- Khmernote Media
- ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង១៥៖៣០នាទី កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌប្ញស្សីកែវ បានធ្វើការស្រាវជ្រាវបង្រ្កាប និងឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ពាក់ព័ន្ធករណីឆក់ទូរស័ព្ទ នៅចំណុចផ្លូវបេតុង ភូមិខ២ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌប្ញស្សីកែវ ប្រព្រឹត្តកាលថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៣ នៅចំណុចផ្លូវ៩០៧ ក្រុម៧ ភូមិទួលសង្កែ សង្កាត់ទួលសង្កែទី១ ខណ្ឌប្ញស្សីកែវ។ ជនសង្ស័យឃាត់ខ្លួនចំនួន០២នាក់៖ ១-ឈ្មោះអែល រក្សា ហៅសាល ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបន្ទប់ជួល ផ្លូវបេតុង ភូមិបឹងសាឡាង
March 14, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ បានចេញសេចក្ដីជូនដំណឹង ស្ដីពី ស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣។ ក្នុងអំឡុងមួយសប្ដាហ៍ខាងមុខនេះ ព្រះរាជាណាចក្រកម្ពុជាទទួលឥទ្ធិពលខ្សោយពីទ្រនុងសម្ពាធខ្ពស់ (ចិន)។ ទន្ទឹមនោះក៏អាចកើតមានសម្ពាធទាបតូចៗជាលក្ខណៈឡូកាល់ (Local) ផងដែរ។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖ ១៖ តំបន់ទំនាបកណ្តាល – សីតុណ្ហភាពអប្បបរមាមានពី ២៤-២៦°C – សីតុណ្ហភាពអតិបរមាមានពី ៣៤-៣៧ °C – អាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅតិចតួចដោយអន្លើ។ ២៖ តំបន់ខ្ពង់រាប
March 14, 2023 - ព័ត៌មានជាតិ
ខេត្តសៀមរាប៖ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ អ្នកឧកញ៉ា សៀង ណាំ អ្នកតំណាងរាស្ត្រមណ្ឌលសៀមរាប បានឱ្យដឹងថា កាលពីយប់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោងជាង១០យប់ មានហេតុការណ៍អគ្គិភ័យ ឆាបឆេះព្រះរាជដំណាក់តូច នៃព្រះរាជដំណាក់ ខេត្តសៀមរាប ដោយទុស្សេខ្សែភ្លើង នេះជារឿងដ៏សែនសោកស្តាយបំផុតចំពោះព្រឹត្តិការណ៍ដ៏អកុសលនេះ។ ឃើញទិដ្ឋភាពនេះ ខ្ញុំនឹកអនុស្សាវរីយ៍ កាលពី២៥ឆ្នាំមុន ខ្ញុំ និងភរិយាខ្ញុំ បានចូលក្រាបបង្គំគាល់ និងបានហែសម្តេចព្រះបរមរតនកោដ្ឋ និងសម្តេចហ្លួងម៉ែ សោយព្រះស្ងោយ នៅក្នុងព្រះរាជដំណាក់តូចនេះ។ ព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់
March 13, 2023 - ព័ត៌មានជាតិ
ខេត្តកោះកុង៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថា ការនាំយកសត្វខ្លាធំពីប្រទេសឥណ្ឌា មកលែងនៅក្នុងប្រទេសកម្ពុជា ត្រូវបានរំពឹងថា នឹងអាចដំណើរការ បាននៅក្នុងរយៈពេល៩ ឬ១០ខែខាងមុខនេះ ខណៈដីព្រៃទំហំ៩០ហិកតា ស្ថិតក្នុងដែនជម្រកសត្វ ព្រៃតាតៃ នៃតំបន់ជួរភ្នំក្រវាញ ត្រូវបានរៀបចំរបងដែក ទ្រុងដែក អាងទឹក និងសត្វព្រៃ សម្រាប់ជាចំណី សម្រាប់បន្ស៊ាំ ក្នុងគម្រោងស្តារសត្វខ្លាធំឡើងវិញនេះ មុនលែងចូលតំបន់ស្នូលនៃតំបន់អភិរក្សសត្វខ្លា។ កញ្ញាបណ្ឌិត ស៊ូវណ្ណា ហ្គោនឡែត នាយិកាប្រតិបត្តិអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានបញ្ជាក់ប្រាប់ អ្នកសារព័ត៌មាន ក្នុងឱកាសរៀបចំដំណើរទស្សនាចរណ៍សត្វព្រៃ ដែលធ្វើឡើងនៅក្នុងក្រុងខេមរភូមិន្ទ ខេត្តកោះកុង
March 13, 2023 - ព័ត៌មានជាតិ
ខេត្តកណ្ដាល៖ នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តកណ្តាល បានចេញសេចក្ដី ស្តីពីការរៀបចំប្រឡងជ្រើសរើសក្របខ័ណ្ឌមន្ត្រីរាជការស៊ីវិល នៅរដ្ឋបាលថ្នាក់ក្រោមជាតិ សម្រាប់ខេត្តកណ្ដាល ឆ្នាំ២០២៣។ សេចក្ដីដូចបានជម្រាបជូនក្នុងកម្មវត្ថុ និងយោងខាងលើ រដ្ឋបាលខេត្តកណ្តាល សូមជូនដំណឹងដល់ សិស្ស និស្សិត ដែលមានបំណងចូលបម្រើការងារនៅក្នុងក្របខ័ណ្ឌមន្ត្រីរាជការស៊ីវិលនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ជ្រាបថា រដ្ឋបាលខេត្តកណ្តាល សម្រេចបើកឲ្យមានការប្រឡងជ្រើសរើសសិស្ស និស្សិត បញ្ចូលក្នុងក្របខ័ណ្ឌ មន្ត្រីរាជការស៊ីវិលនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ឆ្នាំ២០២៣ ដើម្បីបម្រើការងារនៅរដ្ឋបាលស្រុកនៃខេត្តកណ្តាល ដូចខាងក្រោម៖ ប្រភព៖ រដ្ឋបាលខេត្តកណ្តាល
March 13, 2023 - SEA GAMES
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ Cambodia 2023 នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថា ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានគូសបញ្ជាក់ថា សហព័ន្ធ បានត្រៀមលក្ខណៈទទួលធ្វើម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ជាង ១០ឆ្នាំមកហើយ ខណៈមកទល់ពេលនេះ គឺបានត្រៀមរួចរាល់ គ្មានអ្វីខ្វះខាតនោះទេ តែអ្វីដែលខ្វះខាត គឺរង់ចាំតែចប់ការប្រកួត ៩០នាទីប៉ុណ្ណោះ ថាក្រុមម្ចាស់ផ្ទះកម្ពុជា នឹងទទួលបានលទ្ធផលបែបណា? ការលើកឡើងនេះ ក្រោយបញ្ចប់មហាសន្និបាតលើកទី១៧ របស់សហព័ន្ធ កាលពីថ្ងៃទី១១ ខែមីនាម្សិលមិញ នៅសណ្ឋាគារហ្គាឌិនស៊ីធី ។
March 13, 2023 - សង្គម
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ លោក ផន ផល្លា ដែលជាអ្នកគ្រប់គ្រងមណ្ឌលមែកឈើដែលជាកន្លែងទំនុកបង្រុមចិញ្ចឹមកុមារកំព្រានៅកម្ពុជា បានចុះសួរនាំ លោកតា ពីរនាក់បងប្អូន ដើរបេះត្រកួនលក់ ដើម្បីចិញ្ចឹមជីវិតចុងក្រោយ ពួកគាត់វ័យចូល ៨០ផ្លាយជាងអស់ហើយ គ្មានសម្លៀកបំពាក់គ្រប់គ្រាន់ទេ ហើយសូម្បីតែកង់កញ្ចាស់មួយគ្រឿងដែលលោកតាទាំង២ បណ្តើរដឹកយកត្រកួនទៅលក់ក៏សុំពីគេដែរ។ ក្នុងគណនីហ្វេសប៊ុកផ្ទាល់របស់លោក Phalla Phorn បានសសរសេររៀបរាប់យ៉ាងដូច្នេះថា៖ «ពីរនាក់ បងប្អូន ដើរបេះត្រកួនលក់ដើម្បីជីវិតចុងក្រោយវ័យចូល ៨០ផ្លាយជាងអស់ហើយ លោកតាទាំង២ ដែលជីវិតពួកគាត់ ពោរពេញដោយទុក្ខលំបាក ធ្វើការទាំងវ័យជរា ដើម្បីតែអាហារមួយពេលៗរបស់ខ្លួន យ៉ាងត្រដាបត្រដួលជាទីបំផុត ខ្ញុំបានកត់សម្គាល់ទៅលើស្បែកជើងដែលគាត់បានពាក់
March 13, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថា នាយកដ្ឋាននគរបាលការពារ សូមធ្វើការឆ្លើយតបចំពោះការចុះផ្សាយលើគេហទំព័រហ្វេសប៊ុករបស់ ឯកឧត្តម Kanharith Khieu រដ្ឋមន្រ្តីក្រសួងព័ត៌មាន។ ចំពោះការចុះផ្សាយក្នុងគណនីខាង លើដែលមានខ្លឹមសារ (អរុណសួរស្តី លោកពូជាទីគោរពរបស់ក្មួយ ពេលលោកពូចូលរួមប្រជុំ ជួបក្រសួងធំៗ សូមលោកពូជួយលើកមតិ អ្នកប្រចាំការយាមមាត់ច្រកចេញចូលសុំ កាហ្វេ,បារី ជួបផ្ទាល់ល្ងាចម្សិលមិញក្រសួងមហាផ្ទៃ)។ កន្លងមកពិតជាមានបញ្ហានេះមែន ហើយអង្គភាពបានធ្វើការអប់រំ ណែនាំ ដាក់វិន័យរបស់កងកម្លាំងនគរបាលជាតិរួចហើយ។ ក្នុងនាមថ្នាក់ដឹកនាំទទួលខុសត្រូវ និងខិតខំ អប់រំ ណែនាំ ដល់មន្ត្រី ក្រោមឱវាទ យាមប្រចាំការច្រកចេញ-ចូល
March 13, 2023 - ព័ត៌មានជាតិ
ខេត្តកំពង់ឆ្នាំង៖ យោងតាមការចុះផ្សាយរបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថា អគ្គិភ័យឆាបឆេះមួយ ដែលបង្កឡើងនៅចំណុចរោងឆ្អើរត្រីរបស់ផ្ទះ ហ៊ន ប៊ុនលី ភេទប្រុសអាយុ ៥៥ឆ្នាំ នឹងប្រពន្ធឈ្មោះ សួន តារាមុន្នី អាយុ ៥១ឆ្នាំ មានទីលំនៅភូមិ/សង្កាត់ ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ហើយបានបន្តឆេះរាលដល់ផ្ទះប្រជាពលរដ្ឋជិតខាង (ឆេះអស់ទាំងស្រុង) សរុបចំនួន ២៥ខ្នង ស្មើនឹងចំនួនប្រជាពលរដ្ឋ ៣៣គ្រួសារ។ សមត្ថកិច្ចនគរបាលបានឲ្យដឹងថា ផ្ទះដែលឆេះនេះ ជាប្រភេទផ្ទះ ថ្ម និងឈើ ហើយមូលហេតុមកពីម្ចាស់ផ្ទះឆ្អើរត្រី មិនមានការប្រុងប្រយ័ត្ន។
March 13, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣ បានចេញសេចក្តីបកស្រាយបំភ្លឺ និងបដិសេធរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទាក់ទងទៅនឹងការផុសរបស់គណនីហ្វេសបុកមួយឈ្មោះថា Khun chann ដែលបានចុះផ្សាយព័ត៌មានមិនពិត បើកបរល្មើសភ្លើងក្រហមហើយ មិនទទួលកំហុស បែរជាមកចោទប្រកាន់មកលើមន្ត្រីអនុវត្តច្បាប់។ បន្ទាប់ពីបានឃើញគណនីហ្វេសបុកខាងលើចុះផ្សាយ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការកោះហៅមន្រ្តីគោលដៅស្តុបប្រសាទពេជ្យ មកសួរនាំ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣ តាមការបំភ្លឺរបស់លោកអនុសេនីយ៍ឯក ណុប សំអាត នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង១៥:៣៤នាទី មានម៉ូតូមួយគ្រឿងម៉ាក click ពណ៌ស ពាក់ផ្លាកលេខ
March 13, 2023









