Khmernote Media
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា នៅវេលាម៉ោង ១១៖០០នាទីព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣ មានករណីអគ្គិភ័យ កើតឡើងនៅចំណុចក្រុមហ៊ុនលក់គ្រឿងសំណង់មួយកន្លែង ស្ថិតនៅភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ហេតុការណ៍អគ្គិភ័យឆាបឆេះនេះ បណ្តាលមកពីការប្រើប្រាស់ចរន្តអគិ្គសនីខុសបច្ចេកទេស បង្កជាអគ្គិភ័យ ហើយធ្វើឲ្យខូចខាតឆេះហាង ទំហំ(៣០ម៉ែត្រ × ៥០ម៉ែត្រ ) និងខូចខាតសម្ភារសំណល់ប្លាស្ទិចផ្នែកខាងក្រោយឃ្លាំង អស់មួយចំនួននិងពុំបានឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ។ នៅម៉ោង ១២និង០០នាទីថ្ងៃត្រង់ នាថ្ងៃខែឆ្នាំដដែល អគ្គិភ័យនេះត្រូវបានពន្លត់បានទាំងស្រុង ដោយប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យ រាជធានីភ្នំពេញ ចំនួន១២គ្រឿង ប្រើប្រាស់ទឹកអស់ ១២ឡាន ស្មើរនឹង

    April 15, 2023
  • ព័ត៌មានជាតិ

    នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣ យោងតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមប្រព័ន្ធតេឡេក្រាម បានឱ្យដឹងថា សម្តេចតេជោ បានដាក់បញ្ជាដាច់ណាត់មិនអោយមានការយកថ្លៃភាស៊ីពីប្រជាពលរដ្ឋចូលខេត្តកែបទៀតឡើយ។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា៖ « ឯកឧត្តម អភិបាលខេត្តកែប បានកែតម្រូវហើយ ខ្ញុំទើបបានដឹងដំណឹងនេះទេ ដែលអ្នកទៅលេងខេត្តកែបត្រូវបង់លុយ ខ្ញុំមិននឹងស្មាថា មានរឿងហ្នឹងកើតមានឡើងទេ ខ្ញុំបញ្ជាឱ្យអភិបាលខេត្ត ធ្វើការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងស្ថាប័នពាក់ព័ន្ធ លុបចោលទាំងស្រុងនូវកិច្ចសន្យាណាក៏ដោយ ដែលមានលក្ខណៈយកប្រាក់ពីពលរដ្ឋចូលខេត្ត (ដែលហៅថា យកថ្លៃភាស៊ី)។ នេះមិនរឿងគួរឱ្យវៃឆ្លាតទេ ជាអំពើឆោតល្ងង់មួយ

    April 15, 2023
  • ព័ត៌មានជាតិ

    ខេត្តសៀមរាប៖ យោងតាមចុះផ្សាយរបស់ នាយកដ្ឋានព័ត៌មាន បានឱ្យដឹងថា កម្ពុជាបានបំបែកឯតទគ្គកម្មពិភពលោកសារជាថ្មី «រាំម៉ាឌីហ្សុនច្រើនជាងគេ» ដែលមានអ្នកចូលរួមរាំច្រើនជាងគេ ដោយជោគជ័យជាថ្មីម្ដងទៀត ដោយមានចំនួនអ្នកចូលរួម រាំសរុប ៤៩៩៩ នាក់ នៅម៉ោង ១០:៣៦ នាទីព្រឹក ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣ ក្នុងព្រឹត្តិការណ៍អង្គរសង្រ្កាន្ដ ឆ្នាំ២០២៣ នៅទីតាំងព្រះលានជល់ដំរី។ បើយោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ ឯកឧត្តម ហ៊ុន ម៉ានី បានសរសេររៀបរ៉ាប់យ៉ាងដូច្នេះថា៖ «ថ្ងៃនេះ យើងបានបំបែកឯតទគ្គកម្មមួយទៀតគឺការ «រាំម៉ាឌីហ្សុនច្រើនជាងគេលើពិភពលោក»! សូមអរគុណបងប្អូនទាំង ៤៩៩៩ នាក់ និងក្រុមការងារទាំងអស់ដែលបានធ្វើឱ្យការបំបែកកំណត់ត្រានេះបានជោគជ័យ។ ជយោ!

    April 15, 2023
  • ព័ត៌មានជាតិ

    ខេត្តកែប៖ ក្រោយមានការរិះគន់ ឥឡូវនេះអភិបាលខេត្តកែប សូមជម្រាបជូនបងប្អូនភ្ញៀវទេសចរជាតិ អន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាជ្រាបថា ចាប់ពីម៉ោងនេះទៅនៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣ រដ្ឋបាលខេត្តកែប ណែនាំក្រុមវិនិយោគបញ្ឈប់មិនអោយយកថ្លៃភាស៊ីទៀតឡើយ។ បើយោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ សោម ពិសិដ្ឋ អភិបាលខេត្តកែប បានសរសេររៀបរ៉ាប់យ៉ាងដូច្នេះថា៖ « សូមជម្រាបជូនបងប្អូនភ្ញៀវទេសចរជាតិ អន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាជ្រាបថា ចាប់ពីម៉ោងនេះទៅ(១៥ មេសា ២០២៣) រដ្ឋបាលខេត្តកែបណែនាំក្រុមវិនិយោគបញ្ឈប់មិនអោយយកថ្លៃភាស៊ីឡើយ ហើយរដ្ឋបាលខេត្តនឹងធ្វើកិច្ចការនេះបន្តទៀតជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីជូនបងប្អូនភ្ញៀវទេសចរមកលេងកម្សាន្តដោយសេរីនៅខេត្តកែប ក្រោមដំបូលសន្តិភាពសម្ដេចតេជោ ។ សូមជូនពរបងប្អូនមានសុខភាពល្អ សំណាងល្អ ដំណើរកម្សាន្តទីជិតឆ្ងាយប្រកបដោយភាពសប្បាយរីករាយ និងសុខសុវត្ថិភាពគ្រប់ពេលវេលា ៕» ប្រភព៖

    April 15, 2023
  • ទេសចរណ៍

    នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងទេសចរណ៍ បានឲ្យដឹងថា តាមរបាយការណ៍ទទួលបានពីមន្ទីរទេសចរណ៍រាជធានី ខេត្ត បានបញ្ជាក់ថា ៖ សម្រាប់ថ្ងៃទី១ នៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៣ មានភ្ញៀវទេសចរដើរលេងកម្សាន្តនៅតំបន់ទេសចរណ៍ និងរមណីយដ្ឋានទេសចរណ៍នានានៅទូទាំងប្រទេសសរុបចំនួន ២.០៩៨.៥០១ នាក់ ក្នុងនោះ៖ − ភ្ញៀវជាតិ ២.០៧៩.៦៧០ នាក់ − ភ្ញៀវបរទេសផ្ទៃក្នុង ១៨.៨៣១ នាក់។ គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖ − ខេត្តសៀមរាប ៤៣៦.៦៧៩ នាក់

    April 15, 2023
  • ព័ត៌មានជាតិ

    ខេត្តសៀមរាប៖ នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋានព័ត៌មាន បានឱ្យដឹងថា កម្ពុជាត្រៀមបំបែកកំណត់ត្រាឯតទគ្គកម្ម «រាំម៉ាឌីហ្សុន» ជាថ្មីម្ដងទៀតក្នុងព្រឹត្តិការណ៍អង្គរសង្រ្កាន្ដឆ្នាំ២០២៣ ។ គណៈកម្មការរៀបចំកម្មវិធី និងក្រុមយុវជនស្ម័គ្រចិត្ត កំពុងរៀបចំចូលទៅតាមជួររៀងៗខ្លួន ដើម្បីត្រៀមបំបែកឯតទគ្គកម្មរាំម៉ាឌីហ្សុន បន្ដិចទៀតនេះ។ ជាមួយគ្នានេះដែល ក្រុមកងកម្លាំងសន្ដិសុខ ក្រុមគ្រូពេទ្យក៏កំពុងបំពេញភារកិច្ចរបស់ខ្លួនយ៉ាងសស្រាក់សស្រាំ ដើម្បីពង្រីកសុខសុវត្ថិភាពជូនបងប្អូនភ្ញៀវទេសចរណ៍ដែលចូលរួមក្នុងព្រឹត្តិការណ៍នេះផងដែរ ៕ ប្រភព៖ នាយកដ្ឋានព័ត៌មាន News Department​

    April 15, 2023
  • ព័ត៌មានជាតិ

    ខេត្តប៉ៃលិន៖ នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា អភិបាលខេត្តប៉ៃលិនជំរុញប្រជាពលរដ្ឋខ្មែរចូលរួមគាំទ្រចលនាភូមិមួយផលិតផលមួយឱ្យបានកាន់ តែច្រើន ដើម្បីចូលរួមលើកកម្ពស់គុណភាពផលិតផលក្នុងស្រុក ទាំងសិប្បកម្ម កសិកម្ម និងសេវាកម្ម ក្នុងបរិបទភូមិមួយផលិតផលមួយ ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារក្នុងស្រុក និងក្រៅប្រទេស។ លោកជំទាវ បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន បានឱ្យដឹងថា ការជំរុញឱ្យប្រជាពលរដ្ឋខ្មែរងាកមកគាំទ្រផលិតផលខ្មែរតាមរយៈចលនាភូមិមួយផលិតផលមួយ គឺជាការចូលរួមចំណែកលើក កម្ពស់ផលិតផលក្នុងស្រុកឱ្យមាន ការកើនឡើង ដើម្បីឱ្យអ្នកផលិត និងអ្នកទិញ បានជួបគ្នា បង្ហាញពីផលិតផលរបស់ខ្លួន និងការរកទីផ្សារផលិតផលក្នុងស្រុក ដើម្បីឈានទៅរកការចងក្រងផលិតករ សេវាករ និងសិប្បករ នៅតាមមូលដ្ឋានឱ្យចូលជាសមាជិក

    April 15, 2023
  • SEA GAMES

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ ឧកញ៉ា ស្រី ចាន់ថន ដែលជាទីប្រឹក្សារាជរដ្ឋាភិបាល និងជាអនុប្រធានកិត្តិយសសហព័ន្ធកីឡាប្រដាល់គុនខ្មែរ តំណាងឲ្យរដ្ឋាភិបាលក្នុងការផ្តល់លិខិតផ្លូវការសញ្ជាតិខ្មែរដល់កីឡាករធីអាហ្គោ។ ក្នុងគណនីហ្វេសប៊ុករបស់ ឧកញ៉ា ស្រី ចាន់ថន បានសរសេររៀបយ៉ាងដូច្នេះថា៖ « ខ្ញុំសូមអរគុណយ៉ាងជ្រាលជ្រៅដែលសម្តេចពុកបានស្នើរសុំអង្គព្រះមហាក្សត្រដើម្បីផ្តល់សញ្ជាតិខ្មែរឲ្យកីឡាធីអាហ្គោ។ ស្របពេលជាមួយគ្នាខ្ញុំបាទ សូមអរគុណព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេចសព្វព្រះរាជហឫទ័យផ្តល់សញ្ជាតិខ្មែរទៅឲ្យកីឡាករ ធីអាហ្គូ។ ទីបំផុតកីឡាករធីងាហ្គូទទួលបានសញ្ជាតិខ្មែរពេញលេញហើយបងប្អូន។ » សូមជម្រាបជូនថា កាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៣ យោងគណនីហ្វេសប៊ុករបស់

    April 15, 2023
  • SEA GAMES

    វៀតណាម៖ នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ Cambodia 2023 បានឱ្យដឹងថា បងប្អូនភ្លោះស្រីត្រកូល Truong កីឡាការិនី Truong Thao My និង Truong Thao Vy នឹងធ្វើដំណើរពីសហរដ្ឋអាមេរិក មកកាន់ប្រទេសវៀតណាម នាពេល​ខាង​មុខ ដើម្បីចូលរួមជាមួយក្រុមបាល់បោះជម្រើសជាតិនារីវៀតណាម ក្នុងព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា។ កីឡាការិនី Truong Thao My និង Truong Thao Vy

    April 13, 2023
  • SEA GAMES

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៣ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ ឧកញ៉ា ស្រី ចាន់ថន បានប្រកាសដល់សាធារណៈជនឱ្យបានជ្រាបថា នៅថ្ងៃស្អែក កីឡាករប្រដាល់ Thiago Teixeira នឹងមកទទួលលិខិតផ្លូវការសញ្ជាតិខ្មែរនៅសួនកម្សាន្តជេតស៍ហ្គាឌិនផាកវិហារសួគ៌។ ក្នុងគណនីហ្វេសប៊ុករបស់ ឧកញ៉ា ស្រី ចាន់ថន បានឱ្យដឹងថា៖ «តោះបងប្អូនមកថតរូបទាំងអស់គ្នាជាមួយធីអាហ្គោ។ ខ្ញុំសូមប្រកាសជាសាធារណៈថា ថ្ងៃស្អែកកីឡាករធីអាហ្គោ នឹងមកទទួលលិខិតផ្លូវការសញ្ជាតិខ្មែរនៅសួនកម្សាន្តជេតស៍ហ្គាឌិនផាកវិហារសួគ៌។ ដូច្នេះសម្រាប់បងប្អូនដែលតែងតែគោរពស្រលាញ់ និងគាំទ្រកីឡាករធីអាហ្គោ បងប្អូនអាចមកថតរូបជាមួយគាត់ផ្ទាល់បានដោយឥតកំណត់ ចាប់ពីម៉ោង ១១ ព្រឹកដល់ម៉ោង ១រសៀលតទៅក្នុងសួនកំសាន្តជេត ហ្គាដេនផាក ក្រុង វិហារសួរ៍។ សូមគោរពអញ្ជើញបងប្អូនមកចូលរួមឲ្យបានច្រើនកុះករ។»

    April 13, 2023