Khmernote Media
  • ព័ត៌មានជាតិ

    យោងតាមគណនីហ្វេសប៊ុករបស់ ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត កាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា មហាព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ខួបលើកទី១០ គ្រោងបំបែកឯតទគ្គកម្មពិភពលោក ២បន្ថែមទៀតក្នុងឆ្នាំ២០២៣នេះ។ នៅក្នុងគណនីហ្វេសប៊ុកខាងលើបានឱ្យដឹងថា៖ “អង្គរសង្ក្រាន្ត គ្រោងបំបែកឯតទគ្គកម្មពិភពលោក ២បន្ថែមទៀតក្នុងឆ្នាំ២០២៣។ ដោយកាលពីក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០១៥ យើងបានបំបែកឯតទគ្គកម្មដោយអន្សមយក្ស ដែលមានទម្ងន់ជាង៤តោន។ -ឆ្នាំ ២០១៥ ដដែល យើងមានការរាំចង្វាក់ម៉ាឌីហ្សុនដែលមានអ្នកចូលរួមចំនួន២០១៥នាក់ ដែលជាការបំបែកកំណត់ត្រាពិភពលោក វាយតម្លៃដោយស្ថាប័ន Guinness ។ ជាមួយគ្នានេះ យើងក៏បានបំបែកឯតទគ្គកម្មថ្នាក់ជាតិតាមរយៈសមិទ្ធផលជាច្រើនដូចជា អុកយក្ស បំពង់ទឹកត្នោតយក្ស មួកស្លឹកត្នោតយក្ស ទាញព្រ័ត្រយក្ស សំបុកមាន់យក្ស កន្ត្រងប្រហុកយក្ស និងចាប៉ីដងវែងយក្សជាដើម។

    February 11, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឱ្យដឹងថា​ នៅវេលាថ្ងៃត្រង់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញធ្វើដំណើរត្រឡប់មកដល់ព្រះរាជាណាចក្រកម្ពុជាវិញហើយ ដោយសុវត្ថិភាព បន្ទាប់ពីបានអញ្ជើញបំពេញទស្សនកិច្ចផ្លូវការរយៈពេល២ថ្ងៃប្រកបដោយភាពជោគជ័យផ្លែផ្កាយ៉ាងត្រចះត្រចង់ នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន។ វត្តមាននៃការអញ្ជើញមកដល់ របស់សម្ដេចតេជោនាយករដ្ឋមន្ត្រីមានវត្តមានមន្ត្រីរាជរដ្ឋាភិបាលថ្នាក់ដឹកនាំសំខាន់ៗបានអញ្ជើញទទួលដំណើរនិវត្តន៍របស់សម្ដេចតេជោ និងគណៈប្រតិភូ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ តាមរយៈដំណើរទស្សនកិច្ចរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ទៅកាន់ប្រទេសចិននាពេលនេះ បានផ្តល់កាលានុវត្តភាពដល់រដ្ឋាភិបាលទាំងពីរ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងឈានទៅកិច្ចសហប្រតិបត្តិការសហគមន៍រួម ជោគវាសនាតែមួយ ដើម្បីផលប្រយោជន៍ទៅវិញទៅមក សម្រាប់ប្រជាជន និងប្រជាជាតិទាំងពីរ៕

    February 11, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមលិខិតរបស់ ក្រសួងពាណិជ្ជកម្ម ចុះផ្សាយថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ ស្តីអំពីតម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជាសម្រាប់អនុវត្តទៅតាមតម្លៃមធ្យមប្រេងឥន្ធនៈលើទីផ្សារអន្តរជាតិ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ បានឲ្យដឹងថា តម្លៃប្រេងសាំងធម្មតាមានតម្លៃ ៤,៤០០រៀលក្នុងមួយលីត្រ ចំណែកឯប្រេងសាំងម៉ាស៊ូតមានតម្លៃ ៤,៣៥០រៀលក្នុងមួយលីត្រប៉ុណ្ណោះ។ ហើយតម្លៃនេះបើធៀបនឹងតម្លៃ ដែលក្រសួងបានកំណត់កាលពី១០ថ្ងៃមុន មានការចុះបន្តិចបន្តួច ដោយកាលពី១០ថ្ងៃមុន សម្រាប់ប្រេងសាំងធម្មតាគឺមានតម្លៃ ៤,៥០០មានន័យថាចុះ ១០០រៀល និងតម្លៃប្រេងសាំងម៉ាស៊ូតមានតម្លៃ ៤,៦៥០រៀលក្នុងមួយលីត្រ មានន័យថាចុះ ៣០០រៀលក្នុងមួយលីត្រ ៕ ប្រភព៖ ក្រសួងពាណិជ្ជកម្ម Ministry of Commerce

    February 11, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ធនាគារជាតិ នៃកម្ពុជា នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ បានចេញសេចក្ដីជូនដំណឹង ស្ដីពី ការហាមឃាត់ទទួលយកអត្តសញ្ញាណបណ្ណ ឬសៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ សម្រាប់ការធានាលើការផ្ដល់ឥណទាន។ ធនាគារជាតិនៃកម្ពុជា សូមជម្រាប លោក លោកស្រី អគ្គនាយក អគ្គនាយិកា គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ និងគ្រឹះស្ថានឥណទានជនបទទាំងអស់ជ្រាបថា អត្តសញ្ញាណបណ្ណ ឬសៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ ជាប្រភេទលិខិតយថាភូតដែលចេញ ដោយអាជ្ញាធរមានសមត្ថកិច្ចសម្រាប់បញ្ជាក់អត្តសញ្ញាណបុគ្គល និងសម្រង់ស្ថិតិប្រជាពលរដ្ឋ តែប៉ុណ្ណោះ។ លិខិតយថាភូតមិនមែនជាទ្រព្យសម្រាប់ការដាក់បញ្ចាំ ឬជាទ្រព្យធានាក្នុងប្រតិបត្តិការ ផ្តល់ឥណទានឡើយ ពីព្រោះថា លិខិតទាំងនោះមិនមានតម្លៃសេដ្ឋកិច្ចសម្រាប់សកម្មភាពពាណិជ្ជកម្ម។ នេះជាការក្រើនរំលឹកដល់គ្រប់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ

    February 11, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឱ្យដឹងថា កាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣ កម្លាំងជំនាញនៃការិយាល័យប្រឆាំងបទល្មើសទូរគមនាគមន៍នៃនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងដឹកនាំដោយអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួន ជនសង្ស័យ ពីររូប៖ ទី១.បុរសជនជាតិនីហ្សេរីយ៉ាម្នាក់ អាយុ៤១ឆ្នាំ។ និងទី២.នារីជនជាតិខ្មែរម្នាក់ អាយុ៣៩ឆ្នាំ ពាក់ព័ន្ធករណីឆបោកតាមបណ្ដាញទំនាក់ទំនងសង្គម លើជនរងគ្រោះម្នាក់អស់ទឹកប្រាក់ប្រមាណជាង ១០ម៉ឺនដុល្លារសហរដ្ឋអាមេរិក។ ជនសង្ស័យជានារីខ្មែរ មានមុខរបរជាអ្នកលក់ដូរនៅផ្សារ ជាអ្នកដើរបញ្ចុះបញ្ចូល អ្នកជិតខាងនិងអ្នកភូមិ ដើម្បីឱ្យទៅបង្កើតគណនីធនាគារផ្សេងៗហើយលក់គណនីធនាគារនោះមកឱ្យខ្លួនហើយខ្លួនបានលក់បន្តទៅឱ្យជនសង្ស័យដែលជាបុរស សញ្ជាតិនីហ្សេរីយ៉ាខាងលើ។ ជនសង្ស័យ ដែលជាបុរសសញ្ជាតិនីហ្សេរីយ៉ា បានទិញគណនីធនាគារជាច្រើនយកមកគ្រប់គ្រង ដើម្បីជាមធ្យោបាយក្នុងការឆបោកជនរងគ្រោះឱ្យផ្ញើប្រាក់មកគណនីទាំងនោះ ហើយខ្លួនដកប្រាក់ទាំងនោះតាមបញ្ជរទូរ ATM ដើម្បីលាក់អត្តសញ្ញាណរបស់ខ្លួន។ បន្ទាប់ពីឃាត់ខ្លួនបាន

    February 11, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣ស្អែកនេះ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គទាំងទ្វេ នឹងស្តេចយាងទៅពិនិត្យព្រះរាជសុខភាពនៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន។ ក្នុងព្រះរាជសារ ព្រះករុណាព្រះបាទសម្តេចព្របរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គ​​មាន​ព្រះរាជបន្ទូល​ថា៖ “ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំ និង សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអនុញ្ញាត និងអនុញ្ញាតពីសម្តេចព្រះមហាសង្ឃរាជ ទាំងពីរគណៈ និងព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ សម្តេច

    February 11, 2023
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា ឯកឧត្តម អាន សុខខឿន អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានគូសបញ្ជាក់ថា គិតត្រឹមថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ ម្សិលមិញនេះ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋតួកគី បានរាយការណ៍ថា ពុំមានពលរដ្ឋខ្មែរណាម្នាក់បានស្លាប់ ឬរងគ្រោះ ក្នុងគ្រោះរញ្ជួយដី នៅប្រទេសតួកគី នោះទេ។ ឯកឧត្តមបានបន្ថែមថា តាមការស្រាវជ្រាវ និងសម្របសម្រួលរបស់ស្ថានទូត មាននិស្សិតខ្មែរចំនួន០២រូបដែលសិក្សានៅក្នុងខេត្ត Adana នៃតំបន់មានគ្រោះរញ្ជួយដី ប៉ុន្តែពួកគាត់មានសុវត្ថិភាពធម្មតា និងត្រូវបានជម្លៀសមកកាន់ទីតាំងមានសុវត្ថិភាពរួចរាល់ហើយ ដោយនិស្សិតទាំងពីរក៏បានមកដល់ស្ថានទូតកម្ពុជារួចហើយ និងបានទទួលការជួយឧបត្ថម្ភចាំបាច់នានា

    February 11, 2023
  • សង្គម

    រាជធានីភ្នំពេញ៖ យោងតាមគណនីហ្វេសប៊ុកផ្ទាល់ពីឧកញ៉ា ស្រី ចាន់ថន ដែលជាអនុប្រធាន កិត្តិយសរបស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ កាលពីថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៣ បានប្រគល់ថវិកាចំនួន ២៥០០ដុល្លារ ជូនដល់កីឡាប្រដាល់គុនខ្មែរលោក ព្រំ សំណាង ជាការលើកទឹកចិត្ត ក្រោយបានផ្ដួលកីឡាករជនជាតិអង់គ្លេស Thomas Capenter ឲ្យសន្លប់ទឹកទី១ លើប្រភេទទម្ងន់ ៧៨គីឡូក្រាម កាលពីរាត្រីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៣ នៅសង្វៀនថៃហ្វៃ នាទីក្រុងបាងកក ប្រទេសថៃ។ នៅក្នុងគណនីហ្វេសប៊ុករបស់ ឧកញ៉ា ស្រី ចាន់ថន បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ “ថ្ងៃនេះផងដែរខ្ញុំបាទបានប្រគល់ថវិកា ចំនួន២៥០០ដុល្លារ

    February 11, 2023
  • សង្គម

    ខេត្តព្រះសីហនុ៖ ករណីជីដូនវ័យជាង៩០ឆ្នាំមួយរូប ដើរមិនរួចជិះតែលើរទេះរុញ ដែលអះអាងថាកូនចៅបោះបង់ចោល ហើយត្រូវបានសាខាកាកបាទក្រហមខេត្តព្រះសីហនុ រៀបចំដោះស្រាយដោយយកជីដូនរូបនេះទៅស្នាក់នៅបណ្តោះអាសន្នក្នុងមណ្ឌលថែទាំកុមារកំព្រា ពេលនេះលោកយាយ ត្រូវបានចៅមកទទួលយកទៅដល់ផ្ទះវិញហើយ នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣។ យោងតាមការចុះផ្សាយពីគណនីហ្វេសប៊ុកមួយឈ្មោះថា លោកស្រី សុខ ស៊ីថា ស្មៀនសង្កាត់លេខ១ បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ “ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ សូមចូលរួម ត្រេកអរផង លោកយាយ ជីដូនអាយុ ៩៣ឆ្នាំ ត្រូវបានចៅ មកទទួលយកទៅដល់ ផ្ទះ វិញហើយ !!” ប្រភព៖ លោកស្រី សុខ ស៊ីថា

    February 10, 2023
  • SEA GAMES

    ហាណូយ៖ យោងតាមការចុះផ្សាយរបស់ Cambodia 2023 នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា វៀតណាម កំណត់គោលដៅយ៉ាងហោចណាស់ ត្រូវដណ្ដើមឱ្យបានមេដាយមាស ចំនួន ១០០គ្រឿង និងបញ្ចប់នៅក្នុងចំណាត់ថ្នាក់កំពូលទាំង៣ នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជា ត្រូវធ្វើជាម្ចាស់ផ្ទះ នាខែឧសភាខាងមុខនេះ។ ខណៈពេលដែលគោលដៅនេះ មើលទៅហាក់បីដូចជាខ្ពស់ វាជារឿងសំខាន់ដែលត្រូវកត់សម្គាល់ថា វាគ្រាន់តែជាចំនួនពាក់កណ្តាល បើប្រៀបធៀបទៅនឹងចំនួនមេដាយមាស ដែលវៀតណាម សម្រេចបាននៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣១ ធ្វើឡើងនៅទីក្រុងហាណូយ កាលពីខែឧសភាកន្លងទៅ ដោយសារតែចំនួនប្រភេទកីឡាតិចជាងអត្តពលិកវៀតណាមដែលនឹងចូលរួមលើកនេះ ត្បិតអីប្រភេទកីឡាដែលវៀតណាម មានសក្ដានុពលដូចជា បាញ់កាំភ្លើង,

    February 10, 2023