រំភើបណាស់! គុនខ្មែរអលស្តារ នឹងរៀបចំឡើងនៅប្រទេសបារាំង នៅថ្ងៃទី២៤ ខែមិថុនា ខាងមុខ
- BY
- srey nuch
- March 14, 2023
យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់លោក ស៊ន អេលីត ដែលជាអ្នកគ្រប់គ្រងក្លឹបប្រដាល់គុនខ្មែរនាយកដ្ឋានអង្គរក្ស នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថា «គុនខ្មែរអលស្តារ» នឹងរៀបចំឡើងនៅប្រទេសបារាំង ថ្ងៃទី២៤ ខែមិថុនា ខាងមុខនេះ លើកទីមួយ ដែលកម្ពុជាឈានជើងចេញក្រៅប្រទេស ក្នុងយុទ្ធនាការផ្សព្វផ្សាយគុនខ្មែរ។
ក្នុងវីដេអូ ប្រមាណជា ១នាទី ដោយយោងតាមការលើកឡើងរបស់ ម្ចាស់ក្លឹបបុរាណនៅប្រទេសបារាំង សូមជូនដំណឹងទៅដល់ប្រជាជនខ្មែរ ដែលចូលចិត្តវិស័យប្រដាល់ គាំទ្រគុនខ្មែរ និង អលស្តារគុនខ្មែរ ឱ្យបានដឹងថា៖ « ខ្ញុំបាទ និងប្អូន អេលីត ស៊ន នឹងរៀបចំកម្មវិធីគុនខ្មែរអលស្តារ នៅប្រទេសបារាំង នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣ នៅក្នុងទឹកដីប្រទេសបារាំង ហើយខ្ញុំបាទនឹងបញ្ចូនដំណឹងផ្សេងទៀតឱ្យបានច្បាស់លាស់ នៅវីដេអូក្រោយទៀត» ៕
ប្រភព៖ Sorn Elit ស៊ន អេលីត
- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង