Khmernote Media
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ នាយកដ្ឋានព័ត៌មានក្នុង និងក្រៅប្រទេស នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ ​បានឱ្យដឹងថា ប្រធានាធិបតីចិនបានឧបត្ថម្ភជំនួយឥតសំណងក្នុងចំនួនទឹកប្រាក់ ៣០០លានយ័ន ចំពោះគម្រោងផ្លូវដែកកម្ពុជា។ ប្រធានាធិបតីចិន បានប្រកាសឧបត្ថម្ភជំនួយនេះ នៅក្នុងសំដែងការគួរសមជាមួយ សម្ដេចតេជោ ហ៊ុន សែន នៅឯទីក្រុងប៉េកាំង។ ក្នុងជំនួបនៅព្រឹកថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ ២០២៣ ឯកឧត្តមប្រធានាធិបតីចិន ស៊ី ជិនពីង បានអរគុណចំពោះសម្តេចតេជោ ដែលបានប្រកាសជាសាធារណៈថា បើខ្ញុំមិនពឹងចិនទេ តើឲ្យខ្ញុំទៅពឹងអ្នកណា។ ឯកឧត្តម ស៊ី ជិនពីង បានឧបត្ថម្ភជំនួយឥតសំណងមានទឹកប្រាក់ ៣០០លានយ័ន

    February 10, 2023
  • អន្តរជាតិ

    ថៃ​៖ មន្ត្រីថៃ បានបញ្ជាក់ជាថ្មីកាលពីម្សិលមិញថានឹងមិនបញ្ជូនអត្តពលិកទៅប្រកួតគុនខ្មែរនៅស៊ីហ្គេមឆ្នាំនេះនៅកម្ពុជាទេ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន BANGKOK POST នៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៣។ លោក Sakchye Tapsuwan ប្រធានសហព័ន្ធអន្តរជាតិនៃសមាគម«Muay Thai»(IFMA) បានប្រាប់សន្និសីទសារព័ត៌មានថា ប្រទេសថៃមិនអាចចូលរួមក្នុងវិញ្ញាសាប្រដាល់«គុនខ្មែរ»បានទេ ព្រោះវាផ្ទុយនឹងច្បាប់របស់គេ។ លោក Sakchye បាននិយាយថា៖ «យើងមានការគោរពចំពោះគុនខ្មែរ។ ប៉ុន្តែយើងមិនអាចបញ្ជូនអត្តពលិកទៅប្រកួតបានទេ ព្រោះវាខុសនឹងច្បាប់របស់ IFMA ហើយថៃមិនមានសមាជិកនៅក្នុងសមាគមគុនខ្មែរ។ យើងបានពិភាក្សាជាមួយមន្ត្រីនៅគណៈកម្មាធិការជាតិអូឡាំពិកថៃ ហើយពួកគេបានយល់ព្រមជាមួយយើងជាគោលការណ៍»។ ប្រធាន IFMA បាននិយាយថែមទៀតថា ប្រទេសដែលចូលរួមប្រកួតកីឡាគុនខ្មែរនៅស៊ីហ្គេមលើកទី៣២ នៅកម្ពុជា ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១៧

    February 10, 2023
  • ព័ត៌មានជាតិ

    ខេត្តតាកែវ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តតាកែវ បានឱ្យដឹងថា អភិបាលខេត្តតាកែវ បញ្ជាឱ្យស្នងការខេត្តបង្ក្រាបឱ្យខានតែបាន លើក្រុមក្មេងទំនើង ចោរលួច ចោរឆក់ ដែលកំពុងកើតមានឡើងនៅតាមមូលដ្ឋាន។ កាលពីរសៀលថ្ងៃព្រហស្បតិ៍ ទី០៩ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តតាកែវ បានអញ្ជើញបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ជាមួយ លោក លោកស្រី អភិបាលរងខេត្ត លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្ត លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត លោក លោកស្រី ប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ លោក

    February 10, 2023
  • ព័ត៌មានជាតិ

    ខេត្តតាកែវ៖ យោងតាមការចុះផ្សាយរបស់ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា កម្លាំងអាវុធហត្ថខេត្តតាកែវ បានចុះឃាត់ខ្លួនជនសង្ស័យចំនួន ៥នាក់នៅចំណុចភូមិមាស ឃុំលំពង់ ស្រុកបាទី ខេត្តតាកែវ កាលពីថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៣។ ការឃាត់ខ្លួននេះត្រូវបាន ធ្វើឡើងដោយមានបទបញ្ជាពីលោក ឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ និងសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ និង ដឹកនាំដោយលោកវរសេនីយ៍ឯក ង៉ែត ចាន់ធី មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត។ ការឃាត់ខ្លួននេះ គឺពាក់ព័ន្ធករណីពីបទក្លែងឯកសណ្ឋានកងរាជអាវុធហត្ថ ដោយបានឃាត់ខ្លួនជនសង្ស័យបាន ០១នាក់ ឈ្មោះ យក់

    February 10, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងសារលិខិតរបស់ រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ បានចេញសេចក្ដីសម្រេច អនុញ្ញាតឱ្យក្រសួងការពារជាតិ ជ្រើសរើសពលទាហានថ្មីចំនួន ៣៥០នាក់ ដើម្បីបំពេញក្របខណ្ឌឱ្យកងអន្តរាគមន៍ BMP1 និងកម្លាំងជំនាញរថពាសដែក ចំណុះបញ្ជាការដ្ឋានអង្គរក្ស។ រាជរដ្ឋាភិបាលកម្ពុជា អនុញ្ញាតឲ្យក្រសួងការពារជាតិ ជ្រើសរើសពលទាហានថ្មីចំនួន ៣៥០ (បីរយហាសិប)នាក់ ដើម្បីបំពេញ ក្របខ័ណ្ឌឲ្យកងអន្តរាគមន៍ BMP1 និងកម្លាំងជំនាញរថពាសដែក ចំណុះបញ្ជាការដ្ឋានអង្គរក្ស។ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អគ្គមេបញ្ជាការនកង់យោធពលខេមរភូមិន្ទ រដ្ឋមន្ត្រី រដ្ឋលេខាធិការ គ្រប់ក្រសួងស្ថាប័នដែលពាក់ព័ន្ធ ត្រូវអនុវត្តសេចក្តីសម្រេចនេះចាប់ពីថ្ងៃចុះហត្ថលេខាត់ទៅ ៕

    February 10, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា នៅវេលាម៉ោង ០៨៖៣០នាទីព្រឹក ថ្ងៃសុក្រ ៥រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ មានករណីអគ្គិភ័យមួយកន្លែងកើតឡើងនៅចំណុច ផ្ទះលេខផ្លូវទន្លេមេគង្គ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ម្ចាស់ទីតាំងឈ្មោះ ធី ឌីណា ភេទ ស្រី អាយុ ៣៦ ឆាំ្ន ជនជាតិខ្មែរ

    February 10, 2023
  • ព័ត៌មានជាតិ

    ខេត្តព្រះសីហនុ៖ យោងតាមការចុះផ្សាយរបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា កម្លាំងការិយាល័យគ្រប់គ្រងអាវុធជាតិផ្ទុះ បានចុះត្រួតពិនិត្យតាមដងផ្លូវនៅចំនុចមុខកាស៊ីណូជីងប៉ី០២ ស្ថិតនៅភូមិ០៤ សង្កាត់០៤ ក្រុង/ខេត្តព្រះសីហនុ កាលពីថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង២៣និង១៥នាទីយប់ បានឃាត់ខ្លួនជនសង្ស័យ ២នាក់ និងរថយន្ត ០១គ្រឿង បន្ទាប់ពីត្រួតពិនិត្យរកឃើញគ្រឿងញៀនមួយចំនួន រួចក៏បានប្រគល់មកអោយការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន នៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ។ ជនសង្ស័យរួមមាន៖ ១/ ឈ្មោះ WU SHUN WEI ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិចិន ទីលំនៅបច្ចុប្បន្ន ភូមិ០៣

    February 10, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សោកនាដកម្មនៃការបាត់បង់ជីវិតប្រជាជនរាប់ពាន់នាក់ និងអ្នករងរបួសរាប់ម៉ឺននាក់ ព្រមទាំងការខូចខាតយ៉ាងដំណំ បង្កឡើងដោយគ្រោះរញ្ជួយដីកម្រិត ៧,៨ រុិចទ័រ ដែលបានកើតឡើងនៅខេត្តភាគអាគ្នេយ៍នៃសាធារណរដ្ឋតួកគី កាលពីថ្ងៃទី ០៦ ខែកុម្ភៈ ឆ្នាំ ២០២៣ បានធ្វើឱ្យពិភពលោកមានការតក់ស្លុតជាខ្លាំង។ ខណៈដែលបុរស ស្ត្រី និងកុមារ នៅប្រទេសតួកគី ជាច្រើនកំពុងស្ថិតនៅក្នុងភាពលំបាកខ្វះខាត កម្ពុជា ក៏ប្រកាសផ្តល់ជំនួយមនុស្សធម៌ ចំនួន១០០,០០០ដុល្លារអាមេរិក ដល់តួកគី។ ជាមួយគ្នានេះ សម្រាប់បងប្អូនកម្ពុជា ដែលចង់បរិច្ចាគសម្លៀកបំពាក់ សម្ភារនិងរបស់ប្រេីប្រាស់ កាលពីពេលថ្មីៗនេះស្ថានទូតតួកគីនៅភ្នំពេញ ក៏បានធ្វើការប្រកាសនៅលើទំព័រហ្វេសប៊ុកផេកយ៉ាងដូច្នេះថា៖ «ប្រជាពលរដ្ឋតួកគី និងមិត្តភ័ក្តិកម្ពុជា ក៏ដូចជាមិត្ដផ្សេងទៀតដែលមានបំណងចង់បរិច្ចាគកញ្ចប់ជំនួយដល់ជនរងគ្រោះដោយគ្រោះមហន្តរាយរញ្ជួយដីដ៏ខ្លាំងក្លានៅតួកគី អ្នកអាចនាំយកកញ្ចប់របស់ពួកអ្នកទៅកាន់ស្ថានទូត (អាសយដ្ឋាន៖ផ្ទះលេខ​

    February 10, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា ព្រឹទ្ធាចារ្យចំនួន ៩រូប ទទួលបានការប្រោសប្រទានគោរមងារ មត៌កមនុស្សរស់ ដោយព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។ ព្រះមហាក្សត្របានផ្តល់គោរមងារថ្នាក់ជាតិជូនព្រឹទ្ធាចារ្យ ៩រូបរួមមានដូចខាងក្រោម៖ ១- ព្រឹទ្ធាចារ្យសិល្បៈ គិន យិន ជា គរុនាដកា គិន យិន ២- ព្រឹទ្ធាចារ្យ ជា យុទ្ធា ជា ទេពហត្ថកោសល្យ ជា យុទ្ធា

    February 10, 2023
  • ព័ត៌មានជាតិ

    ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា ឯកឧត្តម Ueno Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា នៅរសៀលថ្ងៃព្រហស្បតិ៍ ៤រោច ខែមាឃ ​ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៣ បានធ្វើទស្សនកិច្ចនៅសារមន្ទីរសន្តិភាពសកម្មភាពកំចាត់មីន ក្នុងខេត្តសៀមរាប ដើម្បីឈ្វេងយល់ពីការងារបោសសម្អាតមីននៅកម្ពុជា និងពិនិត្យមើលគម្រោងសាងសង់អគារ សារមន្ទីរសន្តិភាពសកម្មភាពកំចាត់មីន ដែលជាជំនួយរបស់ប្រទេសជប៉ុន។​ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា បានថ្លែងប្រាប់អ្នកសារព័ត៌មានថា អគារនេះមានទំហំ៥០ម៉ែត្របួនជ្រុង ធ្វើឡើងមានរាងជាគ្រាប់មីន

    February 10, 2023