Khmernote Media
  • ព័ត៌មានជាតិ

    ខេត្តសៀមរាប៖ នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងព្រះបរមរាជវាំង បានចេញសេចក្ដីប្រកាសថា ការឆេះអគារព្រះរាជដំណាក់តូច នៃព្រះរាជដំណាក់ខេត្តសៀមរាប បណ្តាលមកពីការឆ្លងចរន្តអគ្គិសនី(ទុស្សេខ្សែភ្លើង)។ នៅក្នុងសេចក្ដីប្រកាសរបស់ ក្រសួងព្រះបរមរាជវាំង បានសូមជម្រាបជូនសាធារណជន មេត្តាជ្រាបថា នៅយប់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង ២២៖០៥នាទី មានអគ្គិភ័យបានឆាបឆេះអគារព្រះរាជ ដំណាក់តូច នៃព្រះរាជដំណាក់ខេត្តសៀមរាប ដែលបណ្ដាលមកពីការឆ្លងចរន្តអគ្គិសនី (ទុស្សេខ្សែភ្លើង ) ។ ក្រសួងព្រះបរមរាជវាំង មានការសោកស្តាយជាពន់ពេក ចំពោះព្រឹត្តការណ៍ ជាអកុសលនេះ។ អាស្រ័យហេតុនេះ សូម សាធារណជន មេត្តាជ្រាបជាព័ត៌មាន

    March 13, 2023
  • សង្គម

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣ម្សិលមិញនេះ​ មានករណី ចោរឆក់ការបូកអ្នកដំណើរតាមកង់បី ឃើញស្លាកលេខច្បាស់ៗ នៅវេលាម៉ោង១២៖០០នាទីថ្ងៃត្រង់ ស្ថិតនៅផ្លូវក្រោយវិទ្យាល័យយុគន្ធរ សង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង។ យោងតាមគណនីហ្វេសប៊ុកមួយ ដែលមានឈ្មោះថា ” CHHOUN MAKARA ” បានបង្ហោះវីដេអូខ្លីមួយ បង្ហាញពីសកម្មភាពរបស់ជនខិលខូចម្នាក់ជិះម៉ូតូមួយគ្រឿង ធ្វើសកម្មភាពយ៉ាងសកម្ម ឆក់កាបូករបស់អ្នកដំណើរក្នុងកង់បី យ៉ាងស្ទាត់ជំនាញ ហើយជិះម៉ូតូទៅបាត់ស្រមោលឈឹងតែម្ដង។ វីដេអូនេះ បានធ្វើអ្នកលេងក្នុងបណ្ដាញសង្គម ចែករំលែកជាច្រើនផងដែរ និងសូមឱ្យសមត្ថកិច្ច ស្រាវជ្រាវ វែកមុខជនខិលខូលនេះ មកផ្ដន្ទាទោសតាមច្បាប់ ហើយក៏សូមឱ្យអ្នកដំណើរទាំងអស់ត្រូវប្រុងប្រយ័ត្នខ្ពស់ ជាពិសេសអ្នកធ្វើដំណើរនៅក្នុងកង់បី ត្រូវទុករបស់ដែលចាំបាច់ ឱ្យស្រួលបួល

    March 13, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថា សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានជំរុញឱ្យអាជ្ញាធររាជធានីភ្នំពេញរៀបចំឱ្យមានចំណតយានយន្តសាធារណៈ និងលើកទឹកចិត្តដល់វិស័យ ឯកជនឱ្យចូលរួមវិនិយោគអភិវឌ្ឍន៍ ចំណតយានយន្តសាធារណៈ ដើម្បីកាត់បន្ថយការចតយានយន្តតាមដងផ្លូវសាធារណៈ ហើយការសាងសង់សំណង់នានា របស់រដ្ឋ និងឯកជន ត្រូវមានចំណតយានយន្តឱ្យបានគ្រប់គ្រាន់ បន្តជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ និងដឹកជញ្ជូនក្នុងរាជធានីភ្នំពេញ រួមទាំងការដឹកជញ្ជូនតាមផ្លូវទឹក ដើម្បីបញ្ចៀសការកកស្ទះចរាចរណ៍ និងសុវត្ថិភាពចរាចរណ៍។ ការជំរុញរបស់សម្ដេចក្រឡាហោមបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០២២ និងលើកទិសដៅអនុវត្តន៍ការងារឆ្នាំ២០២៣ របស់រដ្ឋបាលរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១០ មីនា ២០២៣

    March 13, 2023
  • ព័ត៌មានជាតិ

    ខេត្តសៀមរាប៖ មានករណីអគ្គិភ័យ បានឆាបឆេះព្រះរាជដំណាក់ក្បែរព្រះអង្គចេកព្រះអង្គចម ក្នុងក្រុងសៀមរាប ខេត្តសៀមរាប ដោយពុំទាន់ដឹងមូលហេតុច្បាស់លាស់ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣យប់មិញនេះ។ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង ២២ និង ៣៥ នាទី យប់ថ្ងៃអាទិត្យទី១២ ខែមីនា ឆ្នាំ ២០២៣នេះ ដែលស្ថិតក្នុង ក្រុងសៀមរាប សមត្ថកិច្ចជំនាញបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ បានអន្តរាគមន៍លើហេតុការណ៍នេះផងដែរ។

    March 13, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចូលរួមអបអរសាទរចំពោះ ឯកឧត្តម ស៊ី ជីនពីង ក្នុងឱកាសដែលជាប់ឆ្នោតសាជាថ្មីជាប្រធានាធិបតីចិន សម្រាប់អាណត្តិទី៣ ។ ក្នុងសារលិខិត សម្តេចតេជោ ហ៊ុន សែន បានលើកឡើងដូច្នេះថា៖ «ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ខ្ញុំមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង សូមចូលរួម អបអរសាទរយ៉ាងស្មោះស្ម័គ្រចំពោះ ឯកឧត្តម ដែលត្រូវបានជាប់ឆ្នោតសាជាថ្មីជាប្រធានាធិបតីន សាធារណរដ្ឋប្រជាមានិតចិន សម្រាប់អាណត្តិទី៣។ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ ឯកឧត្តម ប្រទេសចិនសម្រេចបាននូវសមិទ្ធផលធំធេង ជាច្រើន ក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនចិន

    March 11, 2023
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ផ្លូវល្បឿនលឿនភ្នំពេញ – ព្រះសីហនុ នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថា ក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ សូមធ្វើការបកស្រាយជាមួយករណីធ្លាក់កៅអីតាមផ្លូវ នៅវេលាម៉ោង ៧៖៣៦នាទីយប់ កាលពីថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៣កន្លងទៅ នៅចំណុចទីតាំងគីឡូម៉ែតលេខ៦០+៣០០ ទិសដៅពីភ្នំពេញទៅក្រុងព្រះសីហនុ។ ហេតុការណ៍នេះ មានរថយន្តមួយគ្រឿងប្រភេទ Pick up ពណ៌ខ្មៅ ដែលបានដាក់អីវ៉ាន់ ក៏ដូចជាកៅអី នៅផ្នែកខាងក្រោយរបស់រថយន្ត ដោយសារមានការធ្វេសប្រហែសរបស់ម្ចាស់រថយន្ត មិនបានចងទប់ឱ្យជាប់ល្អ បណ្តាលអោយកៅអីធ្លាក់ចុះពីលើរថយន្ត ហើយបានបង្កគ្រោះថ្នាក់ដល់រថយន្តដែលបើកពីខាងក្រោយ។ ករណីនេះបណ្តាលឱ្យរថយន្តដែលបើកបរនៅខាងក្រោយរងការការខូចខាតផ្នែកខាងមុខ បែកស្តុបមុខ សំណាងល្អដែលមិនមានបង្កការរងរបួសដល់អ្នកបើកបរនិងអ្នករួមដំណើរ។​ ក្រោយពីកើតហេតុ ម្ចាស់រថយន្តដែលជាជនរងគ្រោះបានទំនាក់ទំនងជាបន្ទាន់មកកាន់ភ្នាក់ងារជំនួយផ្លូវល្បឿនលឿន1399

    March 11, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមលិខិតរបស់ ក្រសួងពាណិជ្ជកម្ម ចុះផ្សាយថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣ ស្តីអំពីតម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជាសម្រាប់អនុវត្តទៅតាមតម្លៃមធ្យមប្រេងឥន្ធនៈលើទីផ្សារអន្តរជាតិ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ បានឲ្យដឹងថា តម្លៃប្រេងសាំងធម្មតាមានតម្លៃ ៤,៣០០រៀលក្នុងមួយលីត្រ ចំណែកឯប្រេងសាំងម៉ាស៊ូតមានតម្លៃ ៤,២៥០រៀលក្នុងមួយលីត្រប៉ុណ្ណោះ។ ហើយតម្លៃនេះបើធៀបនឹងតម្លៃ ដែលក្រសួងបានកំណត់កាលពី១០ថ្ងៃមុន មានការឡើងបន្តិចបន្តួច ដោយកាលពី១០ថ្ងៃមុន សម្រាប់ប្រេងសាំងធម្មតាគឺមានតម្លៃ ៤,២៥០មានន័យថាឡើង ៥០រៀល និងតម្លៃប្រេងសាំងម៉ាស៊ូតមានតម្លៃ ៤,២០០រៀលក្នុងមួយលីត្រ មានន័យថាឡើង ៥០រៀលក្នុងមួយលីត្រ ៕

    March 11, 2023
  • សង្គម

    រាជធានីភ្នំពេញ៖ នៅចាំទេ?​ ក្មេងប្រុសដ៏កំសត់ម្នាក់ ពាក់អាវសិស្សសាលា ប្រឹងធាក់កង់លក់បន្លែ ដើម្បីយកលុយទៅសិក្សានោះ ផ្ទុះខ្លាំងក្នុងបណ្ដាញសង្គមហ្វេសប៊ុក ពេលនេះឧកញ៉ា ស្រី ចាន់ថន បានចុះជួបក្មេងប្រុសផ្ទាល់ហើយ ដោយបានមើលឃើញពីទុក្ខលំបាកយ៉ាងខ្លាំង រស់នៅជាមួយអ្នកម្តាយ ជីវិតដ៏ក្រលំបាក គ្មានផ្ទះសំបែង រស់នៅគ្រប់ទីកន្លែង​ និងគ្មានសាច់ញាតិទៀតផង។ ឃើញពីភាពលំបាកទាំងនេះហើយ ឧកញ៉ា ស្រី ចាន់ថន បានរកកន្លែងឱ្យស្នាក់នៅ និងឧបត្ថម្ភថវិកាប្រចាំខែរយៈពេល៥ឆ្នាំ ថែមទាំងទិញកង់ថ្មីមួយគ្រឿងឱ្យប្អូនប្រុសផងដែរ។ បើយោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ ​ឧកញ៉ា ស្រី ចាន់ថន ដែល​ជា​អនុប្រធានកិត្តិយស ​របស់សហព័ន្ធកីឡាប្រដាល់គុណខ្មែរ បានបង្ហោះនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ម្សិលមិញនេះ បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖

    March 11, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ (ព័ត៌មានលម្អិត) យោងតាមការចុះផ្សាយរបស់ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ បានឱ្យដឹងថា នៅវេលាម៉ោង ០៣៖៣០ នាទីរសៀល ថ្ងៃសុក្រ ៤រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ មានករណីអគ្គិភ័យមួយកន្លែងបានកើតឡើងនៅចំណុចយានដ្ឋាន លី ឆាយ 696 ផ្លូវហាណូយ ភូមិឧកញ៉ាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ម្ចាស់ទីតាំងឈ្មោះ ជា តូច ភេទ ប្រុស អាយុ ៥៥ឆ្នាំ

    March 11, 2023
  • ព័ត៌មានជាតិ

    ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថា ព្រឹត្តិការណ៍ថ្ងៃរះចំកំពូលកណ្ដាលនៃប្រាសាទអង្គរវត្ត នឹងកើតមាននៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ខាងមុខនេះ។ «សមរាត្រី» ន័យសាមញ្ញ គឺរយៈពេលថ្ងៃនិងយប់ស្មើគ្នាត្រូវនឹងព្រឹត្តិការណ៍ព្រះអាទិត្យរះនៅចំកំពូលកណ្ដាលនៃប្រាសាទអង្គរវត្ត ដែលគេអាចមើលឃើញច្បាស់ពីគុកតារាជនឹងកើតឡើងនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ខាងមុខ។ ព្រឹត្តិការណ៍ពិសេសថ្ងៃរះចំកំពូលកណ្ដាលនៃប្រាសាទអង្គរវត្តសម្រាប់ឆ្នាំ២០២៣នេះ អាចកើតមាន២ដងក្នុង១ឆ្នាំ គឺនៅថ្ងៃទី២១ ខែមីនាម្ដង ហើយអាចនៅថ្ងៃទី២២ ខែកញ្ញា នឹងកើតមានម្ដងទៀត។ ដូច្នេះ សូមសាធារណជន ក៏ដូចជាភ្ញៀវទេសចរ សូមអញ្ជើញមកទស្សនាព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ ទាំងអស់គ្នាកុំបីខានឡើយ៕ ប្រភព៖ អាជ្ញាធរជាតិអប្សរា Apsara National Authority

    March 11, 2023