៍ សំដៅដល់ផលិតផលក្នុងសហគមន៍ មានដូចជា អង្ករ ត្រី សាច់ ស៊ុត ទឹកដោះសត្វ បន្លែ ផ្លែឈើ
March 14, 2023 - សង្គម
យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់លោក ស៊ន អេលីត ដែលជាអ្នកគ្រប់គ្រងក្លឹបប្រដាល់គុនខ្មែរនាយកដ្ឋានអង្គរក្ស នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថា «គុនខ្មែរអលស្តារ» នឹងរៀបចំឡើងនៅប្រទេសបារាំង ថ្ងៃទី២៤ ខែមិថុនា ខាងមុខនេះ លើកទីមួយ ដែលកម្ពុជាឈានជើងចេញក្រៅប្រទេស ក្នុងយុទ្ធនាការផ្សព្វផ្សាយគុនខ្មែរ។ ក្នុងវីដេអូ ប្រមាណជា ១នាទី ដោយយោងតាមការលើកឡើងរបស់ ម្ចាស់ក្លឹបបុរាណនៅប្រទេសបារាំង សូមជូនដំណឹងទៅដល់ប្រជាជនខ្មែរ ដែលចូលចិត្តវិស័យប្រដាល់ គាំទ្រគុនខ្មែរ និង អលស្តារគុនខ្មែរ ឱ្យបានដឹងថា៖ « ខ្ញុំបាទ និងប្អូន អេលីត ស៊ន នឹងរៀបចំកម្មវិធីគុនខ្មែរអលស្តារ នៅប្រទេសបារាំង
March 14, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ បានចេញសេចក្តីជូនដំណឹង ស្តីពីការប្រឡងជ្រើសរើសបេក្ខជនជាសិស្ស-និស្សិតឱ្យចូលបម្រើការងារក្នុងក្របខ័ណ្ឌមន្ត្រីរាជការស៊ីវិល នៃរដ្ឋបាលរាជធានីភ្នំពេញ សម្រាប់ឆ្នាំ២០២៣។ រដ្ឋបាលរាជធានីភ្នំពេញ សូមជូនដំណឹងដល់បេក្ខជនជាសិស្ស-និស្សិតទាំងពីរភេទ ដែលមានបំណងចង់ ចូលបម្រើការងារក្នុងក្របខ័ណ្ឌមន្ត្រីរាជការស៊ីវិល នៃរដ្ឋបាលរាជធានីភ្នំពេញ ឱ្យបានជ្រាបថា រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំឱ្យមានការប្រឡងជ្រើសរើសបេក្ខជនឱ្យចូលបម្រើការងារក្នុងក្របខ័ណ្ឌមន្ត្រីរាជការស៊ីវិល នៃរដ្ឋបាល រាជធានីភ្នំពេញសម្រាប់ឆ្នាំ២០២៣ ដូចខាងក្រោម៖ ប្រភព៖ រដ្ឋបាលរាជធានីភ្នំពេញ
March 14, 2023 - ព័ត៌មានជាតិ
ខេត្តពោធិ៍សាត់៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា កម្ពុជាមិនដំឡើងថ្លៃអគ្គិសនីនោះទេ ខណៈប្រទេសជិតខាងចាប់ផ្ដើមឡើងថ្លៃអគ្គិសនីគ្រប់គ្នា។ ការលើកឡើងរបស់សម្តេចតេជោនាយករដ្ឋមន្រ្ដីនេះ ក្នុងពិធីជួបសំណេះសំណាលជាមួយប្រជាពល រដ្ឋដែលបានផ្លាស់ប្តូរទីលំនៅទៅទីតាំងថ្មី និងត្រួតពិនិត្យការដ្ឋានសាងសង់វារីអគ្គិសនីស្ទឹងពោធិ៍សាត់១ ស្ថិតនៅឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣។ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា កាលពីមុនអគ្គិសនីរបស់ប្រទេសជិតខាងមានតម្លៃថោកជាងកម្ពុជា ហើយបច្ចុប្បន្ន អគ្គិសនីរបស់ប្រទេសជិតខាងឡើងថ្លៃគ្រប់គ្នា តែកម្ពុជាអត់ឡើងថ្លៃអគ្គិសនីនោះទេ។ សម្ដេចតេជោបានថ្លែងបញ្ជាក់ថា៖ «ពីមុនប្រទេសជិតខាងរបស់យើង
March 14, 2023 - ព័ត៌មានជាតិប្រទេសចំនួន៥ ត្រៀមបញ្ជូនអត្តពលិក មកប្រកួតគុនល្បុក្កតោ ជាមួយម្ចាស់ផ្ទះកម្ពុជា ក្នុងស៊ីហ្គេម ឆ្នាំ២០២៣
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ Cambodia 2023 នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថា គិតមកដល់ថ្ងៃនេះ មានប្រទេសចំនួន៥ហើយ ដែលបានចុះឈ្មោះចូលរួមប្រកួតលើប្រភេទកីឡាគុនល្បុក្កតោ ជាមួយម្ចាស់ក្បាច់គុនកម្ពុជា ក្នុងឱកាសប្រកួតកីឡាស៊ីហ្គេម លើកទី៣២ នាខែឧសភា ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រដំបូងរបស់ព្រះរាជាណាចក្រកម្ពុជា។ លោក អ៊ួ តារា អគ្គលេខាធិការរង សហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា បានជាគូសបញ្ជាក់ថា ប្រទេសចំនួន៥ហើយ ដែលបានត្រៀមបញ្ជូនកីឡាករ កីឡាការិនីរបស់ខ្លួនចូលរួមប្រកួតកីឡាគុនល្បុក្កតោ ក្នុងស៊ីហ្គេម ឆ្នាំ២០២៣ ខាងមុខនេះ រួមមានប្រទេសវៀតណាម ឡាវ មីយ៉ាន់ម៉ា ហ្វីលីពីន និងឥណ្ឌូណេស៊ី
March 14, 2023 - SEA GAMES
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ Cambodia 2023 បានឱ្យដឹងថា ប្រជាពលរដ្ឋវៀតណាម ពិសេសអ្នកគាំទ្រកីឡារបស់ប្រទេសមួយនេះប្រមាណ ២ម៉ឺននាក់ បានចុះឈ្មោះជាមួយអាជ្ញាធររបស់ខ្លួនរួចហើយ ដើម្បីចូលរួមទស្សនា និងមកគាំទ្រការប្រកួតកីឡាប្រទេសរបស់ពួកគេ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជាដែលនៅសល់រយៈពេល ៥២ឆ្នាំទៀត។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក្រោយទទួលបានដំណឹងផ្ទាល់ពីភាគីវៀតណាម កាលពីចុងសប្ដាហ៍កន្លងទៅ ក្នុងនាមឯកឧត្តមជាអ្នកធ្វើការងារជាមួយភាគីវៀតណាម ទាក់ទងនឹងការកសាងតំបន់ប្រវត្តិសាស្ដ្រតាមព្រំដែន និងត្រៀមបើកច្រកព្រំដែនអន្ដរជាតិ ដែលជាតំបន់ប្រវត្តិសាស្ដ្ររបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា។ ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ
March 14, 2023 - ព័ត៌មានជាតិ
ខេត្តបន្ទាយមានជ័យ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាល ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ បានចេញសេចក្ដីជូនដំណឹងដល់ សិស្ស-និស្សិត ទាំងពីរភេទ ដែលមានបំណងចូលបម្រើការងារនៅក្នុងក្របខ័ណ្ឌមន្ត្រីរាជការវិល ក្រសួងមហាផ្ទៃ ឱ្យបានជ្រាបថា៖ រដ្ឋបាល ខេត្តបន្ទាយមានជ័យ សម្រេចបើកឱ្យមានការប្រឡងប្រជែងជ្រើសរើស សិស្ស-និស្សិត បញ្ចូលក្នុងក្របខ័ណ្ឌ មន្រ្តីរាជការស៊ីវិល ក្រសួងមហាផ្ទៃ ដើម្បីទៅបម្រើការងារនៅរដ្ឋបាលក្រុង ស្រុក នៃខេត្តបន្ទាយមានជ័យ សម្រាប់ឆ្នាំ២០២៣ ក្នុងក្របខ័ណ្ឌមន្រ្តីរដ្ឋបាលជាន់ខ្ពស់ (ក្របខ័ណ្ឌ”ក”) ចំនួន ០៦នាក់ មានដូចខាងក្រោម៖ ក-សាលាក្រុងប៉ោយប៉ែត ចំនួន ០២នាក់ ខ-សាលាស្រុកអូរជ្រៅ ចំនួន
March 14, 2023 - សង្គម
រាជធានីភ្នំពេញ៖ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ ទេពនិម្មិត នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថា ជយលាភីលេខ១ ផ្នែកស្មូត្រកំណាព្យក្នុងទិវាជាតិអំណានឆ្នាំនេះ បានទៅលើកុមារី សាត់ ស្រីណុច ដែលជាសិស្សថ្នាក់ទី៩ នៃសាលាវិទ្យាល័យ សម្តេចឪ សម្តេចម៉ែ បសេដ្ឋ ខេត្តកំពង់ស្ពឺ។ ក្នុងពិធីប្រារព្ធទិវាជាតិអំណាននាព្រឹកថ្ងៃសៅរ៍ ទី១១ ខែមីនានេះ កុមារី សាត់ ស្រីណុច ត្រូវបានអង្គពិធីចាត់ឱ្យស្មូត្រកំណាព្យជូនអង្គពិធីទាំងមូល។ កំណាព្យដែល ស្រីណុច ស្មូត្រនោះ មានចំណងជើងថា «អំណានជាមូលដ្ឋានគ្រឹះនៃការសិក្សាពេញមួយជីវិត»។ សំឡេងកុមារីម្ចាស់ជយលាភីដ៏ក្រអួនក្រអៅ បានធ្វើឱ្យគណៈអធិបតី និងអ្នកចូលរួមស្លុងអារម្មណ៍កោតសរសើរទឹកដមសំឡេងគ្រប់ៗគ្នា ៕
March 14, 2023









