Khmernote Media
  • សង្គម

    ថ្មីៗនេះមានការចែករំលែកនៅលើបណ្តាញសង្គម ដោយលោក​ TONY ANH អ្នក​រៀបចំ​កម្មវិធី​ World Fight នៅមិនទាន់បានទូទាត់ថ្លៃរៀបចំឆាកដែលនៅសល់ចំនួន៥០០០ដុល្លារ ដល់ក្រុមហ៊ុនរៀបចំមួយនៅភ្នំពេញ។ ការបង្ហោះនេះធ្វើឡើង បន្ទាប់ពីអស់រយៈពេលច្រើនខែហើយដែលម្ចាស់ក្រុមហ៊ុនបានទុកពេលឱ្យដោះស្រាយជាច្រើនខែតែការរង់ចាំគ្មានដំណោះស្រាយ។ បើយោងតាមការបង្ហោះរបស់ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Pu Rith បានឱ្យដឹងថា៖ «សេចក្តីប្រកាសជូនដំណឹងចំពោះ លោក Tony Anh ឈ្មោះក្រៅ (ឈ្មោះក្នុងលិខិតឆ្លងដែន Srisud Tipaya ) ជនជាតិថៃ កាន់លិខិតឆ្លងដែន លេខ AB 2468835 ថ្ងៃខែឆ្នាំកំណើត 27/Mar/1975 ដែលជាអ្នកបង្កើតកម្មវីធីប្រដាល់ World Fight

    February 7, 2023
  • សិល្បៈ

    រាជធានីភ្នំពេញ៖ ក្រោយរងការរិះគន់ខ្លាំងពីមហាជន ជាពិសេសអ្នកដែលស្រលាញ់សត្វ ទៅលើសកម្មភាពនាយគឿនសម្តែងលេងយួរសត្វឆ្មា ភ្លាមៗនោះដែរ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ នាយគ្រឿន នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៣ បានធ្វើការសូមទោស ទៅលើសកម្មភាពសម្ដែងរបស់លោក នៅក្នុងកម្មវិធី ១៦៨យប់។ ដោយនាយគ្រឿន បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ “សូមទោសបងប្អូនខ្ញុំដឹងខុសហើយនៅការសម្ដែងលេងយួរឆ្មាភ្លេចខ្លួននឹកឃើញថាក្រឡៅកឆ្មាធំដែរយួរមួយភ្លែតវាមិនអី សត្វឆ្មាខ្ញុំមិនស្រលាញ់ក៏ខ្ញុំមិនស្អប់ដែរ បើម្ចាស់ឆ្មាមិនសប្បាយចិត្តប្ដឹងឬអោយខ្ញុំសូមទោសឆ្មាក៏ខ្ញុំព្រម តែខ្ញុំអន់ចិត្តមានបងប្អូន ប្រមាថជីវិតខ្ញុំតែមិនអីទេ ខ្ញុំធ្វើបុណ្យបានខ្លះដែរបើមានជាតិក្រោយសូមកើតជាសត្វទៅនៅភពផ្សេង ៕ ” ប្រភព៖ នាយគ្រឿន Neay Kroeun

    February 7, 2023
  • សិល្បៈ

    រាជធានីភ្នំពេញ៖ មហាជនពិតជាបានស្គាល់រួចទៅហើយពីតារាកំប្លែង នាយគ្រឿន ដែលជាតារាកំប្លែងមួយរូបតែងតែបង្កភាពសប្បាយរីករាយឱ្យមហាជន សើចសប្បាយក្អាកក្អាយ និងល្បីខ្លាំងក្នុងប្រទេស។ កាលពីពេលថ្មីៗនេះ នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៣ ផ្ទុះការរិះគន់យ៉ាងខ្លាំង លើសកម្មភាពរបស់ នាយ គឿន សម្ដែងលេងយួរសត្វឆ្មា នៅក្នុងកម្មវិធីមួយឈ្មោះ កម្មវិធី១៦៨យប់ ដែលសកម្មភាពនេះ ធ្វើឱ្យមហាជនមួយចំនួន មិនពេញចិត្តទាល់តែសោះ ជាពិសេសអ្នកស្រលាញ់សត្វ។ នេះបើយោងតាមគណនីហ្វេសប៊ុកឈ្មោះ Pets Cambodia នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៣ សរសេរយ៉ាងដូច្នេះថា៖ “ដំបូងគិតថាខ្ជិលទើស ខានផូសរួបយូរហើយ។ តែថ្ងៃនេះសុំទើសតិចហើយ ព្រោះ មើលទៅវាដូចជាជ្រុលពេក គិតអីរាល់ថ្ងៃនឹង?

    February 7, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣ បានចេញសេចក្ដីជូនដំណឹង ស្ដីពី ស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យជ្រាបថា៖ ក្នុងសប្ដាហ៍ខាងមុខ ព្រះរាជាណាចក្រកម្ពុជា ទទួលឥទ្ធិពលពីកម្រិតសម្ពាធទាបខ្សោយ។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ ៖ ១៖ តំបន់ទំនាបកណ្តាល -សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ °C -សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥ °C -ក្នុងករណីបើមានភ្លៀង ក៏ស្ថិតក្នុងកម្រិតពីខ្សោយទៅតិចតួច ដោយអន្លើតែប៉ុណ្ណោះ។ ២៖

    February 7, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឱ្យដឹងថា កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣ នៅចំណុច ផ្លូវលេខ៩២ ស្ថិតនៅភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ មានជនសង្ស័យម្នាក់ បានជិះម៉ូតូ ០១គ្រឿង ម៉ាកNex ធ្វើសកម្មភាព ឆក់ខ្សែ-ក ពីក្មេងកំពុងលេងនៅមុខផ្ទះបានសម្រេច រួចជិះម៉ូតូគេចខ្លួនបាត់ ដោយសុវត្ថិភាព។ បន្ទាប់មកឪពុកក្មេងរងគ្រោះ បានមកដាក់ពាក្យបណ្ដឹង នៅអាវុធហត្ថរាជធានីភ្នំពេញ ក្នុងខណ្ឌសែនសុខ ដើម្បីជួយស្រាវជ្រាវតាមចាប់ជនសង្ស័យ។ ក្រោយពេលទទួលបណ្តឹងបាន៥ថ្ងៃ កម្លាំងជំនាញអាវុធហត្ថ ខណ្ឌសែនសុខ បានស្រាវជ្រាវឈានដល់ឃាត់ខ្លួនជនសង្ស័យ នៅចំណុច ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។

    February 6, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ កាលពីថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៣ ព្រឹត្តិការណ៍ដ៏អស្ចារ្យ កីឡាករគុនខ្មែរ ព្រំ សំណាង ប្រើពេលត្រឹមតែ ១នាទី៥៦វិនាទីប៉ុណ្ណោះ ដាក់មួយជង្គង់ស្ទើរបែកឆ្អឹងជំនី ផ្ដួលកីឡាករជនជាតិអង់គ្លេស Thomas Capenter ឲ្យសន្លប់ទឹកទី១ នៅសង្វៀនថៃហ្វៃ នាទីក្រុងបាងកក ប្រទេសថៃ។ បន្ទាប់ពីការប្រកួតនេះបានបញ្ចប់ ក៏មានមហាជនជាច្រើនម៉ឺននាក់បានចូលរួមអបអរសាទរ កីឡាករគុនខ្មែរ ព្រំ សំណាង ដែលបានយកជ័យជម្នះជូនជាតិមាតុភូមិ ភ្លាមៗនោះក៏ឃើញមានការភ្ញាក់ផ្អើល និងកំពុងជជែកវែកញែកពេញបណ្ដាញសង្គមពាក់ព័ន្ធនឹងខ្សែក្រវ៉ាត់ដែលមានអក្សរបាលីខ្មែរ។ ក្នុងនោះយោងតាមគណនីហ្វេសប៊ុករបស់ ព្រះតេជគុណ ហាក់ សៀងហៃ ឈ្មោះថា “ពុទ្ធសាសនាដើម្បីការអប់រំនៃកម្ពុជា- BEC ”

    February 6, 2023
  • ព័ត៌មានជាតិ

    ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៣ បាន​ឱ្យដឹងថា ទន្លេស្ងួតជាស្រះបុរាណមួយដែលបុព្វបុរសខ្មែរ បានសាងសង់ឡើងតាំងពីសម័យអង្គរ ស្ថិតនៅភាគខាងជើងក្រុងអង្គរធំ ចម្ងាយប្រមាណ៤០០ម៉ែត្រពីខ្លោងទ្វារដីឆ្នាំង ហើយនៅក្បែរនោះខាងកើតមានប្រាសាទព្រះខ័ន និងខាងលិចមានប្រាសាទទន្លេស្ងួត ដែលទើបជួសជុលរួចជាមន្ទីរពេទ្យសម័យបុរាណមួយ ក្នុងចំណោមមន្ទីរពេទ្យចំនួន៤ផ្សេងទៀត ដែលតាំងនៅជុំវិញក្រុងអង្គរធំឡើងក្នុងរាជ្យព្រះបាទជ័យវរ័ន្មទី៧ នាចុងសតវត្សរ៍ទី១២ និងដើមសតវត្សរ៍ទី១៣។ ទន្លេស្ងួត មានបណ្តោយប្រវែង៨០០ម៉ែត្រ និងទទឹងប្រវែង៤០០ម៉ែត្រ ដែលបានខូចខាត និងរីងគោកដោយសារការបោះបង់ចោល និងមិនមានអ្នកថែទាំ រាប់សតវស្សរ៍មកហើយនោះ ហើយដោយសារមានការចូលរួមពីព្រះសង្ឃ ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន ក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា ទើបតែបានបញ្ចប់ការស្តារ ជួសជុលទំនប់ដែលធ្លុះធ្លាយ សាងសង់ទ្វារបញ្ចេញ-បញ្ចូលទឹក និងរៀបចំប្រព័ន្ធធារាសាស្ត្របុរាណរបស់សម័យអង្គរទន្លេស្ងួតនេះ ដែលអាចស្តុកទឹកពេញជាអចិន្ត្រៃយ៍ឡើងវិញ

    February 6, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖​ យោងតាមការចុះផ្សាយរបស់ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា សិស្សានុសិស្សអាចស្នើសុំវិញ្ញាបនបត្រនេះ ដោយចូលទៅក្នុង ឆានែលតេលេក្រាម (Telegram Channel) ឈ្មោះ “វិញ្ញាបនបត្របណ្តោះអាសន្នមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ៥ ធ្នូ ២០២២˝។ តាមរយៈតំណភ្ជាប់ http://t.me/TemporaryBacIICertificate រួចបំពេញព័ត៌មានចាំបាច់មួយចំនួន ឬអាចទៅទទួលយកដោយផ្ទាល់នៅមន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត។ ព័ត៌មានលម្អិត សូមអានសេចក្តីជូនដំណឹងស្តីពីការដាក់ឱ្យប្រើប្រាស់ “វិញ្ញាបនបត្របណ្តោះអាសន្នមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ៥ ធ្នូ ២០២២ ដែលមានដាក់

    February 6, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមគណនីហ្វេសប៊ុកមួយឈ្មោះ តាំង គីមឡេង បានបង្ហោះថា លោកជំទាវ Dana Orm បានឧបត្ថម្ភបន្ថែមនូវថវិកាចំនួន១០០០ដុល្លារ ជូនដល់កីឡាករ ព្រំ សំណាង និងបន្ថែម ១០០០ដុល្លារទៀតជូនកីឡាករ ឈ្មោះ អ៉េ ណារ័ត្ន បានយកឈ្នះគូប្រកួត នៅក្នុងប្រទេសថៃ កាលពីយប់ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៣ម្សិលមិញនេះ។ ក្នុងគណនីហ្វេសប៊ុកខាងលើបានសរសេររៀបរាប់ថា៖ “ពិតជារឿងដ៏គួរឲ្យរំភើប បន្ទាប់ទទួលបានដំណឹងកីឡាករប្រដាល់កម្ពុជាឈ្នះភ្លាម លោកជំទាវ Dana Orm បាន ឧបត្ថម្ភបន្ថែមនូវថវិកាចំនួន១០០០$ជូនដល់កីឡាករ ព្រំសំណាង និង បន្ថែម១០០០$ទៀតជូនកីឡាករ កម្ពុជាម្នាក់ទៀតដែលយកឈ្នះដូចគ្នា

    February 6, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយពីគណនីហ្វេសប៊ុកផេកផ្ទាល់របស់ ឧកញ៉ា ស្រី ចាន់ថន ជាអនុប្រធាន កិត្តិយសរបស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ កាលពីយប់ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៣ បានបង្ហោះសារ អបអរសាទរ ព្រំ សំណាង និងឧបត្ថម្ភថវិកាសរុប ១០លានរៀល ដែលបានយកឈ្នះកីឡាករអង់គ្លេស Thomas Carpenter ត្រឹមទឹកទី១នៅថៃហ្វៃ។ នៅក្នុងគណនីហ្វេសប៊ុករបស់ ឧកញ៉ា ស្រី ចាន់ថន បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ “ឧបត្ថម្ភថវិកាសរុប (10លានរៀល) សំរាប់លើកទឹកចិត្តដល់ ព្រំ សំណាង ដែលបានយកជ័យជម្នះជូនជាតិមាតុភូមិ អបអរសាទរ ព្រំ សំណាង

    February 6, 2023