- Khmernote Media
- អន្តរជាតិ
ថៃ៖ យោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា ក្រសួងសុខាភិបាលសាធារណៈរបស់ប្រទេសថៃ បានប្រកាសសូមឲ្យបង្កើនការប្រុងប្រយ័ត្នចំពោះការបង្ហាញខ្លួននៃវីរុសប្រភេទថ្មីដែលមានឈ្មោះថា Marburg ដើម្បីប្រឆាំងនឹងវត្តមាននៃមេរោគនេះ។ មេរោគ Marburg ជាអំបូរនៃវីរុស Ebola ដែលបច្ចុប្បន្នគេមិនទាន់រកឃើញថ្នាំណាមួយសម្រាប់ព្យាបាលវានៅឡើយទេហើយមេរោគនេះឆ្លងតាមរយៈការប៉ះពាល់រវាងមនុស្សនិងមនុស្ស។ មកដល់ពេលនេះ Marburg កំពុងរីករាលដាលសាយភាយនៅតំបន់អាហ្រ្វិកកណ្តាល ហើយវាបានឆក់យកជីវិតមនុស្ស ៦នាក់ ហើយនៅក្នុងតំបន់នេះ ស្របពេលដែលមនុស្ ស១៦នាក់ទៀតកំពុងឆ្លងមេរោគ Marburg។ ក្រសួងសុខាភិបាលថៃបានដាក់ចេញនូវវិធានការពិនិត្យយ៉ាងម៉ត់ចត់ចំពោះអ្នកធ្វើដំណើរទាំងអស់ដែលមកពីភាគកណ្តាលនៃប្រទេស Equatorial Guinea និងប្រទេសជិតខាងរបស់ខ្លួនដើម្បីការពារការឆ្លងចូលក្នុងស្រុក។ លោក Opas Karnkawinpong លេខាធិការអចិន្ត្រៃយ៍របស់ក្រសួងសុខាភិបាលថៃបាននិយាយថាមកដល់ព្រឹកនេះក្រសួងបាននិងកំពុងតាមដានយ៉ាងដិតដល់នូវការផ្ទុះឡើងនៃជំងឺនេះ
February 17, 2023 - សិល្បៈ
នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ កម្មវិធីប្រកួតបវរកញ្ញាលំដាប់អន្តរជាតិ Miss Charm International 2023 ដែលរៀបចំឡើងនៅក្នុងប្រទេសវៀតណាម និងមានការចូលរួមពីគណៈប្រតិភូចំនួន ៣៧នាក់ បានរកឃើញម្ចាស់មកុដហើយ គឺកញ្ញា LUMA RUSSO ដែលជាបេក្ខភាពមកពីប្រទេស ប្រ៊េស៊ីល។ បើក្រឡេងមកមើលបេក្ខភាពរបស់កម្ពុជាយើងវិញ គឺកញ្ញា ប៊ី សុធារី បើទោះបីជាមិនបានចូល Top ណាមួយ ប៉ុន្តែកញ្ញា គឺធ្វើបានយ៉ាងល្អ ក្នុងការដើរបង្ហាញម៉ូដពោរពេញទៅដោយសមត្ថភាព ថាមពល យ៉ាងសមសួនជានារីខ្មែរ ជាពិសេសឈុតតំណាងជាតិឱ្យប្រទេសកម្ពុជា « ឈុតរាជនីមយូរ៉ា » ត្រូវបានឈ្នះពានរង្វាន់ល្អបំផុត
February 17, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ បានចេញសេចក្ដីបំភ្លឺ ករណីមន្ត្រីពន្ធដារ និងសមត្ថកិច្ចខេត្តស្វាយរៀង ចុះត្រួតពិនិត្យពន្ធផ្លូវលើម្ចាស់រថយន្តកែច្នៃក្នុងស្រុក។ កាលពីពេលថ្មីៗនេះ មានគណនីបណ្តាញសង្គមហ្វេសប៊ុក (Facebook) បានផ្សព្វផ្សាយរូបភាពនៃការចុះត្រួតពិនិត្យការ ប្រកាសបង់ពន្ធលើមធ្យោបាយដឹកជញ្ជូននិងយានជំនិះគ្រប់ប្រភេទប្រចាំឆ្នាំ២០២២ របស់សាខាពន្ធដារខេត្តស្វាយរៀង ដោយបានលើកឡើងថា «(ស្វាយរៀង) ភូមិពភ្លា សង្កាត់សង្ឃរ ក្រុងស្វាយរៀង ខេត្តស្វាយរៀងប្លែកទៀតហើយ មន្ត្រីពន្ធដារនិងប៉ូលិស ចរាចរណ៍ចុះទៅសួរសុខទុក្ខបងប្អូនតាមវាលស្រែ ក្នុងគោយន្តមួយគ្រឿងត្រូវផាកពិន័យ ២០០ ០០០ រៀល» ។ អគ្គនាយកដ្ឋានពន្ធដារសូមជម្រាបជូនសាធារណជនជ្រាបថា ក្នុងគោលដៅធានាបាននូវការគ្រប់គ្រងប្រមូលចំណូល ពន្ធលើមធ្យោបាយដឹកជញ្ជូននិងយានជំនិះគ្រប់ប្រភេទ ស្របតាមលិខិតបទដ្ឋានគតិយុត្តជាធរមាន ជាពិសេសដើម្បីធានា
February 17, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការបញ្ជាក់ពី ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង២១:០០នាទី កម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ងិន ចាន់ពិសិដ្ឋ ភេទប្រុស អាយុ១៨ឆ្នាំ ក្រោយពីសាកសួរជនសង្ស័យខាងលើរួចបានសារភាពថាបក្ខពួកចំនួន០២នាក់ បានគេចខ្លួនទៅក្រុងប៉ោយប៉ែត។ លុះដល់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ កម្លាំងជំនាញការិយាល័យ បានសហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនបានជនសង្ស័យចំនួន០២នាក់ បន្ថែមទៀត នៅចំណុចខាងមុខផ្ទះលេខ០៤ ផ្លូវលំ ភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ពាក់ព័ន្ធករណីឆក់ទូរស័ព្ទដៃ ពីស្ត្រីម្នាក់កំពុងជិះម៉ូតូកង់បីនៅចំណុចមុខក្រុមហ៊ុនហ្គោលវែលខាភីថល ផ្លូវ២១៥ ភូមិ៨
February 16, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ យោងតាមការចុះផ្សាយរបស់ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ បានចេញសេចក្ដីណែនាំស្ដីពី ការពង្រឹងវិធានការអនុវត្តការលើកកម្ពស់សុវត្ថិភាព និងសុខុមភាពចំណីអាហារនៅតាមគ្រឹះស្ថានសិក្សាចំណេះទូទៅសាធារណៈ និងឯកជន។ ក្រសួងសង្កេតឃើញថា សិស្សានុសិស្សនៅតាមគ្រឹះស្ថានសិក្សាមួយចំនួន មានអាការៈពុលចំណីអាហារ ទន់ដៃទន់ជើង និងឈានទៅដួលសន្លប់។ តាមរបាយការណ៍របស់មន្ត្រីសុខាភិបាលបានឱ្យដឹងថា មូលហេតុនៃ អាការៈខាងលើនេះ បណ្តាលមកពីការទទួលទានចំណីអាហារមិនមានសុវត្ថិភាព និងសុខុមាល ភាព ការបរិភោគគ្មានតុល្យភាព ការគេងមិនគ្រប់គ្រាន់ បរិស្ថានសិក្សាខ្វះអនាម័យ ការខ្វះចន្លោះ ក្នុងការគ្រប់គ្រង និងត្រួតពិនិត្យការលក់ដូរចំណីអាហារ និងការចាត់វិធានការអនុវត្តដែលមិន ទាន់បានល្អប្រសើរនៅតាមគ្រឹះស្ថានសិក្សា។ ដើម្បីពង្រឹងការអនុវត្តសេចក្តីណែនាំនានា ដែលបានដាក់ចេញកន្លងមក ពាក់ព័ន្ធនឹង
February 16, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ Cambodia 2023 បានឱ្យដឹងថា គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ (CAMSOC-CAMAPGOC) នៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈនេះ បានបើកកិច្ចប្រជុំត្រួតពិនិត្យការងារដំណើរការរៀបចំពិធីរត់ភ្លើងគប់កីឡាជុំវិញបឹងទន្លេសាប និងបណ្ដាប្រទេសជាសមាជិក នៅក្នុងតំបន់អាស៊ាន ខណៈដែលឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ដ្រៃយ៍ បានជំរុញអាជ្ញាធរខេត្តពាក់ព័ន្ធទាំងអស់ ត្រូវត្រៀម និងយកចិត្តទុកដាក់ ដើម្បីរៀបចំការងារនេះ។ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិ CAMSOC-CAMAPGOC មានប្រសាសន៍ ក្រោយប្រជុំថា កិច្ចប្រជុំថ្ងៃនេះ បានផ្ដោតសំខាន់លើការងារត្រៀមប្រតិបត្តិ
February 16, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ បន្ទាប់ពីប្រទេសតួកគី បានជួបសោកនាដកម្មនៃការបាត់បង់ជីវិតប្រជាជនរាប់ពាន់នាក់ និងអ្នករងរបួសរាប់ម៉ឺននាក់ ព្រមទាំងការខូចខាតយ៉ាងដំណំ បង្កឡើងដោយគ្រោះរញ្ជួយដីកាលពីសប្តាហ៍មុន។ គេឃើញសហគមន៍អន្តរជាតិ បានរួបរួមគ្នាបរិច្ចាគជាថវិកា សម្ភារ និងបញ្ជូនអ្នកសង្គ្រោះរបស់ខ្លួនទៅកាន់ប្រទេសតួកគី ដើម្បីជួយរុករកអ្នកដែលកំពុងជាប់ក្នុងគំនរបែកបាក់។ ជាមួយគ្នានេះផងដែរ នៅកម្ពុជា ដោយរាជរដ្ឋាភិបាល និងប្រជាជន បានផ្ញើសាររំលែកទុក្ខ និងអំណោយដ៏ឆាប់រហ័សដល់ស្ថានទូតតួកគីនៅកម្ពុជា។ ក្រោយពីទទួលបានជំនួយដ៏ច្រើនបែបនេះ ស្ថានទូតតួកគីនៅកម្ពុជា ក៏បានបង្ហោះសារថ្លែងអំណរគុណប្រកបដោយមានខ្លឹមសារ ដោយចាត់ទុកខ្លួនឯងមានសំណាងណាស់ដែលបានមកបំពេញតួនាទីក្នុងប្រទេសដែលមានបេះដូងធំបែបនេះ។ នៅក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់ស្ថានទូត បានឱ្យដឹងថា «កម្ពុជាបានធ្វើការឆ្លើយតបយ៉ាងឆាប់រហ័ស ក្នុងនាមជាមិត្តដ៏រឹងមាំ និងជាដៃគូរបស់ប្រទេសតួកគី។ ទូលព្រះបង្គំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងសមាជិករាជរដ្ឋាភិបាលទាំងអស់
February 16, 2023 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា អគារជាង ៨០នៅក្នុងខេត្តព្រះសីហនុ បានចាប់ផ្តើមសាងសង់ឡើងវិញក្រោយការធូរស្រាលនៃជំងឺកូវីដ១៩ ខណៈដែលអគារដែលនៅសេស សល់ជាង២០០អគារ រាជរដ្ឋាភិបាលបាននិងកំពុងរៀបចំផែនការមេ ដើម្បីធ្វើយ៉ាងណាអាចបន្តការសាងសង់ឡើងវិញ។ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះស៊ីហនុបានថ្លែងដូច្នេះនៅក្នុងសន្និសីទសារព័ត៌មាន ស្ដីពី “ភាពជោគជ័យក្នុងរយៈពេល ៥ឆ្នាំកន្លង មក” របស់រដ្ឋបាលខេត្តព្រះសីហនុ នាថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣នេះ នៅទីស្តីការគណៈរដ្ឋមន្រ្តី ដោយបានអះអាងថា ខេត្តព្រះសីហនុគឺជាខេត្តមួយដែលមានការរីកដុះ ដាលខ្លាំងនូវសំណង់អគារជាច្រើន ដែលរហូតមកដល់ពេលនេះមានចំនួនសរុប១០០៦សំណង់អគារខ្ពស់ ប៉ុន្តែក្នុងចំណោមអគារទាំងនោះ អគារដែលបានផ្អាកការសាង សង់ មានចំនួន៣៥៩អគារ
February 16, 2023 - SEA GAMES
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣នេះ គឺនៅសល់តែ៧៨ថ្ងៃទៀតប៉ុនោះ នឹងឈានដល់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២(32nd SEA Games) និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ (12th ASEAN Para Games) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ២០២៣។ គិតមកដល់ថ្ងៃនេះ ការចុះឈ្មោះ SEA Games ២០២៣ វិញ្ញាសាគុនខ្មែរ មានចំនួន ៧ប្រទេសចូលរួម។ SEA Games «វិញ្ញាសាគុនខ្មែរ» មកដល់ថ្ងៃនេះ ការចុះឈ្មោះ ក្នុង១៩ Catégorie តាមចំនួនអត្តពលឺក (Registration by number)។ ១.
February 16, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងកិច្ចការងារនារី បានឱ្យដឹងថា ក្រសួងកិច្ចការនារី បានសម្ដែងការសោកស្ដាយចំពោះការប្រើសំដីមិនសមរម្យ អសុរោះ ប្រាសចាកសុជីវធម៌ និងសីលធម៌ មកលើស្ត្រីតាមបណ្ដាញសង្គម ដោយបុគ្គលមួយចំនួនតូច ធ្វើឱ្យប៉ះពាល់ដល់កិត្តិយស សេចក្ដីថ្លៃថ្នូររបស់បុគ្គលជាស្ត្រីខ្មែរ ។ នាពេលកន្លងទៅថ្មីៗនេះ មានការលេចឡើងនូវបាតុភាពនៃការប្រើប្រាស់ពាក្យសំដីមិនសមរម្យ អសុរោះ ប្រាសចាកសុជីវធម៌ និងសីលធម៌ តាមបណ្ដាញទំនាក់ទំនងសង្គម ដោយបុគ្គលមួយចំនួនតូច ធ្វើឱ្យប៉ះពាល់ដល់ កិត្តិយស សេចក្ដីថ្លៃថ្នូររបស់បុគ្គលជាស្ត្រីខ្មែរ ព្រមទាំងធ្វើឱ្យសាធារណជនមានការថ្នាំងថ្នាក់ដល់កិច្ចខិតខំប្រឹង ប្រែងរបស់រាជរដ្ឋាភិបាល ដែលជានិច្ចកាល តែងតែគិតគូរ និងយកចិត្តទុកដាក់ខ្ពស់លើការលើកកម្ពស់ និង ការពារសិទ្ធិស្ត្រីគ្រប់រូប
February 16, 2023









