Khmernote Media
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតា​មគណនីហ្វេសប៊ុកផ្ទាល់របស់ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៣ ម្សិលមិញនេះ បានឱ្យដឹងថា លោកគ្រូអ្នកគ្រូដែលបានដាក់ពាក្យផ្ទេរឆ្លងខេត្ត ស្នើសុំឲ្យរដ្ឋមន្ត្រីក្រសួងព័ត៌មាន ជួយពន្លឿនការប្រកាសលទ្ធផលផ្ទេរនេះ ពីព្រោះពួកគាត់ រង់ចាំរយៈពេល ២ជិតខែហើយ។ នៅគណនីហ្វេសប៊ុករបស់ ឯកឧត្តម ខៀវ កាញារីទ្ធ បានបង្ហោះខ្លឹមសារយ៉ាងដូច្នេះថា៖ “ជូនឯកឧត្តមរដ្ឋមន្ត្រីក្រសួងអប់រំ សូមគោរពជម្រាបជូនលោកអ៊ំរដ្ឋមន្ត្រីក្រសួងព័ត៌មានជាទីគោរពដ៏ខ្ពង់ខ្ពស់ ខ្ញុំបាទតាងនាមឲ្យលោកគ្រូអ្នកគ្រូដែលបានដាក់ពាក្យផ្ទេរឆ្លងខេត្តតាមសហព័ទ្ធ សូមស្នើសុំឲ្យលោកអ៊ំរដ្ឋមន្ត្រីមេត្តាជួយឲ្យក្រសួងអប់រំ យុវជន និងកីឡា មេត្តាពន្លឿនការប្រកាសលទ្ធផលផ្ទេរនេះឲ្យបានលឿនផងចុះ ពីព្រោះពួកយើងខ្ញុំបានរង់ចាំលទ្ធផលផ្ទេរនេះតាំងពីចុងខែ១២មកម្លេះ ដែលមកទល់ពេលនេះបានឈានចូលក្នុងបវេសនកាលថ្មីក្នុងឆ្នាំសិក្សា២០២២-២០២៣ ជិត២ខែហើយ។” ពួកយើងខ្ញុំត្រូវប្រឈមការធ្វើដំណើរផ្លូវឆ្ងាយ ក្នុងគ្រួសារមានកូនតូច

    February 8, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងការបរទេស នៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា កម្ពុជា ប្រកាសផ្តល់ជំនួយមនុស្សធម៌ចំនួន ១០០,០០០ដុល្លារអាមេរិកដល់តួកគី បន្ទាប់ពីប្រទេសនេះរងនូវសោកនាដកម្មដោយគ្រោះរញ្ជួយដីដ៏កំណាច បណ្តាលឱ្យមានអ្នកបាត់បង់ជីវិតរាប់ពាន់នាក់ និងរបួសរាប់ម៉ឺននាក់។ ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងការបរទេស បានឱ្យដឹងថា កម្ពុជា មានក្តីរន្ធត់បន្ទាប់ពីបានទទួល ព័ត៌មានអំពីសោកនាដកម្មនៃការបាត់បង់ជីវិតប្រជាជនរាប់ពាន់នាក់ និងអ្នករងរបួសរាប់ម៉ឺននាក់ ព្រមទាំងការខូចខាតយ៉ាងដំណំ បង្កឡើងដោយគ្រោះរញ្ជួយដីកម្រិត ៧,៨ រ៉ិចទ័រ ដែលបានកើត ឡើងនៅខេត្តភាគអាគ្នេយ៍នៃសាធារណរដ្ឋតួកគី កាលពីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៣។ រាជរដ្ឋាភិបាលកម្ពុជា បានសម្តែងនូវសមានចិត្តយ៉ាងជ្រាលជ្រៅបំផុត និងបានចូលរួម រំលែកទុក្ខយ៉ាងស្មោះស្ម័គ្រជូនចំពោះរដ្ឋាភិបាល និងប្រជាជនតួកគី

    February 8, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅទីបំផុត លោកតាកុង ទ្រី នៅចោមចៅ ជន្មាយុ ៨២ឆ្នាំ ​បានសម្រេចបំណងប្រាថ្នារបស់ខ្លួនហើយ ក្នុងការនាំយកវត្ថុបុរាណជាប៉ាន់តែអាយុប្រមាណ ៣០០ឆ្នាំ ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា កាលពីព្រឹកថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។ សម្តេចតេជោ បានស្វាគមន៍យ៉ាងកក់ក្តៅបំផុត ចំពោះលោកតា ទ្រី និងក្រុមគ្រួសារ ដែលបានយកវត្ថុបុរាណដ៏មានតម្លៃជូនសម្តេចទុកជាអនុស្សាវរីយ៍។ ក្នុងឱកាសនោះ លោកតាកុង ទ្រី អាយុ ៨២ឆ្នាំ រស់នៅសង្កាត់ចោមចៅ រាជធានីភ្នំពេញ បានបង្ហាញក្តីរំភើបរីករាយជាខ្លាំង បានជួបសម្តេចតេជោនាយករដ្ឋមន្ត្រី។ លោកតា បានបញ្ជាក់ថា

    February 8, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមានប្រសាសន៍ ស្នើឱ្យជប៉ុនជួយគាំទ្រដំណើរការស៊ីហ្គេមរបស់កម្ពុជា តាមរយៈលើកទឹកចិត្តឱ្យមានអ្នកមកទស្សនា និងរៀបចំឱ្យមានហោះហើរត្រង់មកកាន់កម្ពុជា។ ឯកឧត្ដម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្ដេចតេជោបានឱ្យដឹងដូច្នេះ បន្ទាប់ពី សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតវិសមញ្ញ និងពេញសមត្ថភាពថ្មី របស់ប្រទេសជប៉ុនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម នាព្រឹកថ្ងៃទី ០៨

    February 8, 2023
  • កីឡា

    រាជធានីភ្នំពេញ៖ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ ឧកញ៉ា ស្រី ចាន់ថន ដែលជាអនុប្រធាន កិត្តិយសរបស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣ បានបង្ហោះពីសេចក្តីប្រកាសបដិសេធរបស់ខាងសហព័ន្ធរបស់ ឯកឧត្តម តែម ម៉ឺន។ នៅក្នុងការបង្ហោះនោះ ឯកឧត្តម តែម៉ឺន បានមានប្រសាសន៍ថា៖ សូមបងប្អូនថៃដែលបានឆាតមកក្នុងផេករបស់ខ្ញំុបាទ គឺសហព័ន្ធខ្មែរយើងមិនបានទៅពាក់ព័ន្ធលុយរបស់ ប៊ូ ខាវទេ សូមអានអ្វីដែលជាការបង្ហាញនឹងបកស្រាយការពិតខាងក្រោមនេះ៖ – ចំពោះការប្រកួត World Fight tourment ឆ្នាំ២០២២ ក្រុមហ៊ុន World Fight បានស្នើរមកសហព័ន្ធកីឡាប្រដាល់គុនខ្មែរដើម្បីចូលរួមសហការដោយក្នុងនោះបានរៀបចំការប្រជុំបែងចែកការងារគឺសហព័នធ័កីឡាប្រដាល់គុនខ្មែរទទួលខុសត្រូវលើការងារបច្ចេកទេសដោយក្នុងនោះគឺ៖ ⁃

    February 8, 2023
  • ព័ត៌មានជាតិ

    ភ្នំពេញ ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣–យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា អ្នកទេសចរចិនអាចប្រើប្រា​ស់លុ​យ​យ៉​ន់​គ្រ​ប់​សេ​វា​ក​​ម្មទេសចរណ៍ទាំងអស់អំឡុងពេលធ្វើទស្សនកិច្ចនៅកម្ពុជា។ នេះជាការគូសបញ្ជាក់ របស់ ឯ​ក​ឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ប្រា​ប់​អ្ន​ក​សារព័ត៌នៅអាកា​សយា​នដ្ឋា​នអ​ន្ត​រ​ជា​តិ​​ភ្នំពេញ ក្នុងពេលទទួលស្វាគមន៍ជើងហោះហើរ ដឹកអ្នកទេសចរចិន មកកម្ពុជា នៅ​ព្រឹ​ក​ថ្ងៃ​​​ទី​០៧ខែកុម្ភៈ ឆ្នាំ២០២៣។ ក្រ​​សួ​ងទេ​​សចរណ៍បាន​ត្រៀម និងរៀបចំជាស្រេចក្នុងការទទួលភ្ញៀវទេសចរចិន តា​ម​រ​យៈ​កា​រ​ច​ង​ក្រង​សៀ​វ​ភៅ​ស “China Ready” សម្រាប់ស្វាគមន៍អ្នកទេសចរចិន ដោ​យបា​នប​ណ្តុះប​ណ្ដាល​​គ្រ​ប់​សេ​វា​កម្ម ដើ​ម្បី​ស​ម្រួលដ​ល់អ្ន​កទេសចរចិនឱ្យទទួលបានអារម្មណ៍រីករា​យក្នុងការ​ដើ​រ​ក​ម្សា​ន្តក្នុងប្រទេសកម្ពុជា ​ជាពិសេសការប្រើប្រាស់លុយចិននៅកម្ពុជា។ ឯកឧត្តម ថោង ខុន ​បានថ្លែងថា «ពិសេសទៅទៀតគឺរាជរដ្ឋាភិ​បាល​បាន​អនុ​ញ្ញាត​ឱ្យមា​ន​កា​រ​ទូ​​ទាត់ជាលុយយ៉ន់គ្រប់សណ្ឋាគារ គ្រប់ភោជនីយដ្ឋានទាំងអស់

    February 8, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាអនុញ្ញាតឱ្យមានការទូទាត់ជាប្រាក់យ៉ន់នៅគ្រប់សេវាកម្មទេសចរណ៍ទាំងអស់ ដើម្បីជាការទាក់ទាញទេសចរចិនកាន់តែច្រើន។ មានប្រសាសន៍ប្រាប់ក្រុមអ្នកសារព័ត៌មាន នៅចំណតអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ក្នុងពេលទទួលស្វាគមន៍ជើងហោះហើរ ដឹកអ្នកទេសចរចិន មកកម្ពុជា កាលពីព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានមានប្រសាសន៍ថា កម្ពុជាបានត្រៀមខ្លួនរួចរាល់ហើយ និងដាក់ចេញវិធានការយ៉ាងច្រើន ដើម្បីទទួលស្វាគមន៍ភ្ញៀវទេសចរចិន នៅឆ្នាំ២០២៣នេះ ពោលគឺបន្ទាប់ពីរដ្ឋាភិបាលចិនបានអនុញ្ញាតឱ្យប្រជាជនរបស់ខ្លួន ចេញទៅដើរកម្សាន្ត នៅក្រៅប្រទេសឡើងវិញ នៅក្នុងនោះ ឯកឧត្តមថា វិធានការពិសេសមួយ គឺ

    February 7, 2023
  • សង្គម

    យោងតាមគណនីហ្វេសប៊ុកមួយឈ្មោះ NaNy Ya នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣ បានបង្ហោះរូបភាពជាច្រើនសន្លឹក ពីក្មេងប្រុសដ៏កំសត់មួយរូប ដែលមានជីវភាពខ្វះខាត គ្មានសម្លៀកបំពាក់គ្រប់គ្រាន់ សូម្បីតែស្បែកជើងមួយគូក៏គ្មានពាក់ផង ដែលរូបភាពទាំងនេះ ធ្វើឱ្យមហាជននៅក្នុងបណ្ដាញសង្គម ជាពិសេសអ្នកលេងហ្វេសប៊ុកជាច្រើនពាន់នាក់បានចែករំលែកផងដែរ។ យោងតាមគណនីហ្វេសប៊ុកខាងលើ បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ “ក្មេងមួយចំនួនគាត់មានសំណាងបានញ៉ាំឆ្ងាញ់ ខោអាវស្លៀកពាក់សម្បូរហូរហៀរ រស់នៅក្នុងជីវភាពយ៉ាងល្អប្រសើរ តែក្មេងខ្លះ គាត់ស្ថិតក្នុងគ្រួសារដែលមានភាពតោកយ៉ាកជាដើម ។ ខ្ញុំសួរគាត់។” ខ្ញុំ៖ តើកូនមានអាវរៀនចំនួនប៉ុន្មាន? សុតែក៖ មាន១ (ឆ្លើយដោយខ្មាសអៀន ព្រោះ១ហ្នឹងជាអាវពាក់នៅលើខ្លួន) ខ្ញុំ៖ តើកូនមានខោទាំងអស់ប៉ុន្មាន? សុតែក៖ មាន៤ (គ្មានខោរៀនទេ

    February 7, 2023
  • ព័ត៌មានជាតិ

    ខេត្តព្រះសីហនុ៖ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ លោក Huy Bunleng នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា ករណីជីដូនវ័យជាង៩០ឆ្នាំមួយរូប ដើរមិនរួចជិះតែលើរទេះរុញ ដែលអះអាងថាកូនចៅបោះបង់ចោល បច្ចុប្បន្នត្រូវបានសាខាកាកបាទក្រហមខេត្តព្រះសីហនុ រៀបចំដោះស្រាយដោយយកជីដូនរូបនេះទៅស្នាក់នៅបណ្តោះអាសន្នក្នុងមណ្ឌលថែទាំកុមារកំព្រា ដោយខាងសាខាកាកបាទក្រហមខេត្ត រ៉ាប់រងរកអ្នកមើលថែ រួមទាំងជូនប្រាក់ ជាមួយគ្រឿងឧបភោគ បរិភោគបន្ទាប់ពីអាជ្ញាធរព្យាយាមទូរស័ព្ទតាមលេខដែលមានជាប់នឹងខ្លួនលោកយាយ ស្វះស្វែងរកសាច់ញាតិមិនទទួលជោគជ័យ និងមិនឃើញមានសាច់ញាតិកូនចៅមួយណាមកទទួលយកវិញ។ នេះបើតាមការបញ្ជាក់ពីលោកចៅសង្កាត់លេខ១ ក្រុងព្រះសីហនុ ក្រោយជំនួបរកដំណោះស្រាយ ក្រោមវត្តមានលោកស្រី ប្រាក់ ចន្ទ័សុខា ក្នុងនាមសាខាកាកបាទក្រហមខេត្តព្រះសីហនុ ព្រមទាំងវត្តមានថ្នាក់ដឹកនាំមន្ទីរកិច្ចការនារីខេត្តនិងមន្ទីរអង្គភាពពាក់ពន្ធ័នៅសាលាសង្កាត់លេខ១ក្រុងព្រះសីហនុ នាព្រឹកថ្ងៃ៧កុម្ភៈ២០២៣នេះ។ សូមបញ្ជាក់ថា ក្រោយមានសេចក្តីរាយការណ៍ពីពលរដ្ឋថា ឃើញជីដូនមួយរូបវ័យជាង ៩០ឆ្នាំ

    February 7, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា យោងតាមសេចក្តីជូនដំណឹងរបស់ស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំព្រះរាជាណាចក្រថៃឡង់ដ៍ សាកលវិទ្យាល័យ CMKL នៅទីក្រុងបាងកក កំពុងធ្វើការជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រផ្នែកវិស្វករជំនាញបញ្ញាសិប្បនិម្មិត (Artificial Intelligence) និងវិស្វករកុំព្យូទ័រ (Computer Engineering) ព្រមទាំងថ្នាក់បណ្ឌិតជំនាញវិស្វករកុំព្យូទ័រអេឡិចត្រូនិក (Electrical Computer Engineering) សម្រាប់ឆ្នាំសិក្សា ២០២៣។ បេក្ខជនដែលមានចំណាប់អារម្មណ៍ចង់បន្តការសិក្សា សូមដាក់ពាក្យ និងឯកសារពាក់ព័ន្ធមុនថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៣ តាមរយៈគេហទំព័រ www.cmkl.ac.th។ សម្រាប់ព័ត៌មានលម្អិតពាក់ព័ន្ធនឹងអាហារូបករណ៍ខាងលើ សូមទាក់ទងទូរស័ព្ទលេខ

    February 7, 2023