ខ្មែរណូត

ស្វែងរក

  • សង្គម

    នៅចាំ ក្មេងប្រុសតស៊ូរៀនផង លក់ដូរផងទេ? ឥលូវនេះ ឧកញ៉ា ស្រី ចាន់ថន បានឧបត្ថម្ភថវិកាប្រចាំខែរយៈពេល៥ឆ្នាំ និងទិញកង់ថ្មីមួយគ្រឿងអោយទៀតផង

    BY Khmernote Media March 11, 2023
    នៅចាំ ក្មេងប្រុសតស៊ូរៀនផង លក់ដូរផងទេ? ឥលូវនេះ ឧកញ៉ា ស្រី ចាន់ថន បានឧបត្ថម្ភថវិកាប្រចាំខែរយៈពេល៥ឆ្នាំ និងទិញកង់ថ្មីមួយគ្រឿងអោយទៀតផង

    រាជធានីភ្នំពេញ៖ នៅចាំទេ?​ ក្មេងប្រុសដ៏កំសត់ម្នាក់ ពាក់អាវសិស្សសាលា ប្រឹងធាក់កង់លក់បន្លែ ដើម្បីយកលុយទៅសិក្សានោះ ផ្ទុះខ្លាំងក្នុងបណ្ដាញសង្គមហ្វេសប៊ុក ពេលនេះឧកញ៉ា ស្រី ចាន់ថន បានចុះជួបក្មេងប្រុសផ្ទាល់ហើយ ដោយបានមើលឃើញពីទុក្ខលំបាកយ៉ាងខ្លាំង រស់នៅជាមួយអ្នកម្តាយ ជីវិតដ៏ក្រលំបាក គ្មានផ្ទះសំបែង រស់នៅគ្រប់ទីកន្លែង​ និងគ្មានសាច់ញាតិទៀតផង។

    ឃើញពីភាពលំបាកទាំងនេះហើយ ឧកញ៉ា ស្រី ចាន់ថន បានរកកន្លែងឱ្យស្នាក់នៅ និងឧបត្ថម្ភថវិកាប្រចាំខែរយៈពេល៥ឆ្នាំ ថែមទាំងទិញកង់ថ្មីមួយគ្រឿងឱ្យប្អូនប្រុសផងដែរ។ បើយោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ ​ឧកញ៉ា ស្រី ចាន់ថន ដែល​ជា​អនុប្រធានកិត្តិយស ​របស់សហព័ន្ធកីឡាប្រដាល់គុណខ្មែរ បានបង្ហោះនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ម្សិលមិញនេះ បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ «ចាំទេ ប្អូនប្រុសដែលតស៊ូរៀនសូត្រផង ជិះកង់លក់ដូរផង គ្មានផ្ទះសំបែងច្បាស់លាស់ រស់នៅតាមសំយាបផ្ទះតាមសាធារណៈ ខ្ញុំបាទបានមើលឃើញពីការទុក្ខលំបាកក្មួយខ្លាំងណាស់ ការតស៊ូរបស់ក្មួយប្រុស ជាមួយអ្នកម្តាយ ជីវិតដ៏ក្រលំបាក គ្មានផ្ទះសំបែង រស់នៅគ្រប់ទីកន្លែង ពុំមានសាច់ញាតិទេ ក្មួយប្រុសខំប្រឹងលក់បន្លែ គ្រប់កន្លែងនៅក្រុងតាខ្មៅ ដោយស្រលាញ់ការសិក្សា ទំនេរពីការរៀនសូត្រ ក៏ឆ្លៀតទៅលក់បន្លែ ដើម្បីយកលុយទៅរៀន។»

    ក្នុងនោះ ឧកញ៉ា ស្រី ចាន់ថន បានបន្ថែមទៀតថា៖ «ឥឡូវនេះក្រុមការងារខ្ញុំបាទ បានចុះជួបក្មួយប្រុសផ្ទាល់ហើយ ក៏ជួយរកកន្លែងស្នាក់នៅ ឲ្យបានពិតប្រាកដ និងឧបត្ថម្ភថវិកាប្រចាំខែ រយៈពេល៥ឆ្នាំ។
    -ជួលបន្ទប់ ១ខែ ៥០ដុល្លារ នឹង ថវិកាប្រចាំខែផ្សេងទៀត
    -អង្ករ ៥០ គីឡូក្រាម
    -សម្ភារ៖ សិក្សារ..
    -កង់ថ្មី១គ្រឿង.. ៕ »

    ប្រភព៖ ស្រី ចាន់ថន Srey Chanthorn

    Share This Post:
    MPO4D jitutoto mpo4d Mpoplay