- Khmernote Media
- ព័ត៌មានជាតិ
រាជធានីភ្នំពេញ យោងតាមការចុះផ្សាយរបស់ កងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា កាលពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង០១និង០០នាទី ទៀបភ្លឺ មានក្រុមជនសង្ស័យមានគ្នាចំនួន០៤នាក់ បានធ្វើសកម្មភាពចូលលួចសម្ភារអេឡិចត្រូនិច ក្នុងនោះមាន៖ កុំព្យូទ័រយួរដៃចំនួន ០៩គ្រឿង និងកាសស្តាប់សម្លេងកុំព្យូទ័រ ចំនួន១៧គ្រឿង របស់ ក្រុមហ៊ុន អិលជី ដែលមានទីតាំង ផ្ទះលេខ១៣៥ ផ្លូវ៩៣ ភូមិ១ សង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ រួចគេចខ្លួនបាត់ ដោយសុវត្ថិភាព។ បន្ទាប់មកខាងតំណាងក្រុមហ៊ុន អិលជី បានមកដាក់ពាក្យបណ្ដឹង
February 9, 2023 - ព័ត៌មានជាតិ
ខេត្ដសៀមរាប៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបានជំរុញលើកទឹកចិត្តដល់អ្នកមានធនធានដើមទុនបង្កើតរោងចក្រកែច្នៃកាកសំណល់នៅក្នុងប្រទេសកម្ពុជានិងចង់ឃើញប្រជាពលរដ្ឋចេះកែច្នៃកាកសំណល់ប្រើរួចយកមកប្រើប្រាស់ឡើងវិញ។ ថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងវេទិកាថ្នាក់តំបន់អាស៊ី និងប៉ាស៊ីហ្វិក ស្តីពី3R និងសេដ្ឋកិច្ចវិលជុំ នាព្រឹកថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៣ នៅខេត្ដសៀមរាប ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថានបានថ្លែងថា ការចូលរួមធ្វើការកែច្នៃកាកសំណល់ទាំង នេះក៏មាន ការចូលរួមពីក្រុមហ៊ុនអាជីវកម្ម អង្គការក្រៅរដ្ឋាភិបាលមួយ ចំនួនដែលធ្វើការពាក់ព័ន្ធនឹងបរិស្ថាន ក្នុងនោះ ក៏មានក្រុមហ៊ុនដែលទទួលបាន សិទ្ធិពីក្រសួងបរិស្ថានពាក់ព័ន្ធនឹងការប្រមូលកាកសំណល់គ្រឿងអេឡិចត្រូនិក ដូចជាកុំព្យូទ័រ ទូរស័ព្ទចាស់ៗ ថ្មពិល និងក្រុមហ៊ុន ដែលបានកែច្នៃធ្វើឥដ្ឋដែល
February 9, 2023 - ព័ត៌មានជាតិ
ខេត្តព្រះសីហនុ៖ ក្រោយទទួលរង់ការរិះគន់យ៉ាងចាស់ដៃពីមហាជន ក្នុងបណ្ដាញសង្គមហ្វេសប៊ុក រឿងសង់របងថ្មនៅតាមឆ្នេរអូឈើទាល ក្នុងក្រុងព្រះសីហនុនោះ ពេលនេះត្រូវបានម្ចាស់ទីតាំងវាយកម្ចេចចោលវិញហើយ បន្ទាប់ពីមានការណែនាំពីអាជ្ញាធរខេត្ត។ ការវាយកម្ចេចចោលរបងថ្មនេះ ធ្វើឡើងនៅយប់ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៣។ យោងតាមអ្នកនាំពាក្យរដ្ឋបាលខេត្ដព្រះសីហនុលោក ឃាង ភារម្យ នៅព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣ថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានណែនាំឲ្យរដ្ឋបាលខេត្ត ធ្វើការសម្របសម្រួលជាមួយម្ចាស់ទីតាំង។ ក្រោយមានការសម្របសម្រួលពីអាជ្ញាធរខេត្តរួចមក ម្ចាស់ទីតាំងបានសម្រេចវាយរបងចេញនៅផ្នែកខាងក្រោយ គឺនៅតាមឆ្នេរសមុទ្រ។ លោក ឃាង ភារម្យ បន្ដទៀតថា «ក្រោយពីការសម្របសម្រួលគ្នាពីអាជ្ញាធរខេត្ដរួចហើយ ម្ចាស់របងក៏បានវាយរបងចេញនៅខាងឆ្នេរសមុទ្រនេះ កាលពីយប់ថ្ងៃទី០៨ ខែកុម្ភៈ
February 9, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា ប្រភេទកីឡាប្រដាល់ «គុនខ្មែរ» «Kun Khmer» ដែលជាយុទ្ធគុនប្រពៃណីជាតិខ្មែរត្រូវបានដាក់បញ្ជូលជាប្រភេទកីឡាថ្មីមួយជាប្រវត្តិសាស្ត្រដំបូង នៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលជាប្រវត្តិសាស្ត្រដំបូងរបស់ព្រះរាជាណាចក្រកម្ពុជា ក្រោយរង់ចាំអស់រយៈពេល ៦៤ឆ្នាំ។ គុនខ្មែរ ស្ថិតនៅក្នុងចង្កោមប្រភេទកីឡាយុទ្ធគុនចម្រុះ រួមមាន៖ គុនល្បុក្កតោ, Arnis (គុនដំបងរបស់ហ្វីលីពីន), ជឺជីតស៊ូ, ឃីកបុកស៊ីង, វ៉ូវីណាម ខណៈគុនខ្មែរត្រូវបានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) ដាក់ជាគោលការណ៍នូវសន្ទស្សន៍មេដាយមាសចំនួន៣គ្រឿង។ កាលពីពេលថ្មីៗនេះ គុនខ្មែរត្រូវបានកំណត់នូវវិញ្ញាសាចំនួន១៩
February 9, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៣ បានចេញសេចក្តីបកស្រាយបំភ្លឺព័ត៌មានរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទាក់ទងទៅនឹងការចុះផ្សាយរបស់គណនីហ្វេសប៊ុកមួយ ដែលបានលើកឡើងថា ឡានដែលពាក់ផ្លាក Heng Huy មិនមានសមត្ថកិច្ចចរាចរណ៍ណាហ៊ានឃាត់ ហើយថែមទាំងគោរព។ ក្នុងនោះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឆ្លើយយ៉ាងដូច្នេះថា ជាក់ស្តែងក្នុងនាមមន្ត្រីអនុវត្តច្បាប់ គឺតែងតែអនុវត្តស្មើគ្នាចំពោះមុខច្បាប់ បេីខុសត្រូវតែអនុវត្តតាមច្បាប់ ប៉ុន្តែតាមការសួរនាំទៅម្ចាស់រថយន្ត គឺគាត់ទើបទិញរថយន្តនេះកាលពីថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៣ ហើយនៅព្រឹកថ្ងៃទី០៩នេះ គាត់បានយករថយន្តរបស់គាត់ទៅធ្វើផ្លាកលេខនៅកន្លែងធ្វើផ្លាកលេខរួចរាល់ហើយ ៕ ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
February 9, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៣ បានចេញសេចក្ដីណែនាំ ស្តីពី វិធានការទប់ស្កាត់សកម្មភាពមិនប្រក្រតីក្នុងទិវានៃក្តីស្រឡាញ់នៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន។ ក្រសួងអប់រំ បានសង្កេតឃើញថា សិស្សានុសិស្សមួយចំនួនតូចយល់ច្រឡំថា ថ្ងៃ១៤ កុម្ភៈ ជាថ្ងៃបុណ្យសង្សារ ឬជាថ្ងៃណាត់ជួបគ្នារវាងគូស្នេហ៍។ ទិវានេះពុំមែនជាប្រពៃណីរបស់ជនជាតិខ្មែរយើងទេ។ យុវជនមួយចំនួនតូចភ្លើតភ្លើន ភ្លេចការសិក្សា បាត់បង់សេចក្តីថ្លៃថ្នូរបុគ្គល និងក្រុមគ្រួសារ ប្រាសចាកវប្បធម៌ និងប្រពៃណីជាតិរបស់ខ្មែរ។ ដើម្បីបន្តពង្រឹងការអនុវត្តបទបញ្ជាផ្ទៃក្នុងសម្រាប់គ្រប់គ្រឹះស្ថានសិក្សា ក្រសួងអប់រំ យុវជន និងកីឡា សូមធ្វើការណែនាំ ដល់គ្រឹះស្ថានសិក្សាសាធាណៈ និងឯកជន ក្នុងឆ្នាំ២០២៣
February 9, 2023 - ព័ត៌មានជាតិ
យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឱ្យដឹងថា នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៩ ខែកុម្ភៈ ឆ្នាំ២០២៣នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញបំពេញទស្សនកិច្ចជាផ្លូវការនៅសាធារណៈរដ្ឋប្រជាមានិតចិន ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ តបតាមការអញ្ជើញរបស់រដ្ឋាភិបាលប្រទេសចិន។ ក្នុងដំណើរទស្សនកិច្ចនៅប្រទេសចិននាពេលនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងជួបសម្តែងការគួរសមដាច់ដោយឡែកជាមួយ ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីចិន និងឯកឧត្តម លី ជាន ស៊ូ ប្រធានសភាតំណាងប្រជាជនចិន។ សម្តេចតេជោ ក៏នឹងមានជំនួបទ្វេភាគីជាមួយ
February 9, 2023 - អន្តរជាតិ
មហាជននៅលើបណ្ដាញអ៊ីនធឺណិត កំពុងកោតសរសើរ និងមានការរំជួលចិត្តយ៉ាងខ្លាំង ចំពោះទឹកចិត្តជាបងស្រី របស់ក្មេងស្រីអាយុ ៧ឆ្នាំម្នាក់ ដែលបានយកដៃបាំងក្បាលប្អូនតូចរបស់នាង អស់រយៈពេល ១៧ម៉ោង នៅពីក្រោមផ្ទាំងបេតុងដែលបាក់បែក បន្ទាប់ពីប្រទេសរបស់នាងតូចបានជួបនឹងគ្រោះរញ្ជួយដីដ៏អាក្រក់បំផុត។ រូបភាព និងវីដេអូរបស់ក្មេងស្រី ត្រូវបានចែកចាយពេញបណ្ដាញសង្គម ហើយរូបថតដែលក្មេងស្រីបាំងក្បាលឱ្យប្អូនប្រុស ក៏ត្រូវបានតំណាងអង្គការសហប្រជាជាតិបង្ហោះនៅលើបណ្ដាញ Twitter ផងដែរ។ រំលឹកដែរថា គ្រោះរញ្ជួយដីកម្រិត ៧.៨ រ៉ិចទ័រ បានវាយប្រហារប្រទេសទួរគី និងស៊ីរី កាលពីថ្ងៃចន្ទ ហើយគិតមកទល់ពេលនេះ មនុស្សមិនក្រោម ៧,៧០០ នាក់ នោះទេដែលបានស្លាប់ ហើយចំនួននឹងកើនឡើងបន្ថែមទៀត។ លោក Mohamad Safa
February 9, 2023 - ព័ត៌មានជាតិ
រាជធានីភំ្នពេញ៖ អគ្គិសនីកម្ពុជា នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ បានចេញសេចក្ដីជូនដំណឹងស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរតម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៣ ដល់ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣ នៅតំបន់មួយចំនួន។ បើទោះជាមានការខិតខំថែរក្សាមិនឲ្យមានការប៉ះពាល់ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនីនៅតំបន់ខាងលើអាចនឹងមានការរអាក់រអួលខ្លះៗជៀសមិនផុតដែលខាងអគ្គិសនីកម្ពុជាស្នើសុំអភ័យទោសទុកជាមុន។ ការផ្អាកនឹងធ្វើទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម៖ ប្រភព៖ អគ្គិសនីកម្ពុជា – EDC
February 8, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៣ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការផ្លាស់ប្តូរទីកន្លែងបម្រើការងាររបស់បុគ្គលិកអប់រំ ឆ្លងរាជធានី ខេត្ត តាមសហព័ទ្ធជាមន្ត្រីរាជការ។ ក្រសួងអប់រំ សូមជម្រាបជូន បុគ្គលិកអប់រំដែលបានដាក់ពាក្យស្នើសុំផ្លាស់ប្ដូរទីកន្លែង បម្រើការងារឆ្លងរាជធានី ខេត្ត មេត្តាជ្រាបថា៖ ក្រសួងបានប្រជុំផ្ទៃក្នុងកាលពីថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣ និង បានសម្រេចជាគោលការណ៍ពាក់ព័ន្ធសំណើផ្លាស់ប្តូរទីកន្លែងបម្រើការងាររបស់បុគ្គលិកអប់រំឆ្លងរាជធានី ខេត្ត តាមសហព័ទ្ធជាមន្ត្រីរាជការ ដូចខាងក្រោម៖ ១. ឯកភាពជាគោលការណ៍ឱ្យមានការផ្លាស់ប្ដូរទីកន្លែងបម្រើការងាររបស់បុគ្គលិកអប់រំឆ្លងរាជធានី ខេត្ត តាមសហព័ទ្ធ (ប្តីឬប្រពន្ធ) ជាមន្ត្រីរាជការ ក្នុងឆ្នាំ
February 8, 2023









