សង្គម

កាន់តែក្ដៅ បែកធ្លាយរឿងម្ចាស់កម្មវិធីប្រដាល់ World Fight Tournament ជនជាតិថៃ នៅមិនទាន់ទូទាត់ថ្លៃរៀបចំឆាកចំនួន ៥០០០ដុល្លារ ឱ្យកម្ពុជា

BY
srey nuch
February 7, 2023

ថ្មីៗនេះមានការចែករំលែកនៅលើបណ្តាញសង្គម ដោយលោក​ TONY ANH អ្នក​រៀបចំ​កម្មវិធី​ World Fight នៅមិនទាន់បានទូទាត់ថ្លៃរៀបចំឆាកដែលនៅសល់ចំនួន៥០០០ដុល្លារ ដល់ក្រុមហ៊ុនរៀបចំមួយនៅភ្នំពេញ។ ការបង្ហោះនេះធ្វើឡើង បន្ទាប់ពីអស់រយៈពេលច្រើនខែហើយដែលម្ចាស់ក្រុមហ៊ុនបានទុកពេលឱ្យដោះស្រាយជាច្រើនខែតែការរង់ចាំគ្មានដំណោះស្រាយ។

បើយោងតាមការបង្ហោះរបស់ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Pu Rith បានឱ្យដឹងថា៖ «សេចក្តីប្រកាសជូនដំណឹងចំពោះ លោក Tony Anh ឈ្មោះក្រៅ (ឈ្មោះក្នុងលិខិតឆ្លងដែន Srisud Tipaya ) ជនជាតិថៃ កាន់លិខិតឆ្លងដែន លេខ AB 2468835 ថ្ងៃខែឆ្នាំកំណើត 27/Mar/1975 ដែលជាអ្នកបង្កើតកម្មវីធីប្រដាល់ World Fight Tournament ដើម្បីចូលខ្លួនមកដោះស្រាយ ទូទាត់លុយដែលនៅជំពាក់ ក្រុមហ៊ុន R.dB Cambodia ថ្លៃជួល Sound system, Lighting, LED Screen and stage ក្នុងព្រិត្តិការណ៍ ប្រដាល់ World Fight Tournament ចំនួន 5,000$។

#បញ្ជាក់ លោក Srisud Tipaya (បានជួលឆាកភ្លើងប្រព័ន្ធសម្លេង និងផ្ទាំងរូបភាព LED screen ពីក្រុមហ៊ុន R.dB Cambodia) Show ទីមួយ ថ្ងៃ27/July/22 ធ្វើឡើងនៅទីតាំង ស្តាតថ្មីជិតវិមានឈ្នះឈ្នះ ចំនួនទឹកប្រាក់ 6,500$ /1 Show

#Show ទីពីរ ថ្ងៃទី 31/Aug/22 ធ្វើឡើងនៅស្តាតចាស់ ចំនួនទឹកប្រាក់ 6,500$ /1 Show សរុបទឹកប្រាក់ទាំងពីរកម្មវីធី ចំនួន 13,000$ លុយដែលលោក Srisud Tipaya ទូទាត់អោយ តាម ABA transfer 5,400$ បូកនឹងលុយកក់ក្រៅ ចំនួន 2,600$ សរុបទឹកប្រាក់ លោក Srisud Tipaya បានទូទាត់អោយបាន ចំនួន 8,000$ ដូច្នេះ លោក Srisud Tipaya នៅខ្វះ លោក Thy Thearith ម្ចាស់ក្រហ៊ុន R.dB Cambodia 5,000$ ទៀត។

អស់រយៈពេលច្រើនខែហើយដែលខ្ញុំមិនផុសព្រោះទុកពេលឱ្យដោះស្រាយ តែការរង់ចាំគ្មានដំណោះស្រាយ ហើយមានការយល់ច្រឡំថាគាត់បាននិយាយថាគាត់បាន ចាញ់បោកខ្មែរអស់លុយជាច្រើន តាមពិតទៅគាត់បាននិយាយកុហក អ្នកដែលត្រូវចាញ់បោកគេ គឺខ្មែរទេ ដែលត្រូវរងគ្រោះ ដូចជាខ្ញុំអញ្ចឹង ខ្ញុំឱ្យបងប្អូន ប្រុងប្រយ័ត្ន ជនម្នាក់នេះ Mr Srisud Tipaya អ្នកធ្វើកម្មវីធី World Fight Tournament»៕

Share This Post: