Khmernote Media
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្ដីប្រកាសព័ត៌មានស្ដីពី «ជប៉ុន នឹងផ្ដល់ហិរញ្ញប្បទានឥតសំណង ដើម្បីពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត» ប្រមាណ ៣០លានដុល្លារ ។ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម តាក ហឿនសឹកិ (TAKEI Shunsuke រដ្ឋលេខាធិការនៃក្រសួងការបរទេសជប៉ុន ដែលនឹងអញ្ជើញ មកបំពេញទស្សនកិច្ចនៅកម្ពុជា នឹងចុះហត្ថលេខាលើលិខិតប្ដូរសារ ស្តីពីការផ្តល់ហិរញ្ញប្បទាន ឥតសំណងរបស់ជប៉ុន ដែលមានទឹកប្រាក់ចំនួន ៣.៩៨៦

    February 23, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ បានចូលរួមអបអរសាទរ និងកោតសរសេីរដល់ ក្រុមកីឡាករកម្ពុជា ដែលទទួលជ័យជំនះក្នុងការប្រកួតកីឡាបាល់ទះមិត្តភាពអន្តរជាតិកម្ពុជា-បារាំង។ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងយ៉ាងដូច្នេះថា៖ «តាសូមអបអរសាទរនិងកោតសរសើរចៅៗ ដែលទទួលបានជ័យជំនះក្នុងការប្រកួតកីឡាបាល់ទះមិត្តភាពអន្តរជាតិកម្ពុជា-បារាំង (យុវជនអាយុក្រោម ១៩ឆ្នាំ U19) ដែលទើបបានប្រកួតចប់នៅវិមានពហុកីឡដ្ឋានជាតិអូឡាំពិកមុននេះបន្តិច។ ​តាជូនពរចៅៗទទួលបានជោគជ័យក្នុងការប្រកួតនៅពេលក្រោយជាបន្តទៀត ៕ »

    February 23, 2023
  • ព័ត៌មានជាតិ

    ខេត្តតាកែវ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តតាកែវ បានឱ្យដឹងថា នៅថ្ងៃពុធ ៣កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង១៤ និង០០នាទី កម្លាំងអធិការដ្ឋាននគរបាលស្រុកត្រាំកក់ ស្រាវជ្រាវបង្រ្កាបមុខសញ្ញាក្មេងទំនើងចំនួន ០៤នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស(គប់កញ្ចក់ឡាន)។ ហេតុការណ៍នេះ កើតឡើងនៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង ១៦៖១៥នាទីនៅចំណុចលើផ្លូវជាតិលេខ ៣ ចន្លោះគីឡូម៉ែត្រ៧៨-៧៩ស្ថិតក្នុងភូមិត្រពាំងខ្នារ ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ បានធ្វើសកម្មភាពគប់ទៅលើកញ្ចក់រថយន្តម៉ាក Ford ពណ៌ស

    February 22, 2023
  • ព័ត៌មានជាតិ

    ខេត្តសៀមរាប៖ នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ អាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ស្វានៅតំបន់អង្គរបង្កហានិភ័យដល់ភ្ញៀវទេសចរនិងប្រាសាទ ដោយបច្ចុប្បន្ននេះ ឃើញថាចំនួនសត្វស្វារស់នៅតំបន់រមណីយដ្ឋានអង្គរ មានការកើនឡើងគួរឱ្យកត់សម្គាល់ ជាមួយនឹងការផ្លាស់ប្ដូរ ជីវិតបែបធម្មជាតិពីស្វាព្រៃ មកជាស្វាស្រុក ដែលហាក់មានភាពសុំាជាមួយមនុស្ស។ ពួកវាលែងចូលព្រៃ ដើម្បីស្វែងរកចំណីទៀតហើយ គឺរង់ចាំចំណីពីមនុស្ស និងពេលខ្លះឆក់ចំណីពីភ្ញៀវទេសចរ ដែលបង្កហានិភ័យផ្សេងៗ។ លោក ឡេក គិមលីន ប្រធានភ្នាក់ងារទេសចរណ៍ប្រចាំប្រាសាទអង្គរវត្ត បានឱ្យដឹងថា ចំនួនសត្វស្វានៅប្រាសាទអង្គរវត្តមានការកើនឡើងនារយៈពេលមួយឆ្នាំចុងក្រោយនេះ។ ស្វាទាំងនោះបានបង្កការរំខានដល់ភ្ញៀវទេសចរស្ទើរៀងរាល់ថ្ងៃ និងមានពេលខ្លះបានខាំភ្ញៀវផងដែរ។ លោក ឡេក គិមលីន បញ្ជាក់ពីមូលហេតុថា ស្វាខាំនៅពេលវាដណ្ដើមឥវ៉ាន់ពីភ្ញៀវ ហើយដណ្តើមមិនបានខាំតែម្តង។

    February 22, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ អគ្គិសនីកម្ពុជា សូមជម្រាបជូនដំណឹងដល់សាធារណៈជនថា អគ្គិសនីកម្ពុជា ត្រូវការជ្រើសរើសបុគ្គលិក ចំនួន ៤៤រូប ដើម្បីចូលបម្រើការងារនៅតាមបណ្តាអង្គភាព-អគ្គិសនីខេត្ត នៃអគ្គិសនីកម្ពុជា ដូចខាងក្រោម៖ – លក្ខណៈសម្បត្តិបេក្ខជន៖ ១-បុគ្គលិកប្រចាំការវេន ចំនួន៤១រូប សម្រាប់បណ្តាអនុស្ថានីយ នៅអង្គភាពអនុស្ថានីយ នៃនាយកដ្ឋាន បញ្ជូនអគ្គិសនី – អនុស្ថានីយអគ្គិសនីព្រៃទទឹង (GS4) ចំនួន០១រូប – អនុស្ថានីយអគ្គីសនីអូរសោម (GS22) ចំនួន០១រូប – អនុស្ថានីយអគ្គិសនីតាតៃ (GS25) ចំនួន០៣រូប

    February 22, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា ឯកឧត្តមឃួង ស្រេង អភិបាល រាជធានីភ្នំពេញ បានជំរុញឱ្យអាជ្ញាធរខណ្ឌទាំង១៤ ពិសេសប្រធានផ្សាររដ្ឋទាំង២៥ នៅរាជធានីភ្នំពេញ បន្ដចុះ ត្រូវពិនិត្យឡើងវិញ ជុំវិញការមិនយកលុយពីបងប្អូនអាជីវករ លក់តាមកញ្ច្រែង និងការ បញ្ចុះតម្លៃទឹក ភ្លើង នៅតាមទីផ្សារនានាឱ្យបានល្អ នៅក្នុងរាជធានីភ្នំពេញ ទៅតាមកំណត់របស់រាជរដ្ឋាភិបាល។ ឯកឧត្តម ឃួង ស្រេង បានជំរុញបែបនេះនៅរសៀលថ្ងៃអង្គារ ២កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២១

    February 22, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋានព័ត៌មានក្នុង និងក្រៅប្រទេស បានឱ្យដឹងថា ម្ហូបអាហារខូចគុណភាពជាង ៨តោន ត្រូវបានមន្ត្រីនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ហៅកាត់ថា (ក.ប.ប) រាជធានីភ្នំពេញ ធ្វើការដុតកម្ទេចចោល នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីលានចាក់សំរាមដង្កោ ស្ថិតក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ។ ការដុតកម្ទេចចោលនូវប្ហូមអាហារខូចគុណភាពនេះ ត្រូវបានធ្វើឡើង ក្រោមការសហការរបស់ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នៃក្រសួងកសិកម្មរុក្ខប្រមាញ់ និងនេសាទ សាខា ក.ប.ប រាជធានីភ្នំពេញ មន្ត្រីជំនាញពាក់ព័ន្ធជាច្រើននាក់។

    February 22, 2023
  • សង្គម

    រាជធានីភ្នំពេញ៖ ក្រោយផ្ទុះការចែករំលែកពេញបណ្ដាញសង្គម នូវវីដេអូរបស់ក្មេងប្រុសដ៏កំសត់ម្នាក់ពាក់ឯកសណ្ឋានសិស្សសាលា ដោយសារជីវភាពខ្វះខាត ត្រូវលក់បន្លែ ដើម្បីយកថវិកាទៅសិក្សា។ វីដេអូនេះធ្វើឱ្យមហាជនជាច្រើន រំជួលចិត្តជាខ្លាំង និងកោតសរសើរទៅដល់ប្អូនប្រុស ដែលចេះតស៊ូ ទោះបីជីវភាពខ្សត់ ប៉ុន្តែនៅតែមានគំនិតចង់ចេះ ចង់រៀនមិនបោះបង់ការសិក្សាចោលឡើយ។ បន្ទាប់ពីបានឃើញនូវវីដេអូ ដ៏កំសត់របស់ប្អូនប្រុសនោះហើយ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ឧកញ៉ា ស្រី ចាន់ថន នៅយប់ថ្ងៃអង្គារ ទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ បានចាត់ឱ្យក្រុមការងារ ចុះដល់ទីតាំងប្អូននៅក្រុងតាខ្មៅ ខេត្តកណ្ដាល ដើម្បីជួយឧបត្ថម្ភដល់ប្អូនប្រុសក្នុងការសិក្សារយៈពេល ៥ ឆ្នាំ និងថវិកាប្រចាំខែមួយចំនួនបន្ថែមទៀត។ នៅក្នុងគណនីហ្វេសប៊ុកខាងលើ បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ «បានជួបប្អូនប្រុសតាមវីដេអូឆាតដែលតស៊ូលក់បន្លែ នៅភ្លើងស្តុបណាន់ជីង រាជធានីភ្នំពេញ

    February 22, 2023
  • ព័ត៌មានជាតិ

    ខេត្តពោធិ៍សាត់៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តពោធិ៍សាត់ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា បន្តិចទៀតនេះរង្វង់មូលដំរី៥ ប្រសព្វផ្លូវជាតិលេខ៥៥ និងផ្លូវលេខ១០ ស្ថិតក្នុងឃុំប្រម៉ោយ ស្រុកវាលវែង នឹងក្លាយជារង្វង់មូល «ដំរីប្រាំរយប្រាំ» ដោយមានដាក់បន្ថែមរូបដំរីចំនួន៥០០ ថែមទៀត សម្រាប់ជានិម្មិតរូបស្រុកវាលវែង ទុកជាទីសក្ការៈបូជា និងតំណាងឱ្យដូចខាងក្រោម៖ ១) ភាពត្រជាក់ត្រជំ (តំណាងទឹកភ្លៀង ជួយដល់ផលដំណាំ…) ២) ភាពសាមគ្គីរឹងមាំ (តំណាងសាមគ្គី១០ ជ័យជម្នះ១០…) ៣) ភាពស្មោះត្រង់ការពារ (តំណាងភាពស្មោះស្ម័គ្រការពារបូរណភាពទឹកដីមិនឲ្យមានការបាត់បង់ទឹកដីបន្ថែមទៀត…។ សូមអំពាវនាវដល់បងប្អូនជិតឆ្ងាយទាំងអស់ មេត្តាជួយចូលរួមក្នុងការកសាងរូបដំរី៥០០ ទុកជាតំបន់ទេសចរណ៍ និងប្រវត្តិសាស្ត្រ

    February 21, 2023
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្ន២០២៣ បានឱ្យដឹងថា សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ កំពុងដាក់តាំងបង្ហាញព្រះពុទ្ធបាទខាងស្តាំ ដែលមានទម្ងន់ប្រមាណ៣តោននៅក្នុងសារមន្ទីរនេះ ក្នុងគោលបំណងផ្ដល់នូវការស្រាវជ្រាវ សិក្សាស្វែងយល់អំពីព័ត៌មានសំខាន់ៗជាច្រើនដល់សិស្ស និស្សិត ភ្ញៀវទេសចរជាតិ អន្តរជាតិ និងសាធារណជនទូទៅ ឱ្យយល់ដឹងចំពោះការគោរពសាសនា សិល្បៈ ប្រវត្តិសាស្ត្រ ជាមួយនិងព្រឹត្តិការណ៍ ដែលបានកើតមានកាលពីជាង៦០០-៧០០ឆ្នាំមុន នៅក្នុងតំបន់អង្គរផង។ ការដាក់តាំងបង្ហាញព្រះពុទ្ធបាទខាងស្តាំ ដែលជាកេរដំណែលសល់ក្រោយពីសម័យអង្គរនេះ បានធ្វើឡើងរយៈពេលជិត១ឆ្នាំមកហើយ ចាប់តាំងពីខែឧសភា ឆ្នាំ២០២២ មកដល់បច្ចុប្បន្ន។ ប្រធានក្រុមការងាររៀបចំពិព័រណ៍ និងជាមគ្គទេសក៍នៅសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរខេត្តសៀមរាប លោក គុន ផល្លី ឱ្យដឹងថា ព្រះពុទ្ធបាទបុរាណធ្វើពីថ្មភក់មួយនេះ

    February 21, 2023