Khmernote Media
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានចេញសេចក្ដីអំពាវនាវ ស្ដីពី ការផ្ដល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទុតិយតា «អស់សុពលភាព» ។ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម មានកិត្តិយសសូមជម្រាបជូនប្រជាពលរដ្ឋទាំងពីរភេទ ឱ្យបានជ្រាបថា អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ មានសុពលភាពរយៈពេល១០ឆ្នាំ គិតចាប់ពីថ្ងៃផ្តល់។ ដូច្នេះ អត្តសញ្ញាណប័ណ្ណ ដែលបានផ្តល់ជូនតាំងពីខែមិថុនា ឆ្នាំ២០១២ បានអស់សុពលភាពប្រើប្រាស់ជាបណ្តើរៗ ចាប់ពីខែមិថុនា ឆ្នាំ ២០២២ នេះតទៅ។ គិតចាប់ពីខែមិថុនា ឆ្នាំ២០២២ ដល់ខែកក្កដា ឆ្នាំ២០២៣ មានអត្តសញ្ញាណប័ណ្ណ សញ្ញាតិខ្មែរចំនួន ១.៧២៧.០៩៤ នាក់

    February 21, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងមហាផ្ទៃ បានចេញប្រកាសលេខ១២៣ ប្រក ចុះថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣ ស្ដីពីការបង្កើត និងបំបែកភូមិ នៃខេត្តកំពង់ចាម។ ប្រការទី១៖ ត្រូវបានបង្កើត ភូមិបឹងកុកទី៣ ដោយបំបែកចេញពីភូមិបឹងកុកទី២ នៃសង្កាត់បឹងកុក ក្រុងកំពង់ចាម។ សម្រេចបង្កើត ភូមិទី៦ «ក» ដោយបំបែកចេញពីភូមិទី៦ នៃសង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម។ ប្រការទី២៖ ត្រូវបានបង្កើត ភូមិទី១៥ ដោយបំបែកចេញពីភូមិទី១៣ នៃឃុំកោះសូទិន ស្រុកកោះសូទិន ខេត្ត

    February 21, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមលិខិតរបស់ ក្រសួងពាណិជ្ជកម្ម ចុះផ្សាយថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ ស្តីអំពីតម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជាសម្រាប់អនុវត្តទៅតាមតម្លៃមធ្យមប្រេងឥន្ធនៈលើទីផ្សារអន្តរជាតិ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ បានឲ្យដឹងថា តម្លៃប្រេងសាំងធម្មតាមានតម្លៃ ៤,៣៥០រៀលក្នុងមួយលីត្រ ចំណែកឯប្រេងសាំងម៉ាស៊ូតមានតម្លៃ ៤,៣០០រៀលក្នុងមួយលីត្រប៉ុណ្ណោះ។ ហើយតម្លៃនេះបើធៀបនឹងតម្លៃ ដែលក្រសួងបានកំណត់កាលពី១០ថ្ងៃមុន មានការចុះបន្តិចបន្តួច ដោយកាលពី១០ថ្ងៃមុន សម្រាប់ប្រេងសាំងធម្មតាគឺមានតម្លៃ ៤,៤០០មានន័យថាចុះ ៥០រៀល និងតម្លៃប្រេងសាំងម៉ាស៊ូតមានតម្លៃ ៤,៣៥០រៀលក្នុងមួយលីត្រ មានន័យថាចុះ ៥០រៀលក្នុងមួយលីត្រ ៕

    February 21, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ បានដឹងឱ្យថា បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ ត្រៀមសម្រាប់ការប្រមូលផ្ដុំ និងបោះជំរុំហ្វឹកហាត់លើកទី១ ដែលនឹងធ្វើឡើងចាប់ពីថ្ងៃទី២៧ ខែកុម្ភៈ ដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ នៅកោះសាមុយ។ ខាងក្រោមនេះជាឈ្មោះរបស់កីឡាករ ៣០នាក់ត្រៀមសម្រាប់ការប្រមូលផ្ដុំ និងបោះជំរុំហ្វឹកហាត់លេីកទី១ ​មានដូចខាងក្រោម៖ អ្នកចាំទីរួមមាន៖ ១៖​ កយ​ សាលីម ២៖ រ៉េត លីហេង ៣៖ វីរះ ដារ៉ា។ ខ្សែការពាររួមមាន៖ ១៖

    February 21, 2023
  • ព័ត៌មានជាតិ

    ខេត្តព្រះសីហនុ៖ យោងតាមការចុះផ្សាយរបស់ ផ្សព្វផ្សាយអប់រំ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឱ្យដឹងថា នៅព្រឹកថ្ងៃអាទិត្យ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានដាក់បទបញ្ជាឱ្យ លោកឧត្តមសេនីយ៍ត្រី ស៊ីធឿន តុលា ស្នងការរងផែនការងារចរាចរណ៍ផ្លូវគោក និងសណ្តាប់ធ្នាប់ ឱ្យកោះហៅ លោកអនុសេនីយ៍ឯក អោម ស៊ីថន មន្រ្តីនៃការិយាល័យចរាចរណ៍ផ្លូវគោក ឱ្យចូលមកទទួលការផាកពិន័យ នៅការិយាល័យចរាចរណ៍ផ្លូវគោក។ ក្នុងករណីជិះបញ្ច្រាសទិសចរាចរណ៍នៅគោលដៅរង្វង់មូលសីហរាជមុខបី និងត្រូវទទួលវិន័យ០០៦ របស់អង្គភាព និងធ្វើការអប់រំណែនាំ បន្ថែមទៀត ៕ ប្រភព៖ ផ្សព្វផ្សាយអប់រំ

    February 21, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ មជ្ឈមណ្ឌលព្យាបាលជំងឺបេះដូង និងមនុស្សចាស់ នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានឱ្យដឹងថា នៅប្រទេសកម្ពុជាយើង ជាករណីលើកដំបូងទី១ហើយ ដែលក្រុមការងារ វេជ្ជបណ្ឌិតឯកទេសចង្វាក់បេះដូង នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានធ្វើការដាក់ ថ្មបេះដូងតូចបំផុតមិនមានខ្សែ ជាមួយបច្ចេកទេសទំនើបចុងក្រោយ (Micra leadless pacemaker) ដោយមិនមានការវះកាត់ ជាមួយនឹងលទ្ធផលជោគជ័យ និងគ្មានផលវិបាក។ មជ្ឈមណ្ឌលជំងឺបេះដូង និងមនុស្សចាស់ សូមថ្លែងអំណរគុណ ដល់ក្រុមការងារវេជ្ជបណ្ឌិតចង្វាក់បេះដូងអាមេរិក Jeremiah Hope ដែលតែងតែចូលរួមសហការការងារលើផ្នែកចង្វាក់បេះដូង៕ ប្រភព៖ មជ្ឈមណ្ឌលព្យាបាលជំងឺបេះដូង និងមនុស្សចាស់ នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត

    February 21, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ បានចេញសេចក្ដី ជូនដំណឹងស្ដីពី ស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យជ្រាបថា៖ ព្រះរាជាណាចក្រកម្ពុជា ទទួលឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ (ចិន) និងខ្យល់មូសុងឦសានក្នុងកម្រិត ពីខ្សោយទៅមធ្យម។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖ ១៖តំបន់ទំនាបកណ្តាល – សីតុណ្ហភាពអប្បបរមាមានពី ២០-២២ °C – សីតុណ្ហភាពអតិបរមាមានពី ៣២-៣៤ °C – អាចមានភ្លៀងធ្លាក់តិចតួច។ នៅថ្ងៃទី២៦-២៧ ខែកុម្ភៈ

    February 21, 2023
  • ព័ត៌មានជាតិ

    ខេត្តកំពង់ចាម៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នាព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ ដែលមានឯកឧត្តម ហ៊ុន ម៉ាណែត និងជំទាវ ពេជ ចន្ទមុន្នី ជាប្រធាន អនុប្រធាន បានចាត់ឱ្យក្រុមគ្រូពេទ្យចុះព្យាបាលជម្ងឺទូទៅ ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃសរុបចំនួន ៧៣២៧នាក់ ស្មើនិង ១២៥០៨ ករណី ស្ថិតក្នុងបរិវេណអនុវិទ្យាល័យតាអុង ភូមិតាអុង ឃុំតាអុង ស្រុកចំការលើ ខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលរួម ពីឯកឧត្តម ហ៊ុន ម៉ានិត ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកចំការលើ និង ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា

    February 20, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ បានចេញសេចក្តីជូនព័ត៌មាន ស្តីពីការប្រគល់គ្រឿងអលង្ការបុរាណខ្មែរ ពីគ្រួសារលោក ឌូគ្លាស ឡាតហ្វដ ត្រឡប់មកព្រះរាជាណាចក្រកម្ពុជាវិញ។ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មានកិត្តិយសសូមជម្រាបជូនព័ត៌មានដល់សាធារណជន ជ្រាបថា អនុលោមតាមកិច្ចព្រមព្រៀងនាខែកញ្ញា ឆ្នាំ២០២០ រវាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជាតំណាងនៃរាជរដ្ឋាភិបាលកម្ពុជា និងគ្រួសារលោក ឌូគ្លីស ឡាតហ្វដ (Douglas Latchford) វត្ថុបុរាណខ្មែរទាំងអស់ ដែលកាន់កាប់រក្សាទុកដោយគ្រួសារលោក ឡាតហ្វដ នឹងត្រូវប្រគល់ជូនមកកម្ពុជាវិញ។ បន្ទាប់ពីវត្ថុបុរាណ ខ្មែរធ្វើពីថ្មនិងសំរឹទ្ធមួយចំនួនដែលបានទទួលពីប្រទេសអង់គ្លេសនៅខែកញ្ញា ឆ្នាំ២០២១កន្លងមក

    February 20, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អគ្គលេខាធិការនៃក្រុមប្រឹក្សាធម្មនុញ្ញ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ បានចេញជូនដំណឹងដល់សាធារណជនឱ្យបានជ្រាបថា អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ នឹងធ្វើការប្រឡងជ្រើសរើសបេក្ខជនជានិស្សិតទាំងពីរភេទ ចំនួន ១៤នាក់ ដើម្បីចូលបម្រើការងារក្នុងក្របខ័ណ្ឌមន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ សម្រាប់ក្របខ័ណ្ឌអភិបាល (ប្រភេទ ក) ដូចខាងក្រោម ៖ ក-មុខជំនាញ ចំនួន និងកម្រិតសញ្ញាបត្រ ១.នីតិសាស្ត្រ ១២នាក់ បរិញ្ញាបត្រឡើង ២.ភាសាអង់គ្លេស ២នាក់ បរិញ្ញាបត្រឡើង។ ខ- លក្ខខណ្ឌជើសរើស មានសញ្ជាតិខ្មែរ – មានសញ្ញាបត្របរិញ្ញាបត្រឡើង ឬសញ្ញាបត្រដែលសមមូល – បេក្ខជនដែលមានសញ្ញាបត្របរិញ្ញាបត្រ

    February 20, 2023