Khmernote Media
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមគណនីហ្វេសប៊ុកផ្ទាល់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅល្ងាច ថ្ងៃព្រហស្បតិ៍ ១១កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នឹងអញ្ជើញក្នុងពិធីអបអរសាទរទិវាវប្បធម៌ជាតិ៣មីនា លើកទី២៥ និងពិសាអាហារសាមគ្គីជាមួយសិល្បករសិល្បការិនីប្រមាណជាង៤០០០នាក់ នៅមជ្ឈមណ្ឌលកោះពេជ្រ។ ទិវាវប្បធម៌ជាតិឆ្នាំនេះរៀបចំឡើងក្រោមប្រធានបទ«យុវជនដើម្បីវប្បធម៌ »ដូចឆ្នាំមុនៗ ដែរដើម្បីជំរុញឱ្យយុវជមចូលរួមយ៉ាងសកម្មថែមទៀតលើការងារថែរក្សាវប្បធម៌ជាតិ។ទិវានេះរៀបចំឡើងដើម្បីរំលឹកដល់គុណូបការៈបុព្វបុរសខ្មែរគ្រប់ជំនាន់ដែលបានពលីទាំងកម្លាំងកាយកម្លាំងចិត្តកម្លាំងបញ្ញា និងអាយុជីវិតក្នុងការបង្កើតថែរក្សា និងការពារសម្បត្តិវប្បធម៌ដ៏សម្បូរបែប និងមានតម្លៃមិនអាចកាត់ថ្លៃបានដែលបន្សល់ទុកមកដល់កូន ចៅជំនាន់ក្រោយ។ ទន្ទឹមគ្នានេះដែរទិវាវប្បធម៌ជាតិក៏ជាឱកាសដ៏មានតម្លៃមួយដើម្បីបំផុសនូវស្មារតីស្រឡាញ់ជាតិវប្បធម៌ទំនៀមទម្លាប់ប្រពៃណីនិងអត្តសញ្ញាណជាតិក្នុងចំណោមប្រជាជនខ្មែរគ្រប់រូបក្នុងគោលបំណងធានាឱ្យបាននូវការអភិវឌ្ឍប្រកបដោយចីរភាពនិងបរិយាប័ន្នស្របតាមគោលនយោបាយជាតិស្តីពីវិស័យវប្បធម៌

    March 2, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋានព័ត៌មាន នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថា ឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មបានបញ្ជាក់ថា អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរផុតសុពលភាពនឹងលែងមានតម្លៃប្រើប្រាស់ជាផ្លូវការ។ សូមអញ្ជើញទៅថតធ្វើថ្មី ដោយយកតែអត្តសញ្ញាណប័ណ្ណផុតសុពលភាពនោះទៅបាន និងមិនមានគិតម្រៃសេវាទេ។ ការសុំប្តូរយកអត្តសញ្ញាណប័ណ្ណសញ្ជាតិថ្មី នៅតាមបណ្តាទីតាំងណាមួយដូចខាងក្រោម៖ ១៖ នៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ឬអធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ ឬច្រកចេញចូលតែមួយក្រុង ស្រុក ខណ្ឌ ឬស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត នៃលំនៅឋានអចិន្ត្រៃយ៍របស់ខ្លួន។ ២៖ នាយកដ្ឋានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ)។

    March 2, 2023
  • ព័ត៌មានជាតិ

    ខេត្តស្វាយរៀង៖ យោងតាមការចុះផ្សាយរ​បស់ អគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា នៅព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង១០និង៤៥នាទី លោកវរសេនីយ៍ទោ សោម សុភ័ណ្ឌ អធិការនគរបាលស្រុកស្វាយជ្រំ បានដឹកនាំកម្លាំងជំនាញ និងកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលតាសួស ចុះអប់រំដល់សិស្សានុសិស្ស ដែលមិនចូលរៀនគេចសាលា ទៅប្រមូលផ្ដុំគ្នាអង្គុយលេងទូរស័ព្ទ នៅតាមផ្ទះ ដែលមានទីតាំងមានតារាងបាល់ទាត់ ដែលមានសិស្សានុសិស្ស ចំនួនសរុប ២០នាក់។ សមត្ថកិច្ច បានធ្វើការអប់រំណែនាំម្ចាស់ផ្ទះ ក្រោយពីបានអប់រំនៅកន្លែងទីតាំងបាល់ទាត់រួច បានអោយវិលត្រឡប់ទៅផ្ទះវិញរៀងៗខ្លួន លេខទូរស័ព្ទទាន់ហេតុការណ៍របស់អធិការរដ្ឋាននគរបាលស្រុក៖ 097 778 0087 ៕ ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ- General

    March 2, 2023
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣ ក្រុមជំនាញរដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហការជាមួយអង្គការ WWF បានចុះធ្វើជំរឿនសត្វផ្សោតទន្លេមេគង្គ ហើយបានប្រទះកូនផ្សោតថ្មី ដែលទើបនឹងកើត នៅកន្លែងអភិរក្ស អន្លង់កាំពី ត្រង់ចំណុចគោលខ្ពស់ ភូមិកាំពី ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ ដោយមានការអបអរសាទរពីផ្សោតមួយហ្វូងដែលមានចំនួនប្រមាណពី៧ទៅ៨ក្បាល។ តាមការសន្និដ្ឋានរបស់ក្រុមជំនាញបានបង្ហាញថា កូនផ្សោតថ្មីនេះទើបនឹងកើតនៅថ្ងៃទី២៧ ឬ២៨ ខែកុម្ភៈ ឆ្នាំ២០២៣ មានទម្ងន់ពី ៩ទៅ១០គីឡូក្រាម ប្រវែង១ម៉ែត្រ និងមានសុខភាពល្អ។ កំណើតកូនផ្សោតថ្មីមួយក្បាលនេះ ស្របពេលនឹងការទទួលបាននូវអនុក្រឹត្យថ្មី លេខ៤៧

    March 2, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ អគ្គិសនីកម្ពុជា បានចេញសេចក្តីជូនដំណឹងស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរតម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៣ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម។ ទោះជាមានការខិតខំថែរក្សាមិនឲ្យមានការប៉ះពាល់ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនីនៅតំបន់ខាងលើអាចនឹងមានការរអាក់រអួលខ្លះៗជៀសមិនផុតដែលយើងខ្ញុំស្នើសុំអភ័យទោសទុកជាមុន ៕ ប្រភព៖ អគ្គិសនីកម្ពុជា – EDC

    March 2, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថា សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃបានគូស​បញ្ជាក់​ថា រាជរដ្ឋាភិបាល នឹងពិចារណានូវតម្លៃសម្រាប់ការធ្វើលិខិតឆ្លងដែន ដើម្បីឱ្យមាន​តម្លៃ​សម​ស្រប​ណាមួយ ព្រោះមានប្រជាពលរដ្ឋបានត្អូញត្អែរថា មានតម្លៃថ្លៃពេក។ ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រកម្រិតបរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់​ខ្ពស់ ជូននិសិ្សត នៃសាកលវិទ្យាល័យឯកទេសនៃកម្ពុជា សាខាខេត្ត​បាត់ដំបង និងសាខា​ខេត្ត​បន្ទាយមានជ័យ នាព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣ សម្តេចក្រឡាហោម ស ខេង បាន​មានប្រសាសន៍ថា៖ «មានអ្នកខ្លះស្រែកថា ប៉ាស្ព័រ ថ្លៃពេក

    March 2, 2023
  • ព័ត៌មានជាតិ

    យោងតាមការបង្ហោះរបស់ នាយកដ្ឋានព័ត៌មាន របស់ទូរទស្សន៍ជាតិកម្ពុជា បានឲ្យដឹងថា ដើម្បីលើកទឹកចិត្ត និងចូលរួមចំណែកលើកស្ទួយវិស័យកីឡាប្រដាល់គុនខ្មែរ នាព្រឹកថ្ងៃទី០១ ខែមិនា ឆ្នាំ២០២៣ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានផ្តល់ និង ប្រគល់នូវម៉ូតូ១គ្រឿង Hondo Dream C125 ឆ្នាំ2023 ដល់កីឡាករ ព្រំ សំណាង និងថវិកាជូនលោកគ្រូ បង្វឹក ២នាក់ នូវថវិកាមួយចំនួនផងដែរ ៕

    March 1, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមលិខិតរបស់ ក្រសួងពាណិជ្ជកម្ម ចុះផ្សាយថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣ ស្តីអំពីតម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជាសម្រាប់អនុវត្តទៅតាមតម្លៃមធ្យមប្រេងឥន្ធនៈលើទីផ្សារអន្តរជាតិ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ បានឲ្យដឹងថា តម្លៃប្រេងសាំងធម្មតាមានតម្លៃ ៤,២៥០រៀលក្នុងមួយលីត្រ ចំណែកឯប្រេងសាំងម៉ាស៊ូតមានតម្លៃ ៤,២០០រៀលក្នុងមួយលីត្រប៉ុណ្ណោះ។ ហើយតម្លៃនេះបើធៀបនឹងតម្លៃ ដែលក្រសួងបានកំណត់កាលពី១០ថ្ងៃមុន មានការចុះបន្តិចបន្តួច ដោយកាលពី១០ថ្ងៃមុន សម្រាប់ប្រេងសាំងធម្មតាគឺមានតម្លៃ ៤,៣៥០មានន័យថាចុះ ១០០រៀល និងតម្លៃប្រេងសាំងម៉ាស៊ូតមានតម្លៃ ៤,៣០០រៀលក្នុងមួយលីត្រ មានន័យថាចុះ ១០០រៀលក្នុងមួយលីត្រ ៕

    March 1, 2023
  • ព័ត៌មានជាតិ

    ខេត្តសៀមរាប៖ នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣​ យោងតាមការចុះផ្សាយរបស់ អាជ្ញាធរជាតិអប្សរា បានដាក់សំណាញ់ការពារសត្វប្រចៀវកុំឱ្យតោងនៅតាមទីតាំងមួយចំនួននៃដំបូលប្រាសាទអង្គរវត្ត។ លោក សយ សុភារិន្ទ អ្នកទទួលបន្ទុកកិច្ចការអភិរក្សនៅប្រាសាទអង្គរវត្ត នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ការងាររៀបចំដាក់សំណាញ់ការពារសត្វប្រចៀវនៅប្រាសាទអង្គរវត្ត ក្រុមការងារបានរៀបចំច្រើនកន្លែងមកហើយ ដូចជា នៅរួតបាកាណ និងរួតព្រះពាន់នៃប្រាសាទអង្គរវត្ត។ ប៉ុន្តែដោយសង្កេតឃើញថា ខ្លោងទ្វារខាងលិចប្រាសាទអង្គរវត្ត មានសត្វប្រចៀវមករស់នៅច្រើន ហើយបាននោម និងលាមកធ្វើឱ្យថ្មប្រាសាទពុកផុយ និងធុំក្លិនដល់ភ្ញៀវទេសចរផង។ សូមបញ្ជាក់ថា ការដាក់សំណាញ់ពេលនេះសរុបមានចំនួន១៦0ម៉ែត្រការ៉េ ដែលអនុវត្តក្នុងខែកុម្ភៈ២០២៣ និងបញ្ចប់នៅខែមីនា ឆ្នាំ២០២៣៕ ប្រភព៖ អាជ្ញាធរជាតិអប្សរា Apsara National

    March 1, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ កីឡាករប្រេស៊ីល Tiago ត្រូវបាន ឧកញ៉ា ស្រី ចាន់ថន ផ្តល់ជូនម៉ូតូមួយគ្រឿងជាមធ្យោបាយធ្វើដំណើរសម្រាប់ការហ្វឹកហាត់គុនខ្មែរនៅកម្ពុជារយៈពេល៣សប្តាហ៍។ ការផ្តល់ជូននូវម៉ូតូសម្រាប់ធ្វើដំណើរនៅកម្ពុជានេះ ត្រូវបានធ្វើឡើងក្នុងពេលជាមួយ ឧកញ៉ា ស្រី ចាន់ថន បានជួបកីឡាករ ព្រំ សំណាង និង Tiago នៅថ្ងៃទី២៨ ខែកុម្ភៈម្សិលមិញនេះ។ ឧកញ៉ា ស្រី ចាន់ថន បានឱ្យដឹងថា លោកមិនបានណាត់ Tiago មកការិយាល័យទេ ប៉ុន្តែដោយបានទទួលដំណឹងថា Tiago ស្វែងរកជួលម៉ូតូ ដើម្បីធ្វើដំណើរទៅហ្វឹកហាត់គុនខ្មែរ លោកក៏បានជូនម៉ូតូមួយគ្រឿងដល់ Tiago ដើម្បីគាត់អាចប្រើប្រាស់ក្នុងការហ្វឹកហាត់និងតម្រូវការប្រចាំថ្ងៃផ្សេងៗ។

    March 1, 2023