- Khmernote Media
- ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថា រយៈពេល៤ខែ (វិច្ឆិកា ២០២២ – កុម្ភៈ ២០២៣) មានយានយន្តធ្វើចរាចរណ៍លើផ្លូវល្បឿនលឿន ចំនួន ១,៤១៣,៩០៦ដង ខណៈ ខែកុម្ភៈ ២០២៣ មានចរាចរណ៍ចំនួន ៣៥០,៧៨៥ដង ក្នុងនោះគ្រោះថ្នាក់ចរាចរណ៍មាន ៦២ករណី។ ក្រសួងសាធារណការ និងដឹកជញ្ជូន សូមអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋគ្រប់រូប មេត្តាអនុវត្ត តាមលក្ខខណ្ឌក្នុងការប្រើប្រាស់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ និងសូមគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកឱ្យបានខ្ជាប់ខ្ជួន កុំបើកបរលើសល្បឿនកំណត់ កុំបើកបរបញ្ច្រាសទិសចរាចរណ៍។ «ថ្ងៃនេះ ថ្ងៃស្អែក
March 6, 2023 - ព័ត៌មានជាតិ
យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នឹងអញ្ជើញជាអធិបតីក្នុងពិធីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រជូនសិស្ស និស្សិតវិទ្យាស្ថានខ្មែរជំនាន់ថ្មីសរុបជិត២ពាន់នាក់ បន្ទាប់ពីពួកគេបញ្ចប់ការសិក្សាដោយជោគជ័យពេលកន្លងមក។ សិស្ស និស្សិតដែលទទួលសញ្ញាបត្រនៅថ្ងៃស្អែកនេះ រួមមានសិស្សវិជ្ជាជីវៈ និងនិស្សិតជ័យលាភី ថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៃវិទ្យាស្ថានខ្មែរជំនាន់ថ្មី សរុបចំនួន ១,៧២៨នាក់ នារី ៦៨៤នាក់។ សិស្ស និស្សិតទាំងនេះ បានបញ្ចប់ការសិក្សា ក្នុងឆ្នាំសិក្សា២០១៨-២០១៩, ឆ្នាំសិក្សា២០២០-២០២១, និង ឆ្នាំសិក្សា២០២១-២០២២។ ក្នុងនោះមាននិស្សិតអាហារូបករណ៍សម្តេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតចំនួន
March 6, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ Cambodia 2023 បានឱ្យដឹងថា ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៥ និងពិសារអាហារសាមគ្គីជាមួយសិល្បករ សិល្បការិនី កាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣កន្លងទៅ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា «ខ្ញុំសូមអំពាវនាវឲ្យសិល្បករ សិល្បការិនីទាំងអស់ ចូលរួមនិពន្ធ និងផលិតបទចម្រៀង, បទភ្លេង, វីដេអូ និងស្នាដៃសិល្បៈផ្សេងៗ ដើម្បីចូលរួមអបអរ និងញ៉ាំងបរិយាកាសនៃព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ដែលប្រទេសកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ ឲ្យកាន់តែកក្រើក និងអធិកអធម»។ សម្ដេចបានបន្ថែមទៀតថា
March 4, 2023 - សង្គម
រាជធានីភ្នំពេញ៖ ឧកញ៉ា ស្រី ចាន់ថន ដែលជាអនុប្រធានកិត្តិយស របស់សហព័ន្ធកីឡាប្រដាល់គុណខ្មែរ នៅថ្ងៃ០៣ ខែមីនា ឆ្នាំ២០២៣ម្សិលមិញនេះ បានឱ្យដឹងថា ឧកញ៉ា នឹងរៀបចំបង្កើតក្លឹបកីឡាគុនខ្មែរលំដាប់ថ្នាក់អន្តរជាតិមួយក្នុងពេលដ៏ឆាប់ខាងមុខនេះ។ បើយោងតាមការបង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុករបស់ ឧកញ៉ា ស្រី ចាន់ថន បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ «ខ្ញុំពិតជាមានសេចក្តីរំភើបរីករាយខ្លាំងបំផុតសម្រាប់ការគាំទ្ររបស់បងប្អូនទៅលើគុនខ្មែររបស់យើង ខ្ញុំកំណត់ត្រឹមតែ 33k ចែករំលែក (Share) តែបងប្អូនបានចែករំលែករហូតដល់ទៅ 37K ជាងឯណោះ។ ដូច្នេះដើម្បីឆ្លើយតបនឹងការគាំទ្រមួយនេះខ្ញុំនឹងរៀបចំបង្កើតក្លឹបកម្រិតអន្តរជាតិមួយក្នុងពេលដ៏ឆាប់ខាងមុខនេះ។ ខ្ញុំនឹងបើកការប្រជុំមួយជាមួយលោកគ្រូបង្វឹកគុនខ្មែររបស់យើងដើម្បីរៀបចំក្លឹបមួយនេះឲ្យមានស្តង់ដាអន្តរជាតិ។ » ឧកញ៉ា ស្រី ចាន់ថន បានបន្តឱ្យដឹងទៀតថា៖ «ខ្ញុំសង្ឃឹមថាបងប្អូននឹងនៅតែបន្តការគាំទ្រដល់វិស័យកីឡាគុនខ្មែររបស់យើងបន្តទៀត និងជារៀងរហូត។
March 4, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៣ បានចេញសេចក្ដីស្តីពីលទ្ធផលនៃកិច្ចប្រជុំពិភាក្សាដោះស្រាយការកកស្ទះចរាចរណ៍ នៅការដា្ឋនសាងសង់ស្ពានអាកាសព្រះមុនីវង្ស។ បន្ទាប់ពីមានការកកស្ទះចរាចរណ៍ខ្លាំងនៅបរិវេណការដ្ឋានសាងសង់ស្ពានអាកាសព្រះមុនីវង្ស កាលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣ មក ឯកឧត្តមអភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បាន ធ្វើការណែនាំឱ្យក្រុមការងារបច្ចេកទេសធ្វើការប្រជុំពិភាក្សាបន្ទាន់ ដើម្បីរកដំណោះស្រាយ ដោយទទួលបាន លទ្ធផលដូចខាងក្រោម៖ ១.រដ្ឋបាលរាជធានីភ្នំពេញ បានណែនាំឱ្យក្រុមហ៊ុនសាងសង់ធ្វើការបង្រួមរបងហ៊ុំព័ទ្ធការដ្ឋានឱ្យបាន តូចបំផុតតាមលទ្ធភាពដែលអាចធ្វើបាន ដើម្បីទុកលំហូរចរាចរណ៍បានធំ។ ២.ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អធិការដ្ឋាននគរបាលខណ្ឌ និងអាជ្ញាធរពាក់ព័ន្ធត្រូវបន្ថែម កម្លាំងសមត្ថកិច្ចប្រចាំការ ដើម្បីជួយដោះស្រាយបញ្ហាកកស្ទះចរាចរណ៍នៅពេលចរាចរណ៍មមាញឹក។ ៣.សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងតែប្រើប្រាស់ចិញ្ចើមផ្លូវ សម្រាប់ធ្វើការតាំងលក់ ក្នុងការបម្រើឱ្យអាជីវកម្មលក់ដូររបស់ខ្លួន ត្រូវបញ្ឈប់ការប្រើប្រាស់ចិញ្ចើមផ្លូវទាំងនោះ
March 4, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣ បានចេញសេចក្ដីជូនដំណឹងដល់សាធារណជន ពិសេសអ្នកប្រើប្រាស់ បណ្តាញទំនាក់ទំនងសង្គមទាំងអស់ មេត្តាជ្រាបថា ថ្មីៗនេះ មានជនខិលខូចមួយចំនួនបានបង្កើត ទំព័រហ្វេសប៊ុក (Facebook Page) ក្លែងក្លាយ ដោយប្រើប្រាស់ឈ្មោះ និងនិម្មិតសញ្ញា (Logo) របស់ រដ្ឋបាលរាជធានីភ្នំពេញ ធ្វើការផ្សព្វផ្សាយព័ត៌មានមិនពិត ក្នុងចេតនាបង្កចលាចលក្នុងសង្គម។ រដ្ឋបាលរាជធានីភ្នំពេញ សូមធ្វើការបដិសេធ និងច្រានចោលទាំងស្រុងនូវរាល់ព័ត៌មាន ដែលបានផ្សព្វផ្សាយនៅក្នុងទំព័រហ្វេសប៊ុកក្លែងក្លាយ និងអំពាវនាវឱ្យបញ្ឈប់ការចែកចាយបន្តនូវព័ត៌មានចេញពីទំព័រហ្វេសប៊ុកក្លែងក្លាយខាងលើ។ ដោយឡែក ម្ចាស់ទំព័រហ្វេសប៊ុកក្លែងក្លាយ ត្រូវបញ្ឈប់សកម្មភាព និងលុបចោល នូវទំព័រហ្វេសប៊ុកក្លែងក្លាយនេះជាបន្ទាន់ ករណីមិនអនុវត្តតាមការណែនាំ
March 4, 2023 - ព័ត៌មានជាតិ
ខេត្តកំពង់ស្ពឺ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣ បានចេញជូនដំណឹង ឱ្យបានជ្រាបថា ពុទ្ធបរិស័ទមហាទន្ទឹងរង់ចាំនិងមានចម្ងល់គឺបានស្រាយចប់.., កាលពីព្រឹកថៃ្ងទី០៣ ខែមីនា ឆ្នាំ២០២៣ ភិក្ខុ ហេង សាវ៉ុន អតីតព្រះគ្រូចៅអធិការ វត្តកំពូលពេជ្រ មុខសញ្ញាបំផ្លាញព្រះពុទ្ធសាសនា ត្រូវបានព្រះមេគណ ព្រះអនុគណ នូ ជិន ព្រះមន្រ្តីសង្ឃ សាំង សឿន បាននិមន្តអោយចូលមកសារភាពកំហុសនិងទទួលយកកំហុស។ លទ្ធផល អតីត ភិក្ខុ ហេង សាវ៉ុន ព្រះគ្រូចៅអធិការ វត្តកំពូលពេជ្រ បានយល់ព្រមដោយស្ម័គ្រចិត្ដ
March 3, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថា មន្ត្រីចរាចរណ៍មិនផាកពិន័យទេ ក្នុងករណីអ្នកបើកបរយានជំនិះ ពេលមកដល់ភ្លើងស្តុបពណ៌លឿង ឆ្លងផុតគំនូសពណ៌ស ដោយអ្នកបើកបរនៅតែអាចបន្តដំណើរទៅមុខបាន។ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា៖ «ករណីពាក់ព័ន្ធអ្នកបើកបរយានជំនិះពេលមកដល់ភ្លើងស្តុបពណ៌លឿង បើកបរជ្រុល បានន័យថាកង់ខាងមុខឆ្លងផុតគំនូសជាប់ពណ៌សដែលកាត់ទទឹងផ្លូវ ឬមានគំនូសថ្មើរជើងឆ្លងកាត់ អ្នកបើកបរនៅតែអាចបន្តដំណើរទៅមុខបាន អាចទៅមុខត្រង់ បត់ស្តាំ ឬបត់ឆ្វេង ករណីនេះមន្ត្រីចរាចរណ៍មិនអាចផាកពិន័យបានទេ៕ »
March 3, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣ បានចេញសេចក្តីបកស្រាយបំភ្លឺ និងបដិសេធព័ត៌មាន របស់អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បន្ទាប់ពីបានឃើញផេកហ្វេសប៊ុកមួយមានឈ្មោះ One Player បានចុះផ្សាយព័ត៌មានមិនពិត លើបណ្តាញសង្គមហ្វេសប៊ុក។ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមធ្វើការបកស្រាយបំភ្លឺ និងបដិសេធចំពោះការចុះផ្សាយព័ត៌មានមិនពិតរបស់ផេកខាងលើ ដែលមានគោលបំណងអាក្រក់ បំពុលបរិយាកាសសង្គម ដែលធ្វើឲ្យប្រជាពលរដ្ឋមានការយល់ច្រឡំ។ តាមការបញ្ជាក់របស់អ្នកនាំពាក្យរបស់សាលារាជធានីភ្នំពេញ ចំពោះព័ត៌មានខាងលើគឺជាព័ត៌មានមិនពិត ដែលចរិតបំភ្លៃ បំពុលបរិយាកាសសង្គមដែលធ្វើឲ្យប្រជាពលរដ្ឋមានការយល់ច្រឡំ។ ពេលនេះសមត្ថកិច្ចជំនាញ កំពុងធ្វើការស្រាវជ្រាវ ស្វែងរកម្ចាស់ផេកហ្វេសប៊ុកខាងលើ ដើម្បីឲ្យចូលខ្លួនមកបកស្រាយបំភ្លឺចំពោះការចុះផ្សាយផ្សាយព័ត៌មានមិនពិត៕ សូមចូលរួមសហការចែកចាយតែព័ត៌មានពិត !!!
March 3, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថា ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ បានបញ្ជាក់ថា គម្រោងសាងសង់ រូបសំណាកពងទានិងបង្កង គ្រាន់តែចង់បង្ហាញពីផលិតផលសក្ដានុពលរបស់ខេត្តប៉ុណ្ណោះ ព្រោះថាផលិតផលនេះមានឈ្មោះល្បីល្បាញប្រចាំខេត្ត។ ក្នុងសន្និសីទសារព័ត៌មាន ស្ដីពី «ភាពជោគជ័យរយៈពេល៥ឆ្នាំ របស់រដ្ឋបាលខេត្តតាកែវ» កាលពីថ្ងៃទី០២ ខែមីនា នាទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តម អ៊ូច ភា បានមានប្រសាសន៍ថា រដ្ឋបាលខេត្តបានធ្វើគំរូរូបភាព រង្វង់មូលបង្កងនិងពងទា ក្នុងន័យចង់បង្ហាញអំពីផលិតផលដែលមានសក្ដានុពលរបស់ខេត្តតាកែវ ខណៈដែលតាមរយៈការស្ទង់មតិនៅតាមបណ្ដាញសង្គម ដោយប្រជាពលរដ្ឋមួយចំនួនគាំទ្រ និងមួយចំនួនទៀត មិនគាំទ្រផងដែរ។
March 3, 2023









