ខ្មែរណូត

ស្វែងរក

  • សង្គម

    ពុកគេ ពុកយើង! លោកតាវ័យចំណាស់ ពិការជើងម្ខាង ប្រឹងរត់កង់បី ដើម្បីរកប្រាក់ចិញ្ចឹមជីវិត

    BY Khmernote Media March 7, 2023
    ពុកគេ ពុកយើង! លោកតាវ័យចំណាស់ ពិការជើងម្ខាង ប្រឹងរត់កង់បី ដើម្បីរកប្រាក់ចិញ្ចឹមជីវិត

    រាជធានីភ្នំពេញ៖ កាលពីថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៣កន្លងទៅ វីដេអូមួយកំពុងផ្ទុះខ្លាំងក្នុងបណ្ដាញសង្គមហ្វេសប៊ុក ករណីលោកតាវ័យចំណាស់ម្នាក់ ពិការជើងម្ខាង រត់កង់បី ដើម្បីរកប្រាក់ចិញ្ចឹមជីវិត។ តាមរយៈវីដេអូ ប្រមាណជិត១នាទី លោកតា បាននិយាយថា នៅក្នុងមួយថ្ងៃលោកតារកប្រាក់បានតែ ១ម៉ឺនរៀល ទៅ២ម៉ឺនរៀលតែប៉ុណ្ណោះ មិនចេះប្រើ App ដូចគេទេ ចំណែកកូនចៅវិញ គឺនៅស្រែទាំងអស់ លោកតាគ្រាន់សុំឱ្យអ្នកដំណើរ ជួយជិះកង់បីរបស់លោកតាតែប៉ុណ្ណោះ មិនសុំអ្វីច្រើននោះទេ។

    ក្នុងនោះយោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ម្ចាស់វីដេអូឈ្មោះ តាំង គីមឡេង បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ «បងប្អូនទាំងអស់គ្នាមេត្តាជួយចែករំលែកដូចបានជួយលោកតា បានមានអ្នកជួយជិះនិងហៅលោកតាបានដឹកបានកម្រៃចិញ្ចឹមជីវិតនិងស្រឡាញ់ការតស៊ូរបស់លោកតាណាស់ ទោះពិការក៏លោកតាថាមិនលើកដៃសុំគេ មានតែប្រឹងរកតាមអ្វីដែលលោកតាអាចធ្វើបាន។ លេខលោកតា
    012636422, 0964058899 »

    ប្រភព៖ តាំង គីមឡេង

    Share This Post:
    MPO4D jitutoto mpo4d Mpoplay