Khmernote Media
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្តេចតេជោ ហ៊ុន សែន ស្នើឲ្យធ្វើវិសោធនកម្ម ប្តូរពីការរឹតត្បិតមកជាការលើកទឹកចិត្ត ឱ្យប្រជាពលរដ្ឋចិញ្ចឹមសត្វដែលជិតផុតពូជ ជាជាងទៅចាប់យក សត្វដែលប្រជាពលរដ្ឋខំចិញ្ចឹមមកទុក នេះបើយោងតាមការថ្លែងក្នុងពិធីសម្ពោធអគារសិក្សា និងប្រគល់សញ្ញាបត្រ ជូនដល់និស្សិតនៃវិទ្យាស្ថាន បច្ចេកវិទ្យាកម្ពុជា (ITC) ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣។ នៅក្នុងនោះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា៖ « ខ្ញុំបានដាក់ចេញហើយ និយាយរួចហើយ សូមពិនិត្យបន្ទាន់ទៅលើបញ្ហាច្បាប់ដែលមានការពាក់ព័ន្ធ ត្រូវធ្វើពិសោធនកម្ម ប្ដូរពីការរឹតត្បិត ទៅជាការលើកទឹកចិត្ត ដើម្បីបង្កើតសត្វព្រៃឡើងវិញ។ សត្វគឺយើងអាចចិញ្ចឹម

    March 1, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នៅព្រឹកថ្ងៃពុធ ទី១ ខែមីនា ឆ្នាំ២០២៣ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់​អគារ​សិក្សាចំនួន២ខ្នង និងប្រគល់សញ្ញាបត្រជូននិស្សិតនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា​ជិត ៥ពាន់នាក់។ ពិធីនេះនឹងប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលសន្និបាត និងនិងពិព័រណ៌កោះពេជ្រ។ អគារសិក្សានៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា​ ដែលសម្ពោធដាក់ឱ្យប្រើ​ប្រាស់នេះ មានឈ្មោះថា «អគារមជ្ឈមណ្ឌលសហគមន៍ចំណេះដឹង និងអគារមហា​វិទ្យាល័យវិស្វកម្មសំណង់»។ អគារទាំងពីរនេះ ត្រូវបានសាងសង់ឡើង ក្រោមក្រប​ខ័ណ្ឌ​នៃកិច្ចព្រមព្រៀងហិរញ្ញប្បទានរវាងរាជរដ្ឋាភិបាលកម្ពុជា និងធនាគារអភិវឌ្ឍន៍​អាស៊ី។ ក្នុងនោះ អគារមជ្ឈមណ្ឌលសហគមន៍ចំណេះដឹង មានកម្ពស់ ៧ជាន់ និង​៧៣បន្ទប់ មានបណ្តោយ ៤៨ម៉ែត្រ

    March 1, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារជាសំលេងតាមប្រព័ន្ធតេឡេក្រាម ដោយសម្ដេចតេជោបាន បញ្ជាឱ្យសមត្ថកិច្ច ដែលចាប់យកសត្វក្ងោក យកទៅជូនម្ចាស់វិញដល់ផ្ទះ។ បន្ទាប់ពីទទួលបាននូវបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, រដ្ឋបាលព្រៃឈើ បានចាត់វិធានការភ្លាមៗ ចាប់យកសត្វក្ងោកចំនួន ២០ក្បាល ដែលកំពុងថែរក្សាទុកនៅសួនសត្វភ្នំតាម៉ៅ ខេត្តតាកែវ ដើម្បីដឹកទៅជូនម្ចាស់ក្ងោកដើមវិញ នៅស្រុកបរិបូរណ៌ ខេត្តកំពង់ឆ្នាំង។ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះផងដែរ  សម្តេចតេជោ ហ៊ុន

    February 28, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃ២៨ ខែកុម្ភៈ ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ​ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា បុរសម្នាក់ដែលបង្កអំពើហិង្សា រារាំងលើសមត្ថកិច្ច និងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន ត្រូវបានកម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។ គួរបញ្ជាក់ថា នៅរសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង១៤៖០០នាទី កម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានធ្វើការឃាត់ខ្លួនបុរសម្នាក់ដែលបានរាងរាំង និងប្រើអំពើហឹង្សាមកលើសមត្ថកិច្ច ក្រោយពីឃាត់ខ្លួន និងសាកសួររួច សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ដោយចោទប្រកាន់ជនសង្ស័យចំនួន០៣ករណី។ ​ ១. ប្រឆាំងអ្នករាជការសាធារណៈ ២. ប្រើហឹង្សាដោយចេតនា ៣. ប្រើប្រាស់ដោយខុសច្បាប់

    February 28, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នៅសល់ ៦៦ ថ្ងៃទៀត កម្ពុជានឹងបើកព្រឹត្តិការណ៍ស៊ីហ្គេមលើកទី ៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី ១២ ដែលកម្ពុជាធើ្វជាម្ចាស់ផ្ទះ ឆ្នាំ២០២៣ ។ សម្រាប់ខេត្តក្រចេះ នៅព្រឹកថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ២០២៣ នេះ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ដឹកនាំដោយឯកឧត្តម វ៉ា ថន អភិបាលខេត្តនិងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត និងលោកជំទាវ បានរួមគ្នាជាចលនាក្នុងការបត់រូបបេះដូង ដើម្បីសំដែងការសាទរ និងចូលរួមលើក ទឹកចិត្តចំពោះកីឡាករ អត្តពលិក ដែលបាននិងកំពុងត្រៀមចូលរួមក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី ៣២

    February 28, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់​ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ បានចេញសេចក្តីជូនដំណឹងស្តីពី ការចុះស្រាវជ្រាវរកទឹកធ្លាយនៅតាមបណ្តាសង្កាត់មួយចំនួនក្នុងរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ ដូចខាងក្រោម៖ ១. សង្កាត់បឹងរាំង សង្កាត់ជ័យជំនះ សង្កាត់ចតុមុខ និងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ ២. សង្កាត់បឹងកក់ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ ៣. សង្កាត់ច្បារអំពៅ១ សង្កាត់ព្រែកប្រា និងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ ៤.

    February 28, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមានប្រសាសន៍ សុំឱ្យសិង្ហបុរីលើកទឹកចិត្តជំរុញការតភ្ជាប់ ជាពិសេសការតភ្ជាប់តាមផ្លូវអាកាស ជំរុញទេសចរណ៍ដែលមកដល់សិង្ហបុរីហើយ បានមកដល់កម្ពុជាផង ក៏ដូចជា ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ និងកិច្ចសហប្រតិបត្តិការលើការផ្ដល់សេវាសុខាភិបាលផងដែរ។ ឯកឧត្ដម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្ដេចតេជោបានឱ្យដឹងដូច្នេះ បន្ទាប់ពីសម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះ រាជាណាចក្រកម្ពុជាបានអនុញ្ញាតឱ្យ ឯកឧត្ដម LAU PEET MENG ប្រធានស្ថាប័នចារកម្មស៊ីវិលសិង្ហបុរី

    February 28, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ បន្ទាប់ពីទទួលបាននូវបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, រដ្ឋបាលព្រៃឈើ បានចាត់វិធានការភ្លាមៗ ចាប់យកសត្វក្ងោកចំនួន ២០ក្បាល ដែលកំពុងថែរក្សាទុកនៅសួនសត្វភ្នំតាម៉ៅ ខេត្តតាកែវ ដើម្បីដឹកទៅជូនម្ចាស់ក្ងោកដើមវិញ នៅស្រុកបរិបូរណ៌ ខេត្តកំពង់ឆ្នាំង។ សូមជម្រាបជូនថា សម្ដេចតេជោ ហ៊ុន សែន នៅថ្ងៃត្រង់ទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានចេញបទបញ្ជាបន្ទាន់ឲ្យមន្ដ្រីដែលទទួលខុសត្រូវ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបានចុះទៅចាប់ សត្វក្ងោកនៅផ្ទះប្រជាពលរដ្ឋ ក្នុងស្រុកបរិបូរណ៍

    February 28, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងមហាផ្ទៃ បានសម្រេចតែងតាំងលោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ជាស្នងការនគរបាលខេត្តព្រៃវែង។​ ក្រសួងមហាផ្ទៃ ត្រូវបានតែងតាំងមុខតំណែងលោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន អត្តលេខ ៥៤៤៣៣ ជាស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ។ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន អគ្គស្នងការនៃអគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋាន ភស្តុភារ និងហិរញ្ញវត្ថុ អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង ប្រធានសេនាធិការដ្ឋាន ប្រធាននាយកដ្ឋានបុគ្គលិក ប្រធាននាយកដ្ឋានវិទ្យុទាក់ទង ប្រធាននាយកដ្ឋាន-អង្គភាពពាក់ព័ន្ធ ស្នងការនៃស្នងការដ្ឋាននគរបាល ខេត្តព្រៃវែង និងសាមីខ្លួនត្រូវអនុវត្តតាមប្រកាសនេះចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ៕

    February 28, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ យោងតាមប្រសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅតាមប្រព័ន្ធតេឡេក្រាមមុននេះ​បន្តិច បានឱ្យដឹងថា សម្ដេចតេជោ ហ៊ុន សែន បញ្ជាឱ្យយកសត្វក្ងោកដែលចាប់នោះ ទៅជូនម្ចាស់វិញ ជាបន្ទាន់។ សំឡេង៖ « ផ្ញើជូនឯកឧត្តម រដ្ឋមន្ត្រីក្រសួងកសិកម្ម ដែលពេលនេះកំពុងស្ថិតនៅក្នុងប្រទេសបារាំង និងមន្ត្រីពាក់ព័ន្ធខាងសត្វ ក្នុងប៉ុន្មានថ្ងៃមានបញ្ហាពាក់ព័ន្ធការចាប់យកសត្វក្ងោកដែលប្រជាពលរដ្ឋបានចិញ្ចឹម។ ប្រជាពលរដ្ឋបានស្រែកឱ្យខ្ញុំជួយទៅបញ្ហានេះ ខ្ញុំមិនបានដឹងច្បាស់ថា ការចាប់សត្វក្ងោកនេះ មូលហេតុអ្វីនោះទេ ប៉ុន្តែរឿងរ៉ាវទាំងនោះគឺទុកមួយឡែក តែខ្ញុំសូមចេញបទបញ្ជាបន្ទាន់ សូមឱ្យអ្នកទទួលខុសត្រូវ ដែលបានយកសត្វចេញពីផ្ទះរបស់ក្រុមគ្រួសារ យកទៅជូនម្ចាស់គេវិញ គឺខ្ញុំមិនយល់ស្របជាមួយទង្វើបែបនេះទេ។

    February 28, 2023