Khmernote Media
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ បានចេញសេចក្ដីជូនដំណឹង ស្ដីពី ស្ថានភាពអាកាសធាតុចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ ឱ្យបានជ្រាបថា៖ ព្រះរាជាណាចក្រកម្ពុជា ទទួលឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ (ចិន) និងខ្យល់មូសុងឦសាន្ដបក់ក្នុងកម្រិតខ្សោយ។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖ ១៖តំបន់ទំនាបកណ្តាល -សីតុណ្ហភាពអប្បបរមា មានពី ២១-២៣ °C -សីតុណ្ហភាពអតិបរមា មានពី ៣២-៣៤ °C -ថ្ងៃទី១៥ ខែកុម្ភៈ អាចមានភ្លៀងក្នុងកម្រិតពីតិចទៅមធ្យម។ បន្ទាប់មកបរិមាណភ្លៀងនឹងថមថយ មកក្នុងកម្រិតពីខ្សោយទៅតិចតួច ដោយអន្លើតែប៉ុណ្ណោះ។

    February 14, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ បានចេញសេចក្តីជូនដំណឹងស្តីពីការផ្អាកផ្គត់ផ្គង់ទឹករយៈពេលខ្លីនៅខណ្ឌចំនួន ៦ និងក្រុងចំនួន ២រួមមានដូចខាងក្រោម៖ ១. នៅយប់ថ្ងៃចន្ទ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ គ្រោងកាត់ភ្ជាប់បំពង់ចែកចាយទឹកស្អាតថ្មីទំហំ១៦០មម នៅលើផ្លូវលេខ៣៦៩ សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ២. នៅយប់ថ្ងៃពុធ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ គ្រោងកាត់ភ្ជាប់បំពង់ចែកចាយទឹកស្អាតថ្មីទំហំ១១០មម នៅលើផ្លូវលេខ៦០D សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ៣. នៅយប់ថ្ងៃសុក្រ ទី១៧ ខែកុម្ភៈ

    February 13, 2023
  • ព័ត៌មានជាតិ

    ក្រោយឈ្នះខ្សែក្រវ៉ាត់លំដាប់ពិភពលោក ICPP ទទល់ជាមួយនឹងកីឡាករ Thiago Teixeira នាពេលថ្មីៗនេះ កីឡាករពូថៅដៃ ធឿន ធារ៉ា និងលោកគ្រូ អេ ភូថង បានទៅសួរសុខទុក្ខលោកគ្រូតា យុទ្ធ ភូថង ដល់គេហដ្ឋាន នៅខេត្តកោះកុង។ តាមការបង្ហោះនៅលើផេក ក្លិបប្រដាល់គុនខ្មែរ អេ ភូថង បានសរសេរថា៖«នៅថ្ងៃទី១៣ ខែកុម្ភៈ នេះ ក្រុមគ្រួសារខ្ញុំ អេ ភូថង ក៏ដូចជា ក្លិបប្រដាល់គុនខ្មែរ​ អេ ភូង រួមទាំង ធឿន ធារ៉ា

    February 13, 2023
  • ព័ត៌មានជាតិ

    ខេត្តកណ្ដាល៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមជម្រាបជូនសាធារណជន ទៅនឹងគណនីហ្វេសប៊ុកឈ្មោះ ផ្កាព្រៃ ស្រទាប់មាស និងគណនីហ្វេបុក ភគវតី សិរីចក្រពត្កិ ដែលបានបង្ហោះផ្សព្វផ្សាយ ដែលមានខ្លឹមសារ៖ គណនីហ្វេប៊ុកឈ្មោះ ផ្កាព្រៃស្រទាប់មាស មានខ្លឹមសារថា៖ «សូមបងប្អូនមិត្តនារីៗមេត្តាប្រុងប្រយ័ត្នខ្លួនឲ្យបានខ្ពស់ រឿងនេះបានកើតលើរូបខ្ញុំផ្ទាល់ដោយសារការធ្វេសប្រហែសហើយក៏សូមអរគុណ ដល់អ៊ុំពូមីងដែលជួយខ្ញុំឲ្យរួចពីពួកជនកំណាចទាំងអស់នោះ #ករណីចាប់ចំរិតនៅ7NG» ។ – គណនីហ្វេប៊ុកឈ្មោះ ភគវតី សិរីចក្រពត្កិ មានខ្លឹមសារថា៖ «នៅម្តុំSky Land

    February 13, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ បានចេញសេចក្ដីណែនាំស្ដីពី ការលើកកម្ពស់ការសិក្សាភាសាខ្មែរ និងវប្បធម៌ អរិយធម៌ខ្មែរ នៅតាមគ្រឹះស្ថានសិក្សាចំណេះទូទៅឯកជនដែលអនុវត្តកម្មវិធីសិក្សាអន្តរជាតិ។ ដើម្បីលើកកម្ពស់ការបង្រៀនភាសាខ្មែរ និងការយល់ដឹងពីវប្បធម៌ និងអរិយធម៌ខ្មែរ ដល់សិស្សានុសិស្ស ដែលមានសញ្ជាតិខ្មែរ ចាប់ពីឆ្នាំសិក្សា ២០២២-២០២៣ នេះតទៅ។ ក្រសួងអប់រំ យុវជន និងកីឡាសូមធ្វើ ការណែនាំដល់គ្រប់ “គ្រឹះស្ថានសិក្សាចំណេះទូទៅឯកជន ដែលអនុវត្តកម្មវិធីសិក្សាអន្តរជាតិ” ដូចខាងក្រោម៖ ១. តម្រូវឱ្យសិស្សានុសិស្សដែលមានសញ្ញាតិខ្មែរ ជ្រើសរើសមុខវិជ្ជាភាសាខ្មែរ ជាមុខវិជ្ជាកាតព្វកិច្ច។ ២. គ្រឹះស្ថានសិក្សាត្រូវរៀបចំ

    February 13, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងការបរទេស នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ បានចេញសេចក្ដីជូនដំណឹងដល់សាធារណជនឱ្យបានជ្រាបថា ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងរៀបចំការប្រឡងជ្រើសរើសមន្រ្ដីក្របខណ្ឌ«ក» ចំនួន ០៨នាក់ សម្រាប់ឆ្នាំ ២០២៣ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃសៅរ៍ ទី២៥ ខែមីនា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួង។ ពាក្យសុំចុះឈ្មោះ និងឯកសារពាក់ព័ន្ធ មានជូនភ្ជាប់នៅខាងក្រោម៖ -ភាសាអង់គ្លេស ០៣ នាក់ -ហិរញ្ញវត្ថុ គណនេយ្យ ០១ នាក់ -ព័ត៌មានវិទ្យា ០២ នាក់ -ការទូតសេដ្ឋកិច្ច ០២

    February 13, 2023
  • ព័ត៌មានជាតិ

    ខេត្តបន្ទាយមានជ័យ៖ យោងតាមការចុះផ្សាយរបស់ កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ បានឱ្យដឹងថា នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ លោក ឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ បានចាត់តាំងលោក វរសេនីយ៍ទោ ឡេង ហុងលាង មេបញ្ជាការផ្នែកសឹករងប៉ោយប៉ែត សហការជាមួយអាជ្ញាធរមូលដ្ឋាន ដែលដឹកនាំចង្អុលបង្ហាញផ្ទាល់ដោយ លោក គាត ហ៊ុល អភិបាលក្រុង ចុះជួយពន្លត់អគ្គិភ័យដែលឆេះផ្ទះប្រជាពលរដ្ឋលក់គ្រឿងអេឡិចត្រូនិចចំនួន ០៦ល្វែង ផ្ទះជាប់គ្នា ស្ថិតនៅភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។ អគ្គិភ័យខាងលើនេះ សរុបការខូចខាតរួមមាន ខូចខាតផ្ទះប្រមាណ ៧០%

    February 13, 2023
  • ព័ត៌មានជាតិ

    ខេត្តបន្ទាយមានជ័យ៖ (ព័ត៌មានបន្ទាន់) យោងតាមការចុះផ្សាយរបស់ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា មានករណីអគ្គិភ័យកំពុងតែឆាបឆេះផ្ទះលក់គ្រឿងអេឡិចត្រូនិកមួយកន្លែង ដែលស្ថិតនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កងកម្លាំងអន្តរាគមន៍បង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ កំពុងតែជួយអន្តរាគមន៍ពន្លត់អគ្គិភ័យនេះនៅទីតាំងកើតហេតុផ្ទាល់ផងដែរ វេលាម៉ោង ០៦៖២០ នាទីព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ ៕

    February 13, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមសារលិខិតរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ បានចេញសេចក្ដីប្រកាស សម្រេចលុបចោលអាជ្ញាប័ណ្ណ មជ្ឍមណ្ឌល CCIM (VOD) ដោយសាររំលោភយ៉ាងធ្ងន់ធ្ងរលើវិជ្ជាជីវៈសារព័ត៌មាន ធ្វើឱ្យប៉ះពាល់ដល់កិត្តិយសរាជរដ្ឋាភិបាល។ ក្រសួងព័ត៌មាន សម្រេចលុបលិខិតលេខ១៦៥ព.ម.ប.ក ចុះថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ របស់អគ្គនាយកដ្ឋានព័ត៌មាន និង សោតទស្សន៍នៃក្រសួងព័ត៌មាន អនុញ្ញាតឱ្យមជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) អាសយដ្ឋានទីស្នាក់ការនៅផ្ទះលេខ១៤ ផ្លូវលេខ៣៩២ ភូមិ៩ សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ ធ្វើសកម្មភាពការងារលើវិស័យព័ត៌មាន និងសោតទស្សន៍នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយអង្គភាពសារព័ត៌មាននេះបានរំលោភយ៉ាងធ្ងន់ធ្ងរលើវិជ្ជាជីវៈសារព័ត៌មានធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងកិត្យានុភាពរបស់រាជរដ្ឋាភិបាលកម្ពុជា

    February 13, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមគណនីផ្ទាល់របស់ សម្តេច តេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា សម្តេចតេជោ មិនប្រែការសម្រេចចិត្តវិញនោះឡើយ គឺនៅតែរក្សាសម្រេចចិត្តពីពេលល្ងាចថ្ងៃទី១២ ខែកុម្ភៈ លុបអាជ្ញាបណ្ណសារព័ត៌មាន VOD លែងឱ្យដំណើរការ។ ក្នុងគណនីហ្វេសប៊ុកផ្ទាល់របស់ សម្តេចតេជោ ហ៊ុន សែន បានសរសេររៀបយ៉ាងដូច្នេះថា៖ “យើងពិតជាមិនមែនកូនក្មេងបៀមដៃនោះឡើយ។ ហេតុអ្វីមិនសូមទោសពីល្ងាចនិងមកសូមទោសពេលយប់ជ្រៅក្រោយម៉ោង១២យប់ទៅវិញ។ តើឈឺណាស់ទៅឬក្រោយត្រូវមួយកំផ្លៀង? មុនត្រូវមួយកំផ្លៀងគិតណាស់រឿងកិត្តិយសសូម្បីពាក្យសូមទោសមួយម៉ាត់មិនហ៊ាននិយាយផងតែក្រោយត្រូវមួយកំផ្លៀងបែរជាភ្លេចអស់កិត្តិយសមកសូមទោសជាងពាក់កណ្តាលអធ្រាត្រទៅវិញ។ ខ្ញុំ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាមិនផ្លាស់ប្តូរការសម្រេចចិត្តបិទចោលវិទ្យុវីអូឌីនោះឡើយ។ ស្ថាប័នមានសមត្ថកិច្ចត្រូវអនុវត្តភារកិច្ចដូចដែលបានប្រគល់កាលពីល្ងាចថ្ងៃ១២ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយគ្មានការកែប្រែ”។ សម្តេចតេជោ

    February 13, 2023