Khmernote Media
  • PR

    យប់មិញនេះ​ ផ​លិតកម្មរស្មីហង្ស​មាស​បានបញ្ចេញគ្រាប់ពេជ្រផ្នែកចម្រៀង​ Rap ធ្វេីឲ្យគ្រប់គ្នាបេីកភ្នែកធំៗ​ មិននឹកស្មានថាគ្រាប់ពេជ្រម្នាក់នេះមានសមត្ថភាពល្អយ៉ាងនេះ។ តារាចម្រៀងវ័យក្មេង ទេព​ ពិសិដ្ឋ​ បានវិវឌ្ឍន៍ខ្លួនបានយ៉ាងគួរឲ្យស្ញេីញសរសេីរ​ តាមរយៈបទ​ Money ដែលទេីបនឹងចេញក្តៅៗយប់មិញនេះ​ ធ្វេីឲ្យមហាជនជាច្រេីនបានងាកមកចាប់អារម្មណ៍លេីម្ចាស់ពាន​ The Voice Kids Cambodia រូបនេះយ៉ាងខ្លាំង។ មតិរាប់ពាន់នៅលេីវីដេអូបទចម្រៀងថ្មីនេះ​ ទេព​ ពិសិដ្ឋ​ បានទទួលការសរសេីរមិនដាច់ពីមាត់ថាពិតជាមានសមត្ថភាព​ពេញដោយគុណភាព​ ដែលចម្រៀងបែប​ Rap លោកខាងលិចនេះមិនមែនចេះតែអាចធ្វេីបានល្អដោយងាយស្រួលឡេីយ​។ ងាកមក​មេីលទៅលេីគុណភាព​ MV ក៏រឹតតែឡូយសមពេញទីជាមួយនឹងបទចម្រៀងទៅទៀត​ មេីលហេីយអាចនិយាយបានថាមិនចាញ់​ MV បរទេសឡេីយ​៕

    March 8, 2023
  • ព័ត៌មានជាតិ

    ភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ Cambodia 2023 បានឲ្យដឹងថា នាព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ (CAMSOC-CAMAPGOC) បានបើកកិច្ចប្រជុំប្រចាំសប្ដាហ៍ ក្រោមការដឹកនាំដោយ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិ CAMSOC-CAMAPGOC នាមជ្ឈមណ្ឌលប្រតិបត្តិការកីឡា ក្នុងពហុកីឡដ្ឋានជាតិមរតកតេជោ។ កិច្ចប្រជុំនោះផងដែរ គឺផ្ដោតទៅលើការរៀបចំប្រព័ន្ធ Wi-Fi ដែលជាតម្រូវការសម្រាប់ការប្រើប្រាស់នៅក្នុងពហុកីឡដ្ឋានជាតិមរតកតេជោ និងតាមទីលានប្រកួតនានា ដោយទទួលបាននូវការយកចិត្តទុកដាក់ខ្ពស់ពីឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដែលមានឯកឧត្តម ស៊្រុន គឹមសាន

    March 8, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំបេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​បាន​អំពាវនាវដល់សប្បុរសជនចូលរួមក្នុងការកសាងកន្លែងស្នាក់(អន្ដេវាសិកដ្ឋាន) សម្រាប់​​និស្សិតស្រី នៅក្នុងរាជធានីភ្នំពេញ និងតាម​បណ្តាលខេត្តនានាជាតំបន់ដាច់​ស្រយាល។ ថ្លែងក្នុងពិធីអបអរសាទរទិវាអន្តរជាតិនារី ៨ មីនា លើកទី១១២ ដែលបានប្រារព្ធ​ធ្វើឡើងក្រោមប្រធានបទ «ស្ត្រីរួមគ្នា រក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍន៍ក្នុងយុគសម័យ​ឌីជីថល» នាព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣ នៅវិមានសន្តិភាព សម្តេចតេជោ ហ៊ុន សែន បានជំរុញឱ្យស្ថាប័នពាក់ព័ន្ធដាក់ចេញគោលនយោបាយក្នុងការលើកកម្ពស់ដល់នារី​ ក្នុង​កម្រិតឧត្តមសិក្សា និងក្រោយឧត្តមសិក្សា។ សម្តេចតេជោគូសបញ្ជាក់ថា៖ «ចំណុចនេះ

    March 7, 2023
  • ព័ត៌មានជាតិ

    ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថា គម្រោងសិល្បៈសហគមន៍កុមារដ៏ធំបំផុតមួយ គឺ គម្រោងតុក្កតាយក្ស ដែលត្រូវ​បានចាត់​ទុក​ថា​ជាព្រឹត្តិការណ៍ទេសចរណ៍ដែលមានមនុស្សចូលរួមទស្សនាកម្សាន្ដរាប់ម៉ឺននាក់នោះ បានត្រឡប់មកវិញហើយ នៅខេត្តសៀមរាប ក្នុង​ខែមីនា ឆ្នាំ២០២៣នេះ បន្ទាប់ពីមានភាព​ឯការយៈពេល ០៣ឆ្នាំដោយសារការរាត​ត្បាតនៃ​មេរោគកូវីដ១៩។ បើគិតមកដល់ប្ចុប្បន្ននេះ គឺមានរយៈពេល១២ឆ្នាំហើយ ប៉ុន្តែក្បួនដង្ហែតុក្កតាយក្ស​ត្រូវបានផ្អាកមួយរយៈដោយសារជំងឺកូវីដ១៩ ហើយឥឡូវបានវិលត្រឡប់មកកាន់វិថី​សៀម​រាប​វិញហើយ សម្រាប់ឆ្នាំ២០២៣ ក្រោមប្រធានបទ «ខ្មែរក្លាហាន»។ លោក អ៊ុន សាវ៉ាន់ អ្នកគ្រប់គ្រងគម្រោងតុក្តតាយក្ស ២០២៣បានឱ្យដឹងថា គម្រោង​​តុក្តតាយក្ស បានចាប់ផ្តើមបង្កើតឡើងនៅឆ្នាំ ២០០៧ គម្រោងនេះ ទទួលបាន​ជោគ​ជ័យ

    March 7, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថា រដ្ឋបាលរាជធានីភ្នំពេញ បានត្រៀមរថយន្តក្រុងចំនួន ៤០០គ្រឿង សម្រាប់ដឹកពលរដ្ឋដោយមិនគិតថ្លៃក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាពេលខាងមុខ។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលបានជម្រាបជូនសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃចន្ទ ១៥កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៣។ ឯកឧត្តម ឃួង ស្រេង បានបញ្ជាក់ថា សាលារាជធានីភ្នំពេញ

    March 7, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្តេចតេជោ ហ៊ុន សែន បន្តអំពាវនាវដល់ប្តី-ប្រពន្ធ ដែលបែកបាក់គ្នាកុំហែកកេរ្តិ៍គ្នាតាមបណ្តាញសង្គម ត្រូវទុកកិត្តិយសឱ្យគ្នា ជាពិសេសកូនៗ។ នេះបើយោងតាមការប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងពិធី​អបអរសាទរទិវានារីអន្តរជាតិ ៨មីនា លើកទី១១២ នាព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣នេះ ដែលមានបណ្តាទូតនានាចូលរួម។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា៖ « មុនការអំពាវនាវរបស់ខ្ញុំ​ នៅពេលដែលបុរស និងស្ត្រី លែងលះគ្នា និងបែកបាក់គ្នា ដោយជាប្ដីប្រពន្ធក្ដី ឬជាសង្សារក្ដី ហែកហួរគ្នាទៅតាមហ្វេសប៊ុកមិនតិចទេ

    March 7, 2023
  • សង្គម

    រាជធានីភ្នំពេញ៖ កាលពីថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៣កន្លងទៅ វីដេអូមួយកំពុងផ្ទុះខ្លាំងក្នុងបណ្ដាញសង្គមហ្វេសប៊ុក ករណីលោកតាវ័យចំណាស់ម្នាក់ ពិការជើងម្ខាង រត់កង់បី ដើម្បីរកប្រាក់ចិញ្ចឹមជីវិត។ តាមរយៈវីដេអូ ប្រមាណជិត១នាទី លោកតា បាននិយាយថា នៅក្នុងមួយថ្ងៃលោកតារកប្រាក់បានតែ ១ម៉ឺនរៀល ទៅ២ម៉ឺនរៀលតែប៉ុណ្ណោះ មិនចេះប្រើ App ដូចគេទេ ចំណែកកូនចៅវិញ គឺនៅស្រែទាំងអស់ លោកតាគ្រាន់សុំឱ្យអ្នកដំណើរ ជួយជិះកង់បីរបស់លោកតាតែប៉ុណ្ណោះ មិនសុំអ្វីច្រើននោះទេ។ ក្នុងនោះយោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ម្ចាស់វីដេអូឈ្មោះ តាំង គីមឡេង បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ «បងប្អូនទាំងអស់គ្នាមេត្តាជួយចែករំលែកដូចបានជួយលោកតា បានមានអ្នកជួយជិះនិងហៅលោកតាបានដឹកបានកម្រៃចិញ្ចឹមជីវិតនិងស្រឡាញ់ការតស៊ូរបស់លោកតាណាស់ ទោះពិការក៏លោកតាថាមិនលើកដៃសុំគេ មានតែប្រឹងរកតាមអ្វីដែលលោកតាអាចធ្វើបាន។ លេខលោកតា 012636422,

    March 7, 2023
  • កីឡា

    ឧកញ៉ា ស្រី ចាន់ថន ដែល​ជា​អនុប្រធានកិត្តិយស ​របស់សហព័ន្ធកីឡាប្រដាល់គុណខ្មែរ​ នៅព្រឹកថ្ងៃទី០៧ ខែមីនានេះបានឱ្យដឹងថា កីឡាករប្រស៊ីល Tiago នឹងនាំយកកីឡាគុនខ្មែរ ទៅឱ្យពិភពលោកស្គាល់ ព្រោះពិភពលោកមិនដែលដឹងនោះទេថាកម្ពុជាមានក្បាច់គុនដ៏ពិសេសអស្ចារ្យបែបនេះ។ ឧកញ៉ា ស្រី ចាន់ថន បានបង្ហោះសារយ៉ាងដូច្នេះថា៖ «កីឡាករខ្លាំងទើបគុនខ្មែរខ្លាំង គុនខ្មែរខ្លាំងទើបប្រទេសដទៃគេគោរព គេឲ្យតម្លៃជាតិសាសន៍កម្ពុជារបស់យើង។ Tiago នឹងចូលរួមជាមួយក្លិបថ្មី ព្រមទាំងការគាំទ្រនៃការបង្កើតក្លិបគុនខ្មែរលំដាប់អន្តរជាតិ របស់កម្ពុជាយើងនេះ»។ លោកបន្តថា​ «Tiago និយាយថា គាត់ស្រលាញ់ប្រទេសកម្ពុជានិងប្រជាជនកម្ពុជាខ្លាំងបំផុត។ លើសពីនេះទៅទៀតគាត់បានដក់ចិត្តស្រលាញ់កេរ្តិ៍មរតកដូនតា កីឡាគុនខ្មែរផងដែរ។ គាត់បាននិយាយថា Tiago បានបន្ថែមទៀតថា គាត់នឹងនាំយកកីឡាមរតកដូនតាខ្មែរមួយនេះទៅឲ្យពិភពលោកស្គាល់ជាដាច់ខាត ព្រោះពិភពលោកមិនដែលដឹងនោះទេកម្ពុជាមានក្បាច់គុនដ៏ពិសេសអស្ចារ្យបែបនេះដូចជាប្រទេសកម្ពុជាឡើយ។

    March 7, 2023
  • ព័ត៌មានជាតិ

    រាជធានីពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងមុខងារសាធារណៈ នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣ បានចេញសេចក្ដីជូណឹង ស្ដីពី ការដាក់ឱ្យប្រើប្រាស់ MCS Mobile របស់ក្រសួងមុខងារសាធារណៈ សម្រាប់ពិនិត្យផ្ទៀងផ្ទាត់ព័ត៌មានផ្ទាល់ខ្លួនរបស់មន្ត្រីរាជការរួមមាន៖ ព័ត៌មានប្រវត្តិរូប ប្រវត្តិការងារ មុខតំណែង ប្រាក់ខែ ប្រភេទក្របខណ្ឌ ឋានន្តរស័ក្តិ ។ ក្រសួងមុខងារសាធារណៈ សូមជម្រាបជូនថា បន្ទាប់ពីបានបោះពុម្ព និង ដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ អត្តសញ្ញាណប័ណ្ណមន្ត្រីរាជការស៊ីវិលប្រភេទថ្មីរួចមក ក្រសួងមុខងារសាធារណៈបានរៀបចំនិងដាក់ឱ្យដំណើរ ការនូវកម្មវិធី Mobile App របស់ក្រសួងមុខងារសាធារណៈ ដែលមានឈ្មោះថា MCS Mobile។

    March 7, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ បានឱ្យដឹងថា នៅវេលាម៉ោង ១៥៖០០ នាទីរសៀល ថ្ងៃចន្ទ ១៥កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៣ មានករណីអគ្គិភ័យមួយកន្លែងបានកើតឡើងនៅចំណុច រោងចក្រតុងហ្វាងឈីងអ៊ី ភូមិត្រពាំងជ្រៃ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ – ម្ចាស់ទីតាំងឈ្មោះ ឈីង អ៊ី ភេទ ស្រី អាយុ ៤៩ឆ្នាំ ជនជាតិចិន មុខរបរ

    March 7, 2023