- Khmernote Media
- ព័ត៌មានជាតិ
ខេត្តកំពង់ស្ពឺ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងថា នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣ នៅចំណុចទីតាំងអតីតរោចក្រផលិតអាកុល ស្ថិតនៅភូមិដំបងវិញ ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ មានជនសង្ស័យម្នាក់ បានធ្វើសកម្មភាពដុតបំផ្លិចបំផ្លាញទ្រព្យសម្បត្តិដែលតុលាការបានរឹបអូសជាសម្បត្ដិរដ្ឋ តាមរយៈសាលដីកាស្ថារពរបស់តុលាការកំពូលនូវ ទីតាំងដីនិងសំណង់រោងចក្រ ផលិតអាល់កុលមួយកន្លែងច្រើនអគារ។ ជនសង្ស័យដែលជាអ្នកដុត ដំបូងឡើយដុតព្រៃនិងចូលទៅដុតរថយន្តក្នុងរោងចក្រជនសង្ស័យឈ្មោះ ប៊ុន ធី ហៅកោប ភេទប្រុស អាយុ២៤ឆ្នាំ ស្នាក់នៅភូមិដំបងវេញ ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ពេលធ្វើសកម្មភាពរួចជនបង្កបានគេចចូលព្រៃបាត់។ សមត្ថកិច្ចបានបន្ដជួយអន្ដរាគមន៍នៅទីតាំងអគ្គិភ័យឆេះ ដោយមិនបង្អង់យូរ សមត្ថកិច្ចនគរបាលកំណត់មុខសញ្ញាបាន និងបានការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្ដមសេនីយ៍ទោ សម
March 27, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន បានស្នើអភិបាលរាជធានី-ខេត្ត ផ្តល់កិច្ចសហការគាំទ្រដល់ដំណើរការសិក្សា របស់ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន ដំណើរការសិក្សាលើគម្រោងផ្លូវល្បឿនលឿនរាជធានីភ្នំពេញ-ខេត្តសៀមរាប បានរលូន។ ក្រសួងសាធារណការ និងដឹកជញ្ជូន សូមជម្រាប ជូន ឯកឧត្តមអភិបាល មេត្តាជ្រាបថា៖ ក្រុមហ៊ុនសាជីវកម្ម ( ស្ពាន និងថ្នល់ចិន (CRBC) នឹងចាប់ផ្តើម ដំណើរការសិក្សាលើផ្លូវល្បឿនលឿនរាជធានីភ្នំពេញ-ខេត្តសៀមរាប នាពេលឆាប់ៗនេះ។ ក្នុងន័យនេះក្រសួង សាធារណការ និងដឹកជញ្ជូន ស្នើសុំ ឯកឧត្តមអភិបាល មេត្តាជួយអន្តរាគមន៍ សម្របសម្រួលដល់អង្គភាព
March 27, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងបរិស្ថាន បានចេញសេចក្តីជូនដំណឹង ស្តីពីការប្រឡងជ្រើសរើសចូលបម្រើការងារ ជាមន្រ្តីរាជការក្នុងក្របខ័ណ្ឌក្រសួងបរិស្ថាន ឆ្នាំ២០២៣។ ក្រសួងបរិស្ថាន មានកិត្តិយសសូមជូនដំណឹងដល់សាធារណជនឱ្យបានជ្រាបថា នៅឆ្នាំ២០២៣ នេះ ក្រសួងបរិស្ថានមានការប្រឡងប្រជែងជ្រើសរើសចូលបម្រើការងារក្នុងក្របខ័ណ្ឌក្រសួងបរិស្ថាន ចំនួន ៣១កន្លែង។ ចំពោះព័ត៌មាន និងលក្ខខណ្ឌពាក់ព័ន្ធនឹងការប្រឡងជ្រើសរើស មានដូចជម្រាបជូនខាងក្រោម៖ ប្រភព៖ Ministry of Environment
March 27, 2023 - ព័ត៌មានជាតិ
ខេត្តសៀមរាប៖ នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ មន្ទីរពេទ្យគន្ធបុប្ផា បានឱ្យដឹងថា ក្មេងប្រុស អាយុ១៣ឆ្នាំ មកពីស្រុកជើងព្រៃខេត្តកំពង់ចាម ដោយអាការៈចុកទ្រូងខ្លាំងរយៈពេល៥ថ្ងៃ ពេលមកដល់មន្ទីរពេទ្យជ័យវរ្ម័នទី៧ គ្រូពេទ្យឯកទេសផ្នែកបេះដូងបានធ្វើរោគវិនិច្ឆ័យយ៉ាងច្បាស់លាស់ថាជាការរីកសរសៃកូរ៉ូណែខាងស្តាំដោយចរន្តឈាមកូរ៉ូណែខាងស្តាំឆ្លងចូលថតបេះដូងស្តាំខាងលើ( RCA fistula to RA)។ ដូចនេះហើយក្រុមវេជ្ជបណ្ឌិតឯកទេសផ្នែកបេះដូងយើងបានរៀបចំដាក់កម្មវិធីបាញ់ភ្ជិតអោយក្មេងប្រុសម្នាក់នេះដោយបច្ចេកទេសទំនើបបំផុតមួយ catheterization to close RCA fistula to RA by vascular plug ប្រកបដោយភាពជោគជ័យ។ សូមអរគុណដល់ក្រុមវេជ្ជបណ្ឌិតឯកទេស កម្ពុជាផ្នែកបេះដូងនៅមន្ទីរពេទ្យជ័យវរ្ម័នទី ៧ ខេត្តសៀមរាប (គន្ធបុប្ផាទី
March 27, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថា ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាឲ្យតាមស្វែងរកបុរស ដែលប្រើអំពើហិង្សា ដោយយកមួកសុវត្ថិភាពវាយលើក្បាលស្ដ្រីម្នាក់ នៅស្ដុបសន្ធរម៉ុក ក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដើម្បីសួរនាំ និងចាត់ការតាមនីតិវិធីច្បាប់! ករណីនេះកំពុងតែមានការចាប់អារម្មណ៍ខ្លាំង និងចែករំលែកយ៉ាងព្រោងព្រាតតាមបណ្តាញសង្គម! ជនបង្កម្នាក់នេះ (បើទោះបីមិនទាន់ដឹងថាមានទំនាក់ទំនងយ៉ាងដូចម្តេចជាមួយស្រ្តីរងគ្រោះក៏ដោយ) ត្រូវតែទទួលទោសតាមច្បាប់ ជាធរមាន! សង្ឃឹមថាសមត្ថកិច្ចនឹងស្វែងរកឃើញឆាប់ៗនេះ ៕ ប្រភព៖ Sorn Sopheak-ស៊ន សុភក្រ្ត
March 27, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញសេចក្តីប្រកាសព័ត៌មាន ពាក់ព័ន្ធវិទ្យុអាស៊ីសេរី បានផ្សព្វផ្សាយព័ត៌មានថា «កសិករនៅខេត្តកណ្ដាលអស់សង្ឃឹម ក្នុងការដាំដុះក្រោយភ្ជួរបន្លែចោលដោយសារគ្មានទីផ្សារ »។ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣ វិទ្យុអាស៊ីសេរី បានផ្សព្វផ្សាយព័ត៌មានថា “កសិករនៅ ខេត្តកណ្តាល អស់សង្ឃឹមក្នុងការដាំដុះក្រោយភ្ជួរបន្លែចោលដោយសារគ្មានទីផ្សារ”។ អគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមជម្រាបជូនសាធារណជន មេត្តាជ្រាបថា ការចុះផ្សាយព័ត៌មានរបស់វិទ្យុអាស៊ីសេរី គ្មានភាពច្បាស់លាស់ឱ្យអគ្គនាយកដ្ឋានកសិកម្មអាច ពិនិត្យដោះស្រាយបញ្ហាដូចដែលបានលើកឡើងនេះឡើយ។ ជាក់ស្ដែង ការលើកឡើងថា លោក សំ
March 27, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់លោក ឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានឆ្លើយតបនឹងសំណួរខ្លះៗ តើអ្វីទៅជាអត្រានុកូលដ្ឋានកំណើត? តើការចុះសំបុត្រកំណើត ឬសំបុត្របញ្ជាក់កំណើត មានផលប្រយោជន៍អ្វី? ហើយត្រូវចុះបញ្ជីនៅកន្លែងណា? អ្នកណាមានសិទ្ធិស្នើសុំចុះ? ត្រូវការឯកសារអ្វីខ្លះ? គិតតម្លៃប៉ុន្មាន? ឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង បានបញ្ជាក់ចម្លើយសង្ខេបដូចខាងក្រោមនេះ ៖ សំបុត្រអត្រានុកូលដ្ឋានកំណើត រួមមាន សំបុត្រកំណើត និងសំបុត្របញ្ជាក់កំណើត។ ១-សារៈប្រយោជន៍ នៃសំបុត្រអត្រានុកូលដ្ឋានកំណើតរួមមាន៖ -ចុះឈ្មោះចូលរៀន -ធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ -ធ្វើសៀវភៅស្នាក់នៅ ឬសៀវភៅគ្រួសារ
March 27, 2023 - SEA GAMES
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ពិធីរត់ភ្លើងគប់កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ត្រូវប្រារព្ធធ្វើឡើងជាបន្តទៀត នៅប្រទេសហ្វីលីពីន នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ ដោយប្រទេសហ្វីលីពីន ជាប្រទេសទី២ បន្ទាប់ពីប្រទេសវៀតណាម ដែលរត់ពិធីភ្លើងគប់របស់កម្ពុជា នៅតំបន់អាស៊ីអាគ្នេយ៍។ ពិធីរត់ភ្លើងគប់នេះមានការអញ្ជើញចូលរួមដោយឯកឧត្តម ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាបេសកជនពិសេសតំណាងគណៈកម្មាធិការជាតិ CAMSOC, ឯកឧត្តម ផន ពៅ ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសហ្វីលីពីន, លោក Abraham Tolentino ប្រធានគណៈកម្មាធិការអូឡាំពិកហ្វីលីពីន, លោក Michael Barredo ប្រធានគណៈកម្មាធិការប៉ារ៉ាឡាំពិកហ្វីលីពីន
March 27, 2023 - SEA GAMES
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ ឧកញ៉ា ស្រី ចាន់ថន ដែលជាអនុប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងជាប្រធានក្លឹបគុនខ្មែរជើងឯកពិភពលោក នៅមុននេះបន្តិច បានឱ្យដឹងថា ឧកញ៉ា ស្រី ចាន់ថន ស្នើឱ្យមានសុំបើកកិច្ចប្រជុំមួយដើម្បីគិតគូរពីសុខសុវតិ្ថភាព របបអាហារ ការធ្វើដំណើរ ការដើរហើរ និងការហ្វឹកហាត់របស់កីឡាករគុនខ្មែរឲ្យបានម៉ត់ចត់ ដើម្បីអាចយកឈ្នះការប្រកួតនៅក្នុងស៊ីហ្គេមលើកទី៣២នេះ។ ឧកញ៉ា ស្រី ចាន់ថន បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ «ខ្ញុំសូមចែករំលែកគំនិតបន្តិចបន្តួចក្នុងនាមខ្ញុំជាអនុប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងជាប្រធានក្លឹបគុនខ្មែរជើងឯកពិភពលោក តែបើមានកំហុសខុសឆ្គងសូមបងប្អូនកុំប្រកាន់អី ព្រោះអ្វីដែលខ្ញុំនឹងនិយាយគឺខ្ញុំចង់ឲ្យគុនខ្មែរមានការរីកចម្រើនតែប៉ុណ្ណោះ។ » ឧកញ៉ា ស្រី ចាន់ថន បានបន្តថា៖
March 27, 2023 - ព័ត៌មានជាតិ
ខេត្តកំពត៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តកំពត នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការរៀបចំព្រឹត្តិការណ៍កំពតសង្ក្រាន្តឆ្នាំ២០២៣។ រដ្ឋបាលខេត្តកំពត សូមជូនដំណឹងដល់សាធារណៈជន បងប្អូនប្រជាពលរដ្ឋ ភ្ញៀវជាតិ និងអន្តរជាតិទាំងអស់មេត្តាជ្រាបថា ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ ថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៦ ដែលនឹងឈានចូលមកដល់នាពេលដ៏ខ្លីខាងមុខនេះ រដ្ឋបាលខេត្ត កំពត នឹងរៀបចំព្រឹត្តិការណ៍ « កំពតសង្ក្រាន្ត » ឆ្នាំ២០២៣ រយៈពេលបីថ្ងៃ ចាប់ពីថ្ងៃសុក្រ ៩រោច ខែ ចេត្រ ឆ្នាំថោះ ចត្វាស័ក
March 26, 2023









