- Khmernote Media
- ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអំពាវនាវឱ្យប្រជាពលរដ្ឋនៅទីក្រុងភ្នំពេញនិងទីក្រុងនានា ដែលត្រូវរៀបចំប្រកួតស៊ីហ្គេមឆ្នាំ២០២៣នេះ ខិតខំធ្វើអនាម័យឱ្យបានល្អ ដើម្បីមុខមាត់ប្រទេសជាតិ ។ ការអំពាវនាវរបស់សម្ដេចតេជោនាយករដ្ឋមន្រ្ដីបែបនេះ ក្នុងពិធីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រ ជូនដល់សិស្សថ្នាក់វិជ្ជាជីវៈ និងនិស្សិត សាកលវិទ្យាល័យធនធានមនុស្សចំនួន ១ ៩៤៦ នាក់ ដែលបានបញ្ចប់ការសិក្សាក្នុងឆ្នាំសិក្សា២០១៩-២០២០ និងឆ្នាំសិក្សា ២០២០-២០២១ នាព្រឹកថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលសន្និសីទ និងពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិជ្រោយចង្វារ
February 20, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយរដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានស្នើឱ្យក្រសួងអប់រំ យុវជន និង កីឡា និងក្រសួងពាក់ព័ន្ធធ្វើការពិនិត្យនៅតាមស្ថាប័នណាខ្លះដែលធ្វើការបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីបើកការបណ្តុះបណ្តាលវិជ្ជាជីវៈដល់សិស្ស និស្សិត យុវជនក្រីក្រ ចំនួន១លាន ៥ សែន នាក់ ដោយមិនគិតថ្លៃ ហើយទទួលបានប្រាប់ឧបត្តម្ភពីរដ្ឋថែមទៀត។ ការស្នើរបស់សម្ដេចតេជោនាយករដ្ឋមន្រ្ដីនេះ ក្នុងពិធីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រ ជូនដល់សិស្សថ្នាក់វិជ្ជាជីវៈ និងនិស្សិត សាកលវិទ្យាល័យធនធានមនុស្សជិត២ពាន់នាក់ នាព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលពិព័រណ៍ពាណិជ្ជកម្មជ្រោយចង្វារ
February 20, 2023 - ព័ត៌មានជាតិ
ខេត្តត្បូងឃ្មុំ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា ដើម្បីរំលឹកថែរក្សាអភិរក្សកេរ្តិ៍តំណែលពីបុរាណតរៀងមក ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ ម៉េង វ៉ាន់ដានីន និងឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត បានផ្តួចផ្តើមរៀបចំ និងអញ្ជើញជាអធិបតីក្នុងពិធីចាប់ត្រីតាមបែបប្រពៃណីបុរាណ នៅបឹងក្រម ឬបឹងត្រពាំងក្រម ស្ថិតនៅភូមិសាទុំ ឃុំជាំក្រវៀន ស្រុកមេមត់ នាថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។ ជាង២០០ឆ្នាំមកហើយ ដែលបងប្អូនប្រជាពលរដ្ឋនៅភូមិសាទុំ តែងតែរៀបចំពិធីចាប់ត្រីនៅបឹងក្រមនេះជារៀងរាល់ឆ្នាំនៅក្នុងខែកុម្ភៈនេះ បន្ទាប់ពីបងប្អូនប្រជាកសិករយើងបានប្រមូលផលកសិកម្មរួចរាល់អស់ហើយនោះ បើតាមលោកយាយ
February 20, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា ឯកឧត្តម សេង ទៀង យកអំណោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចូលបុណ្យសពនាយក្តឹបចំនួន ២០លានរៀល។ លោក សេង ទៀង បានពាំនាំនូវការផ្តាំផ្ញើចូលរួមរំលែកទុក្ខរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនចំពោះគ្រួសារសពនាយក្តឹប ដោយចាក់ទុកមរណភាពរបស់នាយក្តឹប គឺជាការបាត់បង់នូវ ស្វាមី ឪពុក ជីតា ប្រកបដោយព្រហ្មវិហារធម៌ ក៏ដូចជាបាត់បង់នូវសិល្បករដ៏ប៉ិនប្រសប់មួយរូប។ ជាមួយគ្នានេះលោកសូមឧទ្ទិសបួងសួង
February 20, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការរបស់ នាយកដ្ឋានព័ត៌មានក្នុង និងក្រៅប្រទេស នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា គម្រោងធំៗជាច្រើននឹងកើតមានឡើងនៅក្នុងព្រឹត្តិការណ៍អង្គរសង្រ្កាន ខួបទី១០ឆ្នាំ នៅក្នុងឆ្នាំ២០២៣នេះ។ នៅក្នុងនោះ ឯកឧត្ដម សុខ សង្វារ ប្រធានគម្រោងភូមិខ្ញុំភូមិសុខសាន្តបានបញ្ជាក់ឲ្យដឹងថា ឆ្នាំនេះភូមិខ្ញុំគ្រោងរៀបចំអោយមាន៨ទស្សនីយភាពធំៗដូចជា៖ ១- ផ្ទះមរតកដូនតា ២- ផ្ទះនំខ្មែរ ៣- សាលាឆទាន ៤- ផ្សារខ្មែរ ៥- ឆាកធំ ៦- រោង DJ ៧- វត្ថុយក្ស ៨- រោងសប្បកម្ម
February 20, 2023 - សង្គម
យោងតាមការចុះផ្សាយរបស់ យុវជនបច្ចេកវិទ្យា និងនវានុវត្តន៍ នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣ម្សិលមិញនេះ បានចូលរួមអបអរសាទរកុមារ រ៉ាឌី ភានុមា រៀនថ្នាក់ទី៩ ដែលទទួលបានជោគជ័យទាំងផ្នែកសញ្ញាបត្រ និងគម្រោងវិស្វកម្មឌីហ្សាញ បែបគំនូរបច្ចេកទេស សម្រេចនូវគម្រោង២ធំៗ គឺត្រាក់ទ័រកូនកាត់ដែលអាចភ្ជួររាស់ដីបាន និងម៉ាស៊ីនភ្លើង។ ក្នុងគណនីហ្វេសប៊ុកខាងលើនោះដែរ បានសរសេររៀបយ៉ាងដូច្នេះថា៖ «អបអរសាទរ រ៉ាឌី ភានុមា ដែលជោគជ័យទាំងផ្នែកសញ្ញាបត្រ និងគម្រោងវិស្វកម្មឌីហ្សាញ ភានុមា ដែលមកពីថ្នាក់៩ បាននិងកំពុងអភិវឌ្ឍជំនាញផ្នែកឌីហ្សាញបែបគំនូរបច្ចេកទេស និងបានសម្រេចនូវគម្រោង២ធំៗ គឺត្រាក់ទ័រកូនកាត់ដែលអាចភ្ជួររាស់ដីបាន និងម៉ាស៊ីនភ្លើង ដែលគម្រោងទាំង២នេះ សុទ្ធតែជាគម្រោងធំៗ ចំណាយច្រើនម៉ោង និងមានផ្នែកដែលត្រូវឌីហ្សាញរាប់រយ។ »
February 20, 2023 - ព័ត៌មានជាតិ
ស្រុកស្វាយទាប៖ យោងតាមការចុះផ្សាយរបស់ អធិការដ្ឋាននគរបាល ស្រុកស្វាយទាប នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា ក្រុមការងារនិងប្រតិកម្មរហ័សនៃអធិការដ្ឋាននគរបាលស្រុកស្វាយទាប មានកិត្តិយសសូមធ្វើការឆ្លើយតបចំពោះ ផេកសារព័ត៌មាន KH Plus News (ខេអេចភ្លើសញ៉ូ) ដែលបានធ្វើការចុះផ្សាយនៅ ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង ០៨៖៣០នាទី មានរថយន្តមួយគ្រឿងម៉ាក Camery Hybrid ពណ៌ទឹកមាស បើកបរដោយជនជាតិចិន មានសភាពរ៉េចង្កូតចុះឡើងពេញផ្លូវ ទិសដៅពីកើតទៅលិច មកដល់ត្រង់ចំណុច គីឡូម៉ែត្រលេខ០៨ រួចបត់ត្រឡប់ក្រោយទៅទិសខាងកើតវិញ។ ក្រោយពីទទួលបានព័ត៌មានភ្លាម លោកវរសេនីយ៍ទោ សោម
February 20, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ ទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីក្នុងពិធីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រ ជូនដល់សិស្សថ្នាក់វិជ្ជាជីវៈ និងនិស្សិតសាកលវិទ្យាល័យធនធានមនុស្សសរុបប្រមាណ សរុបចំនួន ១,៩៤៦នាក់ ក្នុងនោះ នារី ១,០៣៣នាក់។ វិធីនេះត្រូវធ្វើឡើងនៅមជ្ឈមណ្ឌលពិពណ៌ពាណិជ្ជកម្មជ្រោយចង្វារ (OCIC) រាជធានីភ្នំពេញ។ និស្សិតដែលបានបញ្ចប់ការសិក្សា និងទទួលសញ្ញាបត្រនេះ រួមមាននិស្សិតបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ដែលបានបញ្ចប់ការសិក្សាក្នុងឆ្នាំសិក្សា២០១៩-២០២០ និងឆ្នាំសិក្សា២០២០-២០២១។ ក្នុងនោះ ក៏មាននិស្សិតអាហារូបករណ៍របស់សម្ដេចតេជោ និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិតចំនួន ៣២នាក់ផងដែរ ៕
February 20, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៣ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រខ្មែរ ព្រះរាជអំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរ ទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៧ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ។ ក្នុងព្រះរាជសារផ្ញើ ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង មានព្រះរាជបន្ទូលថា ការបោះឆ្នោតថ្ងៃទី២៣ ខែកក្កដា គឺជាការបោះឆ្នោតជាទូទៅ ជាសកល ដោយសេរី ត្រឹមត្រូវ យុត្តិធម៌ ស្មើភាព និងដោយសម្ងាត់ ស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស។ ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង មានរាជបន្ទូលអំពាវនាវយ៉ាងដូច្នេះ «សូមកុំមានការព្រួយបារម្ភពីការគាបសង្កត់ ការគំរាមកំហែង
February 18, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ បានចេញសេចក្តីបកស្រាយបំភ្លឺរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទាក់ទងទៅនឹងសារព័ត៌មានមួយចំនួន បានថតឡាយព័ត៌មានថាជាករណីឆក់ តាមពិតជាក់ស្តែងជាករណីទំនាស់រវាងសង្សារមួយគូឈ្លោះប្រកែកគ្នា នៅចំណុចផ្លូវ២០៨កែង៦៣ ខណ្ឌដូនពេញ។ នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង០១៖៣០នាទី មានសង្សារមួយគូឈ្លោះប្រកែកគ្នានៅចំណុចផ្លូវ២០៨ កែង៦៣ ភាគីខាងប្រុសឈ្មោះ ស៊ូ ឆូហៅឆេ អាយុ៣២ឆ្នាំ ទីលំនៅផ្ទះលេខ១០០ ផ្លូវ៤១ សង្កាត់ចតុមុខ ខណ្ឌដូនពេញ មុខរបរនៅផ្ទះ បានមកបបួលខាងស្រីឈ្មោះ ថុល សុផារត្ន័ ទីលំនៅផ្ទះជួល ផ្លូវ២០៨ សង្កាត់បឹងរាំង
February 18, 2023









