Khmernote Media
  • ព័ត៌មានជាតិ

    ខេត្តមណ្ឌលគិរី៖ យោងតាមការចុះផ្សាយរបស់ មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី​ នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា អាជ្ញាធរខេត្តមណ្ឌលគិរី បានដាក់កំហិតឲ្យការដ្ឋានស៊ីម៉ងត៍លាយស្រេចគ្មានច្បាប់មួយកន្លែង មានទីតាំងក្នុងភូមិចំការតែ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ រុះរើឲ្យអស់ត្រឹមថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣។ ដោយសារតែការដ្ឋានសំណង់ផលិតបេតុងលាយស្រេចនេះមិនមានច្បាប់អនុញ្ញាតឱ្យដំណើរ ការអាជីវកម្ម ធ្វើខុសបច្ចេកទេសដែលបណ្ដាលឱ្យមានការដួលរលំធ្វើឱ្យមានផលប៉ះពាល់ដល់ប្រជាពលរដ្ឋ ដែលរស់នៅជុំវិញតំបន់នោះ និងជាពិសេសធ្វើឱ្យមានផលប៉ះពាល់ដល់បរិស្ថានផងដែរ។ ដូចនេះ រដ្ឋបាលខេត្តបានសម្រេចមិនអនុញ្ញាតឱ្យបន្តសុពលភាពអាជីវកម្មការដ្ឋានសំណង់បេតុងលាយស្រេចរបស់ ឈ្មោះ ហ៊ាង ឆៃលី និងរុះរើការដ្ឋានឱ្យហើយត្រឹមថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ ជាកំហិត ប្រសិនបើម្ចាស់ សំណង់មិនអនុវត្តតាមការជូនដំណឹង ក្រុមការងារនឹងចុះអនុវត្តរុះរើ ហើយសោហ៊ុយ និងតម្លៃពលកម្មជា

    February 23, 2023
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា ក្រសួង សំណូមពរយ៉ាងទទូច ដល់បងប្អូនប្រជាពលរដ្ឋ សូមចូលរួមគោរពច្បាប់ចរាចរណ៍ ឲ្យបានខ្ជាប់ខ្ជួន និងជៀសវាងការប្រព្រឹត្តបទល្មើសនានា ដើម្បីសុវត្ថិភាពពេលធ្វើដំណើរ និងរក្សាបានសណ្តាប់ធ្នាប់ក្នុងទីសាធារណៈ។ សូមបញ្ជាក់ផងដែរថា កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣ មានរថយន្តមួយគ្រឿងម៉ូដែល Prius ផ្លាកលេខសម្គាល់ ភ្នំពេញ 2AX-9217 បានបើកបញ្រ្ចាសទិសចរាចរណ៍ លើផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ។ បច្ចុប្បន្នសមត្ថកិច្ចកំពុង ធ្វើការស្រាវជ្រាវរកអ្នកបើកបរជាក់ស្តែង តាមរយៈអត្តសញ្ញាណ និងអាសយដ្ឋានរបស់ម្ចាស់រថយន្ត។ សូមអ្នកបើកបររថយន្តក្នុងព្រឹត្តិការណ៍ខាងលើ មានការភ្ញាក់រឭក ដឹងខ្លួនកែកំហុស

    February 23, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ បានចេញសេចក្ដីណែនាំលេខ១៤ ស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃការប្រឡងនៅតាមគ្រឹះស្ថានមធ្យមសិក្សាចំណេះទូទៅសាធារណៈ និងឯកជន សម្រាប់ឆ្នាំសិក្សា២០២២-២០២៣។ ដើម្បីឱ្យការរៀបចំ និងការប្រព្រឹត្តទៅនៃការប្រឡងនៅតាមគ្រឹះស្ថានមធ្យមសិក្សាចំណេះទូទៅសម្រាប់ឆ្នាំសិក្សា២០២២-២០២៣ ស្របតាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន ក្រសួងអប់រំ យុវជន និងកីឡា សូមធ្វើការណែនាំដូចខាងក្រោម៖

    February 23, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានណែនាំដល់អភិបាលខេត្តជាប់ពំ្រដែន ដាច់ខាតមិនត្រូវអនុញ្ញាតឱ្យប្រជាពលរដ្ឋខ្លួន ជួលដីទៅឱ្យប្រទេសជិតខាង។ ថ្លែងក្នុងឱកាសអញ្ជើញបូកសរុបលទ្ធផល នៃអង្គសន្និបាតរបស់ក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ សម្ដេចក្រឡាហោម ស ខេង បានស្នើដល់អភិបាលខេត្តជាប់ព្រំដែនទាំងអស់ ដាច់ខាត មិនត្រូវអនុញ្ញាឱ្យពលរដ្ឋជួលដីឱ្យប្រទេសជិតខាងនោះឡើយ។ សម្ដេចក្រឡាហោម មានប្រសាសន៍ថា៖ «ខ្ញុំ សូមបញ្ជាក់ សូមឱ្យបណ្ដាខេត្តជាប់ព្រំដែន ទោះបីប្រទេសណាក៏ដោយ គឺដាច់ខាត មិនត្រូវអនុញ្ញាត

    February 23, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា បច្ចុប្បន្ននេះ ក្រសួងសាធារណការ និងដឹកជញ្ជូន មានស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី (EV Charging Station) ចំនួន០៣ទីតាំង និង០១ទីតាំងទៀត គ្រោងនឹងសម្ភោធជាផ្លូវការ នាពេលឆាប់ៗខាងមុខនេះ។ ក្នុងនោះ មានចំនួន០៧ម៉ាស៊ីន ០៤ម៉ាស៊ីន ស្ថិតនៅក្នុងទីស្ដីការក្រសួងសាធារណការ និងដឹកជញ្ជូន និង ០៣ម៉ាស៊ីនទៀត ស្ថិតនៅក្នុងខេត្តសៀមរាប ខេត្តព្រះសីហនុ និងខេត្តបាត់ដំបង រួមទាំងគម្រោងដំឡើងតាមបណ្ដាខេត្តនានាថែមទៀតផងដែរ ដើម្បីដាក់បម្រើជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលប្រើប្រាស់យានយន្តបញ្ចូលថាមពលយានយន្តអគ្គិសនី(EV)៖ ១. ក្នុងទីស្ដីការក្រសួងសាធារណការ

    February 23, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ជាមួយនឹងការបន្តជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរ(កម្ពុជា-ជប៉ុន) ឱ្យកាន់តែរឹងមាំថែមទៀតនោះ ឯកឧត្តម TAKEI Shunsuke រដ្ឋលេខាធិការក្រសួងការបរទេសជប៉ុនបានថ្លែងថា ថ្ងៃខាងមុខនេះ ជប៉ុននឹងបញ្ជូនអាជ្ញាកណ្ដាលចំនួន៤០រូប ដើម្បីជួយដល់កម្ពុជា ក្នុងការៀបចំកីឡាស៊ីហ្គេម។ ឯកឧត្ដម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្ដេចតេជោបានឱ្យដឹងដូច្នេះ បន្ទាប់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ ឯកឧត្តម តាកេ ហ្ស៊ឺនសឹកិ (TAKEI Shunsuke) រដ្ឋលេខាធិការក្រសួងការបរទេសជប៉ុន និង

    February 23, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ បានចេញសេចក្តីជូនព័ត៌មាន ស្តីពីការរកឃើញករណីទី១ នៃជំងឺផ្តាសាយបក្សី លើមនុស្សនៅព្រះរាជាណាចក្រកម្ពុជា ក្នុងខែកុម្ភៈ ឆ្នាំ២០២៣។ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនថា មានករណី ជំងឺផ្តាសាយបក្សីចំនួន០១ករណី ដែលត្រូវបានអះអាងបញ្ជាក់ដោយវិទ្យាស្ថានជាតិសុខភាពសាធារណៈថា មានវិជ្ជមានវីរុស ផ្តាសាយបក្សី ប្រភេទហាស់៥ អ៊ិន១ (H5N1) លើកុមារីម្នាក់អាយុ ១១ឆ្នាំ ៦ខែ ដែលមានទីលំនៅក្នុងភូមិរលីង ឃុំរំចេក ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង។ កុមារីរូបនេះ ចាប់ផ្តើមឈឺ នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣

    February 23, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃពុធ ៣កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋានព័ត៌មានក្នុង និងក្រៅប្រទេស បានឱ្យដឹងថា លោកជំទាវ ជា គឹមថា បានប្រគល់សារតាំងរបស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជូនលោកជំទាវ Vo Thi Anh Xuan ប្រធានរដ្ឋស្តីទីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ លោកជំទាវ ជា គឹមថា គឺជាឯកអគ្គរាជទូតស្ត្រីខ្មែរដំបូងគេរបស់កម្ពុជា ប្រចាំប្រទេសវៀតណាម

    February 23, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ (ព័ត៌មានបឋម) នៅព្រឹក​ថ្ងៃ​ទី​២៣​ ខែ​កុម្ភៈ​ ឆ្នាំ​២០២៣​ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ បានឱ្យដឹងថា ​​មានករណី​ភ្លើងឆេះឃ្លាំងស្តុកអីវ៉ាន់ពូកនិងសារុង​ស្ថិត​នៅ​ភូមិ​ព្រៃ​ល្វា​ សង្កាត់ចោមចៅទី២​ ខណ្ឌ​ពោធិ៍សែន​ជ័យ​ រាជធានី​ភ្នំពេញ​។ ព័ត៌មានលម្អិតក្រុមការងារ និងផ្សាយបន្ត។ ប្រភព៖ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ

    February 23, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ អគ្គិសនីកម្ពុជា បានចេញសេចក្តីជូនដំណឹងស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរតម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ ដល់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម។ ទោះជាមានការខិតខំថែរក្សាមិនឲ្យមានការប៉ះពាល់ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនីនៅតំបន់ខាងលើអាចនឹងមានការរអាក់រអួលខ្លះៗជៀសមិនផុតដែលយើងខ្ញុំស្នើសុំអភ័យទោសទុកជាមុន ៕ ប្រភព៖ អគ្គិសនីកម្ពុជា

    February 23, 2023