បុរសជនជាតិអូស្ត្រាលី តស៊ូប្រឹងរត់ម៉ារ៉ាតុងក្នុងទ្វីបទាំង៧នៅលើពិភពលោក ដើម្បីរៃអង្កាសថវិកាជួយដល់កុមារក្រីក្រនៅកម្ពុជា
- BY
- srey nuch
- March 15, 2023
រាជធានីភ្នំពេញ៖ កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣កន្លងទៅនេះ យោងតាមគណនីហ្វេសប៊ុកមួយឈ្មោះថា «ISF Cambodia» បានឱ្យដឹងថា លោក James Holgate ដែលជាអត្តពលិកជនជាតិអូស្ត្រាលី បានចាប់ផ្តើមការរត់របស់លោកនៅទ្វីបចុងក្រោយគេគឺ ទ្វីបអង់តាកទិក ក្នុងគោលបំណងរៃអង្កាសថវិកា ១៥,០០០ ដុល្លារអាមេរិក គាំទ្រដល់អង្គការ ផ្កាយសមុទ្រ។
បើយោងតាមប្រភពខាងលើឈ្មោះ «ISF Cambodia» បានសរសេររៀបយ៉ាងដូច្នេះថា៖ អ្នកគាំទ្រដ៏មោះមុតម្នាក់របស់អង្គការផ្កាយសមុទ្រគឺលោក James Holgate ធ្លាប់បានកំណត់គោលដៅខ្លួនឯងថានឹងរត់ម៉ារ៉ាតុងក្នុងទ្វីបទាំង៧នៅលើពិភពលោក ហើយពេលនេះលោកជិតសម្រេចវាបានហើយ!
ការរត់ម៉ារ៉ាតុងនេះពោរពេញទៅដោយការលំបាកក៏ពិតមែន តែវាគឺជាការសាកល្បងភាពក្លាហាន និងការតស៊ូ ដោយជំនះនឹងអាកាសធាតុត្រជាក់ក្រោមសូន្យ គ្រោះថ្នាក់ពេលជួបប្រទះនឹងសត្វខ្លាឃ្មុំទឹកកក និងរបួសដោយសារតែភាពត្រជាក់ជាដើម។ ចូលរួមគាំទ្រ និងធ្វើការបរិច្ចាគដល់ការរត់របស់លោក James ដើម្បីរួមចំណែកផ្លាស់ប្តូរជីវិតកុមារកម្ពុជាក្រីក្រ តាមរយៈឱកាសរៀនសូត្រ និងលេងកីឡា ។
បរិច្ចាគឥឡូវនេះ៖ https://run.gofundraise.com.au/page/James-43615759
ប្រសិនបើលោកអ្នកកំពុងនៅប្រទេសកម្ពុជា អ្នកក៏អាចធ្វើការបរិច្ចាគដល់អង្គការផ្កាយសមុទ្រ តាមរយៈធនាគារ ABA បានដែរ៖ https://isfcambodia.org/get-involved-2/donate-worldwide/
- Share This Post: