- Khmernote Media
- ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្ដេចក្រឡាហោម ស ខេង កំពុងពិនិត្យលទ្ធផលស្រាវជ្រាវក្នុងការផ្ដល់ក្របខ័ណ្ឌតាមប៉ុស្តិ៍នគរបាលដើម្បីលើកកម្ពស់គុណភាពប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំ សង្កាត់ សម្រាប់ធានាបំពេញ ភារកិច្ចបម្រើប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ។ ថ្លែងក្នុងកិច្ចប្រជុំស្ដាប់ និងពិភាក្សាលើរបាយការណ៍ ស្ដីពីលទ្ធផលស្រាវជ្រាវ ដើម្បីលើកកម្ពស់គុណ ភាពប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ នៅទីស្ដីការក្រសួងមហាផ្ទៃ កាលពីរសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានប្រសាសន៍ថា កិច្ចប្រជុំនេះ គឺដើម្បីស្ដាប់របាយការណ៍ និងពិភាក្សាលើរបាយការណ៍
March 29, 2023 - ព័ត៌មានជាតិ
រាជធានីភំ្នពេញ៖ នៅថ្ងៃពុធ ៨កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ អគ្គិសនីកម្ពុជា បានចេញសេចក្តីជូនដំណឹងស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរ តម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ ដល់ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៣ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម។ ទោះជាមានការខិតខំថែរក្សាមិនឲ្យមានការប៉ះពាល់ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនីនៅតំបន់ខាងលើអាចនឹងមានការរអាក់រអួលខ្លះៗជៀសមិនផុតដែលយើងខ្ញុំស្នើសុំអភ័យទោសទុកជាមុន ៕ ប្រភព៖ អគ្គិសនីកម្ពុជា – EDC
March 29, 2023 - សង្គម
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ យោងតាមគណនីហ្វេសប៊ុកផ្ទាល់ឈ្មោះ Phalla Phorn ជាអ្នកគ្រប់គ្រងមណ្ឌលមែកឈើដែលជាកន្លែងទំនុកបម្រុងចិញ្ចឹមកុមារកំព្រានៅកម្ពុជា បានបង្ហោះរូបភាពជាច្រើនសន្លឹក របស់ដូនចាស់ដ៏កំសត់ពិការភ្នែកម្ខាង វ័យ ៨០ឆ្នាំ ខំដើររើសអេតចាយទាំងក្ដៅហែងគ្មានសូម្បីស្បែកជើងពាក់ ដើម្បីចំអែតក្រពះ ដែលធ្វើឱ្យអ្នកលេងក្នុងបណ្ដាញសង្គមឃើញរូបភាពនេះហើយ បានចែករំលែក និងអាណិតអាសូរដល់លោកយាយជាពន់ពេក។ នៅក្នុងគណនីហ្វេសប៊ុករបស់លោក Phalla Phorn បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ « ដូនចាស់អើយវ័យចូល៨០ឆ្នាំហើយ នៅខំដើររើសអេតចាយលក់ ដើម្បីចំអែតក្រពះមួយនេះទៀតមេឃឡើងក្តៅហែង ដូនចាស់គ្មានស្បែកជើងពាក់ទេ ខំដើរឡើងរលួយរលេសជើងអស់ហើយខ្ញុំស្រណោះដូនចាស់ណាស់ ខំទួលផងយួរផង កន្តៀតផង។ នេះហើយជីវិតចាស់ជរាគ្មានទីពឹងដោយមានបងប្អូន ចង់ចូលរួមចំណែកជួយដល់លោកយាយ ដែលគួអោយអាណិតព្រមទាំងតស៊ូដើររើសអេតចាយដើម្បីចិញ្ចឹមជីវិតម្នាក់នេះ ខ្ញុំសូមដាក់កុងផ្ទាល់ខ្លួនរបស់ខ្ញុំសម្រាប់ទទួលមូលិនិធិ ជួយដល់លោកយាយ៖
March 29, 2023 - SEA GAMES
នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ Cambodia 2023 បានឱ្យដឹងថា ប្រតិភូដង្ហែភ្លើងគប់កីឡាកម្ពុជា បានចាកចេញពីប្រទេសហ្វីលីពីនកាលពីយប់មិញ និងបន្តមកដល់ប្រទេសឥណ្ឌូណេស៊ី នារសៀលថ្ងៃទី២៩ ខែមីនានេះ។ ដោយមានការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីឯកឧត្តម អ៊ាវ ហ៊ាង ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសឥណ្ឌូនេស៊ី ព្រមទាំងអគ្គលេខាធិការរងគណៈកម្មាធិការអូឡាំពិកឥណ្ឌូណេស៊ី ៕ ប្រភព៖ Cambodia 2023
March 29, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋានព័ត៌មាន បានឱ្យដឹងថា បច្ចុប្បន្នភាពស្ពានខ្សែកាបកោះពេជ្រ-កោះនរា សម្រេចលទ្ធផលបាន ៦៥% តាមផែនការគម្រោងនេះ នឹងបញ្ចប់ការសាងសង់នៅចុងឆ្នាំ២០២៣ ។ ស្ពាននេះ ជាការភ្ជាប់ចរាចរកណ្តាលរាជធានីភ្នំពេញទៅមកផ្លូវជាតិលេខ១ ហើយនឹងកាត់បន្ថយការកកស្ទះចរាចរលើស្ពានព្រះមុនីវង្សទាំង២ ៕ ប្រភព៖ នាយកដ្ឋានព័ត៌មាន News Department
March 29, 2023 - SEA GAMES
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ Cambodia 2023 បានឱ្យដឹងថា ក្រុមបាល់ទះជម្រើសជាតិកម្ពុជា ម៉ាឡេស៊ី និងសិង្ហបុរី ផ្នែកបុរស បានចូលរួមប្រកួតពានរង្វាន់បាល់ទះអន្តរជាតិមួយឈ្មោះថា Tri-Nation Volleyball Cup 2023 ដើម្បីជាផ្នែកមួយនៃការត្រៀមខ្លួន សម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា នាខែឧសភាខាងមុខ។ សម្រាប់ពានរង្វាន់នេះ នឹងត្រូវបើកការប្រកួតជាផ្លូវការ ពីថ្ងៃទី២៩ ខែមីនានេះ រហូតដល់ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៣ នៅលើទីលានបាល់ទះ MBSA Indoor Volleyball
March 29, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានឱ្យដឹងថា ក្នុងបរិការណ៍ខ្វះខាតទឹកផ្គត់ផ្គង់ជូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានដាក់ចេញនូវវិធានការណ៍ដឹកជញ្ជូនទឹកស្អាតទៅផ្គត់ផ្គង់នៅតំបន់ដែលជួបប្រទះបញ្ហាខ្វះទឹក ដោយបានសហការជាមួយសាលារាជធានីភ្នំពេញ។ ដោយគិតចាប់ពីថ្ងៃទី២៦ ដល់ទី២៨ ខែមីនា ឆ្នាំ២០២៣ ក្រុមការងារបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យដឹកជញ្ជូនទឹកស្អាតទៅផ្គត់ផ្គង់នៅតំបន់ខ្វះខាតទឹកចំនួន ៧ទីតាំង ដែលមានដូចខាងក្រោម៖ ១. ភូមិព្រៃទា១ ៦ឡាន ២១ម៣ ២. ភូមិត្រពាំងអញ្ចាញ ១០ឡាន ៣៤ម៣ ៣. ភូមិឡកំបោរ ៧ឡាន ២៨ម៣ ៤. ភូមិអណ្តូងតាអន ២ឡាន
March 29, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ យោងតាមចុះផ្សាយរបស់ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីជូនដំណឹង ស្ដីពីការនាំចូល នាំចេញឱសថ ឧបករណ៍បរិក្ខារពេទ្យ និងផលិតផលសុខាភិបាលផ្សេងទៀតតាមអនឡាញប្រព័ន្ធបញ្ជរតែមួយជាតិ (National Single Window) ។ ដើម្បីពង្រឹង និងបង្កើនប្រសិទ្ធភាពក្នុងការនាំចូល នាំចេញ ឱសថ ប្រតិករ ឧបករណ៍បរិក្ខារពេទ្យ គ្រឿងសម្អាង ផលិតផលបំប៉នសុខភាព វត្ថុធាតុដើម វត្ថុធាតុផ្សំ សម្ភារវេចខ្ចប់ និង ផលិតផលសុខាភិបាលផ្សេងទៀតឱ្យកាន់តែល្អប្រសើរ ក្រសួងសុខាភិបាល សូមស្នើឯកឧត្តម-លោកជំទាវ លោក-លោកសី ប្រធានគ្រឹះស្ថានដែលមិនទាន់បានធ្វើការស្នើសុំនាំចូល នាំចេញតាមប្រព័ន្ធបញ្ជរតែមួយជាតិ ត្រូវចូលរួមអនុវត្តឱ្យបានពេញ
March 29, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នៅរសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានចូលរួមប្រជុំស្តីពីការណែនាំអំពីការអនុវត្តភារកិច្ច និងការទទួលខុសត្រូវរបស់មន្ត្រីរាជការស៊ីវិល (អតីតបុគ្គលិក VOD) នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ក្នុងជំនួបសំណេះសំណាលនេះ ឯកឧត្តមរដ្ឋមន្ត្រី បានស្វាគមន៍អតីតបុគ្គលិកសារព័ត៌មាន VOD ចំនួន ១១រូប ដែលនឹងចូលមកបម្រើការងារនៅក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាពេលខាងមុខ។ ឯកឧត្តម បានសាកសួរអំពីប្រវត្តិការងារ
March 29, 2023 - ព័ត៌មានជាតិ
ខេត្តព្រៃវែង៖ យោងតាមការចុះផ្សាយរបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោងជាង ៩យប់ មានក្មេងទំនើង ២នាក់ បានយកដុំឥដ្ឋគប់កញ្ចក់រថយន្តម៉ាក FUSO សណ្ដោងរ៉ឺម៉ក ពាក់ផ្លាកលេខ ព្រៃវែង 3A-2100 នៅតាមផ្លូវលេខ ៣១២ ចំណុចភូមិពានី ឃុំល្វា ស្រុកព្រះស្ដេច ខេត្តព្រៃវែង បណ្តាលឲ្យរថយន្តបែកកញ្ចក់ទ្វារខាងឆ្វេង និងរងរបួសដល់អ្នកបើកឈ្មោះ ឈៀវ វន្នី ភេទប្រុស អាយុ ៣២ឆ្នាំ មានទីលំនៅភូមិឫស្សីជួរ ឃុំបឹងព្រះ ស្រុកបាភ្នំ ខេត្តព្រៃវែង។
March 29, 2023









