- Khmernote Media
- ព័ត៌មានជាតិ
នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣ យោងតាមគណនីហ្វេសប៊ុកមួយឈ្មោះ Dr. Beat Richner បានបង្ហាញពីករណីក្មេងស្រីតូច អាយុ៥ឆ្នាំ តែងតែលួចញ៉ាំស្ករកៅស៊ូ មិនឲ្យម្តាយដឹងរាប់ខែមកហើយ ព្រោះថាផ្អែមឆ្ងាញ់ ដោយក្មេងស្រីនោះ បានលេបស្ករកៅស៊ូ ចូលបន្តិចម្តងៗ ជាច្រើនខែឆ្នាំ ត្រូវបានក្រុមគ្រូពេទ្យគន្ធបុប្ផា ជួយសង្រ្គោះជីវិតវះកាត់ក្រពះពោះវៀន ដល់ទៅ២លើក ទើបយកដុំស្ករកៅស៊ូនោះចេញបាន។ នៅក្នុងគណនីហ្វេសប៊ុករបស់ Dr. Beat Richner បានសរសេររៀបរាប់ថា៖ «សូមឱ្យអាណាព្យាបាលមើលថែកូនចៅតូចៗ ឲ្យបានល្អ ក្មេងៗខ្លះ ចេះតែញ៉ាំរបស់មិនរំលាយអាហារ រាល់ថ្ងៃដដែលៗ (ជាទម្លាប់ចំឡែកនិងកម្រកើតមាន និងច្រើនកើតមានលើក្មេងស្រី) បង្កើតបានជាដុំរឹងស្ទះក្នុងក្រពះឬក្នុងពោះវៀន គេហៅថា
April 19, 2023 - SEA GAMES
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣ យោងតាមគណនីហ្វេសប៊ុករបស់ ឧកញ៉ា ស្រី ចាន់ថន សូមគោរពជម្រាបសួរដល់បងប្អូនឱ្យបានជ្រាបថា ក្រុមការងាររបស់ខ្ញុំ ជូនកីឡាករ ឈឿង ល្វៃ ទៅថតកែងដៃនិងភ្លៅខាងឆ្វេង ដោយលោកវេជ្ជបណ្ឌិតបានឱ្យដឹងថា ល្វៃមិនមានរបួសធ្ងន់ធ្ងរទេ នឹងអាចត្រលប់មកដូចដើមជាក់ជាមិនខាន។ នៅក្នុងគណនីហ្វេសប៊ុករបស់ ឧកញ៉ា ស្រី ចាន់ថន បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ «គោរពជម្រាបសួរបងប្អូន ថ្ងៃនេះក្រុមការងាររបស់ខ្ញុំបានជូនកីឡាករ ឈឿង ល្វៃ ទៅថតកែងដៃនិងភ្លៅខាងឆ្វេងរបស់គាត់រួចរាល់ហើយ។ បើតាមការបញ្ជាក់របស់លោកវេជ្ជបណ្ឌិតបានឲ្យដឹងថា ល្វៃមិនមានរបួសធ្ងន់ធ្ងរអ្វីទេ ពោលគឺគ្រាន់តែថែទាំសុខភាពបន្តិចគាត់នឹងអាចត្រលប់មកដូចដើមវិញជាក់ជាមិនខាន។ » ឧកញ៉ា ស្រី ចាន់ថន
April 19, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការផ្តល់កិច្ចសំភាសន៍ជាមួយសារព័ត៌មានក្នុងស្រុក ដែលបានចុះផ្សាយកាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣ លោក ថោង រដ្ឋសក្តិ រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានប្រាប់ពីវិធីសាស្រ្តនៃការរាប់ចំនួនភ្ញៀវទេសចរដើរលេងកម្សាន្តទូទាំងប្រទេស។ ដោយ លោក ថោង រដ្ឋសក្តិ បានបញ្ជាក់ថា៖ «វិធីសាស្ត្រនៃការរាប់ភ្ញៀវទេសចរណ៍ ឧទាហរណ៍ថា ក្នុងមនុស្សម្នាក់ក្រោកពីព្រឹក ត្រូវចំណាយលុយទិញបាយថ្ងៃមួយពេល ស្អែកឡើងគឺត្រូវចាយលុយមួយសាទៀត គេនឹងរាប់មួយទៀតហើយ ដោយគេមិនរាប់ចំនួនមនុស្សដដែលទេ គឺគេរាប់នូវចំនួនការចាយលុយ។ ឥឡូវចូលឧទាហរណ៍ដែលងាយយល់ អ្នកដែលទៅខេត្តព្រះសីហនុ លោកទៅហូបបាយនៅពេជ្រនិល បន្ទាប់មកលោកហូបអីមួយសាទៀតនៅឆ្នេរមាស ហើយលោកចូលទៅស្នាក់នៅក្នុងសណ្ឋាគារមួយយប់ទៀត អ៊ីចឹងតួលេខនោះគឺលោតហើយ ។ នៅពេលស្អែកឡើង លោកធ្វើដំណើរទៅកោះកុង លោកចាយលុយម្ដងទៀតនៅកោះកុង អ៊ីចឹងតួលេខនោះគឺលោតឡើងហើយ។
April 19, 2023 - SEA GAMES
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ Cambodia 2023 បានឱ្យដឹងថា ដើម្បីផ្តល់ភាពកក់ក្តៅបន្ថែមដល់ប្រតិភូកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ជាប្រវត្តិសាស្ត្រដំបូងរបស់កម្ពុជា ឱ្យទទួលបានជោគជ័យ ជាកំណត់ត្រាថ្មីមួយ ម្ចាស់ផ្ទះកម្ពុជា នឹងមិនតម្រូវឱ្យប្រតិភូកីឡាអាស៊ីអាគ្នេយ៍ទាំងអស់បង់ថ្លៃហូបចុក-ស្នាក់នៅ ក្នុងម្នាក់ៗ ៥០ដុល្លារអាមេរិក ក្នុង១ថ្ងៃៗនោះឡើយ។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិ CAMSOC-CAMAPGOC នាថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣ នៅក្រោយកិច្ចប្រជុំពិសេសមួយ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិ
April 18, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញសេចក្តីបកស្រាយបំភ្លឺព័ត៌មានរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទាក់ទងទៅនឹងមន្ត្រីចរាចរណ៍ចំនួន០២រូប និងមន្ត្រីកិច្ចសន្យាមួយរូប។ ករណីដែលបានឃាត់ហៅរថយន្តមិនបានត្រឹមត្រូវនៅពេលភ្លើងសញ្ញាចរាចរណ៍ ពណ៌បៃតង បន្ទាប់ពីបានឃើញការផ្សព្វផ្សាយព័ត៌មានផុសនៅលើបណ្តាញសង្គម ក្រុមការងារបានធ្វើការស្រាវជ្រាវ និងកោះហៅមន្ត្រីចរាចរណ៍នៅគោលដៅស្ដុបស្ពានអាកាស ៥មករា ដើម្បីឲ្យចូលខ្លួនបំភ្លឺ បន្ទាប់ពីសាកសួររួចមកមន្ត្រីទាំង០៣រូបបានសារភាពកំហុស និងបានទទួលស្គាល់កំហុសដែលបានប្រព្រឹត្ត ដោយបានហៅឃាត់រថយន្តម៉ាក់Lexus RX300 ពេលភ្លើងសញ្ញាចរាចរណ៍ ពណ៌បៃតង ពិតប្រាកដមែន។ ដូច្នោះមន្ត្រីចរាចរណ៍ចំនួន០២រូប និងមន្ត្រីកិច្ចសន្យាមួយរូប ត្រូវបានអនុវត្តវិន័យកងកម្លាំងដោយធ្វើការណែនាំអប់រំ ធ្វើកិច្ចសន្យា និងដកមកបញ្ឈរជើងហើយត្រូវបង្ហាញមុខនៅការិយាល័យបុគ្គលិកជារៀលរាល់ថ្ងៃម៉ោងធ្វើការ ព្រមទាំងចេញលិខិតព្រមានជាលើកទីមួយ ក្នុងការអនុវត្តខុសពីច្បាប់ដែលបានកំណត់ ។ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រីករាយក្នុងការទទួលព័ត៌មានពីបងប្អូនប្រជាពលរដ្ឋ
April 18, 2023 - ព័ត៌មានជាតិ
ខេត្តស្វាយរៀង៖ នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ផេក សង្រ្កាន្ត ស្វាយរៀង បានឱ្យដឹងថា សង្ក្រាន្តស្វាយរៀង នឹងបន្តរហូតដល់ដំណាច់ខែមេសា ឆ្នាំ២០២៣ នៅតំបន់ត្រជាក់ចិត្ត រយៈពេល ៤ថ្ងៃ គឺរៀងរាល់ថ្ងៃសៅរិ៍-អាទិត្យ ខែមេសា ឆ្នាំ២០២៣ ចាំពីម៉ោង ១រសៀលរហូតដល់ម៉ោង ៥ល្ងាច តទៅ។ យោងតាមអនុសាសន៍របស់ ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង ដើម្បីបន្តភាពសប្បាយរីករាយជូនដល់ បងប្អូនប្រជាពលរដ្ឋក្នុងខេត្តស្វាយរៀងក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរក្រុមការងារសង្ក្រាន្តស្វាយរៀង សហការជាមួយអង្គភាពរដ្ឋករទឹកខេត្តស្វាយរៀង នឹងបន្តដំណើរការកម្មវិធីតំបន់ត្រជាក់ចិត្ត នៃ កម្មវិធីសង្ក្រាន្តស្វាយរៀង រៀងរាល់ថ្ងៃសៅរ៍-អាទិត្យ រហូតដល់ដំណាច់ខែមេសា ឆ្នាំ២០២៣ ទៅ តាមកម្មវិធីដូចខាងក្រោម៖
April 18, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្ដីជូនដំណឹង ស្ដីពីអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ សិក្សានៅសាកលវិទ្យាល័យប្រ៊ុយណេដារូសាឡាម នៃប្រទេសប្រ៊ុយណេ សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។ សម្រាប់សិក្សា ២០២៣-២០២៤ សាកលវិទ្យាល័យ Brunei Darussalam (UBD) នឹងផ្តល់អាហារូបករណ៍ ថ្នាក់បរិញ្ញាបត ជាន់ខ្ពស់ លើមុខជំនាញ Public Policy and Management (MPPM) ដែលមានរយៈពេល ១២ខែ (ដោយឆមាសទី១ សិក្សានៅ UBD និង
April 18, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានសេចក្តីបកស្រាយបំភ្លឺព័ត៌មានរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បុរសម្នាក់ដែលស្លៀកពាក់ស៊ីវិល ចេញមកកាក់រថយន្តយកលុយកាលពីវេលាម៉ោង ១០៖២២នាទីយប់ ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣នោះ មិនមែនជាសមត្ថកិច្ចនោះទេ គាត់ឈ្មោះ សុខ សុបុណ្យ អាយុ៤៥ឆ្នាំ មុខរបររត់ម៉ូតូឌុប ប្រចាំនៅម្តុំស្ពានស្ទឹងមានជ័យ។ បន្ទាប់ពីបានឃើញការផ្សព្វផ្សាយព័ត៌មាននេះ នៅលើបណ្តាញសង្គម ក្រុមការងារបានធ្វើការស្រាវជ្រាវ ដើម្បីរកមុខជនស៊ីវិលនេះ រហូតដល់ថ្ងៃចន្ទ ទី១៧ ខែមេសា ឆ្នាំ២០២៣ សមត្ថកិច្ចបានស្រាវជ្រាវរកគាត់ឃើញនៅម្តុំស្ពានស្ទឹងមានជ័យ ហើយបានហៅគាត់មកសាកសួរ និងបំភ្លឺ លើករណីចេញយកលុយឡាននៅពេលយប់។ តាមការបញ្ជាក់របស់បុរសម្នាក់នេះ
April 18, 2023 - SEA GAMES
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣ យោងតាមគណនីហ្វេកប៊ុកផ្ទាល់របស់ ឧកញ៉ា ស្រី ចាន់ថន នឹងឧបត្ថម្ភថវិកាទៅកីឡាករ ឈឿង ល្វៃ ចំនួន ៤លានរៀល (១ពាន់ដុល្លារ) តាមការសន្យា ថែមទាំងចេញថវិកាទាំងស្រុងសម្រាប់ការព្យាបាលជើងឆ្វេង និងកែងដៃដល់ ល្វៃ ផងដែរ។ ក្នុងគណនីហ្វេសប៊ុករបស់ ឧកញ៉ា ស្រី ចាន់ថន បានសរសេររៀបរាប់ យ៉ាងដូច្នេះថា៖ «ដោយសារ ឈឿង ល្វៃ មានរបួសជើងជាដំណំខ្ញុំនឹងឧបត្ថម្ភថវិកាសរុបទៅកីឡាករ ឈឿង ល្វៃ ចំនួន ៤លានរៀល (១ពាន់ដុល្លារ)
April 18, 2023 - ទេសចរណ៍
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងទេសចរណ៍ បានឱ្យដឹងថា តាមរបាយការណ៍ទទួលបានពីមន្ទីរទេសចរណ៍រាជធានី ខេត្ត បានបញ្ជាក់ថា៖ រយៈពេល៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ចាប់ពីថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២៣ ខេត្តបាត់ដំបងទទួលបានចំណាត់ថ្នាក់លេខ២ មានភ្ញៀវទេសចរច្រើនជាងគេ បន្ទាប់ពីខេត្តសៀមរាប។ គោលដៅទេសចរណ៍សំខាន់ៗរយៈពេល០៣ថ្ងៃនេះ រួមមាន៖ − ខេត្តសៀមរាប ២.១២០.៣៧៣ នាក់ − ខេត្តបាត់ដំបង ១.៥០០.១៦៨ នាក់ − ខេត្តកំពង់ចាម ១.៤០៨.៨១១ នាក់ − រាធានីភ្នំពេញ
April 18, 2023









