- Khmernote Media
- ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថា ឯកឧត្តម ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា គម្រោងសាងសង់ផ្លូវពីកំពង់ធំមកកំពង់ឆ្នាំង គ្រោងនឹងបើកការដ្ឋានសាងសង់នៅឆ្នាំ២០២៤ ក្រោយពីសិក្សា ផលប៉ះពាល់ចប់សព្វគ្រប់។ ក្នុងឱកាស ចុះពិនិត្យទីតាំងសាងសង់កំពង់ផែពហុបំណង និងមណ្ឌលភស្តុភារកម្មកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុលបានឱ្យដឹងថា កាលពីឆ្នាំ២០១៩ សម្តេចតេជោ ហ៊ុន សែន បានឱ្យក្រសួងសាធារណការនិងដឹកជញ្ជូន សិក្សាឡើងវិញក្នុងការសាងសង់ផ្លូវ៥០C
March 9, 2023 - ព័ត៌មានជាតិ
ខេត្តកំពង់ឆ្នាំ៖ នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា កំពង់ផែពហុបំណង និងមណ្ឌលភ័ស្តុភារកម្មកំពង់ឆ្នាំងតម្លៃចន្លោះ ៣០០ ទៅ៥០០លានដុល្លារ នឹងក្លាយជាច្រកដឹកជញ្ជូនទំនិញតាម ផ្លូវទឹកចំកណ្តាលប្រទេសកម្ពុជា បន្ទាប់សាងសង់រួចនៅពេលដ៏ខ្លីខាងមុខនេះ ដែលមិនត្រឹមតែជួយ លើកស្ទួយសេដ្ឋកិច្ចជាតិ ប៉ុន្តែក៏ផ្តល់ការងារប្រមាណ ១០០០កន្លែងទៅ ១៥០០កន្លែង ដល់ប្រជាពលរដ្ឋ និងលើកស្ទួយសេដ្ឋកិច្ចប្រជាពលរដ្ឋក្នុងតំបន់ និងតំបន់ផ្សេងទៀត។ ឯកឧត្តម ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងឱកាសដឹកនាំប្រតិភូចុះពិនិត្យវឌ្ឍនភាពគម្រោងអភិវឌ្ឍន៍កំពង់ផែពហុបំណង និងមណ្ឌលភ័ស្តុភារកម្មដែលស្រុកក្នុងឃុំកំពង់ហៅ ស្រុកកំពង់លែង កំពង់ឆ្នាំង នៅថ្ងៃទី៩ ខែមីនានេះ
March 9, 2023 - ព័ត៌មានជាតិ
នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលជលផល បានឱ្យដឹងថា រដ្ឋបាល សូមអំពាវនាវដល់អ្នកផលិត ឬអ្នកប្រើប្រាស់ឧបករណ៍ឆក់ត្រី សូមបញ្ឈប់សកម្មភាពជាបន្ទាន់ និងប្រគល់ឧបករណ៍ឆក់ដោយស្ម័គ្រចិត្តដល់មន្រ្តីជលផល ឬអាជ្ញាធរមូលដ្ឋានមានសមត្ថកិច្ច ដើម្បីជៀសវាងការទទួលទោស តាមច្បាប់ស្តីពីជលផល។ -នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២ សមត្ថកិច្ចខណ្ឌរដ្ឋបាលជលផលសៀមរាប សហការជាមួយកម្លាំងកងរាជអាវុធហត្ថស្រុកជីក្រែង ចុះបង្ក្រាបទីតាំងកែច្នៃឧបករណ៍ឆក់ត្រី ក្នុងខេត្តសៀមរាប រកឃើញវត្ថុតាង អាំងវិចទ័រឆក់ត្រី៦គ្រឿង ដុំភ្លើងសម្រាប់កែច្នៃ១៥គ្រឿង។ -នៅថ្ងៃទី ១៤ខែធ្នូ ឆ្នាំ២០២២ ដោយមានការសហការជាមួយនាយកដ្នានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការដ្ឋាននគរបាលជាតិ, អធិការដ្ឋានរដ្ឋបាលចតុមុខ សហការជាមួយខណ្ឌរដ្ឋបាលជលផលកណ្តាល និងព្រះអាជ្ញាខេត្តកណ្តាល ចុះឃាត់ខ្លួនជនសង្ស័យកែច្នែគ្រាប់ផាវបំផ្ទុះត្រីក្នុងដែននេសាទ ស្ថិតនៅក្នុងភូមិក្រងស្វាយ
March 9, 2023 - ព័ត៌មានជាតិ
ខេត្តតាកែវ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តតាកែវ បានឱ្យដឹងថា នៅថ្ងៃពុធ ២ រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៣ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ សហការជាមួយកម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកសំរោង និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល បឹងត្រាញ់ខាងត្បូង បានស្រាវជ្រាវកំណត់មុខសញ្ញា និងឃាត់ខ្លួនជនសង្ស័យជាក្មេងទំនើងចំនួន ០២នាក់ ក្នុងចំណោមបក្ខពួកចំនួន១០នាក់ រួមមាន ៖ ១-ឈ្មោះ ប្រាក់ វណ្ណត ភេទប្រុស អាយុ១៤ឆ្នាំ រស់នៅភូមិដក់ពរ ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង
March 9, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ដោយមានការចង្អុលបង្ហាញពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរនគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៣ កម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ចាន់ កិត្តិខុម ស្នងការរង ទទួលផែនការងារប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន និងការងារយេនឌ័រ បានសហការជាមួយគណៈបញ្ជាឯកភាពខណ្ឌពោធិ៍សែនជ័យ ចុះត្រួតពិនិត្យរដ្ឋបាលផ្ទះសំណាក់ «នាគទេព» ស្ថិតក្នុងភូមិត្រពាំងល្វា១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ពាក់ព័ន្ធករណីនាំពលករមិនស្របច្បាប់ទៅធ្វើការនៅប្រទេសកូរ៉េ។ ក្នុងប្រតិបត្តិការចុះត្រួតពិនិត្យនោះដែរ
March 9, 2023 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថា ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តសៀមរាបបានគូសបញ្ជាក់ថា អ្នកជួលសម្លៀកបំពាក់បុរាណខ្មែរឱ្យភ្ញៀវទេសចរពាក់ថតនៅមុខអង្គរ មួយចំនួនតូចបានសុំច្បាប់ និងទទួលបានការត្រួតពិនិត្យត្រឹមត្រូវពីមន្រ្តីជំនាញ ហើយក៏មានអ្នកបើកអាជីវកម្មថតរូបមួយចំនួនពុំបានសុំច្បាប់ពីមន្ទីរនោះទេ។ លោក មួន សុភាព ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តសៀមរាប បានឱ្យដឹងនៅរសៀលថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៣នេះថា អ្នកដែលបើកអាជីវកម្មជួលសម្លៀកបំពាក់បុរាណឱ្យភ្ញៀវទេសចរពាក់ថតនៅមុខអង្គរកន្លងមក គឺមានមួយចំនួនតូចបានសុំច្បាប់ពីមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ហើយមន្រ្តីជំនាញបានចុះទៅពិនិត្យសម្លៀកបំពាក់ទាំងនោះជារឿយៗផងដែរ។ លោកបានលើកឡើងថា មន្រ្តីអាជ្ញាធរជាតិអប្សរា ក៏បានជួយមើលផងដែរបើត្រឹមត្រូវ គឺអាជ្ញាធរអនុញ្ញាតឱ្យថត តែបើមានអ្វីដែលមិនសមរម្យអាជ្ញាធរជាតិអប្សរាតែងតែផ្តល់ព័ត៌មានមកមន្ទីរវប្បធម៌ ដើម្បីចុះទៅត្រួតពិនិត្យ។ ទន្ទឹមនេះ ក៏មានការជួលសម្លៀកបំពាក់បុរាណខ្មែរ ដោយពុំបានសុំច្បាប់ និងពុំបានទទួលការត្រួតពិនិត្យពីមន្រ្តីជំនាញផងដែរ។
March 9, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ អគ្គិសនីកម្ពុជា បានចេញសេចក្តីជូនដំណឹងស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរ តម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៣ ដល់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម។ ទោះជាមានការខិតខំថែរក្សាមិនឲ្យមានការប៉ះពាល់ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនីនៅតំបន់ខាងលើអាចនឹងមានការរអាក់រអួលខ្លះៗជៀសមិនផុតដែលយើងខ្ញុំស្នើសុំអភ័យទោសទុកជាមុន ៕ ប្រភព៖ អគ្គិសនីកម្ពុជា – EDC
March 9, 2023 - ព័ត៌មានជាតិ
ខេត្តកណ្ដាល៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថា ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានកិត្តិយសសូមឆ្លើយតបជូនសាធារណជន ទៅនឹងបណ្តាញសង្គមហ្វេសប៊ុកដែលបានបង្ហោះជាបន្តបន្ទាប់ពាក់ព័ន្ធករណី គ..ប់រថយន្តនៅតាមបណ្តោយផ្លូវជាតិលេខ១ ក្នុងភូមិសាស្រ្តស្រុកកៀនស្វាយ។ ក្រោយពីទទួលបានព័ត៌មាននេះភ្លាម លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានបញ្ជាឱ្យកម្លាំងជំនាញពាក់ព័ន្ធ និងលោកអធិការនគរបាលស្រុកកៀនស្វាយ ស្រាវជ្រាវរហូតឃាត់ខ្លួនជនបង្កបានជាបន្តបន្ទាប់៖ ករណី៖ ធ្វើឱ្យខូចខាតដោយចេតនា (គ..ប់រថយន្តតាមផ្លូវ) -កើតហេតុ៖ ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង ០០:១៥នាទី -ចំណុចកើតហេតុ៖ ស្ថិតនៅភូមិកណ្តាលលើ ឃុំបន្ទាយដែក
March 9, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថា ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ក្រសួងកំពុងពិចារណាផ្លាស់ប្តូរផ្លាកលេខរថយន្តចាស់ដែលគ្មាន QR Code ទៅជាផ្លាកលេខមាន QR Code ទាំងអស់ ដោយឥតគិតថ្លៃ ដើម្បីលុបបំបាត់ការប្រើប្រាស់ផ្លាកលេខក្លែងក្លាយ។ ថ្លែងក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន ក្រោយបញ្ចប់កម្មវិធី “អបអរសាទរ ខួប៣ឆ្នាំ លេខពិសេសផ្ទាល់ខ្លួន” នៅព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣ នាសួនច្បារ វត្តបទុមវតី រាជធានីភ្នំពេញ
March 9, 2023 - ព័ត៌មានជាតិ
ខេត្តតាកែវ ៖ នៅថ្ងៃអង្គារ ១រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង ១៨:៤០នាទី នៅចំណុចភូមិត្រពាំងខ្ចៅ ឃុំរាមអណ្តើក ស្រុកគិរីវង់ ខេត្តតាកែវ មានករណីធ្វើអោយខូចខាតដោយចេតនា (គប់កញ្ចក់រថយន្ត) បង្កឡើងដោយជនសង្ស័យឈ្មោះ ព្រែក តុង ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅភូមិត្រពាំងខ្ចៅ ឃុំរាមអណ្តើក ស្រុកគិរីវង់ ខេត្តតាកែវ (មុខសញ្ញាប្រើប្រាស់គ្រឿងញៀន) បានធ្វើសកម្មភាពយកកំណាត់អុសប្រវែង៦.០សម បានគប់ទៅលើរថយន្តរបស់ជនរងគ្រោះឈ្មោះ សេក សម្បត្តិ ភេទប្រុស
March 8, 2023









