Khmernote Media
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋានព័ត៌មានវិទ្យា បានឱ្យដឹងថា កម្មវិធីសារអេឡិចត្រូនិកតេឡេក្រាម (Telegram) កំពុងទទួលបានការនិយមប្រើប្រាស់ជាទូទៅដោយពលរដ្ឋកម្ពុជា ហើយទន្ទឹមគ្នានេះ មានការជ្រៀតចូល ឬលួចយកគណនីតេឡេក្រាមជាច្រើនករណីដោយជនអាណាមិក និងប្រើប្រាស់គណនីទាំងនោះប្រព្រឹត្តិសកម្មភាពល្មើស។ តើត្រូវធ្វើដូចម្តេចនៅពេលដែលគណនីតេឡេក្រាមរបស់អ្នកត្រូវបានជនអាណាមិកលួចយក? ជាទូទៅបន្ទាប់ពីជនអាណាមិកលួចយកគណនីជនរងគ្រោះ ពួកគេនឹងធ្វើការផ្លាស់ប្តូរលេខទូរស័ព្ទ និងដាក់លេខកូដ 2FA ដើម្បីកាន់កាប់ពេញលេញ ចំណែកជនរងគ្រោះពុំអាចធ្វើការលុប Session ឬកែប្រែ Settings ដើម្បីទាញយកសិទ្ធិកាន់កាប់ត្រឡប់មកវិញបានឡើយ។ ដើម្បីទាញយកគណនីមកវិញ ជនរងគ្រោះអាចសាកល្បងរាយការណ៍ទៅកាន់ក្រុមហ៊ុនតេឡេក្រាម តាមរបៀបដូចខាងក្រោម៖ ១- បើកកម្មវិធី Browser និងចូលទៅកាន់គេហទំព័រដែលមានតំណភ្ជាប់ “https://telegram.org/support” ២-

    March 7, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣ បានចេញសេចក្ដីជូនដំណឹង ស្ដីពី ស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣។ ស្ថានភាពធាតុអាកាសនៃព្រះរាជាណាចក្រកម្ពុជា មានការប្រែប្រួលដូចតទៅ៖ – ពីថ្ងៃទី៨-១២ ខែមីនា ទទួលឥទ្ធិពលខ្សោយពីកម្រិតសម្ពាធទាប – ពីថ្ងៃទី១៣-១៤ ខែមីនា ទទួលឥទ្ធិពលមធ្យមពីទ្រនុងសម្ពាធខ្ពស់ (ចិន)។ លក្ខណៈបែបនេះនឹងធ្វើឲ្យ៖ ១៖ តំបន់ទំនាបកណ្តាល – សីតុណ្ហភាពអប្បបរមាមានពី ២២-២៤ °C – សីតុណ្ហភាពអតិបរមា

    March 7, 2023
  • ព័ត៌មានជាតិ

    ក្រុងតាខ្មៅ៖ យោងតាមការចុះផ្សាយរបស់ អធិការដ្ឋាននគរបាលក្រុងតាខ្មៅ នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថា ជនសង្ស័យ ដែលបានយកដុំថ្មគប់ទៅលើរថយន្តរបស់បងប្អូនប្រជាពលរដ្ឋតាមផ្លូវ ចំណុចលើស្ពានព្រែកហូរ កាលពីយប់ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៣ ត្រូវបានឃាត់ខ្លួនភ្លាមៗ។ ក្រោមការបញ្ជាដឹកនាំ របស់លោកវរសេនីយ៍ឯក យី វណ្ណដា អធិការនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ក្រោយពីមានការរាយការណ៍ចូលក្នុងគ្រុបតេឡេក្រាមផ្លូវការរបស់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ https://t.me/takhmaupolice។ ជនសង្ស័យត្រូវបានបញ្ជូនទៅតុលាការរួចរាល់ហើយ ៕ ប្រភព៖ អធិការដ្ឋាននគរបាលក្រុងតាខ្មៅ – Police Inspectorate Of Takhmao Town

    March 6, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ Cambodia 2023 បានឱ្យដឹងថា សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានចាត់ទុកការប្រជែងដណ្តើមគ្នាធ្វើជាម្ចាស់ ឬកម្មសិទ្ធិ ទៅលើប្រភេទ «ក្បាច់គុន» ជាពិសេសការប្រជែងគ្នារវាងកីឡា «គុនខ្មែរ» របស់កម្ពុជា និង «Muay Thai» របស់ថៃ វាកំពុងបានក្លាយជាទំនាស់នៃការដណ្តើមគ្នា ជាថ្មីម្តងទៀត ដែលមិនអាចនឹងរកទីបញ្ចប់បាន។ ជាមួយគ្នានេះ ប្រមុខដឹកនាំប្រទេស សម្តេច ហ៊ុន សែន បានថ្លែងឱ្យដឹងទៀតថា ប្រទេសឡាវ និងមីយ៉ាន់ម៉ា ដែលជាមិត្តជិតខាងរបស់កម្ពុជា និងថៃ ក៏មានក្បាច់គុន តំណាងឱ្យជាតិសាសន៍ដូចគ្នា

    March 6, 2023
  • ព័ត៌មានជាតិ

    ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថា ភ្ញៀវទេសចរជាតិនិងអន្តរជាតិ យ៉ាងច្រើនកុះករ បាននាំគ្នាសម្រុកទៅអង្គុយរង់ចាំគយគន់ព្រឹត្តិការណ៍ថ្ងៃរះនៅប្រាសាទអង្គរវត្ត ចាប់តាំងពីពេលព្រលឹមស្រាងៗ។ ភ្ញៀវទេសចរខ្លះ បានទៅអង្គុយរង់ចាំ នៅបរិវេណច្រាំងកសិណខាងមុខប្រាសាទអង្គរ ខ្លះចូលទៅអង្គុយត្រៀបត្រានៅតាមបណ្ណាល័យនៃប្រាសាទបុរាណ និងខ្លះទៀតទៅឈរង់ចាំនៅលើរានហាល ក្បែរស្រះទឹកខាងជើង និងខាងត្បូងនៃប្រាសាទ ដើម្បីរង់ចាំគយគន់និងផ្តិតយករូបភាពដ៏អស្ចារ្យនៃសម្រស់ថ្ងៃរះពេលព្រឹកព្រលឹមនៅប្រាសាទអង្គរវត្ត។ ខំស្កាត់មកពីរាជធានីភ្នំពេញ កញ្ញា យាន ដានី បានបង្ហាញអារម្មណ៍ភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលកញ្ញាចូលទៅដល់ខាងមុខប្រាសាទអង្គរ ដោយសារតែកញ្ញាឃើញភ្ញៀវទេសចរជាតិនិងអន្តរជាតិយ៉ាងច្រើនកុះករ មករង់ចាំទស្សនាទិដ្ឋភាពថ្ងៃរះនេះ។ កញ្ញាឱ្យដឹងថា ទោះបីជាកញ្ញាធ្លាប់បានមកទស្សនាប្រាសាទអង្គរវត្តជាច្រើនលើកហើយក៏ដោយ ប៉ុន្តែពេលនេះគឺជាលើកទីមួយហើយ ដែលកញ្ញានិងមិត្តភ័ក្រ បានចូលមកទស្សនាថ្ងៃរះនៅមុខប្រាសាទអង្គរវត្ត ដោយត្រូវក្រោកតាំងពីម៉ោង៥ព្រឹក។ កញ្ញា

    March 6, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៣ បានចេញសេចក្តីបកស្រាយបំភ្លឺរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទាក់ទងនឹងអាខោនហ្វេសប៊ុកមួយឈ្មោះ Sok Vanna បានផុសថា “លោកប៉ូលិសចរាចរណ៍នៅកែងស្តុបពេទ្យព្រះកុសម:(ផ្លូវរុស្សីបត់ក្រោមស្ពានមកព្រលានយន្តហោះ) កំពូលឈ្លើយសម្ដីនិយាយដូចបាតផ្សា…” ។ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា នេះជាការចុះផ្សាយព័ត៌មានមិនពិត បំភ្លើសចោទប្រកាន់មកលើសមត្ថកិច្ចជាមន្ត្រីអនុវត្តច្បាប់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មានកិត្តិយសជម្រាបជូនសាធារៈជនទាំងអស់ឲ្យបានជ្រាបថា នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង០៣៖៣០នាទី មានបុរសម្នាក់បានបើកបរម៉ូតូ ម៉ាក់…. ពាក់ផ្លាកលេខ… ល្មើសភ្លើងសញ្ញាចរាចរណ៍ពណ៌ក្រហម មានន័យថានៅពេលភ្លើងសញ្ញាចរាចរណ៍ពណ៌ក្រហម បុរសខាងលើនៅបន្តដំណើរទៅមុខ ដូច្នេះមន្ត្រីនគរបាលចរាចរណ៍នៅគោលដៅស្ពានអាកាសពេទ្យលោកសង្ឃបានធ្វើការឃាត់ និងពិន័យតាមច្បាប់ នៅពេលនោះគាត់ក៏បានស្នើសុំសមត្ថកិច្ចសម្របសម្រួល តែសមត្ថកិច្ចមិនព្រមគឺត្រូវអនុវត្តតាមច្បាប់ដែលបានកំណត់

    March 6, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ មន្ទីរពេទ្យគន្ធបុប្ជាបានអោយដឹងថា កុមារាតូចអាយុ៤ឆ្នាំ បញ្ជូនមកពីមណ្ឌលសុខភាពមួយនៅខេត្តត្បូងឃ្មុំ ក្រោយដាក់សេរ៉ូមអស់៣លីត្រ មានជំងឺគ្រុនឈាមកម្រិត ៤ចុងក្រោយយ៉ាងធ្ងន់ធ្ងរបំផុត។ មន្ទីរពេទ្យគន្ធបុប្ជា បានបញ្ជាក់ឱ្យដឹងថា កុមារាតូចអាយុ៤ឆ្នាំ (EDS): អស់ជីពចរ សន្លប់ ហូរឈាម ខ្សោយដង្ហើម ខ្សោយថ្លើមនិងតម្រងនោម អស់ជីពចរ ៦ដង (6 times repeated cardiovascular collapses-shocks) ក្នុងរយៈពេល៤៨ម៉ោង នៅក្នុងបន្ទប់សង្គ្រោះបន្ទាន់នៃមន្ទីរពេទ្យគន្ធបុប្ផា ត្រូវបានសង្រ្គោះជីវិត ដោយប្រើឈាមនិងប្លាស្មាអស់ ៦ប្លោក និងបញ្ចូលប្លាកែតអស់៤ប្លោក ជាមួយការសង្រ្គោះដោយម៉ាស៊ីនសប់ដង្ហើម៣ថ្ងៃ។

    March 6, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមប្រសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឱ្យដឹងថា សម្តេចតេជោ ហ៊ុន សែន បញ្ជាឲ្យបញ្ចេញរថយន្តក្រុងប្រមាណជា ៤០០គ្រឿង ដឹកប្រជាពលរដ្ឋទៅស្រុកកំណើត នាឱកាសថ្ងៃបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ។ ការលើកឡើងរបស់សម្ដេចតេជោនាយករដ្ឋមន្រ្ដីនេះ ក្នុងពិធីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រជូនសិស្ស និស្សិតវិទ្យាស្ថានខ្មែរជំនាន់ថ្មីចំនួន ១ ៧២៨ នាក់ នាព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ រាជធានីភ្នំពេញ។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា៖ « ដាក់ពង្រាយឡាន ដើម្បីកុំឱ្យឡានតាក់ស៊ី

    March 6, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថា សមត្ថកិច្ចតាកែវ បកស្រាយថា អ្នកលេងបណ្តាញសង្គមមួយចំនួនបានកាត់តយករូបភាព និង សម្លេង ដើម្បីវាយប្រហារទៅលើការបកស្រាយនូវខ្លឹមសារករណីគប់កញ្ចក់រថយន្តនៅផ្លូវជាតិលេខ៣។ បើយោងតាមអ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្តតាកែវ សង្កេតឃើញថា បន្ទាប់ពីលោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ បានឡើងធ្វើបទបង្ហាញជាវាគ្មិនក្នុងសន្និសិទសារព័ត៌មានស្តីពី “ភាពជោគជ័យក្នុងរយៈពេល០៥ឆ្នាំកន្លងមករបស់រដ្ឋបាលខេត្តតាកែវ” នៅទីស្តីការគណៈរដ្ឋមន្រ្តី កាលពីថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៣ កន្លងមក មានអ្នកលេងបណ្តាញសង្គម Facebook tiktok មួយចំនួនបានកាត់តយករូបភាព និង សម្លេង ដើម្បីវាយប្រហារទៅលើការបកស្រាយនូវខ្លឹមសារករណីគប់កញ្ចក់រថយន្តកាលពីថ្ងៃទី២៣ ខែមករា

    March 6, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសុខាភិបាល នៅថ្ងៃ០៥ ខែមីនា ឆ្នាំ២០២៣ បានចេញសេចក្តី​សម្រេច ស្តីពីការបិទមជ្ឈមណ្ឌលកែសម្ផស្ស អឹម២៥ ប៊ីយូធី បន្ទាប់ពីស្ដ្រីម្នាក់បាត់បង់ជីវិតពេលកំពុងវ-ះកាត់កែដើមទ្រូង។ ក្រសួងសុខាភិបាល សម្រេចបិទ និងដកហូតលិខិតអនុញ្ញាតឱ្យបើកមជ្ឈមណ្ឌលកែសម្ផស្សឯកជនឈ្មោះ អឹម២៥ ប៊ីយូធី ដែលមានទីតាំងនៅផ្ទះលេខ៧៣B ផ្លូវលេខ៧០ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ របស់លោកវេជ្ជបណ្ឌិត គោគ ចន្ធី ជាអ្នកទទួល ខុសត្រូវ ដោយមូលហេតុបុគ្គលិកគ្មានគុណវុឌ្ឍ និងគ្មានជំនាញវិជ្ជាជីវៈសុខាភិបាលដែលបណ្ដាលឱ្យមនុស្សស្លាប់។ ក្រសួងសុខាភិបាលនឹងបន្តនីតិវិធីច្បាប់ដែលមានជាធរមានចំពោះបុគ្គលដែលបានប្រព្រឹត្ត រួមជាមួយនឹងអ្នកទទួល ខុសត្រូវ ក៏ដូចជាម្ចាស់មជ្ឈមណ្ឌលកែសម្ផស្ស អឹម២៥ ប៊ីយូធី

    March 6, 2023