Khmernote Media
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៣ រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យ ស្ដីពីការបន្ថែមរបបសន្តិសុខសង្គមសម្រាប់អតីតមន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជនរាជរដ្ឋាភិបាល។ រាជរដ្ឋាភិបាល សម្រេច របបសន្តិសុខសង្គមប្រចាំខែបច្ចុប្បន្នសម្រាប់អតីតមន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជន ត្រូវបានកែប្រែ និងដំឡើង ដូចខាងក្រោម៖ កម្រិត១៖ របបសន្តិសុខសង្គមប្រចាំខែ ចាប់ពី ៦៩០ ០០០ (ប្រាំមួយសែនប្រាំបួនម៉ឺន) រៀល ត្រូវបន្ថែមឱ្យដល់ត្រឹម ៧៧០ ០០០ (ប្រាំពីរសែនប្រាំពីរម៉ឺន) រៀល ក្នុង១(មួយ)ខែ។ កម្រិត២៖ របបសន្តិសុខសង្គមប្រចាំខែ ក្នុងចន្លោះចាប់ពី ៧៧០ ០០១ (ប្រាំពីរសែនប្រាំពីរម៉ឺន

    February 18, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់​ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឱ្យដឹងថា សម្តេចតេជោ ហ៊ុន សែន ទុកពេលទទួលអតីតបុគ្គលិក VOD ចូលក្របខ័ណ្ឌរដ្ឋ ឈប់ទទួលពាក្យសុំចូលធ្វើការត្រឹមម៉ោង១៧:០០នាទី ថ្ងៃ២៨ ខែកុម្ភៈខាងមុខនេះ។ ដោយសម្តេចតេជោ ហ៊ុន សែន បានសរសេររៀបរៀបយ៉ាងដូច្នេះថា៖ «កាលពីថ្ងៃ១៤ កុម្ភៈ ២០២៣ ខ្ញុំបានប្រកាសផ្តល់ក្របខ័ណ្ឌរដ្ឋជូនបុគ្គលិកវិទ្យុវីអូឌីដែលបានបាត់បងការងារធ្វើ។ គិតត្រឹមល្ងាចថ្ងៃ១៧ ខែកុម្ភៈ ឆ្នាំ២០២៣នេះមានបុគ្គលិក ៨រូប បានមកដាក់ពាក្យសុំចូលធ្វើការ។ ដើម្បីបញ្ចប់ការងារនេះខ្ញុំសូមកំណត់រយៈពេលឈប់ទទួលពាក្យសុំចូលធ្វើការត្រឹមម៉ោង១៧៖០០នាទី នៅថ្ងៃ២៨

    February 18, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ នៅរសៀល ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ មន្រ្តីជំនាញរបស់ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» និងមន្ត្រីជំនាញរបស់ អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានធ្វើការបំផ្លាញចោលសាច់ជ្រូក និងសរីរាង្គជ្រូកបង្កក សរុបប្រមាណ១,៧៦០គីឡូក្រាម។ ការបំផ្លាញចោល នេះ ត្រូវបានរៀបចំឡើងនៅទីលានចាក់សម្រាមដែលស្ថិត នៅសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ក្រោមការដឹកនាំដោយ លោក ប៊ុន ចំរើន អគ្គនាយករងនៃអគ្គនាយកដ្ឋាន ក.ប.ប. តំណាងឯកឧត្តម ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជា អគ្គនាយកនៃអគ្គនាយកដ្ឋាន

    February 17, 2023
  • ព័ត៌មានជាតិ

    ខេត្តព្រះសីហនុ៖ រថយន្ត ម៉ាក Lexus RX330 មួយគ្រឿង បានឆាបឆេះជាអគ្គិភ័យពេលកំពុងបើកបរតាមផ្លូវ វេលាម៉ោងជិត ២រសៀលនៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ ប៉ុន្តែអ្នកបើកបរមិនរងគ្រោះថ្នាក់អ្វីធ្ងន់ធ្ងរទេ ។ សមត្ថកិច្ចមូលដ្ឋានឲ្យដឹងជាបឋមថា រថយន្តនេះ ម៉ាកលុចស៊ីសRX330 បើកបរដោយឈ្មោះ សេង ភ័ណ ភេទប្រុស ធ្វើដំណើរពីស្រុកស្ទឹងហាវ ឆ្ពោះមកឃុំកែវផុស លុះដល់ចំណុចហួស ផ្ទះខៀវ ចំការកៅស៊ូ ភូមិឫទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ រថយន្តនេះក៏បានឆាបឆេះជាអគ្គិភ័យ (មិនទាន់ដឹងមូលហេតុ) បណ្ដាលឲ្យរថយន្តរងការខូចខាតទាំងស្រុង៕ ប្រភព៖ លោក

    February 17, 2023
  • PR

    កន្លងមក ពេលមានលុយសល់មិនទាន់ត្រូវការប្រើប្រាស់ គេតែងតែរកកន្លែងលាក់ទុកនៅក្នុងផ្ទះ ពេលខ្លះចាស់ៗគាត់ច្រកថង់ខ្មៅដាក់ចូលក្រោមទូ ឬកន្លែងអាថ៌កំបាំងដែលគាត់គិតថាមានសុវត្ថិភាពគ្រប់គ្រាន់ ហើយចោរមិនងាយនឹងរកឃើញ។ ក៏ប៉ុន្តែសព្វថ្ងៃនេះជឿនលឿនជាងមុនច្រើនហើយ មនុស្សកម្រទុកលុយចោលនៅផ្ទះណាស់ ពួកគេជ្រើសរើសដាក់បញ្ញើនៅធនាគារវិញ បានទាំងសុវត្ថិភាពហើយបានទាំងការប្រាក់ថែមទៀតផង។ ប្រសិនបើលោកអ្នកកំពុងមានលុយសល់មិនទាន់ចង់ប្រើ Khmer Note សូមណែនាំសេវាកម្មថ្មីមួយរបស់ ធនាគារ ហ្វីលីព ដែលលោកអ្នកគ្រាន់តែដាក់លុយសន្សំ ក៏អាចបានការប្រាក់ខ្ពស់ ហើយថែមទាំងមានឱកាសឈ្នះរង្វាន់ជាទឹកប្រាក់ ព្រមទាំងឡានទំនើបថែមទៀតផង។ ខាងក្រោមនេះជាព័ត៌មានត្រួសៗដែលលោកអ្នកគួរដឹង៖ ១. រង្វាន់រួមមាន +រថយន្ត Ford Everest Titanuim 2023 មួយរង្វាន់ +រថយន្ត Ford Ranger Wildtrack 2023

    February 17, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសុខាភិបាល នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា ក្រសួងសុខាភិបាល បានកំណត់តម្លៃធ្វើតេស្ត និងចេញវិញ្ញាបនបត្របញ្ជាក់លទ្ធផលតេស្តកូវីដ-១៩ ត្រឹម ៥០ដុល្លារសហរដ្ឋអាមេរិក ជូនអ្នកដំណើរជាជនជាតិខ្មែរ និងជនបរទេសដែលនៅមានតម្រូវការចាំបាច់។ ក្រសួងសុខាភិបាលសូមជម្រាប ឯកឧត្តម លោក លោកស្រី ជាអ្នកគ្រប់គ្រងមន្ទីរពិសោធន៍ដែលមានការអនុញ្ញាតឱ្យធ្វើតេស្តនិងចេញវិញ្ញាបនបត្របញ្ជាក់លទ្ធផលតេស្ត កូវីដ-១៩ នៅរាជធានី-ខេត្ត កំណត់តម្លៃត្រឹម ៥០ដុល្លារសហរដ្ឋអាមេរិក សម្រាប់ការធ្វើតេស្តនិងចេញវិញ្ញាបនបត បញ្ជាក់លទ្ធផលតេស្តកូវីដ-១៩ (SARS-CoV-2 by RT-PCR) ជូនអ្នកដំណើរជាជនជាតិខ្មែរ និងជនបរទេស ដែល នៅមានតម្រូវការចាំបាច់របស់ប្រទេស សម្រាប់ធ្វើដំណើរចេញពីប្រទេសកម្ពុជា។ ការកំណត់តម្លៃនេះ

    February 17, 2023
  • សង្គម

    នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ យោងតាមគណនីហ្វេសប៊ុកឈ្មោះ Phalla Phorn ជាអ្នកគ្រប់គ្រងមណ្ឌលមែកឈើដែលជាកន្លែងទំនុកបម្រុងចិញ្ចឹមកុមារកំព្រានៅកម្ពុជា​ បានបង្ហោះឱ្យដឹងថា លោក ផន ផល្លា សូមឱ្យសប្បុរសជន ជួយចែករំលែក នូវក្ដីស្រលាញ់ បរិច្ចាគទាន ជាស្បែកជើងសម្រាប់កូនក្មេង៧០០គូ និងស្បែកជើងសម្រាប់លោកតាលោកយាយចាស់ៗ ៥០០គូបន្ថែមទៀត ដែលក្រីក្រលំបាកខ្លាំងចំនួន ៥០០នាក់។ នៅក្នុងគណនីហ្វេសប៊ុកខាងលើរបស់លោក ផន ផល្លា បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ «ខ្ញុំត្រូវការស្បែកជើង សម្រាប់កូនក្មេង៧០០គូ និងស្បែកជើងសម្រាប់លោកតាលោកយាយចាស់ៗ ៥០០គូបន្ថែមទៀត ព្រោះនៅថ្ងៃស្អែកនេះ ខ្ញុំនឹងរៀបចំស្បៀងអាហារជូនម៉ែឪចាស់ៗ ដែលក្រីក្រលំបាកខ្លាំងចំនួន ៥០០នាក់ តែទន្ទឹមនឹងគ្នា ខ្ញុំចង់បន្ថែមស្បែកជើងផ្ទាត់

    February 17, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣នេះ គឺនៅសល់តែ ៧៧ថ្ងៃទៀតប៉ុន្នោះ នឹងឈានដល់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២(32nd SEA Games) និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ (12th ASEAN Para Games) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ២០២៣នេះ។ យោងតាមការចុះផ្សាយរបស់ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ បានបញ្ជាក់ពីអត្ថន័យពិសេសពីមេដាយស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា។ មេដាយស៊ីហ្គេមឆ្នាំ២០២៣ ផលិតនៅប្រទេសសិង្ហបុរី ដែលធ្វើពីដែកពិសេសបំផុត។ រូបរាងមេដាយហ្គេមលើកទី៣២ ឆ្នាំ២០២៣ មានលក្ខណៈល្អប្រណីតគួរឱ្យចាប់អារម្មណ៍ និងល្អឯកមួយ មានអត្ថន័យដូចខាងក្រោម៖ -រូបភាពវិមានឯករាជ្យ

    February 17, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា ប្រជាពលរដ្ឋរស់នៅក្នុងអគារបុរីកីឡាប្រមាណជាង ១២០០ គ្រួសារទទួលបានកាដូដ៏មានតម្លៃពីសម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែននាយកដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គឺការផ្តល់ប័ណ្ណកម្មសិទ្ធិ លើចំណែកឯកជនជូនពួកគាត់ ជាមួយនឹងការលើកលែងការបង់ពន្ធប្រថាប់ត្រា ពន្ធអចលនទ្រព្យ និង ពន្ធអាករផ្សេងៗថែមទៀត ដែលបានធ្វើឱ្យពួកគាត់បង្ហាញពីក្តីរំភើបរីករាយចិត្តយ៉ាងខ្លាំង។ ក្នុងពិធី “ចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់ចំណែកឯកជន ជូនប្រជាពលរដ្ឋរស់នៅតាមអគារបុរីកីឡាទាំង ៨ អគារ” ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករានេះ បានធ្វើឡើង នារសៀលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ក្រោមវត្តមានឯកឧត្ដម ឃួង ស្រេង

    February 17, 2023
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា លោក មៀង វណ្ណដេត អនុប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តកណ្តាល បានលើកឡើងថា ពលរដ្ឋពេលចាក់ប្រេងឥន្ធនៈតាមស្ថានីយនីមួយៗ សូមពិនិត្យមើល sticker ដែលមានបិទនៅជាប់ម៉ាស៊ីនបាញ់ប្រេង ជាមុនសិន ចៀសវាងការចាក់ប្រេងមិនគ្រប់លីត្រ។ ការមានប្រសាសន៍ដូចនេះនៅពេលលោក និង មន្ត្រីជំនាញចុះពិនិត្យមាតិសាស្ត្រនៅស្ថានីយប្រេងឥន្ធនៈ PTT ក្នុងក្រុងតាខ្មៅ ខេត្តកណ្ដាល នៅរសៀលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣។ លោក អនុប្រធានមន្ទីរ បានអំពាវនាវដល់ម្ចាស់ស្ថានីយប្រេងឥន្ធនៈទាំងអស់ នៅទូទាំងខេត្តកណ្ដាល

    February 17, 2023