Khmernote Media
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់BTV Cambodia បានឱ្យដឹងថា គិតត្រឹមព្រឹកថ្ងៃទី២៧ ខែកុម្ភៈនេះ ក្រសួងសុខាភិបាល បានរកឃើញអ្នកជាប់ពាក់ព័ន្ធនឹងជំងឺផ្តាសាយបក្សី នៅខេត្តព្រៃវែង កើនដល់១៦នាក់ ក្នុងនោះជាប់ពាក់ព័ន្ធនឹងកុមារីដែលស្លាប់បាត់បង់អាយុជីវិតដោយសារជំងឺនេះចំនួន១២នាក់ និងឪពុកមានផ្ទុកជំងឺផ្តាសាយបក្សី ជាប់ពាក់ព័ន្ធចំនួន៤នាក់។ យ៉ាងណាក្តី អ្នកជាប់ពាក់ព័ន្ធទាំងនោះ ក្រសួងសុខាភិបាលមិនបានរកឃើញមាន ផ្ទុកជំងឺផ្តាសាយបក្សីនោះទេ។ នេះបើតាមប្រសាសន៍លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល ផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាននៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈនេះ ៕ ប្រភព៖ BTV Cambodia

    February 27, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់​ ក្រសួងព័ត៌មាន នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ បនាឱ្យដឹងថា ប្រមុខរាជរដ្ឋាភិបាកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានសម្ដែងនូវមោទកភាព ចំពោះក្រុមកីឡាបាល់ទះកម្ពុជា អាយុក្រោម ១៩ឆ្នាំ ដែលបានប្រកួតឈ្នះ បារាំង កាលពីពេលថ្មីៗកន្លងមកនេះ។ ក្នុងពិធី ប្រគល់សញ្ញាបត្រជូនដល់គរុនិស្សិតបច្ចេកទេស និងនិស្សិតនៃវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស ជាង ៥ ០០០ នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍ជ្រោយចង្វារ នាព្រឹក ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន

    February 27, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅរសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣នេះ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នឹងអញ្ជើញប្រកាសចូលកាន់តំណែងជាផ្លូវការ អគ្គស្នងការរងនគរបាលជាតិ មួយរូប និងប្រធាននាយកដ្ឋានវិទ្យុទាក់ទង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។ នៅក្នុងសារលិខិត រាជរដ្ឋាភិបាលកម្ពុជា សម្រេចបញ្ចប់មុខតំណែងលោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន អត្តលេខ ៥៤៤៣៣ ពីប្រធាននាយកដ្ឋានវិទ្យុទាក់ទង ។ មាត្រា២៖ ផ្ទេរ និងតែងតាំងមុខតំណែងដល់នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ចំនួន ០២ រូប ដូចមានរាយនាមខាងក្រោម ៖ ១. លោកឧត្តមសេនីយ៍ទោ ពុំ

    February 27, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ Cambodia 2023 បានឱ្យដឹងថា បើកឆាកការប្រកួតកីឡាជឺជីតស៊ូជ្រើសរើសជើងឯកអាស៊ី លើកទី៧ ឆ្នាំ២០២៣ នៅប្រទេសថៃ ក្រុមអត្តពលិកកីឡាជឺជីតស៊ូកម្ពុជា ដណ្ដើមបានមេដាយ ៣គ្រឿង រួមមានមេដាយប្រាក់ ២ និងសំរឹទ្ធ ១ កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣ ម្សិលមិញ។ លោក សៀន សុភក្ដ្រ អគ្គលេខាធិការសហព័ន្ធកីឡាជឺជីតស៊ូកម្ពុជា បានឱ្យដឹងថា ព្រឹត្តិការណ៍ប្រចាំឆ្នាំនេះ មានអត្តពលិកចូលរួមសរុបជាង ៥០០នាក់ មកពី ៣០ប្រទេសក្នុងទ្វីបអាស៊ី ក្នុងនោះក៏មានវត្តមានកីឡាករ-កីឡាការិនីចំនួន

    February 27, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា បុរសម្នាក់ដែលរារាំងដល់ការអនុវត្តច្បាប់ ប្រើអំពើហិង្សាមកលើសមត្ថកិច្ច ក្រោយពីធ្វើការឃាត់ខ្លួន ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញារង អមអយ្យការសាលាដំបូងរាជធានីភ្នំពេញយកមកធ្វើតេស្តសារធាតុញៀន គឺវិជ្ជមាន។ នៅរសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង១៤៖០០នាទី កម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានធ្វើការឃាត់ខ្លួនបុរសម្នាក់ដែលបានរាងរាំង និងប្រើអំពើហិង្សាមកលើសមត្ថកិច្ច ក្រោយពីឃាត់ខ្លួន និងសាកសួររួចសមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ដោយចោទប្រកាន់ជនសង្ស័យចំនួន០៣ករណី។ ១. ប្រឆាំងអ្នករាជការសាធារណៈ ២. ប្រើហិង្សាដោយចេតនា ៣. ប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន។ គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី២៦ ខែកុម្ភៈ

    February 27, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នៅព្រឹកថ្ងៃចន្ទ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតបច្ចេកវិទ្យា និង គរុនិស្សិតបច្ចេកទេស ជ័យលាភី នៃវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស សរុប ចំនួន ៥.៤៥០ នៅមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ។ គរុនិស្សិតបច្ចេកទេសរួមមានកម្រិតមូលដ្ឋាន កម្រិតឧត្តម និងនិស្សិតបច្ចេកវិទ្យាសរុបចំនួន ៥,៤៥០នាក់ ស្រី ៤២៧នាក់។ ក្នុងនោះគរុនិស្សិត និងនិស្សិត​មានពិការភាពចំនួន ៩នាក់ជាបុរស និងនិស្សិតអាហារូបករណ៍សម្តេចតេជោនាយករដ្ឋមន្ត្រីចំនួន​២៩នាក់ ក្នុងចំណោម

    February 27, 2023
  • ព័ត៌មានជាតិ

    យោងតាមការបង្ហោះនៅលើគណនីហ្វេសប៊ុករបស់ឧកញ៉ា ស្រី ចាន់ថន បានឲ្យដឹងថា «អបអរសាទរកីឡាករព្រំសំណាងឈ្នះទៀតហើយបងប្អូន។ ដើម្បីអបអរសាទរដល់ជ័យជំនៈមួយនេះ ខ្ញុំបាទសូមធ្វើការឧបត្ថម្ភជាទឹកប្រាក់ចំនួន(៥លានរៀល)។ ហេតុដូច្នេះសូមកីឡាករ ព្រំ សំណាងមកទទួលរង្វាន់លើកទឹកចិត្តពីខ្ញុំបាទនៅការិយាល័យរបស់ខ្ញុំរៀងរាល់ម៉ោងធ្វើការ។ ជ័យជំនៈមួយនេះមិនមែនជាជ័យជំនះរបស់ព្រំសំណាងតែម្នាក់នោះទេ ប៉ុន្តែវាជាជ័យជំនះរបស់ប្រទេសកម្ពុជាទាំងមូលផងដែរ។ ជយោកម្ពុជា ជយោគុនខ្មែរ ខ្មែរអាចធ្វើបាន 💪💪💪🇰🇭»៕  

    February 26, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ មានសាធារណជនជាច្រើនមានការងឿងឆ្ងល់អំពីសកម្មភាពចុះបង្រ្កាប និងចាប់យកសត្វក្ងោកពីលោក យឹម សំអឿន នៅភូមិសន្លង់ ឃុំត្រពាំងចាន់ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង។ រដ្ឋបាលព្រៃឈើ តាមរយៈសេចក្ដីបំភ្លឺដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានអះអាងថា ក្រុមការងារបានបើកការស៊ើអង្កេតច្បាស់លាស់មុនការចុះអនុវត្តនីមួយៗ ដោយជាលទ្ធផលបញ្ជាក់ថា បុគ្គលនេះបានធ្វើការជួញដូរសត្វក្ងោក តាមប្រព័ន្ធហ្វេសបុក ទូរស័ព្ទ និងមានភស្តុតាងដ៏ទៃទៀត។ ក្នុងហ្វេសបុករបស់លោក យឹម សំអឿន បានបង្ហោះលក់សត្វក្ងោក និងមានដាក់លេខទូរស័ព្ទទំនាក់ទំនងថែមទៀតផង។ សត្វក្ងោក (Green Peafowl) ឈ្មោះវិទ្យាសាស្រ្ត (Pavo

    February 26, 2023
  • ព័ត៌មានជាតិ

    គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ មានកិត្តិយសសូមជម្រាបជូនដំណឹងដល់សាធារណៈជន និងសិស្ស-និស្សិតទូទាំងប្រទេសអំពីការប្រឡងអាហារូបករណ៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ថ្នាក់បរិញ្ញាបត្រ ជំនាញបច្ចេកវិទ្យាឌីជីថល នៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) រយៈពេល០៤ឆ្នាំ ចំនួន ១០០កន្លែង ដល់សិស្ស-និស្សិត ដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិក្នុងឆ្នាំសិក្សា២០២១-២០២២។ សូមអានព័ត៌មានលម្អិតខាងក្រោម៖

    February 26, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣ បានចេញសេចក្ដីជូនដំណឹង ស្តីពី ការដាក់ឱ្យប្រើប្រាស់ជាបណ្ដោះអាសន្នស្ពានអាកាសប្ញស្សីកែវ ស្ថិតនៅក្នុងភូមិឃ្លាំងសាំង សង្កាត់ប្ញស្សីកែវ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។ រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់សាធារណជនទាំងអស់ឱ្យបានជ្រាបថា ស្ពានអាកាស ឫស្សីកែវ ស្ថិតនៅក្នុងភូមិឃ្លាំងសាំង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ បានបើកការដ្ឋាន សាងសង់កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចអគ្គមហា សេនាបតីតេជោ ប៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងទទួលការសាងសង់ ដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា

    February 26, 2023