Khmernote Media
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងមុខងារសាធារណៈ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការប្រឡងប្រជែងជ្រើសរើសសិស្ស និស្សិត និងមន្ដ្រីរាជការស៊ីវិល ឱ្យចូលបម្រើការងាររដ្ឋក្នុង ក្របខ័ណ្ឌក្រសួងមុខងារសាធារណៈ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រសួងផែនការ ក្រសួងយុត្តិធម៌ ក្រសួងទេសចរណ៍ និងរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល សម្រាប់ឆ្នាំ២០២៣។ ក្រសួងមុខងារសាធារណៈ សម្រេចបើកឱ្យមានការប្រឡងប្រជែងជ្រើសរើសសិស្ស និស្សិត និងមន្ត្រីរាជការស៊ីវិល សរុបចំនួន ១៧២កន្លែង ឱ្យចូលបម្រើការងាររដ្ឋក្នុងក្របខ័ណ្ឌក្រសួង-ស្ថាប័ន ទាំង៦ សម្រាប់ឆ្នាំ២០២៣ រួមមាន៖

    April 11, 2023
  • ព័ត៌មានជាតិ

    ខេត្តសៀមរាប៖ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ អាជ្ញាធរជាតិអប្សរា បានចេញសេចក្ដីជូនដំណឹង ស្ដីពីការបើកឱ្យប្រើប្រាស់ស្ពានហាលប្រាសាទអង្គរវត្តជាបណ្ដោះអាសន្ន ក្នុងព្រឹត្តិការណ៍អង្គរសង្គ្រាន ឆ្នាំ២០២៣។ អាជ្ញាធរជាតិអប្សរា សូមជូនដំណឹងដល់ក្រសួង ស្ថាប័ន អាជ្ញាធរដែនដី មន្ទីរ-អង្គភាព សមាគម ទីភ្នាក់ងារទេសចរណ៍ សមាគមមគ្គុទ្ទេសក៍ទេសចរណ៍ សមាគមដឹកជញ្ជូនភ្ញៀវទេសចរ ក្រុមហ៊ុនទេសចរណ៍ ភ្ញៀវទេសចរជាតិ-អន្តរជាតិ សាធារណជន ព្រមទាំងប្រជាពលរដ្ឋទាំងអស់ឱ្យបានជ្រាបថា អាជ្ញាធរជាតិអប្សរា នឹងបើកឱ្យប្រើប្រាស់ស្ពានហាលប្រាសាទអង្គរវត្ត ជាបណ្តោះអាសន្ន ដើម្បីសម្រួលដល់ការចូលទស្សនាប្រាសាទឣង្គរវត្ត នាឱកាសនៃការរៀបចំខួប១០ឆ្នាំ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ចាប់ពីថ្ងៃទី១០ ដល់២៣ ខែមេសា ឆ្នាំ២០២៣ ៕

    April 11, 2023
  • សង្គម

    រាជធានីភ្នំពេញ៖ ក្រោយផ្ទុះការជជែកវែកញែក និងរិះគន់យ៉ាងចាស់ដៃពីសំណាក់មហាជន ក្នុងបណ្ដាញសង្គមហ្វេសប៊ុកពីលោក​ ឯម​ រៀម​ ដែលជាអ្នកច្នៃម៉ូតដល់ល្បីម្នាក់ ដោយកាលពីម្សិលមិញលោកបានបង្ហោះខុសអត្ថន័យ សរសេរថា៖ «១លាន បេះដូងក្លែងក្លាយ បើជាថវិការដ្ឋសូមចូលរួមសោកស្តាយ តែបើជាទឹកចិត្តរបស់បងប្អូន មិនគួរធ្វើនៅទីនេះ…»។ បន្ទាប់ពីបានមើលឃើញនូវកំហុសរបស់ខ្លួន នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ យោងតាមគណនីហ្វេសប៊ុករបស់លោក​ ឯម​ រៀម​ បានធ្វើការសូមអភ័យទោសដល់មហាជន ដែលលោកបានសរសេរ Caption ខុសអត្ថន័យ «១លានបេះដូងកាត់បទ» កាលពីម្សិលមិញ ក្នុងនោះលោក ឯម​ រៀម បានសរសេររៀបរ៉ាប់យ៉ាងដូច្នេះថា៖ «សូមអភ័យទោសពីបងប្អូន ន័យដែលខ្ញុំបានសរសេរ Caption

    April 11, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ យោងតាមអនុក្រឹត្យរបស់ រាជរដ្ឋាភិបាលកម្ពុជា សម្រេចបញ្ចប់មុខតំណែង លោក បែល វ៉ាន់ដែត ពីអគ្គនាយករង នៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ព្រោះតែការដកកាំភ្លើងភ្ជង់អ្នកដទៃរឿងស៊ីប្លេរថយន្ត។ រាជរដ្ឋាភិបាលកម្ពុជា សម្រេចបញ្ចប់មុខតំណែងលោក បែល វ៉ន់ដោត ពីអគ្គនាយករងនៃអគ្គនាយកដ្ឋានរដ្ឋបាលនិងកិច្ចការ ទូទៅ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានបង្ហោះអនុក្រឹត្យបញ្ចប់មុខតំណែង ជាមួយការបញ្ជាក់បែបនេះយ៉ាងដូច្នេះថា ៖ «បើតុលាការមិនចាត់ការតាមផ្លូវ ច្បាប់ទេទុកឲ្យខ្ញុំដាក់វិន័យតាមផ្លូវរដ្ឋសិន។ អាងមានអំណាចប្រើប្រាស់អាវុធគំរាមអ្នកទន់ខ្សោយ។ នេះជាសារព្រមានចំពោះមន្ត្រី ទាំងអស់សូមកុំអាងអំណាចធ្វើបាបអ្នកទន់ខ្សោយជាពិសេសសូមកុំប្រើប្រាស់អាវុធខុសច្បាប់។ សូមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ធ្វើការជាមួយតុលាការសូមកុំឲ្យ ជនល្មើសប្រើប្រាស់អាវុធខុសច្បាប់បាននៅក្រៅឃុំមុនពេលកាត់ទោសដែលជននោះអាចតាមគំរាមកំហែងដល់អ្នកផ្សេងទៀត » ៕

    April 11, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនស្ដីពី ស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣ ។ ក្នុងរយៈពេលមួយសប្តាហ៍ខាងមុខ កម្ពុជាទទួលឥទ្ធិពលពីជ្រលងសម្ពាធទាប ក្នុងកម្រិតពីខ្សោយ ទៅមធ្យម គួបផ្សំនិងខ្យល់ប្រែប្រួល។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖ ១៖ តំបន់ទំនាបកណ្តាល – សីតុណ្ហភាពអប្បបរមា មានពី ២៥-២៧ °C – សីតុណ្ហភាពអតិបរមា មានពី ៣៥-៣៩ °C – ពីថ្ងៃទី១២-១៤

    April 11, 2023
  • សង្គម

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ ឯកឧត្តម ជុំ កុសល រដ្ឋលេខាធិការក្រសួងព័ត៌មាន បានប្រតិកម្មចំពោះពាក្យសម្តីរបស់លោក​ ឯម​ រៀម​ ដែលជាអ្នកច្នៃម៉ូតដល់ល្បីម្នាក់ ដោយបានបង្ហោះថា៖ «១លាន បេះដូងក្លែងក្លាយ បើជាថវិការដ្ឋសូមចូលរួមសោកស្តាយ តែបើជាទឹកចិត្តរបស់បងប្អូន មិនគួរធ្វើនៅទីនេះ…»។ ក្រោយឃើញការបង្ហោះបែបនោះ ឯកឧត្តម ជុំ កុសល បានប្រតិកម្ម ដោយសរសេររៀបរ៉ាប់យ៉ាងដូច្នេះថា៖ «ប្រើសិទ្ធិ សូមឲ្យចេះមើលពេលវេលា និងទង្វើរបស់អ្នកធ្វើផង។ អ្នកធ្វើ ខុសពីអ្នកអង្គុយចាំថា ។ អ្នកធ្វើមុននឹងធ្វើគឺត្រូវប្រើគំនិតគិតគ្រប់ជ្រុងជ្រោយណាស់ ព្រោះនេះគឺជាព្រឹត្តិការណ៍ជាតិ ធ្វើឡើងដើម្បីការទាក់ទាញចំណាប់អារម្មណ៍មនុស្សក្នុងពិភពលោកឲ្យសម្លឹងមើលពីភាពស្រស់បំព្រងនៃទឹកដីអច្ឆរិយៈរបស់កម្ពុជាក្នុងឱកាសបុណ្យប្រពៃណីជាតិ

    April 10, 2023
  • ព័ត៌មានជាតិ

    ខេត្តសៀមរាប៖ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ក្រុមសាក្សីបេះដូង ចាប់ផ្តើមរាប់បេះដូង ដែលបត់ដោយប្រជាពលរដ្ឋគ្រប់ទិសទី សម្រាប់បំបែកឯតទគ្គកម្មពិភពលោក នៅក្នុងព្រឹត្តិការណ៍អង្គរសង្កា្រន្ត ក្នុងបរិវេណប្រាសាទអង្គរវត្ត នាថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣។ បេះដូងក្រដាសទាំងនេះ ត្រូវបានរៀបចំធ្វើជា «សួនបេះដូង» ត្រៀមបង្ហាញភ្ញៀវជាតិ និងអន្តរជាតិ ជាពិសេសបង្ហាញពីកិត្យានុភាព នៃការរួបរួមសាមគ្គីភាពរបស់ប្រជាជនកម្ពុជា និងត្រៀមបំបែកកំណត់ត្រាពិភពលោក «បេះដូងច្រើនជាងគេលើពិភពលោក» ដោយចាប់ផ្តើមរាប់នៅថ្ងៃទី១០ ខែមេសានេះ ហើយនឹងត្រូវប្រកាសលទ្ធផលនាថ្ងៃទី១១ ខែមេសា វេលាម៉ោង ១៦:០០ ៕ ប្រភព៖ ក្រសួងព័ត៌មាន

    April 10, 2023
  • ព័ត៌មានជាតិ

    ខេត្តបាត់ដំបង៖ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងទេសចរណ៍ បានឱ្យដឹងថា ដើម្បីបង្កបរិយាកាសរីករាយ ក្នុងឱកាសពិធិបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ គ.ស ២០២៣ នៅថ្ងៃទី ១៤-១៥ និង១៦ ខែមេសា ឆ្នាំ២០២៣ ខាងមុខនេះ។ រដ្ឋបាលខេត្តបាត់ដំបង សហការជាមួយ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបាត់ដំបង និងមន្ទីរ/ស្ថាប័នពាក់ព័ន្ធ រៀបចំព្រឹត្តិការណ៍សង្រ្កាន្តបាត់ដំបង២០២៣ ដែលមានរយៈពេល៥ ថ្ងៃ ចាប់ពីថ្ងៃទី ១២ ដល់ ១៦ ខែមេសា ឆ្នាំ២០២៣

    April 10, 2023
  • ព័ត៌មានជាតិ

    ខេត្តបន្ទាយមានជ័យ៖ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា អាជ្ញាធរខេត្តបន្ទាយមានជ័យកំពុងសហការធ្វើកិច្ចការងារបន្ទាន់សម្របសម្រួលជាមួយអាជ្ញាធរខេត្តស្រះកែវ និងកងកម្លាំងសមត្ថកិច្ចថៃច្រកទ្វារអន្តរជាតិប៉ោយប៉ែត-ក្លងឡឹក ដើម្បីសម្របសម្រួលឱ្យបងប្អូនពលករដែលសម្រុកមកពីប្រទេសថៃកុំឱ្យមានការកកស្ទះរង់ចាំយូរ។ ក្នុងការដោះស្រាយបន្ទាន់នេះ ធ្វើឡើងនៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ ដោយក្នុងនោះឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានចាត់តាំងឯកឧត្តម ង៉ោ ម៉េងជ្រូន អភិបាលរងខេត្ត លោក គាត់ ហ៊ុល អភិបាលក្រុងប៉ោយប៉ែត កម្លាំងសមត្ថកិច្ចអន្តោរប្រវេសច្រកអន្តរជាតិប៉ោយប៉ែត មន្ទីរការងារ បណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត និងមន្ត្រីពាក់ព័ន្ធ បានក៏ដូចជាកំពុងនៅលើទឹកដីថៃ ជួបពិភាក្សា ដោះស្រាយជាបន្ទាន់ជូនដល់បងប្អូនពលករខ្មែរជាច្រើនពាន់នាក់ ដែលអញ្ជើញមកលេងផ្ទះក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខ

    April 10, 2023
  • SEA GAMES

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ ឧកញ៉ា ស្រី ចាន់ថន បានតំណាងឲ្យកីឡាករ Thiago ថ្លែងអំណរគុណ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ដែលលោកមានទឹកចិត្តល្អក្រៃលែងក្នុងការណាត់ជួបសំណេះសំណាល ក៏ដូចជាឧបត្ថមថវិកាដល់កីឡាករ Thiago ។ នៅក្នុងគណនីហ្វេសប៊ុករបស់ ឧកញ៉ា ស្រី ចាន់ថន បានសរសេររៀបរ៉ាប់យ៉ាងដូច្នេះថា៖ «ខ្ញុំបាទតំណាងឲ្យកីឡាករ Thiago សូមថ្លែងអំណរគុណ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ដែលលោកមានទឹកចិត្តល្អក្រៃលែងក្នុងការណាត់ជួបសំណេះសំណាល ក៏ដូចជាឧបត្ថមថវិកាដល់កីឡាករ Thiago

    April 10, 2023