Khmernote Media
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ (ព័ត៌មានបន្ទាន់) នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅមុននេះបន្តិច បានឱ្យដឹងថា ខណៈពេលនេះមានករណីឆេះបន្ទប់ស្នាក់នៅមួយកន្លែងដែលស្ថិតនៅអគារ Prince សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ នៅវេលាម៉ោង ១៣៖៥០នាទី។ ព័ត៌មានលម្អិតក្រុមការងារ និងផ្សាយបន្ត។ ប្រភព៖ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ

    February 25, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៤ ខែកុម្ភៈ​ ឆ្នាំ២០២៣ បានឱ្យដឹងថា អង្គការឃ្លាំមើលការលាងលុយ និងឧក្រិដ្ឋកម្មហិរញ្ញវត្ថុអន្តរជាតិ (FATF) ដែលមានមូលដ្ឋាននៅទីក្រុងប៉ារីស បានប្រកាសជាផ្លូវការ ក្នុងការដកប្រទេសកម្ពុជាចេញពី «បញ្ជីប្រផេះ» នៃក្រុមប្រទេសដែលមានហានិភ័យខាងលាងលុយកខ្វក់។ ប្រទេសកម្ពុជា ធ្លាប់ត្រូវបាន អង្គការ FATF ដាក់ឲ្យស្ថិតក្នុង «បញ្ជីប្រផេះ» នៃក្រុមប្រទេសដែលមានហានិភ័យខាងលាងលុយកខ្វក់ រយៈពេល៤ឆ្នាំជាប់ៗគ្នា ចាប់តាំងពីឆ្នាំ២០១៩ មក។ ការសម្រេចដកកម្ពុជាចេញពី «បញ្ជីប្រផេះ» នៃក្រុមប្រទេសដែលមានហានិភ័យខាងលាងលុយកខ្វក់នេះ បានធ្វើឡើងនៅក្នុង មហាសន្និបាត FATF នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីក្រុងប៉ារីស ប្រទេសបារាំង

    February 25, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់​ Cambodia 2023 បានឱ្យដឹងថា នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ គឺនៅសល់តែ70 ថ្ងៃទៀតប៉ុនោះ នឹងឈានដល់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ (32nd SEA Games) និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ (12th ASEAN Para Games) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ២០២៣នេះ។ ក្នុងនោះ រដ្ឋាភិបាលកម្ពុជា នឹងផ្តល់ប្រាក់រង្វាន់លើកទឹកចិត្តសម្រាប់អត្តពលិកកម្ពុជា ដែលទទួលបានមេដាយណាមួយពីព្រឹត្តិការណ៍ស៊ីហ្គេម និងប៉ារ៉ាហ្គេម ឆ្នាំ២០២៣ផងដែរ។ ប្រាក់រង្វាន់លើកទឹកចិត្ដរបស់រាជរដ្ឋាភិបាល សម្រាប់ជ័យលាភីមេដាយ នៃការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមរួមមាន៖ -មេដាយមាស ៤០លានរៀល -មេដាយប្រាក់

    February 24, 2023
  • ព័ត៌មានជាតិ

    ខេត្តកំពង់ឆ្នាំង៖ នាយករងវិទ្យាល័យម្នាក់ នៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ត្រូវបានកម្លាំងស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងចាប់ខ្លួន និងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមផ្លូវច្បាប់ ពាក់ព័ន្ធករណីចែកចាយរូបភាពអាសអាភាស និងហិង្សា។ លោក ស្រី សុដា នាយការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានឲ្យដឹងនៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣នេះថា ការចាប់ខ្លួននាយករងវិទ្យាល័យរូបនេះ ធ្វើឡើងបន្ទាប់ពីសមត្ថកិច្ចទទួលបានពាក្យបណ្ដឹងថា ឈ្មោះ ង៉ែត សុខខេង អាយុ៤០ឆ្នាំ បានរំលោភកូនស្រីរបស់ខ្លួនដែលទើបមានអាយុ១៥ឆ្នាំ កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣។ លោកបន្ដថា បន្ទាប់ពីស្រាវជ្រាវ កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ សមត្ថកិច្ចក៏បានកោះហៅជនសង្ស័យ

    February 24, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង៦ និង២៥នាទី មានករណីអគ្គិភ័យមួយកន្លែងកើតឡើងនៅចំណុចផ្ទះគ្មានលេខ ផ្លូវលំ ក្រុម៤ ភូមិព្រៃល្វា សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ មន្រ្តីនគរបាលខណ្ឌពោធិ៍សែនជ័យ បានឱ្យដឹងថា ៖ ម្ចាស់ទីតាំងឈ្មោះ សៀង ធារិទ្ធ ភេទប្រុស អាយុ ៣៩ឆ្នាំ សញ្ជាតិខែ្មរ មុខរបរ ដេរសាឡុង ប្រភេទសំណង់ ដែកប្រកស័ង្កសីទំហំ ៥ម៉ែត្រ x ១៦ម៉ែត្រ

    February 24, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃ២៤ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា ក្រសួងសុខាភិបាល ប្រកាសរកឃើញករណីទី២ នៃជំងឺផ្តាសាយបក្សី លើមនុស្សនៅព្រះរាជាណាចក្រកម្ពុជា ក្នុងខែកុម្ភៈ ឆ្នាំ២០២៣។ ក្រសួងសុខាភិបាល សូមជម្រាបជូនសាធារណជនទាំងអស់ឱ្យបានជ្រាបថាបន្ទាប់ពីមាន ករណីស្លាប់កុមារីម្នាក់អាយុ ១១ឆ្នាំ ៦ខែ កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ ដែលរស់នៅភូមិរលីង ឃុំរំចេក ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង។ ក្រុមការងារអង្កេតស្រាវជ្រាវបន្ទាន់របស់ ក្រសួងសុខាភិបាល ដោយមានកិច្ចសហការ ជាមួយអាជ្ញាធរមូលដ្ឋាន និងមន្ទីរ សុខាភិបាលខេត្តព្រៃវែង រួមជាមួយដៃគូសុខាភិបាល បានចុះដល់មូលដ្ឋានជាបន្ទាន់ហើយ នៅថ្ងៃទី២៣

    February 24, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖​ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា នៅក្នុងចំណោម៣៧ប្រភេទកីឡា ដែលរៀបចំដាក់ឱ្យប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រដំបូងរបស់កម្ពុជា ក្រោយរង់ចាំអស់រយៈពេល៦៤ឆ្នាំ កម្ពុជាបានសម្រេចដាក់បញ្ចូលនូវប្រភេទកីឡាវប្បធម៌អត្តសញ្ញាណជាតិរបស់ខ្លួនចំនួន៣ ដែលនេះជាឱកាសមាស ក្នុងការបង្ហាញកីឡាប្រណៃជាតិទាំងនេះទៅកាន់អន្តរជាតិ។ ក្នុងសន្និសីទសារព័ត៌មាន នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ក្រោមវត្តមានរបស់ឯកឧត្តមបណ្ឌិត ថោង ខុន កាលពីថ្ងៃព្រហស្បតិ៍ ៤កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម វ៉ាត់

    February 24, 2023
  • អន្តរជាតិ

    ថៃ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា បន្ទាប់ពីជនជាតិថៃ ៣៦នាក់ត្រូវបាននាំត្រឡប់ទៅប្រទេសថៃវិញពីប្រទេសតួកគីកាលពីសប្តាហ៍មុន ស្ថានទូតថៃប្រចាំនៅទីក្រុងអង់ការ៉ាបានប្រកាសពីការជើងហោះហើរជម្លៀសលើកទីពីរសម្រាប់ជនជាតិថៃនៅក្នុងប្រទេសតួកគី។ ស្ថានទូតថៃនៅទីក្រុងអង់ការ៉ាបានប្រកាសនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួនថាកងទ័ពអាកាសរ៉ូយ៉ាល់ថៃគ្រោងនឹងដំណើរការជើងហោះហើរដឹកទំនិញទៅកាន់ប្រទេសតួកគី។ ការធ្វើដំណើរត្រឡប់ទៅវិញនឹងត្រូវបានប្រើប្រាស់ដើម្បីដឹកជនជាតិថៃដែលរងគ្រោះដោយគ្រោះមហន្តរាយរញ្ជួយដីនៅក្នុងប្រទេសតួកគីត្រឡប់ទៅប្រទេសថៃវិញ។ ការហោះហើរនេះនឹងចាកចេញពីប្រទេសតួកគីមិនលើសពីថ្ងៃទី២៤ ខែកុម្ភៈនេះទេ ដោយស្ថានទូតថៃបាននិយាយថា ខ្លួននឹងបញ្ជាក់ពីកាលបរិច្ឆេទ និងពេលវេលាពិតប្រាកដ។ ជនជាតិថៃដែលមានបំណងវិលត្រឡប់ទៅប្រទេសថៃវិញតាមជើងហោះហើរជម្លៀសនេះត្រូវបានស្នើសុំឱ្យធ្វើការចុះឈ្មោះនៅលើទំព័រហ្វេសប៊ុករបស់ស្ថានទូត ដែលវានឹងអនុញ្ញាតឱ្យស្ថានទូត និងអាជ្ញាធរពាក់ព័ន្ធមានពេលវេលាដើម្បីសម្របសម្រួលសម្រាប់ការជម្លៀសចេញ។ ស្ថានទូតថៃនៅទីក្រុងអង់ការ៉ាបានបង្ហាញថា ជើងហោះហើរនេះ គឺសម្រាប់តែជនជាតិថៃដែលរងផលប៉ះពាល់ដោយគ្រោះមហន្តរាយរញ្ជួយដីតែប៉ុណ្ណោះ។ អ្នកដែលមានបំណងចង់ធ្វើមាតុភូមិនិវត្តន៍តាមរយៈជើងហោះហើរនេះនឹងត្រូវបង្ហាញភស្តុតាងនៃការស្នាក់នៅរបស់ពួកគេក្នុងតំបន់ដែលរងផលប៉ះពាល់ដោយការរញ្ជួយដី។ អ្នកដែលបានចាកចេញពីតំបន់ដែលរងការវាយប្រហារដោយការរញ្ជួយដីរួចហើយ អាចបញ្ជូនសំបុត្រដឹកជញ្ជូន ឬភស្តុតាងផ្សេងទៀត។ ពួកគេត្រូវបានស្នើសុំឱ្យផ្តល់ព័ត៌មានត្រឹមត្រូវដើម្បីការពារបញ្ហាណាមួយដែលអាចកើតមាន៕ ប្រភព៖ ក្រសួងព័ត៌មាន

    February 24, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមគណនីហ្វេសប៊ុកផ្ទាល់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឱ្យដឹងថា នៅព្រឹកថ្ងៃសុក្រ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នឹងអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញជាង ៧ពាន់នាក់ បន្ទាប់ពីពួកគេបានបញ្ចប់ការសិក្សាដោយជោគជ័យ។ និស្សិតជ័យលាភីដែលទទួលសញ្ញាបត្រនេះ មានថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ក្នុងឆ្នាំសិក្សា២០១៨-២០១៩ និងឆ្នាំសិក្សា២០១៩-២០២០ សរុបចំនួន ៧,០២១នាក់ នារី ៣,៧០១នាក់។ គិតចាប់តាំងពីឆ្នាំ១៩៨០ មកទល់ឆ្នាំសិក្សា២០១៩-២០២០ និស្សិតបានបញ្ចប់ការសិក្សាសរុប ៥៤,៧០៦នាក់ (នារី ២០,៧៣៨នាក់)។ ក្នុងនោះមាននិស្សិតអាហារូបករណ៍សរុប ១៩,៧៨៦នាក់

    February 24, 2023
  • ព័ត៌មានជាតិ

    ខេត្តព្រៃវែង៖ នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា ក្រុមការងារឆ្លើយតបបន្ទាន់របស់ក្រសួងសុខាភិបាល បានរកឃើញមនុស្ស ១២នាក់ ដែលបានប៉ះពាល់ជាមួយកុមារីកើតជំងឺផ្តាសាយបក្សី H5N1 នៅក្នុងខេត្តព្រៃវែង។ ក្នុងនោះអ្នកប៉ះពាល់ ៤នាក់ បានចាប់ផ្តើមចេញរោគសញ្ញា។ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល​ បានឱ្យដឹងថា ក្រុមការងារឆ្លើយតបបន្ទាន់ បានយកសំណាកពួកគេមកវិភាគរោគនៅមន្ទីរពិសោធន៍ក្នុងរាជធានីភ្នំពេញ ហើយលទ្ធផលនឹងបង្ហាញនៅថ្ងៃស្អែក។ ក្រុមការងារឆ្លើយតបបន្ទាន់របស់ក្រសួងសុខាភិបាល នឹងបន្តស្វែងរកអ្នកប៉ះពាល់កុមារីកើតជំងឺផ្តាសាយបក្សីបន្តទៀតនៅតាមសាលានាថ្ងៃស្អែកនេះ។ ជាមួយនឹងរកឃើញអ្នកប៉ះពាល់នេះ លោកស្រី យក់ សម្បត្តិ អំពាវនាវដល់ប្រជាពលរដ្ឋក្នុងភូមិកើតហេតុ ឱ្យបង្កើនការប្រុងប្រយ័ត្នថែទាំងសុខភាព និងអនុវត្តន៍តាមការណែនាំទាំងឡាយរបស់មន្ត្រីជំនាញ ៕ ប្រភព​៖ freshnews

    February 23, 2023