- Khmernote Media
- ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា ក្រុមសម្តែងទស្សនីយភាពគុនល្បុក្កតោត្រូវបានអ្នកជំនាញអះអាងថា នឹងធ្វើឱ្យមានភាពអស្ចារ្យនៅក្នុងពីធីបើក-បិទជាផ្លូវការព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ នាខែឧសភា ឆ្នាំ២០២៣ ដែលជាប្រវត្តិសាស្ត្រដំបូងរបស់កម្ពុជា។ នេះបើតាមការបញ្ជាក់របស់លោក អ៊ួ តារា អគ្គលេខាធិការរងសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា ក្នុងឱកាសបើកវគ្គហ្វឹកហ្វឺនទម្រង់ល្បុក្កតោដើម្បីអបអរសាទរកម្មវិធីបើក-បិទក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមនិងអាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ ក្រោមអធិបតីភាពឯកឧត្តម ឧត្តមសេនីយ៍ឯក ឌៀង សារុន នាយរងសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ និងមេបញ្ជាការរងប្រចាំការបញ្ជាការដ្ឋានអង្គរក្សតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការនៃបញ្ជាការដ្ឋានអង្គរក្ស ដែលបានប្រារព្ធធ្វើឡើងកាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣។
February 28, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខណ្ឌដូនពេញ សូមឆ្លើយតបទៅនឹង Account Facebook ឈ្មោះ Chhun Solika ដែលបានបង្ហោះវីដេអូ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ មានករណីចុះចាប់ម៉ូតូអ្នកហាត់ប្រាណ នៅរង្វង់មូលគួចកាណុងថា៖ ការចុះអនុវត្តនេះ ក្នុងគោលបំណងក្នុងការរៀបចំសណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈអោយបានល្អប្រសើរ ជៀសវាងការកកស្ទះផ្សេងៗ ដោយហាមមិនអោយចតយានជំនះគ្រប់ប្រភេទនៅលើចិញ្ចើមផ្លូវសាធារណៈបែបនេះទេ និងដើម្បីរៀបចំអោយបានមុននៅការការពារ សុវត្ថិភាព ជូនក្បួនថ្នាក់ដឹកនាំជាន់ខ្ពស់ដែលឆ្លងកាត់តាមរង្វង់មូលគួចកាណុងនេះ។ រដ្ឋបាលខណ្ឌដូនពេញ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់មានការយោគយល់អធ្យាស្រ័យដល់កងកម្លាំងរបស់យើងដែលខិតខំរៀបចំសណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈនេះជារៀងរាល់ថ្ងៃ ចាប់ពីម៉ោង ០៥៖០០នាទីព្រឹក ផងដែរ ៕ ប្រភព៖
February 28, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ ឱសថព្យាបាលជំងឺផ្ដាសាយបក្សី H5N1 ដែលជាជំនួយរបស់អង្គការសុខភាពពិភពលោក (WHO) ត្រូវបានបញ្ជូនមកដល់ប្រទេសកម្ពុជា នៅល្ងាចថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២២៣នេះ។ ការផ្ដល់ជំនួយវេជ្ជសាស្ត្ររបស់ អង្គការសុខភាពពិភពលោក បានធ្វើឡើងបន្ទាប់ពីប្រទេសកម្ពុជា បានរកឃើញ ករណីផ្ដាសាយបក្សី H5N1 ដោយមានកុមារីម្នាក់បានស្លាប់ នៅក្នុងខេត្តព្រៃវែង។ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានបញ្ជាក់ឲ្យដឹងថា ការដឹកជញ្ជូនមកដល់នៃឱសថព្យាបាលជំងឺផ្ដាសាយបក្សីនេះ ត្រូវបានទទួលដោយក្រុមការងារនាយកដ្ឋានប្រយុទ្ធប្រឆាំងជំងឺឆ្លង នៃក្រសួងសុខាភិបាល។ លោកស្រីបានបញ្ជាក់បន្ថែមទៀតថា ឱសថទាំងនេះ នឹងត្រូវបញ្ជូនបែងចែកសហគមន៍ដែលមានការសង្ស័យពាក់ព័ន្ធទៅនឹងជំងឺផ្ដាសាយបក្សី ដូចជាស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែងជាដើម។ ទោះជាយ៉ាងនេះក្តី ក្រោយការតាមដានយ៉ាងយកចិត្តទុកដាក់ របស់ក្រសួងសុខាភិបាល ទៅលើករណីជំងឺផ្ដាសាយបក្សីនៅខេត្តព្រៃវែង
February 28, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ បានចេញអនុក្រឹត្យ ស្ដីពី ការកំណត់តំបន់គ្រប់គ្រងសត្វផ្សោតទន្លេមេគង្គ។ រាជរដ្ឋាភិបាលកម្ពុជា ចេញអនុក្រឹត្យនេះកំណត់អំពីតំបន់គ្រប់គ្រងសត្វផ្សោតទន្លេមេគង្គ ដើម្បីការពារនិងអភិរក្សសត្វផ្សោតដែលជារតនសម្បត្តិ ធម្មជាតិមានជីវិតដ៏ពិសិដ្ឋ ប្រកបដោយប្រសិទ្ធភាព សំដៅចូលរួមអភិវឌ្ឍវិស័យអេកូទេសចរណ៍ លើកកម្ពស់សេដ្ឋកិច្ច សង្គមនិងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ព្រមទាំងថែរក្សាលំនឹងមជ្ឈដ្ឋានធម្មជាតិ សម្រាប់ការរីកលូតលាស់នៃជីវចម្រុះ និងទ្រទ្រង់ការរស់នៅរបស់សត្វផ្សោត។ អនុក្រឹត្យនេះមានវិសាលភាពអនុវត្តលើតំបន់គ្រប់គ្រងសត្វផ្សោតទន្លេមេគង្គ ក្នុងខេត្តស្ទឹងត្រែងនិងខេត្តក្រចេះ ៕ សូមអានព័ត៌មានលម្អិតរបស់ រាជរដ្ឋាភិបាល ដូចខាងក្រោម៖
February 28, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ បានចេញសេចក្ដីជូនដំណឹង ស្ដីពីស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣ បានឱ្យជ្រាបថា៖ ទ្រនុងសម្ពាធខ្ពស់ (ចិន) និងខ្យល់មូសុងឦសាន ក្នុងកម្រិតខ្សោយ បន្តមានឥទ្ធិពលមកលើព្រះរាជាណាចក្រកម្ពុជា រហូតដល់សប្តាហ៍ទី១ ខែមីនា។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖ ១៖ តំបន់ទំនាបកណ្តាល – សីតុណ្ហភាពអប្បបរមា មានពី ២១-២៣ °C – សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥ °C
February 28, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ នៅចុងសប្តាហ៍កន្លងមកនេះមន្ទីរពេទ្យគន្ធបុប្ជាបានអោយដឹងថា មានកុមារាតូចអាយុ៥ឆ្នាំ មកពីគ្លីនិកឯកជនមួយនៅភ្នំពេញ មានជំងឺរលាកសួតក្លាយជាបូសសួតនិងធ្លាយថង់សួតយ៉ាងធ្ងន់ធ្ងរបំផុត។ កូនតូច ត្រូវបានជួយសង្គ្រោះជីវិតនៅមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ។ ក្រោយការព្យាបាលនិងចោះបង្ហូរខ្ទុះក្នុងសួត និងថែទាំព្យាបាលអស់២៥ថ្ងៃ ដោយក្រុមគ្រូពេទ្យឯកទេសសង្គ្រោះបន្ទាន់នៃមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញបានសង្គ្រោះជីវិតមួយនេះ។ រាល់ការព្យាបាលទាំងអស់គឺឥតគិតថ្លៃសម្រាប់គ្រប់ៗគ្នា ដោយគ្មានការរើសអើង ៕ ប្រភព៖ PNN News
February 28, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានចេញសេចក្តីជូនដំណឹងស្តីពី ការប្រឡងជ្រើសរើសបុគ្គលិកកម្រិតឧត្តម ចំនួន ២៤ នាក់ ឱ្យចូលបំរើការងារក្នុងក្របខណ្ឌក្រសួងព័ត៌មាន ឆ្នាំ២០២៣។ ក្រសួងព័ត៌មាន បានឱ្យដឹងថា នៅក្នុងឆ្នាំ២០២៣នេះ ក្រសួងនិងធ្វើការជ្រើសរើស មន្ត្រីរាជការ និស្សិត អោយចូលបំរើការងារក្នុងក្របខណ្ឌ ក្រសួងព័ត៌មាន កម្រិត ឧត្ដម ចំនួន ២៤នាក់ ទៅតាមមុខជំនាញដូចមានខាងក្រោម៖ ១-មុខជំនាញព័ត៌មានវិទ្យា ចំនួន ០៨ នាក់ ២-មុខជំនាញសារព័ត៌មាន ចំនួន ១៦ នាក់។
February 27, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានប្រកាសថា រាជរដ្ឋាភិបាលបានសម្រេចសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គដោយប្រើថវិការបស់រាជរដ្ឋាភិបាលចំនួន២៣០លានដុល្លារ ភ្ជាប់ផ្លូវល្បឿនលឿនពីភ្នំពេញទៅបាវិត។ ការប្រកាសរបស់សម្ដេចតេជោនាយករដ្ឋមន្រ្ដីនេះ ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតបច្ចេកវិទ្យា និង គរុនិស្សិតបច្ចេកទេស ជ័យលាភីនៃវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស(NTTI)សរុប ចំនួន ៥ ៤៥០ នាក់ ដែលធ្វើឡើងនៅមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ នាព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣។ សម្តេចតេជោ បានថ្លែងថា៖ «មិនជាយូរប៉ុន្មានយើងនឹងបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿនភ្ជាប់រវាងទីក្រុងភ្នំពេញជាមួយ នឹងបាវិត ហើយវៀតណាមនឹងធ្វើផ្លូវល្បឿនលឿនពីទីក្រុងហូជីមិញមកភ្ជាប់នឹងទល់ដែនជាមួយកម្ពុជា។ ប៉ុន្តែក៏សូមជម្រាបជូនពីមុនគឺខាងក្រុមហ៊ុនចង់ធ្វើស្ពានឆ្លងកាត់ទន្លេមេគង្គដោយយកប្រាក់ពីប្រជាជន។ ខ្ញុំថា
February 27, 2023 - ព័ត៌មានជាតិ
រាជធាណីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា ស្ថានភាពសាច់កក លើទីផ្សារប្រទេសកម្ពុជា នាំចូលពីប្រទេសប្រេស៊ីល «សាច់គោ» និង«ក្របី»មកពីប្រទេសឥណ្ឌា ត្រូវបានដឹកតាមកប៉ាល់តាមប្រទេសវៀតណាម។ សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានឱ្យដឹងបន្តទៀតថា៖ អ្នកលក់សាច់ និងអ្នកចែកចាយសាច់បានយកសាច់មកបន្ទន់ រួចដាក់លាយជាមួយសាច់ក្នុងស្រុកដើម្បីបន្លំភែ្នកអ្នកទិញពេលនោះអ្នកទិញមិនដឹងថាសាច់នោះជាសាច់កកទេ ពេលមកដល់ផ្ទះពួកគាត់ចាប់ផ្តើមលាងទឹក នឹងដាក់ចូលទូកកឡើងវិញ ពេលនោះសាច់ខូចគុណភាពភាគច្រើន ប៉ុន្តែអ្នកទទួលទានមិនសូវបានដឹងរឿងនេះទេ។ គុណវិបត្តិរបស់សាច់កក ពេលវាទន់ហើយមិនអាចយកទៅបង្កកឡើងវិញទេដោយវាបាត់គុណភាព សម្រាប់សាច់កកអាចរក្សាទុកបានប្រហែល១ ឆ្នាំ និង៦ខែ ដោយគេដាក់សាធាតុមួយចំនួនដើម្បីរក្សាគុណភាព និងពណ៌របស់សាច់ នៅពេលសាច់កកជិតផុតថ្ងៃកំណត់ត្រូវបានគេលក់ធូៗថ្លៃមកប្រទេសក្រីក្រ។ បច្ចុប្បន្ននេះសាច់កកមានវត្តមាននៅលើទីផ្សារស្ទើគ្រប់ទីកន្លែងទោះបីមានការទប់ស្តាត់ជាបន្តបន្ទាប់ពីស្ថាប័នជំនាញក៏ដោយសាច់កកនៅហូរចូលប្រទេសកម្ពុជារាល់ថ្ងៃដោយតាមប្រទេសវៀតណាម។ តាមពិតប្រជាជនយើងមិនចូលចិត្តសាច់កកទេ ប៉ុន្តែមិនមានព័ត៌មានគ្រប់គ្រាន់ សព្វថ្ងៃអ្នករស់នៅទីក្រុងភ្នំពេញទទួលទានសាច់កកច្រើនជាងគេ
February 27, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ គេហទំព័រផ្លូវការលោកជំទាវ វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ ជាអ្នកនាំពាក្យក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានឆ្លើយតបទៅនឹងសំណួរអ្នកសារព័ត៌មានជាច្រើន ដោយសូមជម្រាបជូនសាធារណជនថា៖ ស្ថានភាពជំងឺផ្តាសាយ បក្សី H5N1 នៅភូមិរលាំង ឃុំរំលេច ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង ប្រទេសកម្ពុជា ពេលនេះកំពុងស្ថិតក្រោមការ គ្រប់គ្រងហើយ។ មានតែ ២ករណីនៃ H5N1 ត្រូវបានរកឃើញមកទល់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៣ ដែលបញ្ជាក់ ដោយមន្ទីរពិសោធន៍។ ក្មេងស្រីម្នាក់ (អាយុ ១១ឆ្នាំ ៦ខែ)
February 27, 2023









