- Khmernote Media
- SEA GAMES
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា បានឱ្យដឹងថា ការប្រកួតកីឡាឧបសគ្គ (OBSTACLE) ស៊ីហ្គេម លើកទី៣២ មានចំនួន១២វិញ្ញាសាស្មើនឹង១២មេដាយមាស ដែលនឹងដំណើរការប្រកួតជាផ្លូវការ ពីថ្ងៃទី០៣ ដល់ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៣ នៅទីលានក្រៅសាលនៃមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ (OCIC) (Chroy Changvar Convention Centre) ជិតរង្វង់មូលនាងមច្ឆា ស្ថិតនៅសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ វិញ្ញាសាកីឡាឧបសគ្គចំនួន១២នេះរួមមាន៖ វិញ្ញាសាឯកត្តជនបុរស២ និងនារី២ វិញ្ញាសាបណ្តាក់បុរស ៤ និងនារី ៤។ បើតាមការបញ្ជាក់ពីគ្រូបង្វឹកជម្រើសជាតិកម្ពុជា លោក
April 26, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ នេះ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹង ស្តីពីការផ្សាយបន្តផ្ទាល់ការប្រកួតបាល់ទាត់របស់ក្រុមជម្រើសជាតិកម្ពុជា ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២។ រដ្ឋបាលរាជធានីភ្នំពេញនឹងសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) រៀបចំផ្សាយបន្តផ្ទាល់ការប្រកួតបាល់ទាត់របស់ក្រុមជម្រើសជាតិកម្ពុជាក្នុងព្រឹត្តិការណ៍ប្រកួត កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ចាប់ពីថ្ងៃទី២៩ ខែមេសា ដល់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ ២០២៣ នៅតាមទីតាំង មួយចំនួនដូចខាងក្រោម៖ ១-សួនច្បារមុខវត្តបទុមវតី ស្ថិតនៅក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ ២-សួនច្បារមាត់ទន្លេទល់មុខភោជនីយដ្ឋានមេត្រូ ស្ថិតនៅក្នុងសង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ ៣-ក្នុងបុរីប៉េងហួតបឹងស្នួរ ស្ថិតនៅក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ ៤-សួនច្បារមិត្តភាពក្បែរក្រសួងការពារជាតិ ស្ថិតនៅក្នុងសង្កាត់មិត្តភាព ខណ្ឌ៧មករា ៥-សួនច្បារទល់វិទ្យាស្ថានស្រាវជ្រាវ
April 26, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ មន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានឱ្យដឹងថា ជនសង្ស័យចំនួន ២នាក់ ឆ្លៀតពេលមេឃធ្លាក់ភ្លៀងយ៉ាងខ្លាំង បានហែកបន្ទប់ឃុំឃាំងរបស់អធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ រត់គេចខ្លួនបាត់ស្រមោល កាលពីយប់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣នេះ បង្កការភ្ញាក់ផ្អើលដល់កម្លាំងនគរបាលទូទាំងខណ្ឌឬស្សីកែវ ចេញតាមរកទាំងយប់។ ជនសង្ស័យដែលហែកបន្ទប់ឃុំឃាំងទាំងពីរនាក់រួមមាន៖ ទី១.ជាបុរសជនជាតិស្បែកខ្មៅពាក់ព័ន្ធ បទឧក្រិដ្ឋ(សម្លាប់មនុស្ស) ។ ទី២.ឈ្មោះ ផល រីរុំ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរជាងជួសជុលរថយន្ត លួចរថយន្ត RANGE ROVER ។ សូមរាយការណ៍ជូនសមត្ថកិច្ច ដែលនៅក្បែរលោកអ្នកភ្លាម បើឃើញជនទាំងពីរនាក់ខាងលើនេះ
April 26, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ សាលាគណរាជធានីភ្នំពេញ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការវាយជួង រគាំង និងទូងស្គរគ្រប់វត្តអារាមក្នុងរាជធានីភ្នំពេញ ដើម្បីចូលរួមអបអរសាទរក្នុងពិធីដង្ហែព្រះអគ្គិជ័យកីឡាប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣។ រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំពិធីដង្ហែព្រះអគ្គិជ័យកីឡា ពីតំបន់អាស៊ានចូលមកព្រះរាជាណាចក្រកម្ពុជា តាមច្រកទ្វារព្រំដែនអន្តរជាតិ ត្រពាំងគៀល-ណងណុក យៀន ខេត្តស្ទឹងត្រែង និងដង្ហែបន្តឆ្ពោះទៅតាមបណ្តាខេត្តជុំវិញបឹងទន្លេសាប។ នៅថ្ងៃសុក្រ ៩កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៨ ខែមេសា ឆ្នាំ ២០២៣ វេលាម៉ោង ១៧៖២០ នាទី សាលាគណ សូមស្នើព្រះអនុគណ ព្រះចៅអធិការគ្រប់វត្តអារាម
April 26, 2023 - SEA GAMESកីឡាការិនីកូនកាត់ ៣សាសន៍ ខាន់ ចេសា បង្ហាញពីមោទកភាពដែលបានតំណាងឱ្យប្រទេសកម្ពុជា ក្នុងការប្រកួតស៊ីហ្គេម
រាជធានីភ្នំពេញ៖ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ ឯកឧត្តម ហ៊ុន ម៉ានី បានបង្ហោះពីវីដេអូប្រមាណជា ១៖៤៧វិនាទី របស់កីឡាការិនីកូនកាត់ ៣សាសន៍ ខាន់ ចេសា បង្ហាញពីមោទកភាពដែលបានតំណាងឱ្យប្រទេសកម្ពុជា ក្នុងការប្រកួតស៊ីហ្គេម ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ឯកឧត្តម ហ៊ុន ម៉ានី បានបង្ហោះវិដេអូ ភ្ជាប់ជាមួយខ្លឹមសាររបស់កីឡាការិនី ខាន់ ចេសា យ៉ាងដូច្នេះថា៖ «កម្ពុជា ខ្ញុំនៅទីនេះជាមួយអ្នក។ ខ្ញុំសង្ឃឹមថា ខ្ញុំនឹងធ្វើឲ្យអ្នកមានមោទកភាពចំពោះខ្ញុំ ដូចខ្ញុំមានមោទកភាពចំពោះអ្នក។ ខ្ញុំសឹងតែមិនជឿថា ពេលនេះខ្ញុំអាចកាន់ទង់ជាតិចេញទៅប្រកួត វាគឺជាក្តីស្រមៃក្លាយជាការពិត។ ទោះខ្ញុំនៅទីណាក៏ដោយ ខ្ញុំនៅតែជាខ្មែរ ហើយខ្ញុំដឹងថា
April 26, 2023 - SEA GAMES
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ពីរប្រភេទកីឡាកម្ពុជា គឺក្រុមជម្រើសជាតិបាល់ទាត់នារី និងក្រុមជម្រើសជាតិអត្តពលកម្មបានវិលត្រឡប់ មកពីបោះជំរំហ្វឹកហាត់នៅសាធារណរដ្ឋប្រជាមានិតចិន មកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ កាល ពីយប់ថ្ងៃទី២៤ ខែមេសាឆ្នាំ២០២៣ ដើម្បីត្រៀមការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ជាមួយ នឹងក្តីសង្ឃឹមថានឹងអាចឆ្លងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ឬកម្រិតមេដាយ ក្នុងព្រឹត្តិការណ៍ជាប្រវត្តិ សាស្ត្រ របស់ព្រះរាជាណាចក្រកម្ពុជា។ កីឡាការិនី ញ៉ ស្រីណែត បានបង្ហាញចំណាប់អារម្មរបស់ខ្លួនថា នៅក្នុងការបោះជំរំហ្វឹកហាត់រយៈ ពេល៧ខែ នៅប្រទេសចិន គឺមានការខុសប្លែកពីការហ្វឹកហាត់នៅកម្ពុជា ដោយសារនៅកម្ពុជាការប្រមូលផ្តុំ ហ្វឹកហាត់មានរយៈពេលខ្លីៗ
April 26, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអំពាវនាវឱ្យសប្បុរសជនចូលរួមជួយដល់ការកសាងផ្ទះគ្រូបង្រៀននៅតាមសាលានានាឱ្យបានច្រើន ដោយសម្ដេចតេជោបានលើកឡើងថា នាពេលបច្ចុប្បន្ននេះ ប្រព័ន្ធបណ្ដុះបណ្ដាលគ្រូ គឺរាជរដ្ឋាភិបាលបានដាក់ចេញទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីប្រសិទ្ធភាព នៃការបណ្តុះបណ្តាល។ ក្នុងពីធីប្រគល់សញ្ញាបត្រជូនគរុសិស្ស គរុនិស្សិត និស្សិត និងបុគ្គលិកអប់រំជាង ២ពាន់នាក់ ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ នាព្រឹកថ្ងៃទី ២៥ ខែមេសា ឆ្នាំ២០២៣ នៅវិទ្យាស្ថានជាតិអប់រំ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា
April 26, 2023 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម អាន សុខខឿន អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់នៅរសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣នេះថា និស្សិតខ្មែរទាំង ០៦រូប ដែលកំពុងជាប់គាំងក្នុងប្រទេសស៊ូដង់នោះ នេះកំពុងស្ថិតក្នុងទីតាំងមានសុវត្ថិភាព ដើម្បីរង់ចាំការជម្លៀសចេញពីប្រទេសសូដង់ ក្នុងពេលឆាប់ៗនេះ។ ឯកឧត្តមអ្នកនាំពាក្យ បានបញ្ជាក់បន្ថែមថា មាននិស្សិតខ្មែរចំនួន០៦នាក់ (ស្រី០២នាក់) ដែលបានចេញទៅសិក្សានៅក្នុងសាកលវិទ្យាល័យមួយ នៅក្នុងទីក្រុងខាតូម ប្រទេសស៊ូដង់ នាពេលកន្លងមក ហើយបន្ទាប់ពីការផ្ទុះឡើងនូវការប្រយុទ្ធបង្ហូរឈាម នៅក្នុងទីក្រុងខាតូម ចាប់តាំងពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣ មក សាកលវិទ្យាល័យខាងលើបានប្រមូលផ្តុំនិស្សិតទាំងអស់ (ចម្រុះជាតិសាសន៍) ឱ្យមកស្នាក់នៅក្នុងទីតាំងមួយក្នុងសាកលវិទ្យាល័យ។
April 26, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់លោក ចាន់ បណ្ឌិត អភិបាលរង ខណ្ឌទួលគោក បានឱ្យដឹងថា នៅថ្ងែទី២៦ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល០៣:៣០នាទីទាបភ្លឺ កម្លាំងផ្នែកនគរបាលយុត្តិធម៍ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការបង្រ្កាបឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ជាក់ស្ដែងពីបទលួច (លួចកាត់ខ្សែភ្លើង)ប្រព្រឹត្តនៅចំណុចលើដងផ្លូវលេខ១៨៦ កែងផ្លូវលេខ២៦៥ ក្រុមទី២៥ ភូមិ០៩ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ *ជនសង្ស័យ៖ ១-ឈ្មោះ រឿន រិទ្ធ ហៅ រិទ្ធ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅបន្ទប់ជួលមិនចាំលេខ
April 26, 2023 - ព័ត៌មានជាតិ
ថ្មីៗនេះមានការភ្ញាក់ផ្អើលនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ក្រោយម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Ah Leak បានបង្ហោះរៀបរាប់ពីទុក្ខលំបាក ក្រោយធ្វើប្តី ដែលជាអភិបាលរងក្រុងបូកគោវាយធ្វើបាបយ៉ាងដំណំ។ យោងតាមម្ចាស់គណនីខាងលើបានរៀបរាប់ឲ្យដឹងថា «នាងខ្ញុំ ឈ្មោះ ម៉ាត់លក្ខិណា ដែលមានស្វាមី ឈ្មោះ គឹមបញ្ញា ដែលមានតួនាទីរាល់ថ្ងៃ ជាអភិបាលរងក្រុងបូកគោ ខេត្តកំពត នាងខ្ញុំបានរួមរស់នៅជាមួយគ្នាតាំងពី 2019 ដែលនៅក្នុងអំឡុងពេលរួមរស់នៅជាមួយគាត់នាងខ្ញុំ មិនដែលបានទទួលការស្រលាញ់ មានតែការឈឺចាប់ទាំងរាងកាយ និងផ្លូវចិត្ត គាត់បានប្រើអំពើហិង្សា ដាក់នាងខ្ញុំ ម្តងហើយម្តងទៀត ទាំងដែលគាត់ធ្លាប់ធ្វើកិច្ចសន្យាថា គាត់ឈប់ប្រើអំពើហិង្សា ដាក់នាងខ្ញុំទៀតហើយ តែគាត់នៅតែបន្តវាយដំរូបនាងខ្ញុំមករហូត រហូតមកដល់ពេលនេះ នាងខ្ញុំ ឆ្អែត នឹងទង្វើដែល
April 25, 2023









