- Khmernote Media
- ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសុខាភិបាល នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ បានចេញសេចក្តីជូនដំណឹង ក្រសួងសុខាភិបាលត្រូវការជ្រើសរើសមន្រ្តីរាជការ ចំនួន ២០០នាក់ តាមរយៈការប្រឡងប្រជែង ឲ្យចូលបម្រើការងារនៅ មន្ទីរពេទ្យជាតិ តេជោសន្តិភាព សម្រាប់ឆ្នាំ២០២៣។ ក្រសួងសុខាភិបាល សូមជម្រាបជូនដំណឹងជាសាធារណៈ ដល់បេក្ខជន បេក្ខនារី ជាសិស្ស និស្សិត និងមន្ត្រីរាជការ ទូទៅឱ្យបានជ្រាបថា ក្រសួងសុខាភិបាលត្រូវការជ្រើសរើសមន្ត្រីរាជការ ចំនួន ២០០នាក់ តាមរយៈការប្រឡងប្រជែង ឱ្យចូល បម្រើការងារនៅ “មន្ទីរពេទ្យជាតិ តេជោសន្តិភាព” សម្រាប់ឆ្នាំ២០២៣នេះ តាមលក្ខខណ្ឌដូចខាងក្រោម៖ ក/លក្ខខណ្ឌនៃការជ្រើសរើស៖
February 16, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ អគ្គិសនីកម្ពុជា បានចេញសេចក្តីជូនដំណឹងស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរតម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ ដល់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម។ ទោះជាមានការខិតខំថែរក្សាមិនឲ្យមានការប៉ះពាល់ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនីនៅតំបន់ខាងលើអាចនឹងមានការរអាក់រអួលខ្លះៗជៀសមិនផុតដែលយើងខ្ញុំស្នើសុំអភ័យទោសទុកជាមុន ៕ ប្រភព៖ អគ្គិសនីកម្ពុជា – EDC
February 15, 2023 - PR
កំពង់ស្ពឺ ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣–ដោយមើលឃើញពីភាពរីកចម្រើនយ៉ាងខ្លាំងនៃការវិនិយោគលើធុរកិច្ចនៅក្នុងខេត្តកំពង់ស្ពឺ ធនាគារ ហ្វីលីព ដែលជាធនាគារពាណិជ្ជមានភាគទុនិកសញ្ជាតិសិង្ហបុរី និងស្ថិតក្នុងចំណោមធនាគារដែលមានសាខាច្រើនជាងគេនៅកម្ពុជា បានរៀបចំសិក្ខាសាលាស្តីពីការផ្សព្វផ្សាយនូវដំណោះស្រាយហិរញ្ញវត្ថុរបស់ធនាគារទៅកាន់ម្ចាស់អាជីវកម្មទាំងឡាយនៅទីនោះ។ សិក្ខាសាលានេះបានប្រព្រឹត្តឡើងនាពេលព្រឹកនៅសាលាខេត្តកំពង់ស្ពឺ ក្រោមអធិបតីភាព ឯកឧត្តម កង វណ្ណារ៉ូ អភិបាលរងខេត្តកំពង់ស្ពឺ។ សិក្ខាសាលានេះក៏បានចូលរួមដោយថ្នាក់ដឹកនាំ និងបុគ្គលិករបស់ធនាគារ ហ្វីលីព និងក្រុមហ៊ុនដែលមានបុត្រសម្ព័ន្ធជាមួយធនាគារ ហ្វីលីព ដូចជា ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហ្វីលីព ឡាយហ្វ៍ ក្រុមហ៊ុន ហ្វីលីព ចេណឺរល អ៊ីនសួរេន ក៏ដូចជាក្រុមហ៊ុន ហ្វីលីព ត្រាសធី (ខេមបូឌា) ផងដែរ។ សិក្ខាសាលានេះមានការចូលរួមពីតំណាងក្រុមហ៊ុននិងអាជីវកម្មជាង
February 15, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា ក្នុងរយៈពេលពេញ ១ឆ្នាំ នៅឆ្នាំ២០២២កន្លងមកនេះ កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងកំពង់ផែស្វយ័តភ្នំពេញ រកចំណូលបានសរុបប្រមាណ ១២៦ លានដុល្លារ។ នេះបើតាម ការលើកឡើងរបស់ ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន។ ក្នុងពិធីសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិស ដៅការងារឆ្នាំ២០២៣ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០ ២៣ នៅទីស្តីការក្រសួង ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន
February 15, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងមុខងារសាធារណៈ នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការប្រឡងជ្រើសរើសមន្ត្រីរាជការ ដែលមានលក្ខណៈសម្បត្តិសមស្រប ឱ្យទទួលតំណែងជាអនុប្រធាននាយកដ្ឋាននីតិកម្ម នៃអគ្គនាយកដ្ឋានកិច្ចការទូទៅ ដើម្បីបំពេញបន្ថែម លើចំនួនអនុប្រធាននាយកដ្ឋានដែលមានស្រាប់។ ក្រសួងមុខងារសាធារណៈ សូមជម្រាបជូនដំណឹងបន្ថែមដល់មន្ត្រីរាជការគ្រប់ ក្រសួង ស្ថាប័នទាំងអស់ដែលមានចំណាប់អារម្មណ៍ សូមអញ្ជើញមកទទួលពាក្យស្នើសុំចូលរួមការប្រឡង នៅនាយកដ្ឋានគ្រប់គ្រងបុគ្គលិក នៃទីស្តីការក្រសួងមុខងារសាធារណៈ ចាប់ពីពេលជូនដំណឹងនេះតទៅ រហូតដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣។ មន្ត្រីរាជការទាំងអស់ត្រូវមានលក្ខណៈវិនិច្ឆ័យដូចខាងក្រោម៖ – មានសញ្ញាបត្រផ្នែកនីតិសាស្ត្រ ឬផ្នែករដ្ឋបាលសាធារណៈ ឬផ្នែកជំនាញប្រហាក់ប្រហែល – មានបទពិសោធន៍ការងារចាប់ពី ៣ឆ្នាំឡើងទៅ – មានសមត្ថភាពអាចប្រើប្រាស់ភាសាបរទេសបាន
February 15, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង១២៖៣០នាទី កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ចំនួន ០៦នាក់ ក្នុងចំណោមបក្សពួកចំនួន១០នាក់ ពាក់ព័ន្ធករណីយកដុំថ្មគប់ និងកាំបិតប៉័ងតោកាប់បណ្តាលឲ្យរបួស ប្រព្រឹត្តនៅចំណុចកន្លែងលក់ហ្វឺ ផ្លូវលេខ៣០៤ ភូមិ៥ សង្កាត់អូរឡាំពិក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ កាលពីថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៣។ ជនរងគ្រោះឈ្មោះ លី ហុងភាវ ភេទ ប្រុស ជនជាតិ ខ្មែរ ស្នាក់នៅភូមិធម្មត្រី សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ
February 15, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ សារមន្ទីរជាតិកម្ពុជា នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា ឧបករណ៍ក្រួស ត្រូវបានអ្នកស្រាវជ្រាវរកឃើញនៅក្នុងល្បាក់ដីល្បាប់ចាស់ៗនៃទន្លេធំ នាខេត្តស្ទឹងត្រែង និងខេត្តក្រចេះក្នុងឆ្នាំ១៩៦៣។ «វប្បធម៌ក្រួស» ជាវប្បធម៌ចាស់ជាងគេបំផុតក្នុងបុរេប្រវត្តិសាស្រ្តដែលមានអាយុកាលជាងបីលានឆ្នាំមកឯណោះ ហើយបានរីកសាយពីទ្វីបអាហ្វ្រិក ទៅទ្វីបអាស៊ី និងទ្វីបអឺរ៉ុប។ ក្រួសស្ថិតនៅតាមមាត់ស្ទឹង ឫបាតស្ទឹងជាឧបករណ៍ជំនាន់ដើមដែលមនុស្សក្នុងយុគសម័យបុរេប្រវត្តិបានដំបំបែកឲ្យមានមុខមុតមួយ ឬច្រើនដើម្បីប្រើប្រាស់ជំនួសកាំបិតនាពេលបច្ចុប្បន្នសម្រាប់ កាត់ កោស ចិត ជាដើម។ ដោយឡែកនៅស្រុកខ្មែរឯណេះវិញមានភូគ្គព្ភវិទូ (ធរណីវិទូ) បារាំងម្នាក់ឈ្មោះ អេដម៉ុង ស៉ូរាំង បានរកឃើញឧបករណ៍ក្រួសនៅក្នុងល្បាក់ដីល្បាប់ចាស់ៗនៃទន្លេធំ នាខេត្តស្ទឹងត្រែង និងខេត្តក្រចេះ ដែលមានដុំថ្មគ្រើមរទុះៗពណ៌ខ្មៅស្រអាប់ហៅថា ថ្មពពុះសំរឹទ្ធ និងបានពណ៌នាលម្អិតជាលើកដំបូងក្នុងឆ្នាំ១៩៦៣។
February 15, 2023 - សិល្បៈ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់លោក អុឹម ជីវ៉ា បានបង្ហោះរូបភាពជាច្រើនសន្លឹកពីតារាសម្តែង លោក គ្រូ គន់តារាវណ្ណ ជាតារាសម្តែងជើងចាស់មួយរូបដែលមានទេពកោសល្យ ហើយក៏ជាមន្រ្តីរាជការមួយរូបផងនោះ ពេលនេះកំពុងធ្លាក់ខ្លួនឈឺធ្ងន់ ដោយសារមានជំងឺបេះដូង។ នៅក្នុងគណនីហ្វេសប៊ុកខាងលើ បានសរសេរយ៉ាងដូច្នេះថា៖ “មិនស្មានថាតារាសម្តែងជើងចាស់ដ៏ល្បីនិងជាមន្រ្តីរាជការផងធ្លាក់ខ្លួនបែបនេះសោះ អាណិតណាស់ តារាសម្តែងជើងចាស់ លោកគ្រូ គន់ តារាវណ្ណ ធ្លាក់ខ្លួនឈឺ និយាយថា គ្មានអ្នកអើពើឡើយ វាជារឿងចៃដន្យណាស់ស្របពេលដែលអ្នកម្តាយជំទាវ ហ៊ុន ស៊ីណាត បានដឹកនាំក្រុមការងារទៅចុះចែកអំណោយនិងកាត់ខ្សែបូនៅខេត្តរតនៈគីរី ហើយក៏ឈាងចូលខេត្តមណ្ឌលគីរីស្រាប់តែ បានជួប តារាសម្តែងជើងចាស់ ក្នុងរូបភាពស្គមស្គាំង
February 15, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា សម្តេចតេជោ ហ៊ុន សែន បានពិភាក្សាជាមួយឯកឧត្តមម៉ម ប៊ុនហេង និងលោកជំទាវយក់ សម្បត្តិ ដើម្បីរៀបចំទីកន្លែងសម្រាប់ព្យាបាលកីឡាករកីឡាការិនីនៅមន្ទីរពេទ្យជាតិតេជោសន្តិភាព ដោយមិនតម្រូវឲ្យមានការបង់ប្រាក់ឡើយ។ នៅក្នុងគណនីហ្វេសប៊ុកផ្ទាល់របស់ សម្តេចតេជោ ហ៊ុន សែន បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ “បងប្អូនកីឡាករកីឡាការិនី! កន្លងមកបងប្អូនកីឡាករ កីឡាការិនីមួយចំនួនបានរងរបួសដោយការប្រកួតពិសេសកីឡាបាល់ទាត់និងប្រដាល់។ ក្រោយត្រូវរបួសបងប្អូនជួបការលំបាកក្នុងការព្យាបាលនៅតាមមន្ទីរពេទ្យរដ្ឋនិងឯកជនដោយរាប់ទាំងការលំបាកលើថវិកាលើការព្យាបាលផងដែរ។ ជាញឹកញាប់ភរិយាខ្ញុំបានផ្តល់នូវការឧបត្ថម្ភសម្រាប់ការព្យាបាលចំពោះកីឡាករប្រដាល់មួយចំនួនផងដែរ។ ” សម្តេចតេជោ ហ៊ុន សែន បានបន្តទៀតថា៖
February 15, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ បានចេញសេចក្តីជូនដំណឹង ស្ដីពីការប្រឡងជ្រើសរើសគ្រូបង្រៀន គរុសិស្ស គរុនិស្សិត និងមន្ត្រីគ្រប់គ្រងរដ្ឋបាល សរុប ៣ ០០០ កន្លែង។ នៅក្នុងឆ្នាំ២០២៣នេះ ក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំប្រឡងជ្រើសរើសគ្រូបង្រៀន គរុសិស្ស គរុនិស្សិត និងមន្ត្រីគ្រប់គ្រង រដ្ឋបាល សរុប ៣ ០០០ កន្លែង ក្នុងនោះអង្គភាព ឬគ្រឹះស្ថានសិក្សាសាធារណៈក្រោមឱវាទទីស្ដីការក្រសួង ចំនួន ២៦៥
February 15, 2023









