- Khmernote Media
- ព័ត៌មានជាតិ
ខេត្តកំពង់ធំ៖ នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តកំពង់ធំ បានឱ្យដឹងថា ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ និងក្រុមការងារ ព្រមទាំងអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យទីតាំងរៀបចំទីកន្លែងឱ្យមានសណ្តាប់ធ្នាប់សម្រាប់ត្រៀមប្រារព្វពិធីច្រត់ព្រះនង្គ័លដែលប្រព្រឹត្តទៅនៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៣ខាងមុខនេះ ស្ថិតនៅភូមិរូង ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នៅរសៀលថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣។ ឯកឧត្តម ងួន រតនៈ ជំរុញឱ្យអាជ្ញាធរមូលដ្ឋានបន្តយកចិត្តទុកដាក់ស្រោចទឹកស្មៅបន្តទៀត និងដាក់ជីទីតាំងដែលត្រូវប្រារព្ធពិធីដើម្បីឲ្យស្មៅដុះបានល្អ ពិសេសគឺរៀបចំបរិវេណឲ្យបានធំទូលាយងាយស្រួលប្រារព្ធពិធីប្រកបដោយបរិយាកាសស្រស់បំព្រង។ ក្នុងនោះផងដែរអ្វីដែលឲ្យគួរឲ្យកត់សម្គាល់គឺត្រូវរៀបចំឲ្យមានផ្លូវចេញចូលប្រកបដោយសុវត្ថិភាព ក្នុងការធ្វើដំណើរពេលដែលប្រារព្ធពិធីច្រត់ព្រះនង្គ័ល និងត្រៀមទីតាំងសម្រាប់ចតយានយន្តគ្រប់ប្រភេទផងដែរ។ ឯកឧត្តម ងួន
April 21, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមលិខិតរបស់ ក្រសួងពាណិជ្ជកម្ម ចុះផ្សាយថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ ស្តីអំពីតម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជាសម្រាប់អនុវត្តទៅតាមតម្លៃមធ្យមប្រេងឥន្ធនៈលើទីផ្សារអន្តរជាតិ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣ បានឲ្យដឹងថា តម្លៃប្រេងសាំងធម្មតាមានតម្លៃ ៤,៤០០រៀលក្នុងមួយលីត្រ ចំណែកឯប្រេងសាំងម៉ាស៊ូតមានតម្លៃ ៤,០៥០រៀលក្នុងមួយលីត្រប៉ុណ្ណោះ។ ហើយតម្លៃនេះបើធៀបនឹងតម្លៃ ដែលក្រសួងបានកំណត់កាលពី១០ថ្ងៃមុន មានការចុះបន្តិចបន្តួច ដោយកាលពី១០ថ្ងៃមុន សម្រាប់ប្រេងសាំងធម្មតាគឺមានតម្លៃ ៤,៤៥០មានន័យថាចុះ ៥០រៀល និងតម្លៃប្រេងសាំងម៉ាស៊ូតមានតម្លៃ ៤,១៥០រៀលក្នុងមួយលីត្រ មានន័យថាចុះ ១០០រៀលក្នុងមួយលីត្រ ៕
April 21, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល១៣៖០០នាទី កម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក រកឃើញម៉ូតូចំនួន០៣គ្រឿង បន្ទាប់ពីចុះត្រួតពិនិត្យនៅបន្ទប់ជួល សង្កាត់បឹងសាឡាង ខណ្ឌទួលគោក។ កម្លាំងផ្នែកនគរបាលយុត្តិធម៌ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងសាឡាង នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដឹកនាំដោយលោកវរសេនីយ៍ឯក ស៊ឹម ពិសិដ្ឋ អធិការនគរបាលខណ្ឌទួលគោក បានធ្វើការចុះត្រួតពិនិត្យរដ្ឋបាលនៅចំណុចផ្ទះលេខ០៧A បន្ទប់ជួលលេខ០៤ ផ្លូវលេខ២៧០ ក្រុមទី២៤ ភូមិ៩ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ដែលជាបន្ទប់របស់ជនសង្ស័យពុំស្គាល់អត្តសញ្ញាណបានជួល (គេចខ្លួនបាត់) ក្រោយពីត្រួតពិនិត្យសមត្ថកិច្ចបានរកឃើញវត្ថុតាងរួមមាន៖ ម៉ូតូចំនួន០៣គ្រឿង, ផ្លាកលេខម៉ូតូ ចំនួន០៤
April 20, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្ដម ឯម ច័ន្ទមករា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការបានណែនាំដល់ឪពុកម្តាយ អាណាព្យាបាល ឬអ្នកថែទាំជនអូទីស្សឹមនិងដោនស៊ីនដ្រូមឱ្យប្រើប្រាស់ភាសា ឬពាក្យសរសើរ ពាក្យវិជ្ជមានឱ្យបានច្រើន ដោយបន្តជំរុញលើកទឹកចិត្ត និងផ្តល់កាយវិការគាំទ្រគ្រប់សកម្មភាពដែលពួកគាត់បានធ្វើទោះសកម្មភាពខ្លះមិនបានល្អក្តី ខណៈក្រុមគ្រួសារគួររៀបចំផែនការសកម្មភាពជាក់លាក់សម្រាប់ការងារប្រចាំថ្ងៃនិងរៀបចំផែនការអនាគតរបស់ពួកគេ។ ការណែនាំរបស់ឯកឧត្ដមរដ្ឋលេខាធិការបែបនេះ ក្នុងទិវាអូទីស្សឹម និងដោនស៊ីនដ្រូម ឆ្នាំ២០២៣ នាព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។ នេះបើយោងតាមផេកហ្វេសប៊ុកផ្លូវការរបស់ឯកឧត្ដម ឯម ច័ន្ទមករា។ ឯកឧត្ដម ឯម ច័ន្ទមករា
April 20, 2023 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ដើម្បីចូលរួមលើកកម្ពស់សោភ័ណភាពបរិស្ថានឱ្យមានសម្រស់ស្រស់បំព្រង ទាមទារឱ្យពលរដ្ឋក្នុងប្រទេសនីមួយៗចូលរួមសហការគ្នាថែរក្សាបរិស្ថាន ដោយផ្ដើមចេញពីបុគ្គលម្នាក់ៗ មានឆន្ទៈមោះមុត មិនបោះចោលសំរាមគ្រប់ប្រភេទពាសវាលពាសកាល បង្ហាញគំរូអាក្រក់ដល់មនុស្សតជំនាន់។ និស្សិតផ្លាស្ទិចគឺជាយុវជនដែលផ្ដើមការឈឺឆ្អាលនិងប្រមូលគ្នីគ្នាជាបន្តបន្ទាប់ដើររើស និងប្រមូលសំរាមប្លាស្ទិកនៅមាត់ទន្លេ និងតាមប្រឡាយ និងលូទឹកស្អុយនៅតាមទីតាំងនានាក្នុងរាជធានីភ្នំពេញ។ ដោយមើលឃើញសំរាមគឺជាបញ្ហាប្រឈមនាពេលបច្ចុប្បន្ននេះ បានជំរុញទឹកចិត្ត និស្សិត ហែម សុភេម កៀរគរមិត្តភក្តិដែលជានិស្សិតដូចគ្នាចូលរួមសម្អាតបរិស្ថាន។ ជាស្ថាបនិកនិស្សិតផ្លាស្ទិច លោក ហែម សុភេម ចាប់ផ្ដើមការងារប្រមូលសម្រាមដោយស្ម័គ្រចិត្តតាំងពីខែមិថុនាឆ្នាំ២០២២។ និស្សិតដេប៉ាតឺម៉ង់ភាសាអង់គ្លេសឆ្នាំទី៣នៃវិទ្យាស្ថានភាសាបរទេស (IFL) នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញរូបនេះ បំពេញការងារដោយសា្វហាប់ជាទីបំផុតប្រយុទ្ធនឹងសំរាមប្លាស្ទិក ទោះបីប៉ះពាល់ជីវភាពដោយសារការចំណាយលុយផ្ទាល់ខ្លួនដែលឪពុកម្ដាយផ្ដល់ឱ្យសម្រាប់ការសិក្សាទៅទិញសម្ភារមួយចំនួនសម្រាប់ការ ងារអនាម័យបរិស្ថានក្ដី។ ដំបូងឡើយក្នុងសកម្មភាពដ៏លំបាកតាមប្រឡាយ លូទឹកស្អុយ កាយខ្វេះ ប្រមូលយកកាកសំណល់
April 20, 2023 - SEA GAMES
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ Cambodia 2023 បានឱ្យដឹងថា ឯកឧត្ដមបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងអនុប្រធានអចិន្រ្តៃយ៍គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានមានប្រសាសន៍ថា កម្ពុជាបានត្រៀមចំនួន៣,០០០កន្លែង សម្រាប់បងប្អូនប្រជាពលរដ្ឋខ្មែរ ដែលរស់នៅក្រៅប្រទេសហើយមានបំណងចង់មកទស្សនាដោយផ្ទាល់ពិធីបើក និងបិទព្រឹត្តិការណ៍កីឡាស៊ីហ្គេមនៅកម្ពុជា ដែលការលើកឡើងនេះ ធ្វើឡើងក្នុងកិច្ចប្រជុំរៀបចំសណ្ដាប់ធ្នាប់ពិធីបើក-បិទ ព្រឹត្តិការណ៍ស៊ីហ្គេម កាលពីថ្ងៃទី១៩ ម្សិលមិញនេះ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។ ឯកឧត្ដមបណ្ឌិតបានមានប្រសាសន៍បែបនេះថា៖ «… រាល់ការប្រកួតកីឡា និងការចូលមើលពិធីបើក-បិទស៊ីហ្គេម អត់មានគិតថ្លៃទេ។ អ៊ីចឹងមានប្រព័ន្ធមួយដែលបងប្អូនប្រជាពលរដ្ឋអាចចូលទៅចុះឈ្មោះយកសំបុត្រតាមប្រព័ន្ធអ៊ីនធឺណិត។ អាហ្នឹងគឺខាងគណៈកម្មការកីឡា
April 20, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានគូសញ្ជាក់ថា កម្ពុជាមិនមែនជាប្រទេសផលិតប្រេងនោះទេ ប៉ុន្តែរាជរដ្ឋាភិបាលបានជួយគ្រប់គ្រងលើការលក់ប្រេងរបស់ក្រុមហ៊ុនឯកជន ដើម្បីកុំឱ្យឡើងថ្លៃតាមអំពើចិត្ត។ ការគូសបញ្ជាក់របស់សម្តេចតេជោនាយករដ្ឋមន្រ្ដីបែបនេះក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសម្ភពនៃមន្ទីរពេទ្យកុមារជាតិ នាព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ ស្ថិតក្នុងបរិវេណមន្ទីរពេទ្យកុមារជាតិ រាជធានីភ្នំពេញ។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ការឡើងចុះនៃតម្លៃប្រេងនៅលើពិភពលោក ដែលធ្វើឱ្យតម្លៃប្រេងសាំងនៅកម្ពុជា ក្នុងអំឡុងពេល បុណ្យចូលឆ្នាំខ្មែរកើនឡើងបន្តិចដែរ។ សម្តេចតេជោបន្ដថា កម្ពុជាមិនមែនជាប្រទេសផលិតប្រេងនោះទេ ប៉ុន្តែរាជរដ្ឋាភិបាលបានជួយគ្រប់គ្រងលើការលក់ប្រេងរបស់ក្រុមហ៊ុនឯកជន ធ្វើយ៉ាងណាកុំឱ្យមានការដំឡើងថ្លៃប្រេងតាមអំពើចិត្ត។ សម្តេចតេជោបានបន្ដទៀតថា មកដល់ពេលនេះ
April 20, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញវិធានការឱ្យមានការពង្រឹងអក្ខរកម្មបច្ចេកវិទ្យាដល់មន្រ្ដីរាជការ បើយោងតាមការថ្លែងក្នុងពេលដែល សម្តេចតេជោ អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវអគារសម្ភព ស្ថិតនៅក្នុងបរិវេណនៃមន្ទីរពេទ្យកុមារជាតិ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា៖ « បើទោះបីជាបច្ចេកវិទ្យាលឿនយ៉ាងណាក៏ដោយ ប៉ុន្តែមនុស្សមិនលឿននៅតែដដែល ដូច្នេះខ្ញុំដាក់ជាបញ្ហាឱ្យតែម្ដង ខ្ញុំឱ្យធ្វើអក្ខរកម្មព័ត៌មានវិទ្យា ពីមុនខ្ញុំប្រើអក្ខរកម្មកុំព្យូទ័រ ប៉ុន្តែឥលូវខ្ញុំមិនប្រើពាក្យអក្ខរកម្មកុំព្យូទ័រទៀតទេ ខ្ញុំប្រើអក្ខរកម្មព័ត៌មានវិទ្យា ហើយសូមឱ្យចេះតែប្រើ ស្មាតហ្វូន ហ្នឹងគឺបានហើយ (ម៉ាជុំវិញ ស្មាតហ្វូន) បានទទួលការតែងតាំង ព្រោះថា ឥលូវនេះ គឺសម័យប្រើអ៊ីនធើណេត
April 20, 2023 - សង្គម
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ យោងតាមគណនីហ្វេសប៊ុកមួយឈ្មោះ Sts Bros បានបង្ហោះវីដេអូកាម៉េរាសុវត្ថិភាព ពីសកម្មភាពរបស់ជនដៃឆើតចំនួន ២នាក់ បានលួចបំពង់ស៊ីម៉ាំងឡាន ដែលចតទុកនៅក្រៅផ្ទះ លួចបានសម្រេច ជិះចេញទៅបាត់។ វីដេអូពីកាម៉េរាសុវត្ថិភាពបង្ហាញពីសកម្មភាពរបស់ជនដៃឆើតទាំងពីរនាក់នេះ បានធ្វើឱ្យអ្នកលេងនៅក្នុងបណ្ដាញសង្គមហ្វេសប៊ុក ចែករំលែកជាច្រើនផងដែរ ក្នុងនោះ យោងតាមប្រភពខាងលើ បានបង្ហាញអារម្មណ៍ហួសចិត្ត និងសរសេររៀបរាប់យ៉ាងដូច្នេះថា៖ «ស្អីក៏ទៅរួចដែរ លោកចោរលួចបំពង់ស៊ីម៉ាំងឡាន ទីតាំងផ្លូវភ្លោះអូរឫស្សី ផ្លូវ២១៤ កែង១១១ វេលាម៉ោង ៣ទៀបភ្លឺ ថ្ងៃព្រហស្បតិ៍ ទី២០ ខែមេសា ឆ្នាំ២០២៣ សូមបងប្អូនដែលទុកឡានចតក្រៅផ្ទះ សូមមេត្តាប្រុងប្រយ័ត្នបន្ថែម
April 20, 2023 - សិល្បៈ
(ថៃ)៖ រឿងរ៉ាវដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើងនៅក្នុងប្រទេសថៃ ដោយតារាស្រី Net Idol ដ៏ល្បីរបស់ថៃម្នាក់ឈ្មោះថា Supitcha Predajaroen ហៅក្រៅ Gigi ដែលមានអាយុ ២០ឆ្នាំ និងមិត្តប្រុសជានាយទាហានទ័ពអាកាស អាយុ ២១ឆ្នាំ ត្រូវបានគេប្រទះឃើញបាត់បង់ជីវិត ដោយសាកសពជនរងគ្រោះទាំង២ មានស្នាមគ្រាប់កាំភ្លើងបាញ់ចំក្បាល ក្នុងបន្ទប់ខុនដូទំនើបមួយកន្លែង ក្នុងតំបន់ Makkasan នៃទីក្រុងបាងកក កាលពីរសៀលថ្ងៃពុធ ទី១៩ ខែមេសា ឆ្នាំ២០២៣ ម្សិលមិញនេះ។ បើយោងតាមសារព័ត៌មាន បាងកកប៉ុស្ដិ៍ បានឱ្យដឹងថា សាកសពត្រូវបានគេប្រទះឃើញនៅក្នុងបន្ទប់ជាន់ទី១៤ ក្នុងខុនដូប្រណីតមួយក្បែរផ្លូវ Asok-Phetchaburi ក្នុងតំបន់ Ratchathewi
April 20, 2023









