ធនាគារ ហ្វីលីព នាំយកដំណោះស្រាយផ្នែកហិរញ្ញវត្ថុជាអត្ថប្រយោជន៍ដល់ធុរកិច្ចនៅក្នុងខេត្តកំពង់ស្ពឺ
- February 15, 2023
កំពង់ស្ពឺ ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣–ដោយមើលឃើញពីភាពរីកចម្រើនយ៉ាងខ្លាំងនៃការវិនិយោគលើធុរកិច្ចនៅក្នុងខេត្តកំពង់ស្ពឺ ធនាគារ ហ្វីលីព ដែលជាធនាគារពាណិជ្ជមានភាគទុនិកសញ្ជាតិសិង្ហបុរី និងស្ថិតក្នុងចំណោមធនាគារដែលមានសាខាច្រើនជាងគេនៅកម្ពុជា បានរៀបចំសិក្ខាសាលាស្តីពីការផ្សព្វផ្សាយនូវដំណោះស្រាយហិរញ្ញវត្ថុរបស់ធនាគារទៅកាន់ម្ចាស់អាជីវកម្មទាំងឡាយនៅទីនោះ។

សិក្ខាសាលានេះបានប្រព្រឹត្តឡើងនាពេលព្រឹកនៅសាលាខេត្តកំពង់ស្ពឺ ក្រោមអធិបតីភាព ឯកឧត្តម កង វណ្ណារ៉ូ អភិបាលរងខេត្តកំពង់ស្ពឺ។ សិក្ខាសាលានេះក៏បានចូលរួមដោយថ្នាក់ដឹកនាំ និងបុគ្គលិករបស់ធនាគារ ហ្វីលីព និងក្រុមហ៊ុនដែលមានបុត្រសម្ព័ន្ធជាមួយធនាគារ ហ្វីលីព ដូចជា ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហ្វីលីព ឡាយហ្វ៍ ក្រុមហ៊ុន ហ្វីលីព ចេណឺរល អ៊ីនសួរេន ក៏ដូចជាក្រុមហ៊ុន ហ្វីលីព ត្រាសធី (ខេមបូឌា) ផងដែរ។
សិក្ខាសាលានេះមានការចូលរួមពីតំណាងក្រុមហ៊ុននិងអាជីវកម្មជាង ២០០កន្លែង ដែលស្ថិតនៅក្នុងខេត្តកំពង់ស្ពឺ រួមមានរោងចក្រ សហគ្រាសធុនតូច និងមធ្យម និងសាជីវកម្ម។ សិក្ខាកាមទាំងអស់ បានចូលរួមស្តាប់បទបង្ហាញផ្សេងៗ ដែលបុគ្គលិករបស់ធនាគារ ហ្វីលីព បានធ្វើការសង្ខេបខ្លីៗទាក់ទងទៅនឹងដំណោះស្រាយហិរញ្ញវត្ថុរបស់ធនាគារ ដែលប្រកបដោយនវានុវត្តន៍ និងភាពច្នៃប្រឌិត ដូចជាផលិតផលប្រាក់បញ្ញើ សេវាបើកប្រាក់បៀវត្សរ៍ ឥណទាន សេវាផ្ទេរប្រាក់ក្នុងនិងក្រៅប្រទេស និង សេវាកម្មធនាគារតាមប្រព័ន្ធអុីនធឺណិត។ល។
លោក ចាន់ ម៉ាច អគ្គនាយករបស់ធនាគារ ហ្វីលីព បានមានប្រសាសន៍ថា “ នៅពេលដែលអាជីវកម្មនានាជ្រើសរើសធនាគារ ហ្វីលីព ជាដៃគូហិរញ្ញវត្ថុ ពួកគាត់នឹងធានាបាននូវការផ្តល់ជូនសេវាកម្មធនាគារប្រចាំថ្ងៃដ៏ល្អបំផុត សាជីវកម្មធំៗ សហគ្រាសខា្នតតូច និងមធ្យម និងបុគ្គល“។
ឯកឧត្តម កង វណ្ណារ៉ូ អភិបាលរងខេត្តកំពង់ស្ពឺបានមានប្រសាសន៍ថា “ខ្ញុំសង្ឃឹមថា សិក្ខាកាមទាំងអស់ដែលមានវត្តមាននៅទីនេះ នឹងទទួលបានចំណេះដឹងផ្នែកហិរញ្ញវត្ថុបន្ថែម ជាពិសេសលើវិស័យធនាគារ និងហិរញ្ញវត្ថុ។ ក្នុងនាមគណៈអភិបាលខេត្តកំពង់ស្ពឺ និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមថ្លែងអំណរគុណដល់ធនាគារ ហ្វីលីព ភីអិលស៊ី ដែលបានរៀបចំសិក្ខាសាលាផ្សព្វផ្សាយនេះឡើង ដើម្បីរួមចំណែកក្នុងការ ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ប្រកបដោយភាពស្និតស្នាល និងមោទនភាព។“
សម្រាប់អតិថិជនទាំងអស់ដែលមានចម្ងល់ទាក់ទងនឹងសិក្ខាសាលានេះ ពួកគាត់អាចធ្វើការទំនាក់ទំនងដោយផ្ទាល់ទៅកាន់សេវាបម្រើអតិថិជនរបស់ធនាគារ ហ្វីលីព តាមរយៈលេខទូរស័ព្ទ៖០៨៦ ៩៣០ ០០០ /០៨៩ ៩៨៩ ៨១៨ (២៤/៧)។
អំពីធនាគារ ហ្វីលីព
ធនាគារ ហ្វីលីព ជាធនាគារពាណិជ្ជតែមួយគត់នៅកម្ពុជា ដែលមានភាគទុនិកជាជនជាតិសិង្ហបុរី។ ធនាគារ ហ្វីលីព ផ្តល់ជូនសេវាកម្ម និងផលិតផលយ៉ាងសំបូរបែបតាមតម្រូវការរបស់ សាជីវកម្មធំៗ សហគ្រាសខា្នតតូចនិងមធ្យម និង បុគ្គល។ ធនាគារ ជាសមាជិករបស់ ហ្វីលីពកាពីតាល់គ្រុប ដែលមានមូលដ្ឋាននៅសឹង្ហបុរី និងត្រូវបានបង្កើតឡើងតាំងពីឆ្នាំ ១៩៧៥។ ធនាគារ ហ្វីលីព ជាធនាគារពាណិជ្ជធំមួយនៅកម្ពុជា ដែលមានច្រើនជាង៧០សាខាទូទាំងប្រទេស។




- Share This Post:






