Khmernote Media
  • ព័ត៌មានជាតិ

    ទីស្តីការក្រសួង៖ ថ្ងៃព្រហស្បតិ៍ ១០កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣ ឯកឧត្ដម ឈួន វ៉ន់ អគ្គនាយក នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក បានអញ្ជើញដឹកនាំប្រជុំជាមួយសមាគមដឹកជញ្ជូនអ្នកដំណើរ និងក្រុមហ៊ុនធ្វើអាជីវកម្មដឹកជញ្ជូនអ្នកដំណើរនៅកម្ពុជាចំនួន៥ មាន TADA, GRAP, WE GO, LM CAR និង PASS APP ដើម្បីពិភាក្សាពីការធ្វើអាជីវកម្មផ្តល់សេវាតាមប្រព័ន្ធបច្ចេកវិទ្យាឌីជីថលសម្រាប់មធ្យោបាយដឹកជញ្ជូនផ្លូវគោកក្នុងប្រទេស ដោយកិច្ចប្រជុំនេះមានការចូលរួមពីគ្រប់អង្គភាពពាក់ព័ន្ធក្រោមឱវាទក្រសួង ផងដែរ។ កិច្ចប្រជុំពិភាក្សានេះ បានផ្ដោតសំខាន់លើការលើកទឹកចិត្តក្រុមហ៊ុនធ្វើអាជីវកម្មដឹកជញ្ជូនអ្នកដំណើរទាំងអស់ ឱ្យចូលរួមផ្តល់សេវាតាមប្រព័ន្ធបច្ចេកវិទ្យាឌីជីថលសម្រាប់មធ្យោបាយដឹកជញ្ជូនផ្លូវគោកក្នុងប្រទេស

    March 3, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ គណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣ បានចេញសេចក្ដីជូនដំណឹងដល់គ្រប់ សហព័ន្ធកីឡាជាតិ កីឡាករ កីឡាការិនីទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធទាំងអស់ ឱ្យបានជ្រាបថា៖ យោងតាមអនុសាសន៍ ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងដោយមានការទទួលអនុវត្តប្រកបដោយស្មារតីយកចិត្តដាក់ខ្ពស់ពីក្រសួងសុខាភិបាល ចាប់ពីថ្លៃ ជូនដំណឹងនេះតទៅ គ្រប់កីឡាករ កីឡាការិនី ឬ អ្នកហាត់លេងកីឡាទាំងអស់ ដែលធ្វើសកម្មភាពអប់រំកាយ និងកីឡាគ្រប់ប្រភេទ ហើយមានបញ្ហាសុខភាពក៏ដូចជា មានគ្រោះថ្នាក់ និងរងរបួសផ្សេងៗ សូមអញ្ជើញទៅ ពិនិត្យ

    March 3, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ​នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣ បានចេញសេចក្តីបកស្រាយបំភ្លឺព័ត៌មានរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទាក់ទងទៅនឹងគណនីយហ្វេសប៊ុកមួយឈ្មោះ Rachana Kim បានផុសថា៖ “រាល់ថ្ងៃនេះ ក្រៅពីចោរ គឺប៉ូលិសនេះហើយគួរឲ្យខ្លាច *ភ្នំពេញ នៅស្តុបអាងទឹកអូរឡាំពិក…” ជាក់ស្តែងចំពោះស្ត្រីម្នាក់ដែលបានបើកបរ ឆ្លងផុតគំនូសឬគំនូសសញ្ញាសម្រាប់អ្នកថ្មើរជើងហើយ ភ្លើងបានលោតលឿងនោះ សមត្ថកិច្ចមិនបានធ្វើការផាកពិន័យ ហើយក៏មិនបានប្រើប្រាស់កាយវិការ ពាក្យសំដីមិនសមរម្យនោះទេ នៅពេលមន្ត្រីហៅគាត់ឈប់ដើម្បីពន្យល់ ណែនាំអប់រំ គាត់បែរជាយំរហូត ដោយមិនមានរណាម្នាក់ធ្វើអ្វីគាត់ផងនោះ ឃើញដូច្នេះមន្ត្រីក៏បានប្រាប់គាត់ឲ្យឈប់យំ សមត្ថកិច្ចគ្រាន់តែណែនាំអប់រំ ហើយឲ្យគាត់បើកចេញទៅ។ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មានកិត្តិយសជម្រាបជូនសាធារ:ជនទាំងអស់ឲ្យបានជ្រាបថា តាមច្បាប់ចរាចរណ៍ផ្លូវគោក នៃព្រះរាជាណាចក្រកម្ពុជា

    March 3, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថា យោងតាមការចុផ្សាយរបស់​ Cambodia 2023 បានឱ្យដឹងថា កីឡាករជម្រើសជាតិគុនខ្មែររបស់កម្ពុជា ព្រំ សំណាង បាននិយាយថា បើទោះបីខ្លួនទទួលបានផ្លែផ្កាល្អនៅក្នុងការប្រកួតអន្តរជាតិធំៗ ចំនួនពីរលើកកន្លងមកក្ដី ក៏ខ្លួនមិនដែលភ្លេចខ្លួនរឿងដណ្ដើមមេដាយជូនជាតិ នាព្រឹត្តិការណ៍ស៊ីហ្គេម នៅកម្ពុជានោះដែរ។ កីឡាករមានដើមកំណើតមកពីខេត្តកំពង់ស្ពឺ នឹងចូលរួមការប្រកួតលើវិញ្ញាសាគុនខ្មែរ ក្នុងប្រភេទទម្ងន់ ៨១គីឡូក្រាម ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៣។ ក្រៅពីការហ្វឹកហាត់ក្នុងជំរំ កីឡាករជម្រើសជាតិខាងលើ ក៏បានចេញទៅប្រកួតក្នុងកម្មវិធីប្រកួតអន្តរជាតិធំៗ បានចំនួនពីរលើកផងដែរ ដោយក្នុងនោះ គេទទួលបានជ័យជម្នះទាំងពីរលើក ហើយថែមទាំងផ្ដួលដៃគូឲ្យសន្លប់ តាមរយៈជង្គង់ នៅត្រឹមទឹកទី១ ដូចគ្នាទៀតផង។

    March 3, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋានព័ត៌មាន នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថា រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងត្រូវផ្អាកការផ្គត់ផ្គង់ទឹកស្ថិតនៅក្នុងភូមិសាស្ត្រខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ នៅយប់ថ្ងៃព្រហស្បតិ៍ ទី០៩ ខែមីនា ឆ្នាំ២០២៣ ដើម្បីធ្វើការកាត់ភ្ជាប់បំពង់មេនាំទឹកទំហំ ៥០០មម ទៅ៤០០មម នៅលើផ្លូវជាតិលេខ៥ ត្រង់ចំនុចគល់ស្ពានបាឡេ (ជ្រោយចង្វារ)។ រដ្ឋបាលខណ្ឌឫស្សីកែវ សូមជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌឫស្សីកែវជ្រាបថា៖ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងធ្វើការកាត់ភ្ជាប់បំពង់មេនាំទឹកទំហំ ៥០០មម ទៅ៤០០មម នៅលើផ្លូវជាតិលេខ៥ ត្រង់ចំនុចគល់ស្ពានបាឡេ (ជ្រោយចង្វារ) ដែលត្រូវផ្អាកការផ្គត់ផ្គង់ទឹកស្ថិតនៅក្នុងភូមិសាស្ត្រខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ នៅយប់ថ្ងៃព្រហស្បតិ៍ ទី០៩ ខែមីនា

    March 3, 2023
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថា លោកសាស្ត្រាចារ្យ Claude Dumurgier ជាស្ថាបនិកម្នាក់ និងជាបិតានៃគ្រូពេទ្យវះកាត់កម្ពុជា បានទទួលមរណៈភាព នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង២២អធ្រាត្រ នៅទីក្រុងបារីសនៃប្រទេសបារាំង។ សាស្ត្រាចារ្យ វេជ្ជបណ្ឌិត និងនិស្សិតពេទ្យកម្ពុជា បានរៀបចំពិធីគោរពវិញ្ញាណក័ន្ធ និងពិធីបុណ្យបង្សុកូល ជូនដល់លោកសាស្ត្រាចារ្យ Claude Dumurgier នៅវត្តព្រះពុទ្ធមាន នៅវេលាម៉ោង៨ព្រឹក ថ្ងៃព្រហស្បត្តិ៍ ទី២ ខែមីនា ឆ្នាំ២០២៣​ ដើម្បីជាការដឹងគុណនិងសម្តែងការចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំនេះ។ លោកសាស្ត្រាចារ្យ

    March 3, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសុខាភិបាល នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៣ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការច្រានចោលនូវព័ត៌មានមិនពិតទាក់ទងនឹងករណីឆ្លងវីរុសផ្តាសាយបក្សី H5N1 នៅកម្ពុជា។ ក្រសួងសុខាភិបាល សូមច្រានចោលទាំងស្រុង នូវការចេញ ផ្សាយព័ត៌មានមិនត្រឹមត្រូវ និងមិនពិត បែបប្រឌិត ស្តីពីករណីជំងឺផ្តាសាយបក្សី H5N1 ដែលបានរកឃើញនៅ ខេត្តព្រៃវែងនាពេលកន្លងទៅនេះ ថាជាករណីឆ្លងពីមនុស្សទៅមនុស្ស។ ក្រសួងសុខាភិបាល សូមជម្រាបជូនសាធារណជនឲ្យបានជ្រាបថា គិតត្រឹមថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣ ក្រសួងបានរកឃើញករណីជំងឺផ្តាសាយបក្សី H5N1 ចំនួន ២ ករណីតែប៉ុណ្ណោះ នៅភូមិរលាំង ឃុំរំលេច ស្រុកស៊ីធរ

    March 3, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថា ឯកឧត្តម អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តបានអះអាងថា ស្ថានភាពសន្ដិសុខ សណ្ដាប់ធ្នាប់ នៅក្នុងមូលដ្ឋានខេត្តតាកែវ ត្រូវបានធានាយ៉ាងល្អប្រសើរ មិនដូចអ្វីដែលជាការផ្សព្វផ្សាយ និងចែកចាយនៅតាមបណ្ដាញសង្គមហ្វេសប៊ុកនោះទេ។ ការអះអាងរបស់ឯកឧត្ដមអភិបាលខេត្ដនេះ ក្នុងសន្និសីទសារព័ត៌មាន ស្ដីពី «ភាពជោគជ័យ ក្នុងរយៈពេល៥ឆ្នាំកន្លងមក របស់រដ្ឋបាលខេត្តតាកែវ» ព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៣ ដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅទីស្ដីការគណៈរដ្ឋមន្រ្ដី។ ឯកឧត្តម អ៊ូច ភា បានថ្លែងថា ក្នុងនាមជាប្រធានគណៈបញ្ជាការឯកភាពខេត្ត

    March 2, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៣ បានចេញសេចក្ដីជូនដំណឹងដល់និស្សិត និងសាធារណៈជន ឱ្យបានជ្រាបថា៖ ក្រសួងអប់រំ ប្រកាសជ្រើសរើសក្របខណ្ឌ គ្រូបង្រៀនកម្រិតឧត្ដម ចំនួន ៨០នាក់ ផុតកំណត់ទទួលពាក្យនៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣។ ក្រសួង នឹងរៀបចំប្រឡងជ្រើសរើសគ្រូបង្រៀនកម្រិតឧត្តម ចំនួន ៨០ នាក់ សម្រាប់បម្រើការងារនៅតាម គ្រឹះស្ថានឧត្តមសិក្សាសាធារណៈ មួយចំនួន។ ក. លក្ខខណ្ឌនៃការជ្រើសរើស ១.ជានិស្សិត ឬជាបុគ្គលិកមិនមែនក្របខ័ណ្ឌរដ្ឋ ២.បេក្ខជន ត្រូវមានសញ្ជាតិខ្មែរ ៣.លក្ខខណ្ឌអាយុ

    March 2, 2023
  • ព័ត៌មានជាតិ

    ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នៅក្នុងពិធីប្រារព្ធខួប៣ឆ្នាំ នៃការបង្កើតកន្ត្រកវិលធំជាងគេនៅកម្ពុជា របស់ ក្រុមហ៊ុនអង្គរអាយ ដែលស្ថិតនៅក្រុងសៀមរាប ខេត្តសៀមរាប លោកស្រី យិន រតនា អ្នកគ្រប់គ្រងទូទៅក្រុមហ៊ុន អង្គរអាយ បានឱ្យដឹងកាលពីរសៀល ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣ ថា ក្រោយពីស្ថានភាពកូវីដ១៩ មានការធូរស្រាល រាជរដ្ឋាភិបាលបើកប្រទេសឡើងវិញ ពេលនោះយើងពុំមានភ្ញៀវទេសចរច្រើននោះទេ។ ប៉ុន្តែនៅដើម ឆ្នាំ២០២៣នេះ ឃើញថា ភ្ញៀវទេសចរមកកម្សាន្តនៅខេត្តសៀមរាប មានការកើនឡើងគួរសម ហើយភ្ញៀវទេសចរ មកជិះកន្រ្តកវិលក៏មានចំនួនកើនឡើងផងដែរ។ កន្រ្តកវិលជាផលិតផលទេសចរណ៍មួយ ដែលធ្វើឱ្យភ្ញៀវទេសចរសប្បាយ អារម្មណ៍ស្រស់ថ្លា

    March 2, 2023